33 C
Phnom Penh

បរិមាណ​នាំចេញ​អង្ករ​កើនឡើង​១០១​ភាគរយ​ក្នុង​រយៈពេល​១០ខែ​ដំបូង​នៅ​ឆ្នាំនេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមតួលេខ​​​សហ​ព័ន្ធ​អ្នក​នាំអង្ករ​ចេញ​កម្ពុជា​បាន​បង្ហាញ​ថា បរិមាណ​នាំ​អង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ទ្វេ​ដង​​នៅ​ក្នុង​រយៈពេល​១០ខែ​ដើម​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន​ ហើយ​​ប្រទេស​ប៉ូ​ឡូញ​​ជា​អ្នក​នាំចូល​អង្ករ​ច្រើន​ជាង​គេ​​។

បរិមាណ​នាំអង្ករចេញសរុប​​ ពីខែ​មករា​ដល​់ខែ​តុលា​ឆ្នាំនេះ​មាន​ចំនួន​​២៩៤.១៥៤​តោន​ ​ពោលគឺច្រើន​ជាង​ឆ្នាំមុន​ដែល​មាន​១៤៦.២០០តោន​​ ឬ​កើន​ឡើង​១០១​ភាគ​រយ​។ ប្រទេស​ប៉ូឡូញ​បាននាំចូល​អង្ករ​៤៩​.៧០៧​តោន​ អំឡុង​រយៈពេល​នេះ​ ប្រទេស​បារាំង​នាំចូល​ច្រើន​បំផុត​លំដាប់​ទី​២​ ហើយ​​បណ្តាប្រទេសជា សមាជិក​សហ​ភាព​អឺរ៉ុប​បាន​​​បង្កើន​​ចំនួន​ប្រទេស​​បួន​បន្ថែម​ទៀត​ក្នុង​ចំណោម​​បណ្តា​ប្រទេសចំនួន​​១០​ដែល​នាំ​ចូល​អង្ករ​កម្ពុជា​ច្រើន​បំផុត​។

លោក គឹម សាវុធ ប្រធាន​សហ​ព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​​បាន​លើកឡើង​ថា សហ​ភាព​អឺរ៉ុប​បាន​នាំ​ចូ​លអង្ករ​ភាគច្រើន​​ពី​ប្រទេស​កម្ពុជា​​​​ ដោយសារ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អ្វីគ្រប់​យ៉ាង ​លើកលែង​តែ​សព្វា​វុធ​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​​ទំនិញ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​សហភាព​នេះ​ ដោយ​មិន​គិត​ពន្ធ​។

លោក​បាន​មាន​ប្រសាសន៍ថា “បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ទាំង​ពីរ​ [​ បារាំង​ និង​ប៉ូឡូញ] បាន​កើនឡើង​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ច្រើន​ជាង​មុន​​ដែល​ដឹង​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា​ សម្រាប់​នាំ​ចូល​អង្ករ​ពី​ប្រទេស​យើង​ដោយ​មិន​គិត​ពន្ធ​”។ រដ្ឋាភិបាល​បាន​កំណត់​ថា នៅ​ឆ្នាំ​២០១៥​ប្រទេស​កម្ពុជា​ត្រូវ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​ ដើម្បីបង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​​របស់​ខ្លួន​នៅ​ក្នុ​ង​តំបន់​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស