អ្នកទោសចំនួនបួននាក់បានរត់គេចខ្លួនពីពន្ធនាគារខេត្តរតនគិរីកាលពីម្សិលមិញរាប់ទាំងបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីក្នុងខែតុលា ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់ម្ចាស់ដីម្នាក់ បន្ទាប់ពីជម្លោះមួយរឿងព្រំដីនៅឯចម្ការកៅស៊ូមួយកន្លែង។
លោក ថាត សាខន ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា បុរសសរុបចំនួនប្រាំនាក់ដើមឡើយបានព្យាយាមរត់គេចខ្លួន ប៉ុន្តែ នគរបាលបានទប់ស្កាត់អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសទាំងនោះមិនឲ្យរត់រួច។ បុរសបួននាក់ទៀតរត់កំពុងរត់គេខ្លួននៅឡើយទេ។
លោកបានមានប្រសាសន៍ថា “អ្នកទោសបានព្យាយាមកាត់ខ្សែលួសបន្លា ហើយរត់ចេញពីពន្ធនាគារ ប៉ុន្តែនគរបាលបានចាប់ខ្លួនអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសទាំងនោះមកវិញ បន្ទាប់ពីពួកគេព្យាយាមរត់គេចខ្លួន”។ លោកបានមានប្រសាសន៍បន្ថែមថា នគរបាលពេលនេះកំពុងពិនិត្យឲ្យដឹងថា តើអ្នកទោសរត់គេចខ្លួនដោយវិធីណា ឬក៏ថាតើសន្តិសុខអង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា អ្នកទោសដែលកំពុងរត់គេចខ្លួនទាំងនោះត្រូវបានគេស្គាល់ថា មានឈ្មោះ នៅ សុខញ៉ា ដែលជាប់ចោទពីបទធ្វើឃាតម្ចាស់ដីចម្ការកៅស៊ូម្នាក់ ឈ្មោះ ភឿន តុន និងឈ្មោះ ភុន ខូ ជាប់ចោទពីបទចោរកម្ម និងឈ្មោះ ផៃ វិត ជាប់ចោទពីបទប្រព្រឹត្តអំពើអនាចារ។ ឈ្មោះ ឃឿម បុរ៉ាន់ អ្នកទោសដែលមិនបានរត់គេចខ្លួន ជាប់ចោទពីបទប៉ុនប៉ងរំលោភ។
ឆ្មាំគុកម្នាក់នៅឯពន្ធនាគារនេះ ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លួនមិនត្រូវបាន អនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា បុរសទាំងនោះរត់គេចខ្លួនរួច ដោយប្រើរណាអារដែកមួយ ក្នុងការកាត់ខ្សែលួសបន្លា ដែលត្រូវបានដាក់ព័ទ្ធជុំវិញជញ្ជាំងសន្តិសុខរបស់ពន្ធនាគារ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីបន្ទប់គុករបស់ខ្លួនទៅចម្អិនអាហារ។
លោក បូរ៉ាន់ បានមានប្រសាសន៍ថា “មន្ត្រី ជាច្រើននាក់មកពីពន្ធនាគារនេះបានព្យាយាម ចាប់ខ្លួនអ្នកដែលរត់គេចខ្លួន និងដេញតាមចាប់ខ្លួនពួកគេពីក្រោយប្រហែលមួយគីឡូម៉ែត្រ”។ លោកបានឲ្យដឹងបន្ថែមទៀតថា អ្នកទោសក៏បានព្យាយាមរត់គេចខ្លួន ក្នុងឱកាស មួយផ្សេងទៀតកាលពីម្សិលមិញ៕ ប៊ុននី