27 C
Phnom Penh

​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ​​​និង​​​ធនាគារ​​​អាល្លឺម៉ង់ត្រូវ​​​បានជំរុញ​​​​​​​​​​​​ឲ្យ​​​ដក​​​ខ្លួន​​​ពី​​​ក្រុមហ៊ុនវៀតណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ អង្គការ​​​ក្លូបល វីត​​​ណេស​​​ (Global Witness) ​​​​​​បាន​​​អំពាវនាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ​​​ (IFC) និង​​​ធនា​គារ​​ដត​​​ឈ័រ (Deutsche Bank) របស់​​​អាល្លឺម៉ង់​​​ ដក​​​ខ្លួន​​​ជា​​​បន្ទាន់​​​ចេញ​​​ពី​​​ក្រុមហ៊ុន​​​វៀតណាម​​​​​​ ដែល​​​មាន​​​​​​​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ព្រោះ​​​ក្រុមហ៊ុន​​​នេះ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​យ៉ាង​​​ច្រើ​​​ន​​​​​​ និង​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ដោយ​​​បង្ខំ​​​លើ​​​សហ​គមន៍​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​។​​​

ការ​​​អំពាវនាវ​​​នេះ​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​​​​ត្រឹម​​​តែ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​​​​អង្គការ​​​​​​ក្លូបល វីតណេស បាន​​​ចេញ​​​លទ្ធផល​​​ស៊ើប​​​អង្កេត​​​​​​លើ​​​​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​ចំនួន​​​ ដែល​​​មាន​​​​​​ទំនាក់​​​ទំន​​​ង​​​​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​ហួង ​​​អាញ់​​​ យ៉ាឡៃ របស់​​​ប្រទេស​​​វៀត​​​ណាម​​​​​​ ​និង​​​​​​ក្រុម​​​ហុ៊ន​​​ចម្ការ​​​កៅស៊ូវៀតណាម VRG ​​​​​​ជា​ក្រុម​ហ៊ុន​គ្រប់គ្រង​​​ដោយ​​​រដ្ឋ​​​។

កាល​​​ពី​​​ខែ​​​ឧសភា​​​ អង្គការ​​​ក្លូបល វីត​​​ណេស​​​​​​ បាន​​​ផ្ដល់​​​​យោ​បល់​ឲ្យ​​​ធនាគារ​​​​​​ដត​​​ឈ័រ និង​​​ក្រុមហ៊ុន​​​សាជីវកម្មហិរញ្ញវត្ថុ​​​អន្តរ​​​ជាតិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ក្រុមហ៊ុន​​​ទាំង​​​ពី​​​រ​​​នេះ​​​ ដែល​កាន់​កាប់​​​​​​​​​​ដី​​​សម្បទាន​​​​​​យ៉ាង​​​តិច​​​ណាស់​​​១៨០​​​.០០០​​ហិកតា​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​ពី​​​រនេះ​​​មិន​​​បាន​​​បង្ហាញ​​​ពី​​​បំណង​​​ច្បាស់​​​លាស់​​​នៅ​​​ក្នុង​​​ការ​​​ដោះស្រាយ​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពីបទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ និង​​​ការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ទេ​នោះ​​​។

លោក​​​ស្រី មេហ្គាន ម៉ាកអីនណេស​​​ (Ma-gan MacInnes) ប្រធាន​​​​​​យុទ្ធនាការ​​​ដីធ្លី​​​​​​នៅ​​​អង្គការ​​​ក្លូបល​​​ វីតណេស​​​ បានឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​ VRG កំពុង​​​មាន​​​ការ​​​វិវឌ្ឍន៍ ហើយ​​​ការ​​​ចរចារវាង​​​អង្គការ​​​ក្លូបល​​​ វីតណេស និង​​​ក្រុមហ៊ុន​​​គ្រប់គ្រង​​​ដោយ​​​រដ្ឋ​​​នេះ​​​កំពុង​​​​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។ លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូវៀតណាម VRG និង​​​ក្រុម​​​ហ៊ុន​​​សាខា​​​របស់​​​ខ្លួន​​​​​​បាន​​​​​​ចាត់​​​វិធានការ​​​ជាក់​​​លាក់និង​​​ច្បាស់​​​លាស់​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​សង្គម​​​ និង​​​បរិស្ថាន”​។

លោក​​​ស្រី​​​​​​បាន​​​បន្ថែម​​​ថា “ក្រុមហ៊ុន​​​នេះ​​​ក៏​​​បាន​​​​​​បង្កើត​​​ប្រព័ន្ធ​​​មួយ​​​ ដើម្បី​​​ឆ្លើយ​​​តប​​​និង​​​ចាត់​​​​​វិធានការ​​​​​​ដោះស្រាយ​​​​​​បញ្ហា​​​ ដែល​​​កើត​​​មាន​​​ពាក់ព័ន្ធ​​​នឹង​​​​​​ដី​​​សម្បទាន​​​របស់​​​ខ្លួន​​ផង​​​ដែរ”​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កិច្ច​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​ស្រដៀង​​​គ្នា​​​នេះ​​​របស់​​​​​​ក្រុមហ៊ុន​​​ហួង អាញ់ យ៉ាឡៃ មាន​​​​​​ការ​​​វិវឌ្ឍន៍​​​តិច​​​តួច​​​។លោក​ស្រី​​មាន​ប្រសាសន៍​ថា“ ការ​​​ដែល​​​ក្រុមហ៊ុន​​​ហួង​​​ អាញ់​​​ យ៉ា ឡៃ មិន​​​​​​បាន​​​ចាត់​​​វិធាន​​​ការ​​​​​​អ្វី​​​ពី​​​មុន​​​មក​​​នោះ​​​ វា​​​បាន​​​ធ្វើ​​​ឲ្យ​​​យើង​​​​​​គ្មាន​​​ជម្រើស​​​អ្វី​​​ឡើយ​​​ក្រៅពី​​​សន្និ​ដ្ឋាន​​​ថា ក្រុមហ៊ុន​​​នេះ​មិន​សូវ​​​​មាន​​​បំណង​​​ដោះស្រាយ​​​បញ្ហា​ទាំង​​​នេះ​​​​​ និង​​​ការ​​​ទទួល​​​​ខុស​​ត្រូវ​​​របស់​​​ខ្លួន”។

លោក​ស្រី​​បាន​បន្ថែម​​​ថា “ អ្នក​​​ភូមិ​​​ដែល​​​រង​​​ទុក្ខ​​​វេទនា​​​រាល់​​​ថ្ងៃ​​​ ដោយ​​​សារ​​​តែ​​​ដី​​​សម្ប​​​ទាន​​​របស់​​​ក្រុមហ៊ុន​​​ហួង អាញ់​​​ យ៉ាឡៃ ក៏​​​គួរ​​​តែ​​​ត្រូវ​​​យល់​​​ដឹង​​​ពី​​​​​​បរិស្ថាន​​​ និង​​​សង្គម​​​ ដែល​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​បញ្ហា​​​​​​ផង​​​ដែរ​​​។ យើង​​​​​​គិត​​​ថា ដៃ​​​គូរបស់​​​ក្រុមហ៊ុន​​​នេះ​​​គួរ​​​តែ​​​គិត​​​គូរ​​​ពី​​​បញ្ហា​​​នេះ​​​ ហើយ​​​គួរ​​​តែ​​​ដក​​​ខ្លួន​​​ចេញ​​”។ ទាំង​​​ធនាគារ​​​ដត​​​ឈ័ររបស់​​​អាល្លឺម៉ង់​​​ និង​​​​​ក្រុមហ៊ុន​​​សាជីវ​​​កម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ​​​​​​​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​។

នៅ​​​ពេល​​​​​​អង្គការ​​​​​​ក្លូបល វីតណេស បាន​​​ចេញ​​​​​​របាយការណ៍​​​របស់ខ្លួន​​​កាលពី​​​ខែ​​​ឧសភា​​​ ក្រុមហ៊ុន​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ​​​​​​បាន​​​វិនិយោគ​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​ជិ​​​ត​​​១៥​​​លាន​​​ដុល្លារ​​​​​​នៅ​​​ក្នុង​ក្រុម​ហ៊ុន​​​​មូលនិធិ​​​វៀតណាម​​​ DWS ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​៥​ភាគរយ​​​នៅក្នុង​​​ក្រុម ហ៊ុន​​​ហួង​​​ អាញ់ យ៉ាឡៃ។ ហើយ​​​អំឡុង​​​ពេល​​​នោះ​​​ក្រុមហ៊ុន​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​នឹង​​​​​​យក​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ពី​​​ផល​​​ប៉ះពាល់​​​​​​នេះ​​​​​​ទៅ​​​ពិចារណា​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ឃ្លាំ មើល​​​ដែល​​​​​​កំពុង​​​តែ​​​បន្ត​​​របស់​​​ខ្លួន​​​​​​​​​។

ធនាគារ​​​ដតឈ័រ​​​ មាន​​​ភាគ​​​ហ៊ុន​​​​​​បើ​​​គិត​​​ជា​​​​​​ទឹក​​​ប្រាក់​​​៤,៥​​​លាន​​​ដុល្លារ​​​ នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ ហួង អាញ់ យ៉ាឡៃ​​​ តាម​​​រយៈ​​​​ក្រុម​ហ៊ុន​មូល​និធិ​​​​វៀត​​​ណាម DWS។
ដោយ​បដិសេធ​​​ពី​​​ការ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​​​​​​​​​​លើ​​​ចម្ការ​​​កៅស៊ូ​​​​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​ ធនាគារ​​​ដត​ឈ័រ​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​​​​កាន់​​​ភាគ​​​​ហ៊ុន​​​ជំនួស​​​​​​ឲ្យ​​​វិនិយោគិន​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ ហើយ​​​​​ខ្លួន​​​គ្រាន់​​​តែ​​​ផ្ដល់​​​សេវា​​​កម្ម​​​​ឈរ​ឈ្មោះ​ជំនួស​​ឲ្យ​ក្រុម​​​ហ៊ុន​​​​​​ហួង​​​ អាញ់ យ៉ាឡៃ ​​​ប៉ុណ្ណោះ​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​កាលពី​​​ខែ​​​ឧសភា​​​របស់ខ្លួន​​​​​​ អង្គការ​​​ក្លូបល វីតណេស បាន​​​លើក​​​ឡើង​​​ថា​​​ ក្រុមហ៊ុន​​​ ហួង អាញ់ យ៉ា ឡៃ និង​​​ក្រុម​ហ៊ុន​​​​​​ចម្ការ​​​កៅស៊ូ VRG បាន​​​បំពាន​​​​​​ច្បាប់​​​របស់​​​ប្រទេស​​​កម្ពុជា​​​ដែល​​​កំណត់​​​ឲ្យ​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​មិន​​​លើស​​​ពី​​​១០.០០០​​​ហិកតា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​។ ហើយ​​​ដោយ​​​យោង​​​តាម​​​រូប​​​ភាព​​​ពី​​​ផ្កាយ​​​រណប​​​ និង​​​ការ​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​ផ្ទាល់​​​ អង្គការ​​​ក្លូបល វីតណេស បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​នៅ​​​ក្នុង​​​ព្រៃ​​​ការពារ​​​ទាំង​​​​​​នៅ​​​​​​ក្នុង​​​ និង​​​ក្រៅ​​​ដី​​​​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​អ្នកភូមិ​​​ត្រូវ​​​​​​បាត់​​​បង់​​​ដី​​​របស់​​​ខ្លួន​​​​​​ឬ​​​ក៏​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​​​​បាត់​​​បង់​​​ប្រាក់​​​ចំណូល​​​ពី​​​អនុ​​​ផល​​​ព្រៃ​​​ឈើ ដែល​​​ខ្លួន​​​ធ្លាប់​អាស្រ័យ​​​លើ​​​។

របាយការណ៍​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា មាន​​​ក្រុមហ៊ុន​​​សាខា​​​តិច​​​តួច​​​ ដែល​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​​​​ បាន​​​​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​​​​ពី​​​ផល​​​ប៉ះពាល់​​​​​​បរិស្ថាន​​​ ឬក៏​​​​​​បាន​​​ពិគ្រោះ​​​យោបល់​​​​​​ជាមួយ​​​អ្នក​​​​​​ភូមិ​​​​​​ មុន​​​ពេល​​​ចាប់​​​ផ្ដើម​​​ការងារ​​​របស់​​​ខ្លួន​​​។ នៅ​ក្នុង​សេចក្ដី​​​ថ្លែងការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ អង្គការ​​​ក្លូបល វីតណេស​​​ បាន​​​លើក​​​ឡើង​​​​​​ថា ក្រុមហ៊ុន​​​ ហួង អាញ់​​​ យ៉ាឡៃ កាល​​​ពី​​​ខែ​​​​​​មិថុនា​​​ ​​​បាន​​​សន្យា​​​ថា នឹង​​​ផ្អាក​​​ការ​​​កាប់​​​រាន​​​ព្រៃ​​​និង​​​ការ​​​ដាំ​​​ដើម​​​កៅស៊ូ​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម្បី​​​ដោះស្រាយ​​​បញ្ហា​​​របស់ខ្លួន​​​។

បុគ្គលិក​​​របស់​​​អង្គការ​​​ក្លូបល វីតណេស បាន​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​ភូមិ​​​ចំនួន​​​ប្រាំពីរ​​​​​​កាលពី​​​ខែ​​​សីហា ប៉ុន្តែ​​​​​​អ្នក​​​ភូមិ​​នៅ​​​ភូមិ​​​​ចំនួន​​​បី​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​នៅ​​​មិន​​​ទាន់​​​ឃើញ​​​​​​ក្រុមហុ៊ន​​​ហួង អាញ់ យ៉ាឡៃ ចុះ​​​មក​​​ភូមិ​​​ពួក​​​គាត់​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ភូមិ​​​ចំនួន​​​ប្រាំ​​​មួយ​​​ផ្សេង​​​ទៀត​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​កាប់​​​រាន​​​ព្រៃ​​​​​​ចម្ការ​​​នៅ​​​ក្នុង​​​ និង​​​​​​ជុំវិញ​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​តែ​​​បន្ត​​​ ហើយ​​​​ការ​​​​​​​​​អះ​​​អាងនេះ​វា​ស្រប​នឹង​រូប​​​ភាព​​​ផ្កាយ​​​រណប​​​របស់​​​អង្គការ​​​ក្លូបល វីតណេស​​​។

អង្គការ​​​ក្លូបល វីតណេស ​​​លើក​​​ឡើង​​​ថា ដើម្បី​​​ជំនួស​​​​​​នឹង​​​ការ​​​ធ្វើ​​​សវនកម្ម​​​ឯក​​​រាជ្យ​​​​​​​លើ​ចម្កា​រ​កៅស៊ូ​របស់​ខ្លួន ​ក្រុមហ៊ុន​​​ហួង​​​ អាញ់​​​ យ៉ា ឡៃ បាន​​​ជ្រើស​​​រើស​​​យក​​​​​​កម្ម​​​វិធី​​​ចុះ​​​ជួយ​​​សង្គម​​​វិញ​ [ដើម្បី​លើក​មុខ​មាត់​ក្រុម​ហ៊ុន​របស់​ខ្លួ​ន​]​​​។ លោក​​​ស្រី​​​ ម៉ាក អ៊ីនណេស បាន​​​​​​មាន​​​​​​ប្រសា​​​សន៍​​​ថា “ក្រុមហ៊ុន​​​ហួង អាញ់ យ៉ា ឡៃ បាន​​​​​​សន្យា​​​​​ជា​​​ច្រើន​លើក​ច្រើន​សា​​​​មក​​​ហើយ​​​ ប៉ុន្តែ​​​​​​ជាក់​​​ស្ដែង​​​​​​មាន​​​ការ​​​អនុវត្ត​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​​​​ស្រាយ​​​បញ្ហា​​​​​​ដ៏​​​សំខាន់”។ ហើយ​​​កាល​​​ពី​​​​​​ខែ​​​ឧសភា ក្រុមហ៊ុន​​​ហួង​​​ អាញ់​​​ យ៉ា ឡៃ​​​ បាន​​​បដិសេធ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​​​​។

លោក​​​ ង្វៀន​​​ តានអាញ់ ប្រធាន​​​ទំនាក់​​​ទំនង​​​​​នៅ​​​​​​ក្រុមហ៊ុន ហួង អាញ់ យ៉ា ឡៃ​​​ បាន​​​លើក​​​​​​​​ឡើង​​​​​​​​​​​ក្នុង​​​អ៊ីម៉េល​​​​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​របស់​​​​​​អង្គការ​​​ក្លូបល វីតណេស។ សព្វ​​​ថ្ងៃ​​​យើង​​​​​​កំពុង​​​តែ​​​បន្ត​​​ការ​ងារ​​​​របស់​​​យើង​​​ជាមួយ​​​​​​​​​អង្គការ​​​ក្លូបល​​​ វីត​ណេស អំពី​​​បញ្ហា​​​ទាំង​​​នេះ​​​។

លោក​​​ តានអាញ់ បាន​​​លើក​​​ឡើង​​​ថា បុគ្គ​​​លិក​​​​​​ពេទ្យ​​​​​​របស់​​​ក្រុមហ៊ុន​​​ហួង​​​ អាញ់ យ៉ាឡៃ នឹង​​​ធ្វើ​​​ការ​​​ពិនិត្យ​​​​​​ផ្នែក​​​វេជ្ជសាស្ត្រ​​​ចំនួ​​​ន​​​បី​​​ថ្ងៃ​​ដោយ​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​សុក្រ​​​ ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ជាទី​​​ដែល​​​ចម្ការ​​​កៅស៊ូ​​​ភាគ​​​ច្រើន​​​របស់​​​ក្រុមហ៊ុន​​​វៀត​​​ណាម​​​​​​នៅ​​​ទី​​​នោះ​​​ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​រៀប​​​រាប់​​​​​​ ឬក៏​​​ឆ្លើយ​​​សំណួរ​​​ណា​​​មួយ​​​បន្ថែម​​​ឡើយ៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស