36 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​បុរស​បីនាក់​ពី​បទ​​រំលោភ​បូក​ស្ត្រីម្នាក់​ក្នុងឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស ​ខេត្ត​កំពង់​ឆ្នាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃសៅរ៍ពី​បទ​រំលោភ​បូក​​ស្ត្រី​អាយុ២២ ឆ្នាំម្នាក់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​​​នៅ​​​ពេល​យប់។ 

លោក ប៊ុន សឿន នាយប៉ុស្តិ៍ឃុំបាន​មាន​ប្រសាសន៍ថា ស្ត្រី​អាយុ២២ឆ្នាំរូបនេះ​មក​ពី​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុសបាន​ផឹក​ស៊ី​ជាមួយ​បុរស​មួយ​ក្រុម​នៅ​តាម​ចិញ្ចើមថ្នល់​កាល​ពី​យប់​ថ្ងៃសុក្រ។

បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​ចេញពី​កន្លែង​ផឹក​ស៊ី បុរស​បីនាក់ ​គឺឈ្មោះ​ ឱម ឈិន អាយុ​៣៣ ឆ្នាំ ឈ្មោះ វុន សុរា៉ អាយុ២២ឆ្នាំ និង​​ ឈ្មោះ រ៉ា វិត​ អាយុ២២ឆ្នាំ បាន​ដើរ​តាម​នាង។

លោក ប៊ុន សឿន បាន​មាន​ប្រសា​សន៍ថា “ ពួកគេ​បាន​ដេញ​តាម​នាង ហើយ​បាន​ចាប់​រំលោភនាង​នៅក្រោយ​គុម្ពោត​​ព្រៃ​តូច​ៗចម្ងាយ​ប្រហែល​២០ម៉ែត្រ​ពី​កន្លែង​ដែល​ពួកគេ​ផឹក​ស៊ីនោះ”។ លោក​បន្ថែមថា “ ក្រុម ​គ្រួសារ​របស់​នាង​បាន​ឃើញ​ពួកគេ​រំលោភ​​ស្ត្រី​រូប​នេះ​នៅពេលដែល​ពួកគាត់​ឮសំឡេង​នាង​ស្រែក ហើយ​ពេល​នោះ​ជន​រំលោភ​ទាំង​​​នោះ​បាន​រត់បាត់​អស់”។

លោក ខឹម វិបុល អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍ថា នគរបាល​បាន​កោះ​ហៅ​បុរស​ទាំ​ងបីនាក់​នេះ​មក​សាក​សួរ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ដាក់ពាក្យ​បណ្តឹង​ ហើយ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​បន្ទាប់ពី​ពួកគេ​បាន​សារភាព​ថា ពិ​ត​​​​​ជា​បាន​ប្រព្រឹត​្ត​អ៊ីចឹង​មែន”។

លោក វិបុល បាន​មាន​ប្រសាសន៍ថា “ ពួក ​គេ​បាន​សារភាព​ថា ពួកគេ​ទាំងអស់គ្នា​បាន​ចាប់​រំលោភនាង​បួនដង​។ ពួកគេ​ត្រូវ​បាន​គេ​ទាន់​ដោយសារ​ពួកគេ​មិន​បាន​ឈប់​រំលោភ​នាង​ឡើយ​ ហើយ​ត្រូវ​គេ​ឃើញ​តែ​ម្ត​ង”។

លោក​ វិបុល បាន​មាន​​ប្រសា​សន៍​បន្ថែម​ថា បច្ចុប្បន្ននេះ​ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ហើយ​នឹង​ត្រូវ​បញ្ជូនទៅ​តុលា​ការ​នៅ​ថ្ងៃ​នេះ​​ដើម្បី​ធ្វើការ​ចោទ​ប្រកា​ន់។​

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រំលោភ​ដែល​គេ​​បាន ​រាយការ​ណ៍ចំនួន​១៤០ករណីក្នុង​រយៈ​ពេ​ល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។
របាយការ​ណ៍របស់អង្គការ​សហ​ប្រជា​ជាតិ​ កាលពី​ខែ​កញ្ញាបានប​ង្ហាញថា បុរស​ម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​ក្នុង​ប្រទេស​កម្ពុជា​អាយុ ចាប់ ពី​១៨ឆ្នាំ​ទៅ​៤៩ឆ្នាំ​បាន​ចាប់​រំលោភ​ស្ត្រី។

អ្នកស្រាវ​ជ្រាវ​បាន​រកឃើញ​ថា នៅក្នុង​ប្រទេស​កម្ពុជា ការ​រំលោភ​បូកគឺ​កើត​ឡើង​ច្រើន​បំផុត​​លើ​ស្ត្រី​មិន​មែន​ជា​ដៃគូ ដោយ​មាន​២៣ភាគរយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស