37 C
Phnom Penh

គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​បារាំង​មានសុទិដ្ឋិ​និយម​ចំ​ពោះ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុ​ជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្រាប់​លោក ​ក្លូដ​ ពែ​រូ (Claude Periou) ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បារាំង ប្រ៉ូ​ប៉ាកូ (Pro​parco) ​សេ​ដ្ឋ​កិច្ច​របស់ ប្រទេស​កម្ពុជា ​ស្ថិតក្នុង​ស្ថានភាព​ល្អ។ ​លោក​បាន​មានប្រសាសន៍​នៅ​ក្នុង​ស​ន្និសីទ​សារព័ត៌ មាន​មួយ​រៀប​ចំ​​កាលពី​ថ្ងៃ​សុ​ក្រ​ស​ប្តាហ៍​មុន ក្នុងរាជធានីភ្នំ​ពេញ​ថា “ ប្រទេស​កម្ពុជាកំពុង​តែ​រីកចម្រើន​”។ 

លោក​ ក្លូដ​ ពែ​រូ បានមានប្រសាសន៍​ប​ន្ត​ទៀតថា “ នៅពេល​ដែល​យើង​ពិនិត្យ​មើ​ល​អត្រា​កំណើន​សេដ្ឋកិច្ច​៧,៤​ភាគរយ​ ខ​ណៈ​ដែល​ប្រាក់ចំណូល​បុគ្គល​របស់ប្រជាជ​ន​មាន​កំណើន​យឺត ក៏ប៉ុន្តែ​ កើនឡើង​ជាលំ​ដាប់​ ហើយវិស័យនាំចេញ​ក៏មានកំណើន​នៅ​ក្នុ​ង​ល្បឿន​មធ្យម ប៉ុន្តែ មានភាពរីកចម្រើន​គួ​រ​ឲ្យកត់សម្គាល់​ ក៏ដូច​ជា​ក្នុង​ពេល​វិស័យ​ទេស​ចរណ៍​មាន​កំណើន​…ខ្ញុំ​អាច​និយាយ​បាន​ថា ​ប្រទេស​កម្ពុជា​កំពុង​តែ​មានវឌ្ឍន​ភាព​នៅ​លើ​ដងវិថី​ ឆ្ពោះទៅកាន់​កំណើន​សេដ្ឋកិច្ច…​ទោះបីជា​គម្លាត​រវាងខ្លួន និង​ប្រ​ទេស​ជិត​ខាង​មួយចំនួន​នៅតែ​មានទំហំ​ធំក៏ដោយ”។

​លោក ក្លូដ​ ពែ​រូ បាន​លើក​ឡើង​បន្ថែ​ម​ទៀត​ថា នេះគឺជាមូលហេតុ​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ប្រ៉ូប៉ាកូ​​ បើក​ប្រតិបត្តិ​ការ​រ​បស់ខ្លួន​ ដើម្បី​បង្កើន​ចំណង​ទាក់ទង​ជាមួ​យ​ប្រទេស​កម្ពុជា​ ប្រសិន​បើ​គម្រោង​សម​ស្រប​ក្នុង​វិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ ​ឬក៏​វិស័​យ​ផ្សេង​ៗ​ទៀត​ មានសកម្មភាព​ស្រប​គ្នា​។​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រ៉ូ​ប៉ាកូ ​គឺជា​ស្ថា​ប័​ន​មូលនិធិ​សាធារណៈ​-ឯកជន​មួយ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​៦០​ប្រទេស​ដោយ​ផ្ត​ល់​ប្រាក់ កម្ចីសម្រាប់​អនុវត្ត​គម្រោង​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ជាពិសេស​ក្នុង​វិស័យ​ពាណិ​ជ្ជ កម្ម និង​ធនាគារ​។

​លោក ក្លូដ​ ពែ​រូ បាន​លើកឡើង​ក្រោ​យ​​សន្និសីទសារព័ត៌​មាន ​កាល​ពីថ្ងៃ​សុក្រ​នោះ​ថា ​តាំងពីឆ្នាំ​១៩៩៦​មក ​គ្រឹះស្ថានហិរញ្ញ​វត្ថុ​ ប្រូ៉ប៉ាកូ ​បាន​ផ្តល់​ប្រាក់កម្ចី​៨៧​លាន​ដុ​ល្លារ​​ នៅ​ក្នុងប្រទេសនេះ​​ ហើយ​៥៤​លាន​ដុល្លារ​ក្នុងចំណោម​ទឹកប្រាក់ទាំង​នោ​ះនៅតែ​ត្រូវ​សងវិញ​។ ​ប្រាក់កម្ចីទាំងនេះ​​ត្រូវ​បាន​ផ្តល់​   ឲ្យ​ ដោយ​មាន​លក្ខខណ្ឌត្រួ​ត​ពិនិត្យ​ប្រព័ន្ធ   គណ​នេយ្យ ​និង​របាយ​ការណ៍​ ដែល​អ្នក​ទទួល​ ប្រាក់កម្ចីត្រូវគោរពតាម​។​ គម្រោង​នានា​រួម​មាន​ប្រាក់កម្ចី​សម្រាប់​ជួ​យ​ដល់ដំណើរការ​អភិវឌ្ឍន៍​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុផ្សេង​ៗ ដូចជា ​អេស៊ីលីដា (Acleda)​ ជាដើម​ ដែល​    ចាប់​តាំង​ពី​ពេលនោះមក​​បា​ន​ក្លាយទៅ​​ជា​ធនាគារ ​​មួយ។

កាលពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០​០​០​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រ៉ូប៉ាកូ បាន​ចូលរួ​ម​ចំណែ​ក ​ក្នុងការ​ពង្រីក​អាកាស​យាន​ដ្ឋា​ន​អន្តរ​ជាតិ​ក្នុងរាជធានីភ្នំពេញ ​និង​ខេត្ត​សៀ​ម​រាប ដោយ​សហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រុម​ហ៊ុន អាកាស​ចរណ៍​កម្ពុជា (Cambodia Air​p​orts)។ ​កាល​ពីដើមឆ្នាំ​នេះ ​គ្រឹះស្ថាន​ហ​ិ​រ​ញ្ញវត្ថុ​នេះ​បាន​ផ្តល់​មូលនិធិ​១០​លាន​ដុល្លា​រ​ដល់​​ក្រុម​ហ៊ុន ហ្គោល​ដេន​រ៉ាយស៍ (ខេម​បូឌា) ខូអិ​លធីឌី     [​Golden Rice​ (Cambodia) Co., Ltd.] ដែលជា​ក្រុម ​ហ៊ុន​ឈាន​មុខ​គេ​ផ្នែក​នាំចេញ​អង្ករ​ផ្កា​ម្លិះ​ នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ និងជា​ផ្នែក​មួយនៃ​កម្មវិធី​ស្វែង​រ​ក​ទីផ្សារ​អង្ករ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បា​រាំង។

​លោក ព្យែរ៉េ អា​ឡាំង ប៉ាកូដ ​(Pierre-A​la​in Pacaud​) អ្នកគ្រប់គ្រង​នៅ​គ្រឹះស្ថា​ន​ហិរញ្ញវត្ថុ ប្រ៉ូប៉ាកូ ប្រចាំ​តំបន់​អាស៊ីឧត្តរ និ​ង​អាគ្នេយ៍​ ​បាន​លើកឡើង​នៅ​ក្នុង​អង្គសន្និ​សីទ​សារព័ត៌ មាន​នោះថា ​ទោះបីជា​គ្រឹះ​ស្ថា​ន​ហិរញ្ញវត្ថុ​នេះ​​គឺជា​គ្រឹះស្ថាន​មូលនិធិ​វិ​និយោគ​ក៏ដោយ​ ក៏​គោល​ដៅរបស់​គ្រឹះ​ស្ថា​ន​នេះ​មិន​ស្វែង​រក​ប្រាក់ចំណេញខ្ពស់​ទេ​ ក៏​ប៉ុន្តែ​ “ ផល​ប៉ះពាល់​ខ្ពស់”។ ​លោក​បាន​មាន​ប្រសាសន៍​ថា“ យើង​មាន​ផល​ប៉ះ​ពាល់​ល្អ​ណាស់ តាមរយៈ​ប្រាក់​កម្ចី ទ្រង់ទ្រាយតូច​ៗ​។ ​ក្នុង​គម្រោង​មីក្រូហិ​រញ្ញ​វត្ថុ ​​ទឹកប្រាក់​ចំនួ​ន​ពីបីទៅ​ប្រាំមួយ​លានដុល្លារ​ អាច​​ធ្វើ​ឲ្យ​ពិ​ភព​លោក​មាន​ការ​ប្រែប្រួល​…ទំហំ​ឥណ​ទា​ន​មិនមែន​តែង​តែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​​ ពីផ​ល​​ប៉ះពា​ល់នោះទេ​។ ​ក្នុងរយៈ​ពេល​ប៉ុន្មាន ​ឆ្នាំខាង​មុខ​នេះ ​គោលបំណងរបស់យើង​គឺ​នឹង​ផ្តល់​ប្រាក់​កម្ចី​ក្នុងចន្លោះពី​១៥​ ទៅ​២០​លានដុល្លារ​ “ ក្នុង​ប្រទេស​កម្ពុជា​។​​ លោក​បា​ន​ ឲ្យដឹង​បន្ថែម​ទៀត​ថា បច្ចុ​ប្ប​ន្ន​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រ៉ូ​ប៉ាកូ កំពុង​ពិនិ​ត្យ​គម្រោង​នៅ​ក្នុង​វិស័យ​កាត់ដេរ​។

យោងតាម​លោក អង់ដ្រេ ពូអីឡេស​ ឌូផ្លេស ​​(Andre ​Pouilles-​Duplaix) ​នាយក​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​ ប្រចាំប្រទេស​ក​ម​្ពុជា ​និង​ប្រទេសឡាវ ​បាន​ឲ្យដឹង​ថា ​ទីភ្នា​ក់ងារ​អភិ​វឌ្ឍន៍​ បារាំង​ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កាត់ដេរ​ជាយូរមកហើយ​។ ជាក់​ស្តែង​ ​ទីភ្នាក់ងារ​នេះ​បាន​ផ្តល់​មូលនិធិ​ដល់​គម្រោង​សាកល្បង​ ធានារ៉ាប់រង​សុខភាព ដែល​ផ្តល់​សេវា​ធានា​រ៉ាប់រង​ ដោយស្ម័គ្រចិ​ត្ត​ដល់​កម្មករ​ជា​ង​៦.០០០​​នាក់​។ ​លោក ពូ​អី​ឡេស​ ឌូផ្លេស ​បាន​មាន​ប្រសាសន៍​ថា  បច្ចុ​ប្បន្ន​ មជ្ឈមណ្ឌល​មួយ​កំពុង​ត្រូវ​បាន​សាង​សង់​ ដើម្បី​បណ្តុះ​បណ្តាល ​និយោជិត​កម្ពុជា​​សម្រាប់​ត្រៀម​កាន់​តំណែង​គ្រប់គ្រង​។​ គ​ម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​សមា​គម​​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​​ប្រទេស ​កម្ពុជា​តាមរយៈ​ប្រា​ក់កម្ចីរបស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​។

​លោក ពូអីឡេស​ ឌូផ្លេស ​បាន​ឲ្យដឹង​បន្ថែម​ ទៀតថា ​ឆ្នាំនេះ​ ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​បារាំង​ បាន​បោះទុនវិនិយោគ​៦៧,៥​លា​ន​ដុល្លារ​ ក្នុង​គម្រោង​នានាក្នុងប្រទេស​កម្ពុជា​ ​ហើយ​មានផែន​ការ​ចំណាយ​ថវិកា​នៅ​ក្នុ​ង​ចន្លោះពី​៦៧​លាន​ដុល្លារ​ ទៅ​១០៨​លា​ន​ដុល្លារ​ក្នុងមួយឆ្នាំ​នៅ​ក្នុងប្រទេស​នេ​ះ ក្នុង​រយៈពេល​ពីរឆ្នាំ​ខាង​មុខ​៕ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស