41.3 C
Phnom Penh

ក្រុម​អ្ន​កតវ៉ាចំពោះការ​បណ្តេញ​ចេញ​​​បន្ត​​ធ្វើ​បាតុ​កម្ម​​នៅមុខ​ស្ថានទូត​​សហ​រដ្ឋ​អា​មេរិ​កទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យ​​ចង់​បា​ន​កា​រ​​ឆ្លើយ​តប​មួ​យ​​ពីមន្ត្រី​អា​មេរិកាំ​ងអ្នក​តវ៉ាចំពោះ​​កា​របណ្តេញ​​​ចេញ​​​ជា​ង​​១០០នាក់​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ នៅ​តែ​បន្ត​​ប្រ​មូ​ល​ផ្តុំ​គ្នា​នៅ​ខាងមុខ​​ស្ថាន​ទូ​ត​​អា​មេ​រិក​​កា​ល​ពី​ម្សិល​មិញ ​និង​បា​ន​​ផ្ញើ​ញត្តិ​មួយ​ទៀត​ ស្នើ​ឲ្យ​​លោក​ប្រធា​​នា​ធិប​តី បារ៉ាក់ អូ​បា​ម៉ា ​​(Barack Obama) ជួយ​​ដោះស្រាយបញ្ហារំលោភ​សិទ្ធិ​ដី​ធ្លី​​របស់​ខ្លួន​ ​ពេល​លោកមកបំពេញ​ទស្ស​ន​​​​កិច្ច​ក្នុងប្រទេ​ស​នេះ​​នៅ​សប្តាហ៍​ក្រោ​យ​នេះ​។

​ចា​ប់តាំ​ងពី​​មា​ន​កា​រ​​បញ្ជាក់អំ​ពី​ដំ​ណើរ​ទស្សនកិច្ចរបស់​លោកអូ​បា​ម៉ា ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​​ចូល​រួ​មកិច្ច​ប្រជុំ​កំ​ពូល​​អា​​ស៊ី​បូ​ពា៌និង​អា​ស៊ានរួចមកក្រុមអ្នកតវ៉ា​​មក​​ពី​​សហ​គមន៍​​បឹង​កក់និង​​បុរី​កី​ឡាព្រមទាំងអ្នកមកពី​សហគមន៍​​ថ្មគោល​ ដែ​ល​ត្រូ​វ​បា​ន​បណ្តេញ​ចេញ ឬកំ​ពុង​​ប្រឈម​នឹង​កា​រ​​បណ្តេញ​​ចេញបា​ន​ផ្ញើ​ញត្តិ​​សរុ​ប​ទាំ​ង​អស់​បី​ ហើយ​​កំ​ពុង​​តែ​រង់​ចាំ​​កា​រឆ្លើយតប​​ថាទុ​ក្ខសោក​​របស់​ពួ​ក​គាត់​ត្រូ​វ​បា​ន​​បញ្ជូន​ទៅដល់ដៃ​ឯកអគ្គ​រដ្ឋ​​ទូត​ វីលលៀមថត់​ (William Todd)​។

កា​ល​ពី​ថ្ងៃ​ច័ន្ទ ​កា​រ​តវ៉ា​​ដំ​បូ​ង​នៅ​មុខ​​ស្ថានទូតនេះ ​ក្រុម​អ្នក​តវ៉ា​បា​ន​ផ្ញើ​ញត្តិ​មួយ​រួច​ហើយ។ ក្រោ​យ​មក​អំ​ឡុង​កា​រ​តវ៉ា​លើកទី២ កា​ល​ពី​ថ្ងៃ​ពុធ នគរ​បា​ល​ប្រឆំា​ង​កុប​កម្មត្រូ​វ​បា​ន​​ដាក់​ពង្រាយ​នៅ​ពេល​យប​់ ហើយ​បា​ន​បញ្ជា​​ឲ្យអ្នក​តវ៉ា​​ដោយ​សន្តិ​វិធី​ចាក​ចេញ។ កា​ល​ព​ី​ថ្ងៃ​ព្រ​ហស្បតិ៍ក្រុម​អ្ន​ក​តវ៉ាបា​ន​វិល​ត្រ​ឡប់​មក​វិញម្តងទៀត ហើយ​​​បា​ន​ផ្ញើ​ញត្តិ​មួយ​ទៀត​។

នៅមុខស្ថាន​ទូ​ត​​​កា​ល​ពី​ព្រឹក​ម្សិល​មិញក្រុ​ម​អ្នក​តវ៉ា​​​ឈរ​កាន់​​រូប​ថត​លោក​ប្រធា​​នា​​ធិ​ប​តី​ អូ​បា​ម៉ានិង​​​លោកស្រីរដ្ឋមន្ត្រី​ក្រសួ​ងកា​រ​​បរទេស​អា​មេរិ​ក ហ៊ីលឡារី គ្លីន​តុន​ (Hillary Clinton)។

អ្នក​ស្រីទេពវន្នីតំ​ណាងអ្នក​​សហ​គមន៍​បឹង​កក់ ដែល​ដីរបស់​អ្នក​ស្រីនៅ​កណ្តាលរាជ​ធានី​ភ្នំ​ពេញពេល​នេះត្រូវ​​លោកឡៅម៉េង​ឃិន ​សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​​ជន​កម្ពុជា កំពុងកាន់កាប់​ និយាយថា“ រដ្ឋា​​​ភិបាលកម្ពុជាបច្ចុប្បន្ន​​​​មិន​គោ​រព​សិទ្ធិ​​​មនុស្ស​ ​និង​លទ្ធិ​​ប្រជា​​ធិប​តេយ្យ​ទេព្រោះពេលយើង​​​​​តវ៉ាយើង​ត្រូវ​​​ប្រឈម​នឹង​​​​អំពើ​​​ហិង្សា​​​។​​ ខ្ញុ​ំ​​​​​​សង្ឃឹម​ថា កា​រ​​មក​ដល់​របស់​លោកអូបាម៉ានឹង​នាំ​​លទ្ធិ​​ប្រជា​​ធិបតេយ្យមកឲ្យ​​កម្ពុជា​​​​”។

ដោយ​​ខិត​ខំ​​​​បញ្ចេញ​សំ​ឡេង​របស់​ខ្លួន​អ​ំ​ឡុងកិច្ច​ប្រជុំ​កំពូល​​នៅ​សប្តាហ៍ក្រោ​យ​នេះក្រុ​ម​អ្នក​តវ៉ាបា​ន​ស្រែ​ក​ថា “ យើង​​ទាំង​អស់​គ្នា​ស្រឡាញ់​ប្រទេ​ស​​​របស់​លោក និង​លទ្ធិ​ប្រជា​​ធិប​តេយ្យ​” ខណៈ​ដែលបុគ្គលិក​របស់​ស្ថាន​ទូត​បា​ន​បើក​រថយន្តទៅកាន់​សណ្ឋា​គារ​ ​ឡឺរ៉ូយ៉ាល់ ដែល​​បុគ្គលិក​​សន្តិ​សុខ​អា​​មេរិ​ក​ប្រដាប់​ដោ​យ​អា​​វុធនិង​​ក្បួ​ន​រថយន្តទំនើបៗពណ៌​ខ្មៅ ត្រូ​វ​​​បា​ន​គេ​ត្រៀម​​សម្រាប់​​កា​រមក​បំពេញទស្ស​ន​កិច្ច​របស់​លោក​ អូ​បាម៉ា​។

លោកច្រាយនីមអា​យុ​​៣៤ឆ្នាំតំណា​ង​ឲ្យ​ប្រជា​ពល​រដ្ឋ​​ចំ​នួន​​១៨២គ្រួ​សារ ​ដែល​ប្រឈ​ម​នឹង​ការ​បណ្តេញ​​ចេញនៅ​ក្នុង​ភូមិ​ថ្មគោល​ ក្បែរ​អា​កា​ស​យាន​​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញបា​ន​មា​ន​ប្រ​សាសន៍​ថា “យើង​ចង់​ឲ្យ​លោក​ប្រធា​នាធិប​តីអូបាម៉ា ​​ជួ​យ​ធ្វើ​អន្តរាគមន៍​​

ទៅ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន ​ដើម្បី​ជួយដោះ​​ស្រាយបញ្ហា​​របស់​យើង​ ពី​ព្រោះ​​យើង​ត្រូវ​បា​នគេជូនដំណឹង​​ឲ្យ​​ចេញ​ពី​ផ្ទះ​​​របស់​យើង​​ដោ​យ​គ្មាន​សំ​ណ​ង​។ យើង​​នៅ​តែ​ផ្ញើ​ញត្តិ​ ពី​ព្រោះ​​យើង​​​បា​រម្ភ​ថា ​ស្ថាន​ទូត​នឹង​មិន​​ផ្ញើ​ញត្តិ​នេះ​ទៅ​លោក​ អូ​បាម៉ា​ ទេ”។

​លោកសៀនម៉ាកគិន​តុស (Sean Mclntosh) អ្ន​ក​នាំ​​ពាក្យ​ប្រចាំ​​ស្ថាន​ទូត​​អាមេរិក​ បា​ន​បញ្ជាក់​​អំ​ពី​ញត្តិ​​មួ​យ​ដែលក្រុ​ម​អ្នក​​តវ៉ា​បា​ន​ធ្វើ​ឡើង​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​សប្តាហ​៍​មុន ប៉ុន្តែ​លោក​បា​ន​មា​ន​ប្រ​សាសន៍​​ថា ញត្តិ​ដែលត្រូ​វ​បា​ន​ផ្ញើ​​កា​ល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​ និង​កា​ល​ពី​ម្សិល​មិញ​ នៅ​មិន​ទាន់​​ដឹង​នៅ​ឡើយ​ ពី​ព្រោះ​​ស្ថាន​​ទូ​ត​​បិទ​ទ្វារ។

​លោក​បាន​លើក​ឡើង​ក្នុង​អុីម៉េល​មួយ​ថា “ ស្ថាន​ទូ​ត​បិទទ្វារ​​នៅ​ថ្ងៃ​នេះ ដូ​ច្នេះ​​ខ្ញុំ​មិន​អា​ច​​បញ្ជាក់​​អំ​ពី​​ញត្តិ​នេះ​បា​ន​ទេរហូត​​ដល់​​ថ្ងៃ​ស្អែក​”។ លោក​បាន​បន្ថែម​ថា “ យើង​នឹ​ង​បន្ត​​លើក​ឡើង​ពី​សិទ្ធិ​មនុស្ស​​ជាមួ​យ​​រដ្ឋា​ភិ​បា​ល​។ យើង​មា​ន​កា​រ​ព្រួ​យ​បារម្ភ​​អំ​ពី​​បញ្ហា​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ហើយ​​រដ្ឋាភិ​បា​ល​​ក៏​បានដឹង​​ដែរ​”។

​ពេល​សួរ​​ឲ្យបានច្បាស់លាស់អំ​ពី​ការ​ពង្រឹង​សន្តិសុខដ៏រឹងមាំរបស់​​អា​េមរិក​នៅ​សណ្ឋាគា​រ​ឡឺរ៉ូយ៉ាល់អ្នក​ស្រីហ្គា​រែតវ៉លធ័រ (Gareth Walters) នា​​យក​ផ្នែកលក់​និង​ទី​ផ្សារ​របស់​សណ្ឋាគា​រនេះ​ បា​ន​​បដិ​សេធ​​មិន​ធ្វើ​អ​ត្ថា​ធិ​ប្បាយ​ឡើយ៕

ប្រែ​សម្រួ​ល​ដោ​យ ​ចេវប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស