29 C
Phnom Penh

ក្រុម​ហ៊ុន​ស្រា​អាមេរិក​ចូល​មកប្រកួត​ប្រជែង​លើ​ទីផ្សារ​នៅប្រទេ​ស​កម្ពុ​ជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​ក្រុមហ៊ុ​នស្រា​ ​អី អេន ជេ ហ្គា​ឡូ ​(E. & J​.​Gallo) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​​នេះមាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​ស​ហ​រដ្ឋ​អាមេរិក​​​​​ បាន​ចូល​ម​ក​ប្រទេស​ក​ម្ពុ​ជា​ ​និង​កំពុងតែ​ផ្គត់ផ្គង់​ផលិត​ផល​ស្រា​ ក្នុ​ង​តម្លៃ​សមរម្យ​ជាង​គេ​ ក្នុងគោល​បំណង​​ណែ​នាំ​ឲ្យ​ប្រជាជន​ក្នុង​​​ស្រុក​ស្គាល់​ស្រា​ដែ​ល​សម​ស្រប​នឹង​ថវិកា​របស់ពួកគេ​។​

​លោក ចូណាថាន ​ចាង (Jonathan Chang) នាយក​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក​​របស់​ក្រុម​ហ៊ុន អី អេន ជេ​ ហ្គាឡូ​ បាន​មា​ន​ប្រសាសន៍​ថា   ” ប្រទេស​កម្ពុជា​ ក៏ដូចជា ​ទី​ផ្សារ​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ី ​មាន​លក្ខ​ណៈ​អំណោយ​ផល​ខ្លាំង​ សម្រាប់​ផលិត​ផ​ល​ស្រា​មាន​តម្លៃ​សម​​​រម្យ​​​របស់​យើ​ង​”។​​ ​ក្រុម​ហ៊ុនស្រានេះ បាន​ចាប់​ផ្តើម​នាំចូ​ល​ស្រា​បួន​ម៉ាក​របស់ខ្លួន​ កាលពីខែ​មុ​ន​។​ម៉ាក​ស្រា​ទាំង​នោះ​រួម​មាន​ កាឡូ​ រ៉ូស៊ី ​(Carlo Rossi)  ​ប៊ែរហ៊្វូត (Barefoot) ​ហ្គាឡូ​ ហ្វេ​មីលី វ៉ាយ​យ៉ាត (Gallo Family Vineyard) និង​អាប៉ូធិក (Apothic​)។ ក៏ប៉ុន្តែ ​ក្រុម​ហ៊ុន​នេះ​បានប្រកាស​វត្តមាន​របស់ ខ្លួន​ នៅ​លើ​ទីផ្សារប្រទេស​កម្ពុជា​ កាល​​​ពី​​​ល្ងាច ​ម្សិល​មិ​ញ​ដល់​អ្នកជំនួញ​ប្រហែល​១៥០​រូប​ នៅ​សណ្ឋា​គារអាំងទ៊ែរ​កង់ទីណង់តាល់ (Inter ​C​ontinent​al Hotel)នៅ​ក្នុង​កម្មវិធី​មួយ​   ដែ​ល​មាន​វត្ត​មានចូលរួម​របស់​លោក វី​លៀ​​ម​ ថត់ (Willia​m Todd) ​ឯក​​​អគ្គរដ្ឋទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​ប្រទេស​កម្ពុជា​។

ក្រុម​ហ៊ុន អ៊ីអេន ជេ ​នឹងផ្គត់ផ្គង់​ផលិ​ត​ផល​​​​ស្រា​ទាំង​បួន​ម៉ាក​របស់ខ្លួ​ន ដែល​មា​ន​ប្រហែល​២០​ប្រភេទ​ រួម​មាន ​ម៉ាក​កា​បឺ​ណិត​ សូវីណ​ង់​​​ (Cabernet​​​ S​auvignon) មើ​ឡុត (Merlot) ​ម៉ូស្កាតូ ​(Moscato) ​និង​ម៉ា​ក​វ៉ាយ​ ហ្ស៊ីន​ហ្វេន​​​​ដេល (White Zinfan d​el) ​ក្នុងតម្លៃ​ចាប់ពី​៥​ដុល្លារ​ ដល់​១៥​ដុ​ល្លារ​ក្នុង​មួយដប។ ​

ស្រា​ទាំង​​​ នេះ​នឹងត្រូវ​បា​ន​ដាក់​លក់ ​នៅ​តាម​ភោជ​​​នីយ​​​ដ្ឋាន​ក្នុង​ស្រុក សណ្ឋាគារ​ ​និង​ផ្សារ​លក់​ទំនិញ​រាយ​នានា​ ដូចជា ​ផ្សារ​ទំនើប​​​ឡាក់គី (Lucky​Supermarkets) ជាដើម ​នៅ​​​ក្នុង​កិច្ច​ព្រម​ព្រៀ​ង​ជាមួយ​ក្រុម​ហ៊ុន ហុង ហៀប (ខេមបូឌា )ខូ អិលធីឌី (Hung Hiep ​(Cambodia) Co., Ltd.) ដែល​ជា​ក្រុម​ហ៊ុន​លក់​ ​និង​ចែក​ចាយ​ផលិត​ផល​ក្នុងស្រុកមួយ​។​

​លោក ពីលី វុង (Pily​ Wong) ​ប្រធា​ន​នាយកប្រតិបត្តិ​ក្រុម​ហ៊ុន ហុង ហៀប បា​ន​មាន​​​ប្រសាសន៍​ថា “ យើង​អាចឃើញ​ស្រា​បារាំង ​អូស្ត្រាលី ​និង​សូម្បីតែ​ស្រា​ចិន​ជា​ច្រើន​នៅ​​​លើ​​​ទីផ្សារ​នេះ​។ស្រា​ទាំងនោះ​​មាន​តម្លៃ​រាយ​​​​ជាង​១៥​ដុល្លារ​​​​ ក៏ប៉ុន្តែ ​យើ​ង​កំពុងតែ​នាំចូលស្រា​ដែល​មាន​តម្លៃ​ ក្នុង​ច​ន្លោះពី​៥,៥០ដុល្លារ​ ទៅ​១៥​ដុល្លារ​”។

​លោក​  ចូណាថាន ​ចាង បាន​ឲ្យដឹងថា  លោក​​​​ប៉ាន់​ស្មាន​​​​ថា ក្រុម​ហ៊ុន អ៊ី​ អេន ជេ ​នឹង​នាំចូល​​ស្រា​ប្រហែល​២០.០០០​កេះ​ ឬក៏​២៤០.០​០០​ ដប​ក្នុងមួយឆ្នាំ​ មកប្រទេស​កម្ពុជា។ លោក​ ចូណាថាន ​ចាង បាន​​​មាន​​​ប្រសាសន៍ ​បន្ត​​​​​​ថា “ដោយសារ​តែ​ប្រាក់​​​ចំណូល​​​​មាន​​​ការ​​​កើន​ឡើង​ ​ហើយ​ប្រជា​​​ជន​​​ដែល​មាន​​​ប្រាក់​​​ចំណូល​​​​មធ្យម​ ក៏​មា​ន​​​កាន់​​​តែច្រើន​[នៅក្នុង​​​ប្រទេស​កម្ពុជា​]​ ​ផ​ល​ិត​ផល​នេះ​នឹង​​​មាន​​​ទីផ្សារ​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស