28.4 C
Phnom Penh

ទាហាន​ម្នាក់ស្លាប់ក្នុងជម្លោះពេលផឹកស៊ី​​​​នៅប្រាសាទព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាម​សេចក្តី​រាយ​ការណ៍​របស់នគរបាល​បាន​ឲ្យដឹង​កាលពីម្សិលមិញ​ថា ទាហាន​យោធ​ពល​ខេមរភូមិន្ទម្នាក់​ដែល​ល្បាតនៅតំបន់ប្រាសាទ​ព្រះវិហារ បាន​បាញ់សម្លាប់​ទាហាន​ម្នាក់​ទៀត​ អំឡុង​ការ​ឈ្លោះ​ប្រកែក​គ្នាមួយ​ដោយ​សារ​ស្រវឹងស្រា​​ ​​កាល​ពីយប់​ថ្ងៃអាទិត្យ​ ហើយ​ក្រោយ​មក​បាន​យក​កាំភ្លើង​បាញ់​ខ្លួន​ឯង​។

លោក សៃ ស៊ីម អធិការ​រង​នគរបាល​ស្រុក​​ជាំក្សាន្ត បាន​មាន​ប្រសាសន៍ថា នគរ​បាល​ត្រូវ​បាន​ជូន​ដំណឹង​អំពីការ​ស្លាប់​របស់​ទាហាន​ទាំង​នេះ​កាល​ពីព្រឹកថ្ងៃ​ច័ន្ទ ក៏​ប៉ុន្តែមិនត្រូវ​បាន​មន្ត្រីយោធាអនុញ្ញាត​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ឡើយ​។

យោង​តាម​លោក​ សៃ ស៊ីម បាន​ឲ្យដឹង​ថា លោក​ឧត្តមសេនីយ៍​ទោ យ៉ក វ៉ាន់លុច មេ​បញ្ជាការ​រង​នៃកង​ពល​អន្តរាគមន៍​លេខ​៣​ នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​បញ្ជា​រូប​លោក​មិន​ឲ្យធ្វើ​​កំ​​ណត់​ហេតុ​​​អំពី​ករណី​ស្លាប់​ នេះឡើយ​។

លោក សៃ ស៊ីម បាន​ឲ្យដឹង​ថា គេ​ប្រាប់​លោក​ថា លោក​ឧត្តម​សេនីយ៍​ទោ​ វ៉ាន់លុច​ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ លោក​ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក មេបញ្ជាការ​កងពល​លេខ៣​ ដែល​ឈរ​ជើង​នៅ​ព្រះ​វិហារ​​បាន​​មាន​ប្រសាសន៍ថា “គ្មាន​ទាហាន​ណា​​បាញ់គ្នាស្លាប់​នោះ​ទេ​” មុន​ពេល​លោក​ដាក់​ទូរស័ព្ទ​ចុះ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌​មាន​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស