30.1 C
Phnom Penh

​ការិយាល័យ​​​ UN​​៖ ​​​២០១២​​​ជា​​​ឆ្នាំ​​​រឹប​​​អូស​​​​​​ថ្នាំ​​​ញៀនបាន​​​ច្រើន​​​បំផុត​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​​​សហប្រជាជាតិ​​​​​​ទទួល​​​បន្ទុក​​​ដោះស្រាយ​​​​​​ថ្នាំ​​​ញៀន​​​ និង​​​បទ​​​ល្មើស​​​​​​  ហៅ​​​កាត់ថា UNODC បានលើក​​​ឡើ​​​ងនៅ​​​ក្នុង​​​របាយ​​​ការណ៍​​​​​​ថ្មី​​​មួយ​​​ចេញ​​​ផ្សាយ​​​នៅ​​​ថ្ងៃ​​​នេះ​​​ថា ឆ្នាំ​​​២០១២​​​ គឺ​​​ជា​​​ឆ្នាំ​​​ ដែល​​​រឹបអូស​​​បាន​​​​​​​​​​​​ថ្នាំ​​​ញៀន​​​​​​មេតំហ្វេតាមីន និង​​​កូកាអ៊ីន​​​​​​​​​បាន​​​ច្រើន​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​​​​បន្ត​​​​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​​​​របស់​​​ក្រុម​​​​​​​​​ជួញដូរ​​​គ្រឿង​​​ញៀន​​​​​​ឆ្លង​​​ដែន​​​ និង​​​អាស៊ី សម្រាប់​​​ការ​​​ផលិត​​​ថ្នាំ​​​ញៀន​​​។

របាយការណ៍​​​​​​ដែល​​​មាន​​​ចំណង​​​ជើង​​​“លំនាំ​​​ និង​​​​​​និន្នាការ​​​​​​នៃ​​​ផល​​​លំបាក​​​បង្ក​​​ឡើង​​​ដោយ​​​​​​​​ថ្នាំរំញោច​​​​​​ប្រភេទ​​​អំហ្វេតាមីន​​​ និង​​​ថ្នាំ​​​ញៀន​​​ផ្សេង​​​ៗ​​​ទៀត​​​​​​សម្រាប់​​​តំបន់​​​អាសីុ និង​​​ប៉ាសីុ​​​ហ្វិក​​​​​​ឆ្នាំ​​​២០១៣”  ក៏​​​លើក​​​​​​ឡើង​​​ដែរ​​​ថា ប្រទេស​​​ កម្ពុជា​​​ជា​​​ចំណុច​​​ក្ដៅ​​​មួយ​​​​​​សម្រាប់​​​​​​ការ​​​ផលិត​​​ និង​​​ការ​​​ឆ្លង​​​កាត់​​​​​​​​​នៃ​​​ថ្នាំ​​​រំញោច​​​​​​​​​ប្រភេទ​​​​​​អំហ្វេ​​​តាមីន (ATS) និង​​​ថ្នាំ​​​ញៀន​​​​​​ផ្សេងៗ​​​ទៀត​​​ ហើយ​​​​​​ថា​​​ ការ​​​ប្រើប្រាស់​​​​​​​​​ថ្នាំ​​​ញៀន​​​​​​មេតំហ្វេ​​​តា​​​មីន​​​ទាំង​​​ប្រភេ​​​ទ​​​ម្សៅ​​​ទាំង​​​ប្រភេទ​​​គ្រាប់​​​​​​ កំពុង​​​តែ​​​​​​កើន​​​ឡើង​​​​​​។

របាយការណ៍​​​នេះ​​​បន្ត​​​​​​ថា “ការ​​​រឹប​​​អូស​​​មេតំហ្វេតា​​​មីន​​​ និង​​​​​​កូកាអីុន​​​​​​ប្រភេទ​​​ម្សៅ​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០១២ ​​​​​​មាន​​​​​​ចំនួន​​​ច្រើន​​​​​​បំផុត​​​ ដែល​​​មិន​​​ធ្លាប់​​​​​​​​​​​​ធ្វើ​​​សេចក្ដី​​​រាយ​​​ការណ៍​​​ពី​​​មុន​​​មក​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។ ការ​​​ផលិត​​​​​​ ការ​​​ជួញ​​​ដូរ​​​ និង​​​​​​ការ​​​​​​ប្រើប្រាស់​​​ ATS មាន​​​ចំនួន​​​​​​ច្រើន​​​ ហើយ​​​កំពុង​​ក្លាយ​​​​​​ជា​​​បញ្ហា​​​​​​ ដែល​​​​​​កាន់​​​តែ​​​​​​ពិបាក​​​​​​ដោះស្រាយ​​​​​​ខ្លាំង​​​ឡើង​​​ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

UNODC បាន​​​លើក​​​ឡើង​​​ថា “មួយ​​​ភាគ​​​ធំ​​​​​​នៃ​​​​​​កូកាអ៊ីន​​​រត់​​​ពន្ធ​​​ចូល​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មាន​​​​​​គោល​​​ដៅ​​​ឆ្ពោះ​​​ទៅ​​​​​​ប្រទេស​​​ថៃ​​​ និង​​​ទី​​​ផ្សារ​​​​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​។ ការិយា​​​ល័យ​​​​​​នេះ​​​​​​បាន​​​បន្ត​​​ថា កូកាអីុន​​​​​​ប្រមាណ​​​​​​៤១​​​គីឡូក្រាម​​​​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​កាលពី​​​ឆ្នាំ​​​មុន​​​ ពោល​​​​​​គឺ​​​​​​កើន​​​ឡើ​​​ង​​​​​​ពី​​​​​​១,១គីឡូក្រាម​​​​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១១។
របាយការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​​​​ថា ក្នុង​​​ឆ្នាំ​​​២០១២ មេតំហ្វេតាមីន​​​ប្រភេទ​​​ម្សៅ​​​សរុប​​​៣៣,៥​​​គីឡូក្រាម​​​​​​ត្រូវ​​បាន​​​រឹប​​​អូស​​​ គឺ​​​​​​កើន​​​ឡើ​​​ង​​​៧៥​​​ភាគរយ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​​​​ឆ្នាំ​​​២០១១ ដែល​​​​​​រឹប​​​អូស​​​បាន​​​​​​១៩​​​,១​​​គីឡូ​​​ក្រាម​​​”។

របាយការណ៍​​​នេះ​​​បន្ត​​​ថា “តួលេខ​​​​​​នេះ​​​បង្ហាញ​​​ពី​​​​​​​​​ចំនួន​​​ច្រើន​​​បំផុត​​​​​​ ដែល​​​​​​ប្រទេស​​​នេះ​​​​​​មិន​​​​​ធ្លាប់​​​បាន​​​​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​ពី​​​មុន​​​មក​​​”។ របាយការណ៍​​​នេះ​​​បន្ត​​​ថា លើស​​​ពី​​​នេះ​​​ទៅ​​​​​​ទៀត​​​ “ចំនួន​​​ភាគ​​​ច្រើ​​​ន​ដែល​​​ចេះ​​​​​​តែ​​​កើន​​​ឡើង​​​​​​​​នៃ​​​អ្នក​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ល្មើស​​​​​​ពាក់​​​ព័ន្ធ​​​​​​ថ្នាំ​​​ញៀន​​​ ឬអ្នក​​​ដែល​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​​​​បន្សាប​​​គ្រឿង​​​ញៀន​​​ ពាក់ព័ន្ធ​​​នឹង​​​មេតំហ្វេតាមីន​​​”។

ការ​​​កើន​​​ឡើង​​​​​​​​នូវ​​​​ការ​​​រឹប​​​អូស​​​​​​គ្រឿង​​​​​​ញៀ​​​ន​​​​​​នេះ​​​​​​ស​​​បង្ហាញ​​​​​​​​​ឲ្យ​​​ឃើញ​​​​​​ពី​​​ប្រតិបត្តិការ​​លប​​​​ឆ្មក់​​​​​​​ “ក្នុង​​​ចំនួន​​​ច្រើន​​​” ចូល​​​ទីតាំង​​​​​​ផលិត​​​​​​សារ​​​ធាតុគីមី​​​ផ្សំ​​​ដូចជា​​​ប្រេង​​​ម្រះព្រៅជា​​​ដើម​​​ ជា​​​សារធាតុ​​​ផ្សំមួយ​​​ដែល​​​​​​​​​អាច​​​​​​រក​ឃើញ​​​​​​នៅ​​​​​​ក្នុង​​​ដើម​​​ម្រះ​​​ព្រៅ​​​ ព្រម​​​ទាំង​​​មេតំហ្វេតាមីន​​​ និង​ថ្នាំ​​​ញៀន​​​ប្រភេទ​​​​ MDMA​ ផង​​​ដែរ​​​។ ភាគ​​​ច្រើន​​​នៃ​​​ទី​​​តាំង​​​​​​ផលិត​​​ថ្នាំញៀន​​​ទាំង​​​នេះ​​​​​​​​​ស្ថិត​​​​​​នៅ​​​ក្នុង​​​​​​រាជ​​​ធានីភ្នំពេញ​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “ទោះ​​​ជា​​​​​​យ៉ាង​​​ណា​​​ដោយ​​​សារ​​​តែ​​​កង្វះ​​​ទិន្នន័យ​​​​​​​​​ វិសាល​​​ភាព​​​​​​ពិត​​​ប្រាកដ​​​​​​នៃ​​​ការ​​​ផលិត​​​​​​ថ្នាំ​​​ញៀន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​អ្នក​​​ដឹង​​​​​​ទេ”។ របាយការណ៍​​​នេះ​​​​​​បន្ត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ “ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​​​​ឆ្លង​​​ដែន​​​​​​ ជាពិសេស​​​​​​មក​​​ពី​​​អាស៊ី និ​​​ង​​​អាហ្វ្រិក​​​​​​ខាង​​​លិច​​​ ​​​បន្ត​​​​​​ប្រើប្រាស់​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​ទីតាំង​​​​​​ផលិត​​​​​​ និ​​​ង​​​ឆ្លង​​​កាត់​​​​​​​​​នៃ​​​ថ្នាំញៀន​​​ ATS សារធាតុគីមី​​​​​​ផ្សំ​​​ និង​​​ថ្នាំ​​​ញៀន​​​​​​ផ្សេង​​ៗ​​​ទៀត​​​​​​​​​ដូចជា​​​កូកាអ៊ីន​​​ និង​​​​​​ហេ​​​រ៉ូ​​​អ៊ីន​​​ជាដើម​​​”។

របាយការណ៍​​​នេះ​​​​​​បន្ត​​​ថា “ការ​​​ប្រមូល​​​ផល​​​​​​ខុស​​​ច្បាស់​​​ និង​​​ការ​​​​​​នាំ​​​ចេញ​​​ប្រេង​​​ម្រះ​​​ព្រៅ​​​ ដែល​​​អាច​​​​​​ប្រើ​​​ជា​​​​​​គីមី​​​ផ្សំ​​​​​​សម្រាប់​​​ផលិត​​​​​​ MDMA នៅ​​​តែ​​​ជា​​​​​​ក្ដី​​​កង្វល់​​​​​​ផ្នែក​​​បរិស្ថាន​​​​​​ និង​​​ការ​​​អនុវត្ត​​​ច្បាប់​​​”។ សម្លឹង​​​​​​​​​ហួស​​​​​​ពី​​​ការ​​​ផលិត​​​សារធាតុ​​​ញៀន​​​ខុស​​​ច្បាប់​​​​​​ទាំង​​​នេះ​​​ UNODC បាន​​​លើក​​​ឡើ​​​ង​​​ថា ស្ថិតិ​​​​ស្ដីពី​ចំនួន​អ្នក​ប្រើ​​​ប្រាស់​​​ថ្នាំញៀន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ខុស​​​គ្នា​​​។ របាយការណ៍​​​នេះ​​​គូស​​​បញ្ជាក់​​​ថា តួលេខ​​​​​​ផ្ដល់​​​ដោយ​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​គ្រឿង​​​​​​ញៀន​ កាល​​​ពី​​​ឆ្នាំ​​​២០១២​​​​​​បង្ហាញ​​​ថា អ្នក​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​មាន​​​ចំនួន​​​​​​៤.០៥៧​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​​​​កែ​​​ប្រែ​​​កាល​​​ពី​​​ខែ​​​មីនា​​​ ឆ្នាំ​​​២០១៣​​​​​​ មក​​​​​​រហូត​​​ដល់​​​១០.០០០​​​នាក់​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ មាស​​​ វីរិទ្ធ​​​ អគ្គលេខា​​​ធិការ​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​​​​ញៀន​​​បាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “អ្នក​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​មាន​​​ចំនួន​​​​​​ចន្លោះ​​​ពី​​​​​​​​​៥.០០០​​​​​​ទៅ​​​៦.០០០​​​នាក់​​​”។ កាល​​​ពី​​​ខែ​​​មីនា អង្គការ​​​មិត្ត​​​​​​សំឡាញ់​​​ ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា យ៉ាង​​​​​​ហោច​​​ណាស់​​​​​​​​​៤០ភាគ​​​រយ​​នៃ​​​កុមារ​​​អនាថា ប្រមាណ​​​២០.០០០​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​ភ្នំពេញ​​​ កំពុង​​​ប្រើប្រាស់គ្រឿង​​​ញៀន​​​។

របាយការណ៍​​​របស់​​​​​​ UNODC ​បាន​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​កើន​​​ឡើង​​​​​​តិច​​​តួច​​​នូវ​​​ចំនួន​​​អ្នក​​​ប្រើប្រាស់​​​​​​គ្រឿង​​​ញៀន​​​​​​ ដែល​​​​​​​​​ចាក់ស៊ី​​​រ៉ាង​​​​​​។ ស្រប​​​តាម​​​ទស្សន​​​នោះ​​​​​​ ករណី​​​​​​​​​ចំនួន​​​ករណី​​​​​​អ្នក​​​ផ្ទុក​​​មេរោគ​​​​​​​​​ហ៊ីវ ក្នុង​​​ចំណោម​​​អ្នក​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​​​​ដោយ​​​​​​ការ​​​ចាក់​​​​​​សីុរ៉ាង​​​ ក៏​​​បាន​​​កើន​​​​​​ឡើ​​​ង​​​ដែរ​​​ ពី​​​២៤,១​​​ភាគរយ​​​​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​​​​ចាក់​​​ស៊ីរ៉ាង​​​១.៩០០​​​នាក់​​​​​​ក្នុង​​​ឆ្នាំ​​​២០១១ ដល់​​​២៤,៨​​​ភាគរយ​​​​​​ក្នុង​​​ឆ្នាំ​​​២០១២ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​​​​ឲ្យ​​​ដឹង​​​​​​ពី​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍​​​។

ដើម្បី​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​​​​ការ​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​ទូទាំង​​​ប្រទេស​​​ ​​​នាពេល​​​បច្ចុប្បន្ន​​​មាន​​​​​​​​​ “មណ្ឌល​​​បណ្ដោះ​​​អាសន្ន​​​សម្រាប់​​​ការ​​​អប់​​​រំ​​​​​​អំពី​​​​​​គ្រឿង​​​ញៀន​​​ និង​​​ការ​​​ស្ដារ​​​​​​នីតិ​​​សម្ប​​​ទា​​​” ចំនួន​​​១៣ ក្នុង​​​នោះ​​​មាន​​​ប្រាំ​​​មួយ​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​​​​ ហើយ​​​​​​ប្រាំពីរ​​​ទៀត​​​គ្រប់គ្រង​​​​​​ដោយ​​​​​​​​​ឯក​​​ជន​​​។ របាយការណ៍​​​នេះ​​​​​​លើក​​​ឡើង​​​ថា “ទោះ​​​ជា​​​យ៉ាងណា​​​​​​​​​ បណ្ដា​​​ទីភ្នាក់​​​ងារ​​​អន្តរជាតិ​​​និង​​​​​​ទី​​​ភ្នាក់​​​ងារ​​​របស់​​​រដ្ឋាភិបាល​​​​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា ​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មិន​​​បាន​​​ផ្ដល់​​​ការ​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​​​​លើ​​​​​​ការ​​​បន្សាប​​​គ្រឿង​​​ញៀន​​​”។

យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​ឯក មាស​​​ វីរិទ្ធ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កម្មវិធី​​​​​​បន្សាប​​​គ្រឿង​​​ញៀន​​​​​​​​​តាម​​​​​​សហគមន៍​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​ ស្ទឹង​​​ត្រែង​​​ និង​​​បាត់​​​ដំបង​​​ ដែល​​​ជា​​​កម្មវិធី​​​រួម​​​​​​គ្នា​​​រវាង​​​រដ្ឋាភិបាល​​​ និង​​​ UNODC “ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ហើយ​​​នឹង​​​ពង្រីក​​​​​​បន្ថែម​​​ទៀត​​​​​​”។

លោក​​​ ក្លេ ណាយថុន (Clay Nayton) ជា​​​មន្ត្រី​​​​​​បន្សាប​​​គ្រឿង​​​ញៀន​​​តាម​​​សហ​​​គមន៍​​​ប្រចាំ​​​នៅ​​​ UNODC ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្កើត​​​កម្មវិធី​​​​​​នេះ​​​ឡើង​​​បាន​​​បង្ហាញ​​​ពី​​​​​​ជោគ​​​ជ័យ​​​របស់​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដែល​​​​​​ផ្ដល់​​​ការ​​​​​​ឧបតម្ភ​​​គាំទ្រ​​​​​​ដល់​​​អ្នកប្រើ​​​ប្រាស​​​់​​​គ្រឿង​​​ញៀន​​​​​​ចំនួន​​​១.២០០​​​នាក់​​​​​​។ លោក​​​​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “កម្ម​​​វិធី​​​​​​នេះ​​​​​​​​​បាន​​​ដំណើរ​​​ការ​​​​​​ជិត​​​៣​​​ឆ្នាំ​​​​​​មក​​​ហើយ” ។

របាយការណ៍​​​នេះ​​​បន្ត​​​ថា ខណៈ​​​ដែល​​​ការ​​​ចាប់​​​ខ្លួន​​​​​ពាក់ព័ន្ធ​​​គ្រឿង​​​ញៀន​​​​​​បាន​​​ធ្លាក់​​​ចុះ​​​​​​២៥ភាគ​​​រយ​​​​​​ ពី​​​ចំនួន​​​២.៣៨១​​​នាក់​​​​​​ក្នុង​​​ឆ្នាំ​​​២០១១ ដល់​​​១.៧៨៨​​​នាក់​​​​​​ ក្នុង​​​ឆ្នាំ​​​២០១២​​​ ចំនួន​​​ចាប់​​​ខ្លួន​​​នៅ​​​តែ​​​ច្រើន​​​ខ្លាំង​​​នៅ​​​ឡើយ​​​ បើ​​​ប្រៀប​​​ធៀប​​​​​​ទៅ​​​នឹង​​​​​​ការ​​​​​​ចាប់​​​ខ្លួន​​​​​​ជា​​​​​​មធ្យម​​​​​​៥១៧​​​នាក់​​​ ដែល​​​ត្រូវបាន​​​កត់​​​ត្រា​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០៦ និង​​​ឆ្នាំ២០១០។

ឧត្តម​​​សេនីយ៍​​​ឯក​​​​​​ មាស វីរិទ្ធ បាន​​​ថ្លែង​​​​​​ថា លោក​​​គ្មាន​​​តួលេខ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​រឹប​​​អូស​​ថ្នាំ​​​ញៀន​​​ទេ​​​នៅ​​​ឆ្នាំនេះ​​​ ប៉ុន្តែ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា តួលេខ​​​អាច​​​ខ្ពស់​​​ជាង​​​​​​ឆ្នាំ​​​២០១២។ លោក​​​ថ្លែង​​​​​​ថា “ប្រៀប​​​ធៀប​​​​​​រយៈ​​​ពេល​​​ប្រាំបួន​​​ខែ​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​​នេះ​​​ ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​ យើង​ធ្វើ​​​ការ​​​បង្ក្រាប​​​ថ្នាំ​​​ញៀន​បាន​​​​​​​​ច្រើន​​​ជាង​​​មុន​​​ ពីព្រោះ​​​មន្ត្រី​​​របស់​​​យើង​​​​​​​​​កំពុង​​​ផ្ដោត​​​​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ខ្លាំង​​​​​​លើ​​​​​​ការ​​​អនុវត្ត​​​ច្បាប់​​​ និង​​​ការ​​​ពង្រឹង​​​​​​ច្បាប់​​​”៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម )

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស