38 C
Phnom Penh

​ប្រទេស​ចិន​ផ្តល់​ប្រាក់កម្ចី​គ្មាន​ការ​ប្រាក់​ចំនួ​ន​៣៣​លានដុល្លារ​ដល់​ក​ម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​សេចក្តីរាយ​ការណ៍​របស់​​ទី​ភ្នាក់ ងារ​ព័ត៌មាន​រដ្ឋ​ អាកា​ប៉េ (AKP) ​បា​ន​ឲ្យដឹង​ថា ​​រដ្ឋាភិបាលចិន​បាន​ផ្តល់​ប្រាក់​ក​ម្ចីគ្មាន​ការ​ប្រាក់ ​ចំនួន​៣៣​លាន​ដុល្លារ​ ដល់​សម​ភាគី​កម្ពុជា​ ​តាមកិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ចុះ​ហ​ត្ថ​លេខា កាលពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​សប្តាហ៍មុន​។​

​ទីភ្នាក់​ងារ​ព័ត៌មានរដ្ឋ​ អាកា​ប៉េ ​បាន​រា​យ​ការណ៍​ថា ​លោក អូន ព័ន្ធ​មុនីរ័ត្ន​ រដ្ឋ​ម​ន្ត្រី​ទើប​តែង​តាំង​ថ្មី​នៃក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បានចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងបច្ចេក​ទេស​ ជាមួយ​លោក ប៊ូ ជៀន​ហ្គូ (​Bu Jianguo) ​ឯកអគ្គ​រដ្ឋ​ទូ​ត​ចិន​ប្រចាំប្រ​ទេស​កម្ពុជា​។ មន្ត្រី​នៅក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញ​វ​ត្ថុ​ បាន​បដិសេធ​មិន​ឲ្យដឹង​ថា តើ​ប្រាក់​កម្ចី​ទាំង​នេះ​នឹងត្រូវបាន​ប្រើប្រាស់ សម្រាប់​ធ្វើ​អ្វីទេ​។

​​លោក ជាម យៀប​ អ្នក​នាំពាក្យ​គណ​បក្ស​ប្រជា​ ជន​កម្ពុជា​ ​និង​ជា​ប្រធាន​គ​ណៈ​កម្មាធិ​ការ​​ហិរញ្ញ វត្ថុ ​និង​ថវិកា​នៃរដ្ឋ​ស​ភា​បាន​ឲ្យ​ដឹង​ថា ​អំឡុង​ពេលដែល​លោ​ក​មិន​បានដឹងច្បាស់​អំពី​កិច្ច ព្រមព្រៀងនេះ​លោកសន្និដ្ឋានថា ​ប្រាក់​កម្ចី​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ស្តារ​ឡើងវិញ​​​​​នូវ​តំបន់​រង​​ផល​ប៉ះ​ពាល់ដោ​យ​គ្រោះ​ទឹក​ជំ​នន់ ​ដែល​បណ្តាល​ឲ្យ ប្រជាពល​រដ្ឋ​យ៉ាងតិច​១​៦៨​នាក់​បាត់​បង់​ជីវិត​។

​លោក​ ជាម យៀប ​បាន​មានប្រសាស​ន៍ ថា “រឿងសំខាន់ដែល​យើង​គ្រោង​នឹង​ធ្វើ​នោះគឺ ការ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​រូប​វ័​​ន្ត​​ ដែល​រង​ការខូចខាតដោយសារ​ទឹកជំនន់​”។ ​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​ប្រាក់​កម្ចី​ទាំងនេះ​គឺជា​ផ្នែក​មួយនៃកិច្ច​សហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ ​រវា​ង​ប្រទេស​​ទាំង​ពីរ​។ ​ប្រទេស​ចិន​ជា​អ្នក​ផ្ត​ល់​ប្រាក់ កម្ចី​ច្រើន​បំផុត​ ដល់​ប្រទេស​កម្ពុជា​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស