មន្ត្រីយោធាថៃ ដែលបានជួបសមភាភីកម្ពុជា នៅមូលដ្ឋានប្រាសាទព្រះវិហារកាលពីម្សិលមិញ បានឲ្យដឹងថា ទាហានថៃមិនបានចេញទៅណាទេ លុះត្រាតែរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជួបពិភាក្សាគ្នាបន្ថែមទៀត អំពីរបៀបអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ដោយបញ្ជាឲ្យសមភាគីថៃចាកចេញពីតំបន់ប្រាសាទនេះ។

តុលាការយុត្តិធម៌អន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានសម្រេចថា ប្រទេសថៃត្រូវដកកម្លាំងទ័ព្ទ នគរបាល និងឆ្មាំទាំងអស់របស់ខ្លួនចេញពីតំបន់ដីមានជម្លោះ ដែលមានប្រាសាទនៅលើកំពូលភ្នំគឺប្រាសាទព្រះវិហារនៅពីលើ ហើយជាផ្នែកមួយនៃដី ដែលប្រទេសជិតខាងគ្នាទាំងពីរនេះ បានវាយប្រយុទ្ធគ្នារយៈពេលខ្លីជាច្រើនលើក និងបណ្តាលឲ្យមានមនុស្សស្លាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ។
លោកឧត្តមសេនីយ៍ទោថៃ ថារ៉ាខន ថាមម៉ាវីនថន (Tharakhorn Thammawinthorn) បានជួបលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជារងកងយុទ្ធពលខេមរភូមិន្ទ ប្រចាំប្រាសាទព្រះវិហារ នៅទីតាំងក្នុងចន្លោះពីកាំជណ្តើរប្រាសាទ ទៅបន្ទាត់ព្រំដែនមានជម្លោះ អស់រយៈពេលមួយម៉ោង។ លោក ឧត្តមសេនី យ៍ទោ ថារ៉ាខន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា “តុលាការយុត្តិធម៌អន្តរជាតិ បានចេញបញ្ជាឲ្យយើងចាកចេញ ប៉ុន្តែយើងនឹងអនុវត្តតាមសេចក្តីបញ្ជាពីរដ្ឋាភិបាលរបស់យើង។ យើងនឹងធ្វើការងារតាមដំណាក់កាល ក៏ប៉ុន្តែ យើងត្រូវការពេលវេលា”។
មេបញ្ជាការថៃមិនបានឲ្យដឹងថា តើបច្ចុប្បន្ន មានទាហានប៉ុន្មាននាក់ឈរជើងនៅតំបន់ដីមានជម្លោះទេ។ ក្នុងការចេញសេចក្តីសម្រេចរបស់ខ្លួន តុលាការយុត្តិធម៌អន្តរជាតិ មិនបានផ្តល់ផែនទីបង្ហាញពីតំបន់មានជម្លោះនោះទេ ក៏ប៉ុន្តែ តុលាការនេះបានលើកឡើងថា តំបន់នោះនៅជាប់ជម្រាលភ្នំ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជានៅភាគខាងលិច និងខាងត្បូង នៅក្បែរបន្ទាត់ព្រំដែនលើផែនទីសម័យអនានិគមបារាំង សម្រាប់ភាគខាងជើង និងនៅជាប់ជើងភ្នំទ្រព្យ នៅភាគខាងលិច។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឲ្យដឹងថា កងទ័ពនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តរៀបចំកិច្ចប្រជុំ នៅតាមតំបន់ព្រំដែន ដើម្បីកុំឲ្យមានការវាយប្រហារគ្នា ហើយយើងបានឯកភាពថា ភាគីទាំងពីរនឹងជួបពិភាក្សាគ្នាជារៀងរាល់ថ្ងៃ ដើម្បីរក្សាសន្តិភាព។ លោកបានមានប្រសាសន៍ថា “យើងបានប្រាប់ទាហានរបស់យើង ឲ្យសហការជាមួយទាហានថៃ នៅតាមតំបន់ព្រំដែន ដើម្បីកុំឲ្យមានការវាយប្រហារគ្នា ហើយយើងបានឯកភាពគ្នាថា ភាគីទាំងពីរនឹងជួបពិភាក្សាគ្នាជារៀងរាល់ថ្ងៃ”។
ទាក់ទងនឹងការអនុវត្ត តាមសេចក្តីបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍ថា ” យើងជឿជាក់ថា រដ្ឋាភិបាលទាំងពីរនឹងដោះស្រាយបញ្ហានេះ”។ នៅពេលទំនាក់ទំនងបានក្រោយកិច្ចប្រជុំ លោកវរសេនីយ៍ឯក វើរ៉ាឆុន ស៊ូខុនដាដផាធីប៉ាក់ (Werachon Sukondhadhpatipak) អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងថា លោកមិនដឹងថា តើមានទាហាន នគរបាល និងឆ្មាំថៃប៉ុន្មាននាក់នៅក្នុងតំបន់ដីមានជម្លោះនេះទេ ហើយការសម្រេចនូវអ្វីដែលត្រូវធ្វើជាមួយសមភគីកម្ពុជា “ពួកគេកំពុងសិក្សាអំពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ការសិក្សានេះអាចនឹងប្រើពេលជាងជាច្រើនថ្ងៃ មិនមានសេចក្តីសម្រេចណាមួយ ហើយការសម្រេចចិត្តអ្វីដែលខ្លួនធ្វើ ជាមួយសមាគីថៃ នឹងត្រូវប្រើពេលវេលាពីរបីថ្ងៃ។
លោកវរសេនីយឯក ស្រី ឌឹក បានមានប្រសាសន៍ថា “នៅពេលនេះ ពួកគេកំពុងសិក្សាអំពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលអាចស៊ីពេលប៉ុន្មានថ្ងៃទៀត មុនពេលមានសេចក្តីសម្រេចណាមួយ ហើយមានខចែងជាច្រើនដែលត្រូវបកស្រាយ”។ តាមបច្ចេកទេស មិនគួរមានទាហានថៃ ឬក៏ទាហានខ្មែរ នៅតំបន់មានជម្លោះ ដែលលាតសន្ធឹង នៅក្នុងតំបន់គ្មានកងទ័ពដែលតុលាការយុត្តិធម៌អន្តរជាតិ បានគូសជុំវិញតំបន់មានជម្លោះ កាលពីឆ្នាំ២០១១នេះ និងបានបញ្ជាឲ្យកងទ័ពនៃប្រទេសទាំងពីរដកខ្លួនចេញភ្លាមៗ។ ការចរចារវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការដកកម្លាំងទ័ពរួមគ្នា បានស៊ីពេលអស់មួយឆ្នាំ ក៏ប៉ុន្តែ ក្រោយមកមិនទាន់មានភាពច្បាស់លាស់ថា តើកងទ័ពទាំងអស់នោះធ្លាប់ចាកចេញមែនឬយ៉ាងណានៅឡើយទេ។
តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេច កាលពីថ្ងៃច័ន្ទ តាមសំណើរបស់សមភាគីកម្ពុជា ដែលបានស្នើឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលបានប្រគល់ប្រាសាទព្រះវិហា និង “តំបន់ជិតប្រាសាទនេះ” ដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែ បានបន្សល់ទុកនូវអត្ថន័យមិនច្បាស់លាស់នៃពាក្យថា តំបន់ជិតប្រាសាទនេះ។ សេចក្តីសម្រេចនេះបានប្រគល់ឲ្យប្រទេសកម្ពុជា នូវតំបន់មានជម្លោះទាំងមូលនៅក្បែរប្រាសាទព្រះវិហារ ក៏ប៉ុន្តែ មិនមែនតំបន់នៅក្បែរភ្នំទ្រព្យ ដែលស្ថិតនៅក្បែរនោះទេ ឬក៏ព្រំដែនផ្លូវការជាមួយថៃ ដោយផ្អែកលើផែនទីបារាំង ដូចដែលសមភាគីកម្ពុជាបានរំពឹងថា សេចក្តីសម្រេចនេះនឹងប្រគល់ឲ្យខ្លួនទេ។
ប្រការនេះធ្វើឲ្យកិច្ចចរចាអំពីបញ្ហាព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា មានស្ថានភាពមិនខុសគ្នាប៉ុន្មាន ពីស្ថានភាពចរចា កាលពីដើមឆ្នាំ២០១១ ពេលការវាយប្រយុទ្ធគ្នាលើកចុងក្រោយ បានបណ្តាលកិច្ចចរចាជាប់គាំងគ្មានពេលកំណត់នោះទេ។ ក្នុងក្តីសង្ឃឹម លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា សេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ គឺជាការចាប់ផ្តើមសារជាថ្មីនៃកិច្ចចរចាទាំងនោះ។តុលាការយុត្តិធម៌អន្តរជាតិបានច្រានចោលសំណើរបស់ប្រទេសកម្ពុជាដែលបានស្នើឲ្យមានការកំណត់បន្ទាន់ព្រំដែនផ្លូវការ ជាមួយប្រទេសថៃ ដោយប្រើផែនទីបារាំង ដែលត្រូវបានគេស្គាល់ផងដែរថា ជាផែនឧបសម្ព័ន្ធ១។ ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន បានលើកឡើងថា តុលាការយុត្តិធម៌អន្តរជាតិ បានជួយជំរុញកិច្ចចរចាទ្វេភាគីអំពីបញ្ហាព្រំដែនដំណើរការទៅមុខ ពីព្រោះតុលាការនេះក៏បានច្រានចោលនូវការចង់បានតំបន់ជម្រាលក្នុងប្រទេស ពីសំណាក់ប្រទេសថៃផងដែរ។
លោកបានមានប្រសាសន៍ថា “ តុលាការយុត្តិធម៌អន្តរជាតិបានប្រើប្រាស់ផែនទីឧបសម្ព័ន្ធ១ ក្នុងការសម្រេចថា តើប្រាសាទព្រះវិហារស្ថិតនៅក្នុងប្រទេសមួយណា ហើយប្រទេសថៃ បានលើកឡើងថា មានតំបន់ជម្លោះទំហំ៤,៦គីឡូម៉ែត្រក្រឡា ក៏ប៉ុន្តែ តុលាការនេះបានលើកឡើងថា មិនរឿងបែបនេះទេ។ទី៣ពួកគេមិនទទួលស្គាល់ផែនទីតំបន់ជម្រាលរបស់ប្រទេសថៃទេ។ ដូច្នេះ ខ្ញុំមិនឃើញមានវិវាទអ្វីទៀតទេ”។
នេះប្រហែលជាការគិតបែបសុទិដ្ឋិនិយម។ តុលាការយុត្តិធម៌អន្តរជាតិ គ្រាន់តែលើកឡើងថា បន្ទាន់តំបន់ជម្រាលមិនអាចត្រូវប្រើប្រាស់ក្នុងការសម្រេចតំបន់ជិតប្រាសាទព្រះវិហារបានទេ។ តុលាការនេះបានលើកឡើតទៀតថា គ្មានអ្វីត្រូវលើកឡើងថា តើវាអាច ឬមិនអាចត្រូវបានប្រើប្រាស់សម្រាប់គូព្រំដែនក្នុងក្នុងស្រុកណាមួយទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បានឲ្យដឹងផងដែរថា មន្ត្រីថៃនៅតែជឿថា សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ធ្វើឲ្យខ្លួនមានសិទ្ធិបន្តទាមទារផ្នែកភាគច្រើន នៃផ្ទៃដីមានជម្លោះទំហំ៤,៦គីឡូម៉ែត្រក្រឡា និងប្រើប្រាស់បន្ទាត់តំបន់ជម្រាលនេះ ក្នុងកិច្ចចរចានាពេលអនាគត។ លោក អាឡេន ប៉េឡេត (Alain Pellet) ដែលបានដឹកនាំក្រុមអ្នកច្បាប់ថៃ នៅឯទីក្រុងឡាអេ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post ) កាលពីម្សិល ដោយបានឡើងថា “យើងគិតថា សេចក្តីសម្រេចនេះគឺរឿងវិជ្ជមាន ហើយវាបើកផ្លូវសម្រាប់កិច្ចចរចាជាសាកលអំពីបញ្ហាព្រំដែនទាំងមូល ដោយយោងតាមបន្ទាត់តំបន់ជម្រាល”។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោក ផៃ ស៊ីផាន បានអះអាងដោយក្តីសង្ឃឹមថា កិច្ចចរចាទ្វេភាគីដែលធ្លាប់ទទួលបរាជ័យក្នុងការដោះស្រាយបញ្ហាព្រំដែន មកទល់សព្វថ្ងៃ ឥឡូវនេះនឹងមានប្រសិទ្ធភាព។ លោកបានមានប្រសាសន៍ថា “យោងតាមយន្តការដែលមានស្រាប់ យើងមានគណៈកម្មាធិការព្រំដែនរួម គណៈកម្មការព្រំដែនទូទៅ ហើយយើងមានស្ថាប័នទ្វេភាគី។ នេះគឺជារឿងសំខាន់បំផុត”។
លោក ផៃ ស៊ីផាន បានលើកឡើងទៀតថា លោកមិនដឹងថា តើកិច្ចចរចាទាំងនោះនឹងកើតឡើងសារជាថ្មីទេ ហើយបានបង្វែរសំណួរទៅលោក វ៉ា គឹមហុង សហប្រធានគណៈកម្មាធិការព្រំដែនរួម នៃប្រទេសកម្ពុជា ប៉ុន្តែ លោក វ៉ា គឹមហុង មិនទាន់ត្រឡប់មកពីទីក្រុងឡាអេ និងមិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេ៕សុធា