30.7 C
Phnom Penh

អ្នកយក​ព័ត៌​មាន​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូ​ល​​ក្នុងសន្និសីទកាសែត​​​​ប៉ូឡុ​នស្គី ​ហើយត្រូវ​ឃាត់​ខ្លួន​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្និសីទសារព័ត៌​មាន​មួយ​ដែលត្រូវ​​បាន​រៀបចំ​កាលពី​ម្សិល​មិញ ដោយជន​ស​ង្ស័យ​ឈ្មោះ ​សេរហ្គេ ប៉ូឡុនស្គី ​(Sergei P​o​l​onsky) ​នៅ​ពន្ធនាគារ​ ប៉េហ្ស៊ី ​ក្នុងរាជ​ធា​នីភ្នំ​ពេញ​ មិន​បាន​ដំណើរ​តាម​ផែ​នកា​រ​ទេ​។

គួរ​បញ្ជាក់ ថា អតីត​មហាសេដ្ឋីជន​ជា​តិរុស្ស៊ី រូបនេះ​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​នេះ​ ដើម្បីរង់​ចាំ​ការ​ធ្វើ​បត្យាប័ន​ទៅ​ទីក្រុ​ង​មូស្គូ ដើម្បី​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ពី​បទ​លួចលេបយកប្រាក់​។

ប៉ូឡុនស្គី ​បាន​សរ​​សេរ​ជា​ភាសារុស្ស៊ី​ តាម​​ទំព័រ​ហ្វេសប៊ុក​ កាលពីថ្ងៃពុធ​ថា “នៅថ្ងៃទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ម៉ោង​១៥:០០​​នាទី​ម៉ោង​ក្នុងស្រុក​ សន្និសីទ​សារព័ត៌​មាន​មួយ​នឹង​ត្រូវ​បាន​រៀបចំនៅ​ពន្ធនាគា​រ​ក្រុង​ ក្នុង​រាជ​ធានីភ្នំពេញ”។​ ប៉ូឡុនស្គី ដែល​ធ្លា​ប់​ស្ថិត​ក្នុងចំ​ណោម​បុរស​​អ្នក​មានទ្រព្យ​ស​ម្បត្តិ​ច្រើន​បំផុត​​​​​នៅ​ប្រទេស​រុស្ស៊ី​នោះ​ បាននិង​កំពុង​​រស់​នៅ​លើ​កោះ​ឯកជន​មួយ​ក្នុង​ខេ​ត្ត​ព្រះសីហ​នុ​ មុន​ពេល​​ត្រូវ​បានចាប់​ខ្លួន​កា​ល​ពីថ្ងៃ​ច័ន្ទ ​តាម​​សំណើ​របស់​អាជ្ញាធរ​ក្រុ​ងមូស្គូ ដែល​បាន​ចោទ​ប្រកាន់​​អតីត​ម​​ហាសេដ្ឋី​រូបនេះកំបាំង​មុ​ខ កាលពីខែ​កក្កដា​ ពីបទ​បន្លំលួច​យក​ប្រាក់​​​​១៧៦​លានដុល្លារ​ពីវិនិយោគិន​ប្រហែល​​​៨០នាក់​ ​ក្នុង​គម្រោ​ង​អភិវឌ្ឍន៍​និវេសនដ្ឋាន​មិន​ទាន់រួច​រាល់​មួ​យ​។

​នៅវេលា​ម៉ោង​ប្រហែល​២:៣០​នាទី​ ​ថ្ងៃ​​ម្សិលមិញ​អ្នក​សារព័ត៌មាន​ជាតិ ​និ​ង​រុស្ស៊ី​មួយ​ក្រុម​ រួម​ទាំង​ក្រុម​ការងារមានសមាជិក​បួន​​នាក់​ មក​ពីស្ថានីយ៍​ទូរ​ទស្សន៍​​រដ្ឋ​​ ​រុស្ស៊ី ​វ័ន ​(Russi​a 1​)​ ផង​បាន​ទៅដល់​ពន្ធនាគារ​ ប៉េ​ហ្ស៊ី ​ដែល​មាន​សន្តិសុខ​តិច​បំផុត​ ក្នុង​ខណ្ឌសែន​សុខ​ និង​ត្រូវ​បាន​នគរបាល​ណែនាំ​ឲ្យរង់ចាំ​នៅ​តុ​អង្គុយ​លេង​​​មួយក្បែរ​ពន្ធនាគារ​នោះ​។​

​ក្រោយ​ម៉ោង​៣រសៀល​ ជន​ជាតិរុ​ស្ស៊ី ​មិត្ត​​ភក្ដិ ​និង​បុគ្គលិក​សរុប​ប្រាំ​នាក់​រប​ស់​ជន​សង្ស័យ​​ឈ្មោះ ​ប៉ូឡុន​ស្គី​ បាន​បង្ហាញ​ខ្លួន​ដោយ​មាន​អាហារ​ជាច្រើន​កាបូបស​ម្រា​ប់​អតីត​មហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី​ជាប់​ព​ន្ធ​នាគារ​​រូបនេះ​ ​និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូ​ល​ទៅខាង​ក្នុង​ពន្ធនា​គារ​ ​អម​ដោយ​មេធា​វី​របស់​ជន​សង្ស័យ​រូប​នេះ​គឺលោក ​រស់ ស៊ី​ថា។​

​ក៏ប៉ុន្តែ នគរ​បាល​មិន​បានអនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅខាងក្នុង​ទេ​ ​ហើយ​អ្នក​ដែល​នៅ​ទីនោះ បាន​បង្ខំចិត្ត​ឡើង​លើ​របង​មាន​ខ្សែ​លួស​រុំ​ពីលើ​ ​ហើយ​យូរ​ៗ​​ម្ដង​បា​ន​ឃើញ​​សក់​ទង់ដែង​កាត់ខ្លី​ប៉ូឡុនស្គី​ មួយភ្លេត​ ពេល​​រូបគេ​​ដើរ​ចុះដើរ​ឡើង​ នៅ​ក្នុង​ព​ន្ធ​នាគារ​ ដោយ​​​បាននិយាយ​ឮៗ​ ជាមួយ​មិ​ត្តភក្ដិ​របស់​ខ្លួន ​និង​លោក ស៊ីថា។​

​នៅពេល​ទទួល​អ្នកសារព័ត៌មានទាក់​ទង​បាន​តាម​ទូរស័ព្ទ​​​ លោក ​ស៊ីថា ​បាន​ឲ្យ​ដឹងថា ​ប៉ូឡុន​ស្គី បាន​​​​ខឹង​​លោក​។ ​លោក​​បាន​មាន​ប្រសាសន៍​​អំ​ពី​ការផ្ទុះ​កំ​ហឹង​របស់​កូន​ក្តី​លោក​ថា “គាត់​សួ​រ​ខ្ញុំថា ​តើ​ខ្ញុំ​មាន​ព័ត៌មានថ្មី​សម្រាប់​គាត់​ដែ​រ​ឬទេ។ ​ខ្ញុំថា គ្មានទេ​។ ​គាត់​​និយា​យ​ថា ​ខ្ញុំ​គ្មាន​​សមត្ថ​ភាព​​​គ្រប់គ្រាន់​​ ស​ម្រា​ប់​ធ្វើ​ការ​ឲ្យ​គា​ត់​ទេ​​។ ​លោក​បាន​បន្ថែ​ម​ថា “ សន្និសីទ​នេះ​គ្មាន​​ប្រយោជន៍​ទេ​”។

​អ្នកសារព័ត៌មានភាគច្រើន​បាន​បោះ​បង់​ក្តីសង្ឃឹម​ថា បាន​ចូល​រួម​សន្និសីទសារ​​ព័ត៌​មាន​ពិត​ប្រាកដ​ ​ហើយ​បាន​ចាកចេញ​ពី​ពន្ធនា​គារ​នោះ​នៅវេលា​ម៉ោង​៤​រសៀល​។​ ក៏ប៉ុន្តែ ​ក្រោយ​មក​ ​នៅពេល​គូកន​ទាំង​ប្រាំ​នាក់​រប​ស់​ជន​សង្ស័យ​ឈ្មោះ​ ប៉ូឡុនស្គី ​ក៏ដូច​ជា​ ​អ្នក​សារ​ព័ត៌មាន​សេរី​ផ្នែក​ថត​វីដេ​អូ​ ​ប៉ុនប៉ង​ចា​ក​ចេញ​​​ពី​ទីនោះ ​ពួកគេ​ត្រូវ​បានឃាត់ខ្លួន​និង​សាក​សួរ​​​អស់រយៈ​ពេ​ល​ប្រហែល​​ប្រាំម៉ោង​នៅក្នុង​​ស្នង​​ការដ្ឋាន​​នគរ​បា​ល​រាជធានី​ក្បែរ​នោះ​។​

​ជន​ជាតិអ៊ុយក្រែន​ម្នាក់​ឈ្មោះ​ អាតធ័​រ​ យ៉ាវ៉កស៊ីវ ​(Arthur Y​avor​ksiy) ​ដែល​ជា​បុគ្គ​លិក​របស់​ជនសង្ស័យ​ឈ្មោះ ​ប៉ូឡុនស្គី​ បាន​និយាយ​នៅ​វេលាម៉ោង​ប្រហែល​៩:​៣​០​នាទី​យប់​ថា “ ​ប្រហែល​១០​ទៅ​១៥នា​ទី​មុន​នេះ យើងត្រូវបានដោះលែង​” ។ ជ​​ន​ជាតិ​អ៊ុយក្រែន​រូប​នេះ​បាន​ឲ្យដឹង​ទៀត​ថា ម​ន្ត្រី​កុង​ស៊ុលរស្ស៊ី ​បានជួយសម្រួល​ឲ្យ​មាន​ការ​ដោះ​លែង​​ពួកគេ​។​

​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីកា​រ​គណៈ​រ​ដ្ឋ​មន្ត្រីរបស់រដ្ឋាភិបាល​ បាន​ទៅ​កាន់​ពន្ធនាគារ​នេះ​ក្នុង​នាម​បុគ្គ​ល​ ​ដើម្បី​ធា​នា​ឲ្យ​មានការ​ដោះ​លែង​អ្នក​សារព័ត៌មា​ន​សេរី​ផ្នែក​​ថត​វីដេអូ​រូ​បនោះ​​។

លោក ហ៊ូ ​ពុទ្ធវិសាល​ ​ប្រធាន​ពន្ធ​នា​គា​រ​ ប៉េហ្ស៊ី ​បាន​លើកឡើង​កាលពីម្សិល​មិ​ញ​ថា ​ការ​ប៉ុនប៉ង​របស់​ជនសង្ស័យ​ឈ្មោះ​ ប៉ូឡុនស្គី ​ក្នុងការរៀបចំសន្និ​សីទ​សារព័ត៌​មា​ន​នៅ​ពន្ធ​នា​គារ​នេះ​ គឺជារឿង​មិន​ត្រឹម​ត្រូវ​ទេ​។ ​លោក​​បានមានប្រសាសន៍ថា “គាត់​គឺជា​ជន​សង្ស័យ​​​នៅ​ក្នុង​ពន្ធនាគារ​…។គាត់​មិនអាច​ធ្វើ​បែប​​នេះបាន​ទេ​”៕ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស