30 C
Phnom Penh

​ភាសាអង់គ្លេស​នឹងត្រូវ​បាន​ដាក់​បញ្ចូល​ក្នុ​ង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ចាប់​ពីថ្នាក់​ទី​៤​ឡើង​ទៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​មួ​យ​រូប​ បាន​ឲ្យដឹង​កាលពីម្សិល​មិញថា ​សា​លាបឋម​សិក្សា​នៅ​ទូទាំង​ប្រទេស​ បាន​ចា​ប់​ផ្តើម​អនុ វត្ត​​​​កម្មវិធី​បង្រៀន​ភា​សាអង់គ្លេ​ស ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ក្រសួ​ង​នេះ​ក្នុង​គោល​​​បំណង​ពង្រឹង​សមត្ថភា​ព​ភាសាអង់គ្លេស​​​​​​​របស់​​​​កុមារ​ខ្មែរ​ដែល​មា​ន​អាយុ​ក្មេង​ខ្ចី​។

​​លោក ​សំ ​សេរីរ័ត្ន​ ​អគ្គ​នាយក​អគ្គនា​យ​ក​​​ដ្ឋាន​​​​​​​អប់រំបាន​ឲ្យដឹងថា ​ការ​សិក្សា​ភា​សា​បរទេស​ ​​​​​​ដូចជា ភាសា​បារាំង ​ឬក៏​ភា​សា​អង់គ្លេស​ កាល​​​ពី​មុន​មាន​តែ​នៅ​ក្នុងកម្មវិធី​សាលា​រៀន​កម្រិត​​​​អនុវិទ្យាល័យ​ឡើង​ ពោ​ល​គឺ​ចាប់​ពីថ្នាក់ទី​៧​​​ឡើង​ទៅ ក៏ប៉ុ​ន្តែ ​ឥឡូវ​នេះ​ភាសាអង់គ្លេស​ត្រូវ​បានបង្រៀន​ ចា​ប់​ពីថ្នាក់ទី​៤​ឡើងទៅ​ ជា​ពេល​ដែល​កុមារ​មា​ន​អាយុ​ប្រហែល​ប្រាំ​​​បួនឆ្នាំ​។

លោក​ សេរីរ័ត្ន ​មានប្រសាសន៍​ថា​ “ការ​ដាក់​បញ្ចូល​នូវ​កម្មវិធី​ភាអង់គ្លេស​ចូល​ក្នុង​កម្មវិធីសិក្សា​កម្រិត​បឋម​សិក្សា​ គឺ​ជា​រឿង​សំខាន់​”។ ​មាន​សាលា​បឋម​សិក្សា​ជា​ង​៦.៩០០​កន្លែង​ នៅទូទាំង​ប្រទេស​ក​ម្ពុជា​។ ​ក្នុង​ចំណោម​សាលា​បឋម​សិក្សា​ទាំ​ង​នេះ កម្មវិធីថ្មីបង្រៀន​ភាសា​អង់គ្លេស​នេះ​ត្រូ​វ​​បានចាប់​ផ្តើម​អនុវត្ត​ ចាប់ពីខែ​តុ​លាតទៅ​ហើយ។ គួរ​បញ្ជាក់ថា ខែ​តុលា​គឺ​ជា​រដូវ​បើក​បវេនកាល​។ នៅ​សាលារៀន​ផ្សេងៗ​ទៀត​ កម្មវិធី​នេះ​នឹងត្រូវ​បាន​ណែនាំ​ឲ្យ​មានការ​អនុវត្ត​ បន្ទាប់​​​ពី​គ្រូបង្រៀនទទួល​បានការ​បណ្តុះ​ប​ណ្តាល​។ ​

លោក ចាន់​ តារា នាយករង​សា​លា​បឋម​​​សិក្សា​​​​​​កូលាប នៅ​​​ក្នុង​រាជ​ធានីភ្នំ​ពេ​ញ​បាន​ឲ្យដឹងថា មេរៀ​ន​ភាអង់គ្លេស​ក្នុង​កម្ម​វិ​ធី​សិក្សា​នៅ សាលាបឋម សិក្សានេះ នឹង​ផ្ត​ល់​ផល​ប្រយោ​​​ជន៍​​​​​​​ច្រើន​ ដល់​កុមារ​ដែល​រ​ស់​នៅ​ក្នុង​គ្រួសារ​ក្រី​​​ក្រ​ ​​​និង​មិនមាន​ឱកាស​សិក្សា​ភាសា​បរទេស​។ លោក តារា បានមានប្រសាសន៍​ថា  “ខ្ញុំ​​​គិត​​​ថា កម្មវិធី​បង្រៀន​ភាសាអង់គ្លេស​នៅ​កម្រិត​ចាប់ពី​ថ្នាក់ទី​៤​ នឹង​ជួយ​កុមារ​ដែ​ល​មក​ពី​គ្រួសារ​​​​ក្រីក្រ​ ឲ្យមាន​ជំនាញ​កាន់​តែ​ខ្លាំង​ក្នុងផ្នែក​ភាសា​​​បរ​​​ទេស​​​​”៕​ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស