34 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​៖​ មន្ត្រី​សង្គម​​កិច្ច​ខេត្ត​កំពង់​ចាម​កាត់​យក​ប្រាក់​សោធន​របស់​គ្រូ​បង្រៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញ​ថា គ្រូ​បង្រៀន​ចូល​និវត្ត​​ដែលរស់​នៅ​ក្នុង​ស្រុក​​ស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​ត្រូវ​បាន​​គេកាត់​យកប្រាក់​សោធន​របស់​ខ្លួន​សម្រាប់​ខែ​មីនា​ឆ្នាំ​មុន ដោយសារ​តែ​អំពើ​​ពុក​រលួយ​​នៅ​ក្នុង​​ការិយាល័យ​សង្គម​កិច្ច​ស្រុក​នេះ។

សេចក្តីថ្លែង​ការណ៍បង្ហោះ​នៅលើ​​​គេ​ហ​ទំព័ររបស់​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ខ្លឹម​សារ​ថា “អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​រក​ឃើញថា ការ​ិយាល​័យ​សង្គម​កិច្ចស្រុក​…​គឺជា​ស្ថាប័ន​តែមួយ​គត់​ដែល​មិន​បើក​ប្រាក់​សោធន​​ឲ្យ​គ្រូ​បង្រៀន​ចូល​និវត្ត​ទាំង​នេះ​ [សម្រាប់ខែមីនា​ឆ្នាំ​២០១២]​ និង​បាន​ក្លែង​បន្លំ​ស្នាម​មេដៃ​របស់​ពួក​គេ​ផង​ដែរ​”។

សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បញ្ជាក់​ថា តើ​គ្រូ​បង្រៀន​ចំនួន​ប៉ុន្មាន​នាក់​មិន​បាន​ទទួល​ប្រាក់​សោធន​របស់​ខ្លួន​សម្រាប់​ខែ​នោះ​ទេ​​ និង​មិន​បាន​បញ្ជាក់​ថា តើ​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​មិន​បាន​បើក​ឲ្យ​ទេ​​។

សេចក្តីថ្លែង​ការណ៍នេះមាន​​ខ្លឹម​សារ​ថា “លើសពីនេះ​ទៀត​ ការ​ិយា​ល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ មិនបាន​បើក​ប្រាក់​​ឧបត្ថម្ត​​សម្រាប់​ការ​រស់​នៅ​ចំនួន២០.​០០០រៀល​  [​ប្រហែល​ប្រាំ​ដុល្លារ​] ឲ្យ​គ្រូ​បង្រៀន​ចូល​និវត្ត​ សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១០​ទេ​”។ សេចក្តីថ្លែង​ការណ៍​នេះ​បាន​បញ្ចប់​ខ្លឹម​សារ​ ដោយ​ជំរុញ​​ឲ្យ​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​កាត់​យកប្រាក់​សោធន​ ឬ​ប្រាក់​ខែ​ “ ​រួម​​សហ​ការ​ជា​មួយ និង​ធ្វើ​​ពាក្យ​បណ្តឹង​​” មក​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួួ​យ​ដោយ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុ​ការ​ណ៍របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​នេះ​។
ទាំង​លោក ឱម យ៉ិនទៀង ប្រធាន​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ទាំង​លោក ស៊ាន បូរ៉ាត់​ អនុប្រធាន​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​​ពី​ម្សិលមិញ។
លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ បង្រៀន ឯករាជ្យ​កម្ពុជា​បានលើកឡើងថា ការអនុវត្ត​ការ​កាត់​យកប្រាក់​ពី​គ្រូ​បង្រៀន​ចូល​វិវត្ត គឺជា​បញ្ហា​ទូទាំង​ប្រទេស​មួយ​ ក៏ប៉ុន្តែ​ លោក​មិន​បាន​បញ្ជាក់​ចំ​ស្រុក​ស្រីសន្ធរ​​ទេ​។

លោក រ៉ុង​ ឈុន ​ថ្លែង​ថា “មន្ត្រី​សង្គម​កិច្ច​ជាច្រើន​ទទួល​បន្ទុក​​បើក​ប្រាក់​សោធន​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត​​បាន​ប្រព្រឹត្តអំពើ​ពុក​រលួយ​បែប​នេះ​​”។
លោក​ រ៉ុង​ ឈុន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ នៅ​ពេល​ដែល​​និ​វត្ត​ជន​ទៅ​ រក​ពួក​គេ​ ពួក​គេ​និយាយ​ដោះសា​ថា មិន​ទាន់​មាន​​ប្រាក់​បើក​ឲ្យ​ពួក​គេ​នៅ​ឡើយទេ​ ឬ​វា​នឹង​​ប្រើ​ពេល​យូរ​ក្នុង​ការ​បើក​ប្រាក់ឲ្យ​ពួក​គេ​”។ លោក​បាន​បន្ថែម​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​មិន​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ដើម្បី ដាក់​ទោស​មន្ត្រីពុក​រលួយ​ទាំង​នោះទេ។ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស