35 C
Phnom Penh

ទោះ​​​បី​​​មូលនិធិ​​​ពិភពលោក​​​បង្ហាញ​​​រឿង​​​អាស្រូវ​​​រដ្ឋាភិ​​​បាល​​​ពុក​​​រលួយ​​​ក៏​​​ម្ចាស់​​​ជំនួយ​​​នៅ​​​តែ​​​បន្ត​​​ផ្ដល់​​​ជំនួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​មូល​​​និធិ​​​ពិភព​​​លោក​​​​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​អេដស៍ ជំងឺ​​​របេង​​​ និង​​​ជំងឺ​​​គ្រុនចាញ់​​​​​​ បាន​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​ដ៏​​​អាក្រក់​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​រឿង​​​​​​ប្រាក់​​​​​​សូក​​​ប៉ាន់​​​ ដែល​​​មន្ត្រី​​​រដ្ឋាភិបាល​​​ទទួល​​​បាន​​​​​​​​​​​​ពី​​​ថវិកាជា​​​ច្រើន​​​ដុល្លារ​​​​​​សម្រាប់​​​ទិញ​​​មុង​​​នោះ​​​ វា​​​​​​ជា​​​ការ​​​​​​សើុប​​​អង្កេត​​​​​​ដ៏​​​ទូលំ​​​ទូលាយ​​​គួរ​​​​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វប្ប​​​ធម៌​​​​ពុក​​​រលួយ​​​​​​ចាក់​​​ប្ញស​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​។

ប៉ុន្តែ​​​បណ្ដា​​​អ្នក​​​ជំនាញ​​​ខាង​​​ជំនួយ​​​​​​​​​លើក​​​ឡើង​​​ថា វា​​​ទំនង​​​ជា​​​​​​គ្មាន​​​ការ​​​កែ​​​ប្រើ​​​ច្រើន​​​​​​ទេ​​​ នៅ​​​មុន​​​​​​ពេល​​​ម្ចាស់​​​ជំនួយ​​​​​​បរទេស​​​របស់​​​កម្ពុជា​​​​​​សន្យា​​​ផ្ដល់​​​មូលនិធិ​​​ជា​​​ថ្មី​​​ទៀត​​​ដល់​​​រដ្ឋា​​​ភិបាល​​​។

សាស្ត្រាចារ្យ​​​​​​ អៀ សុផល ដែល​​​ជា​​​អ្នក​​​សរសេរ​​​​​​របាយការណ៍​​​“ការ​​​​​​ពឹង​​​ផ្អែក​​​លើ​​​ជំនួយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៖ របៀប​​​ជំនួយ​​​បរទេស​​​​​​បំផ្លាញ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​” បាន​​​មាន​​​ប្រសាសន៍​​​ថា “ម្ចាស់​​​ជំនួយ​​​ប្រៀប​​​បាន​​​នឹង​​​បិសាច​​​ជញ្ជក់​​​ឈាម​​​មិន​​​ថា​​​ ទង្វើ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​អាក្រក់​​​ប៉ុណ្ណា​​​ទេ​​​ គឺ​ពួកគេ​​​​​មិន​​​ដែល​​​មាន​​ខ្វល់​​​​​​ឡើយ​​​”។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​បណ្ដា​​​ប្រទេស​​​​​​ម្ចាស់​​​ជំនួយ​​​កាល​​​ពី​​​ប៉ុន្មាន​​​ឆ្នាំ​​​មុន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​គ្មាន​​​ការ​​​​​​ព្រម​​​ព្រៀងស្រុះស្រួល​​​​​​គ្នាទេ​​​​​​ ដោយ​​​សារ​​​​​​បណ្ដា​​​ប្រទេស​​​ម្ចាស់​​​ជំនួយ​​​បាន​​​​​​តវ៉ា​​​​​​​​​រឿង​​​អំពើ​​​ពុក​​​រលួយ​​​។ល។ ហើយ​​​បាន​​​​​​សន្យាផ្ដល់​​​ជំនួយ​​​ច្រើន​​​ជាង​​​​​​រដ្ឋាភិបាល​​​បាន​​​ស្នើ​​​សុំ​​​ទៅ​​​ទៀត​​​​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា វិស័យ​​​សុខា​​​ភិ​​​បាល​​​​​​មាន​​​បញ្ហា​​​​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​គេ​​​។ លោក​​​​​​បាន​​​​​​​​​សួរ​​​ថា “តើ​​​អ្នក​​​នឹង​​​​​​​​​ធ្វើ​​​យ៉ាង​​​ណា​​​ ប្រសិន​​​បើ​​​ប្រជាពល​​​រដ្ឋ​​​ជិត​​​ដាច់​​​ពោះ​​​ស្លាប់​​​ ហើយ​​​ដៃ​​​គូ​​​ដែល​​​ជួយ​​​អ្នក​​​ប្រព្រឹត្ត​អំពើ​​​ពុករលួយ​​​? តើ​​​អ្នក​​​​​​នឹង​​​​​​ស៊ូទ្រាំ​​​​​​បែប​​​នេះ​​​ ឬ​​​អ្នក​​​និយាយ​​​ថា​​​ល្មមៗ​​​បាន​​​ហើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ ដោយ​​​មាន​​​សញ្ញា​​​តិច​​​តួច​​​បង្ហាញ​​​ថា វប្បធម៌​​​ពុក​​​រលួយ​​​នឹង​ត្រូវ​​​លៃលក​​​ដោះ​​​ស្រាយ​​​នោះ​​​ បណ្ដា​​​ប្រទេស​​​ម្ចាស់​​​ជំនួយ​​​នឹង​​​បន្ត​​​​​​ផ្ដល់​​​ជំនួយ​​​​​​ជា​​​ច្រើន​​​បន្ថែម​​​ទៀត​​​ដល់​​​រដ្ឋាភិបាល​​​។

លោក​​​បាន​​​បន្ត​​​ថា “ការិយាល័យ​​​អគ្គ​​​អធិ​​​ការ​​​កិច្ច​​​ (OIG) របស់​​​មូលនិធិ​​​ពិភពលោក ​​​​​​បាន​​​ធ្វើ​​​ត្រឹម​​​ត្រូវ​​​ហើយ​​ដែល​​​​​​លាត​​​ត្រដាង​​​រឿង​​​នេះ​​​។ វា​​​អាច​​​នឹង​​​មាន​​​ន័យ​​​ថា វិស័យ​​​សុខា​​​ភិ​​​បាល​​​​​​មាន​​​ថវិកា​​​តិច​​​ជាង​​​មុន​​​ ប៉ុន្តែ​​​ថា មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​មន្ត្រី​​​ទាំង​​​នោះ​​​ឡើយ​​​។ ពួក​​​គេ​​​គិត​​​ថា ខ្លួន​​​មាន​​​ជំនួយ​​​​​​និង​​​ការ​​​វិនិយោគ​​​​​​របស់​​​ប្រទេសចិន​​​”។

ជា​​​ការពិត​​​ណាស់​​​ ប្រទេស​​​ចិន​​​បាន​​​​​​ក្លាយ​​​ជា​​​​​​វិនិយោគ​​​ិន​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​ ហើយ​​​តែ​​ង​​​តែ​​​ទទួល​​​បា​​​ន​​​ការ​​​កោត​​​សរសើរ​​​​​​ពី​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រ​​​ី​​​ ហ៊ុន សែន​​​ ចំពោះ​​​​​​ការ​​​​​​មិន​​​​​​សួរ​​​សំណួរ​​​ដេញដោល​​​ច្រើន​​​​​​ពេល​​​ផ្ដល់​​​ជំនួយ​​​។

យោង​​​តាម​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​មូល​​​និធិ​​​ពិភព​​​លោក​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គ្រាន់​​​តែ​​​ប្រធាន​​​ចាស់​​​របស់​​​​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុនចាញ់​​​ ប៉ារ៉ា​​​ស៊ីតសាស្ត្រ បាណក​​​សាស្ត្រ​​​ ដែល​​​ស្ថិត​​​ក្រោម​​​ចំណុះ​​​របស់​​​ក្រសួង​​​សុខា​​​ភិបាល​​​​​​ម្នាក់​​​ឯង​​​ ទទួល​​​បាន​​​ប្រាក់​​​សូក​​​ប៉ាន់​​​​​​ចំនួន​​​៣៥​​​១.០០០​​​ដុល្លារ​​​​​​សម្រាប់ការ​​​​​​ប្រគល់​​​ជំនួយ​​​មូលនិធិ​​​ប្រមាណ​​​១២​​​លាន​​​ដុល្លារ​​​​​​ឲ្យ​​​ទៅ​​​ក្រុមហ៊ុន​​​បរទេស​​​ចំនួន​​​ពីរ​​​ ដែល​​​ផ្គត់​​​ផ្គង់មុង​​​ដល់​​​រដ្ឋាភិបាល​​​។

ក្រុម​​​មន្ត្រី​​​សុខាភិបាល​​​ជាន់​​​ខ្ពស់​​​​​​​​​បាន​​​ជំទាស់​​​នឹង​​​ការ​​​លាត​​​ត្រដាង​​​​​​ការ​​​ពិត​​​ដោយ​​​មូលនិធិ​​​ពិភព​​​លោក​​​ រឿង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដ៏​​​ធំ​​​​​​ក្នុង​​​ជួរ​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ ហើយ​​​បាន​​​និយាយ​​​សម្រាល​​​​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ខ្លួន​​​។

លោក​​​ សឿង សារឿន ប្រធាន​​​កម្មវិធី​​​ប្រចាំ​​​នៅ​​​​​​គណៈ​​​កម្មាធិការ​​​​​​កិច្ច​​​សហប្រតិបត្តិ​​​ការ​​​​​​កម្ពុជា​​​ (CCC) ជា​​​​​​សម្ពន្ធ​​​អង្គការ​​​​​​ធំ​​​មួយ​​​​​​ដែល​​​តំណាង​​​ឲ្យ​​​សហគមន៍​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ស្រុក​​​ភាគ​​​ច្រើន ​​​នៅ​​​ពេល​​​រដ្ឋាភិ​​​បាល​​​​​​និង​​​ម្ចាស់​​​ជំនួយ​​​បរទេស​​​របស់​​​ខ្លួន​​​ជួប​​​ប្រជុំ​​​ បាន​​​មានប្រសាសន៍​​​ថា មិន​​​ថា រដ្ឋាភិ​​​បាល​​​ធ្វើ​​​ការ​​​​​​ស៊ើប​​​អង្កេត​​​លើ​​​មន្ត្រី​​​​​​ដែល​​​មាន​​​រាយ​​​នាម​​​​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​របស់​​​មូលនិធិ​​​ពិភពលោក​​​ ឬ​​​ក៏​​​អត់នោះ​​​ទេ​​​ គឺ​​​បណ្ដា​​​ប្រទេស​​​​​​ម្ចាស់​​​ជំនួយ​​​​​​នឹង​​​នៅ​​​តែ​​​បន្ត​​​ផ្ដល់​​​ជំនួយ​​​​​​​​​តទៅ​​​ទៀត​​​ ហើយ​​​មន្ត្រី​​​នឹង​​​នៅ​​​តែ​​​ទទួល​​​​​ការ​​​សូក​​​ប៉ាន់​​​​​​ ព្រោះ​​​វា​​​ជា​​​ទម្លាប់​​​ទៅ​​​ហើយ​​​។​ លោក​បាន​មាន​ប្រសាសន៍​ថា “វា​​​នឹ​​​ង​​​គ្មាន​​​ប្រសិទ្ធ​​​ភាពឡើយ​​​​​​ ពីព្រោះ​​​អំពើពុក​​​រលួយ​​​​​​បាន​​​ចាក់​​​ប្ញស​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ជា​​​ច្រើន​​​ទស​​​វត្សរ៍​​​មក​​​ហើយ​​​”។

លោក​​​ អៀ សុផល​​​ បាន​​​យល់​​​ស្រប​​​តាម​​​។ លោក​​​បាន​​​លើក​​​ឡើង​​​​​​ថា “វា​​​គ្រាន់​​​តែ​​​ជា​​​​​​ភាព​​​អាម៉ាស់​​​មួយ​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ភាព​​​អាម៉ាស់​​​យ៉ាង​​​ច្រើន​​​ ដែល​​​មាន​​​ជា​​​យូរ​​​​​​មក​​​ហើយ​​​​​​” ពេល​​​​​​លោក​​​​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​សម័យ​​​អ៊ុន​​​តាក់ ដែល​​​បាន​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ប្រជា​​​ធិបតេយ្យ​​​លើក​​​ដំបូង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​នាទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។ លោក​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​​​​រថយន្ត​​​​​​ឡង់​​​គ្រីស័រ​​​របស់​​​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​បាត់​​​​​​ ស្ថាប័ន​​​​​​ពិភព​​​លោ​​​ក​​​មួយ​​​នេះ​​​បាន​​​​​លាត​​​ត្រដាង​​​​​​ពី​​​អំពើ​​​ចោ​​​រ​​​កម្ម​​​ច្បាស់​​​ក្រឡែត​​​។ លោក​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​​​​កែវ​​​ភ្នែក​​​របស់​​​ម្ចាស់​​​ជំនួយ​​​គេ​​​មើល​​​ឃើញ​​​ថា “មន្ត្រី​​​កម្ពុជា​​​​​​ល្បី​​​ខាង​​​ពុក​​​រលួយ​​​”។

ខណៈ​​​ដែល​​​​​​កេរ្តិ៍​​​ឈ្មោះ​​​អាក្រក់​​​នោះ​​​ទំនង​​​ជា​​​គ្មាន​​​ការ​​​កែ​​​ប្រែ​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​ លោក​​​ សឿង សារឿន មក​​​ពី​​​គណៈកម្មាធិការ​​​កិច្ច​​​សហប្រតិបត្តិការ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​បាន​​​សង្កេត​​​ឃើញ​​​ឥទ្ធិពល​​​មួយ​​​ចំនួន​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​កែ​​​ប្រែ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យុវជន​​​​​​កាន់​​​តែ​​​សកម្ម​​​ជាង​​​មុន​​​នៅ​​​ក្នុង​​​​​​ការ​​​ចោទ​​​សួរ​​​រដ្ឋាភិ​​​បាល​​​និង​​​​​​ស្ថាប័ន​​​នានា​​​​​​”។ លោក​​​បាន​​​បន្តថា បូក​​​រួម​​​នឹង​​​ការ​​​​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​សង្គម​​​ ដែល​​​កើត​​​​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​ “ មាន​​​​​​​​​សាធារណជន​​​​​​​​​បាន​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​តម្លា​​​ភាព​​​​​​ជាងមុន​​​”។

លោក​​​ ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​ ដែល​​​ជា​​​អង្គការ​​​​​​ប្រឆាំង​​​​​​អំពើ​​​ពុករលួយ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​​​​មើល​​​​​​ឃើញ​​​​​​រដ្ឋាភិបាល​​​ប្រឹង​​​ប្រែង​​​តិច​​​តួច​​​ណាស់​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​។  លោក​​​បាន​​​បន្ត​​​ថា ហើយ​​​ខណៈ​​​ដែល​​​​​​រឿង​​​អាស្រូវ​​​​​​ថ្មី​​​បំផុត​​​នេះ​​​​​​ប្រហែល​​​ជា​​​​​​មិន​​​ធ្វើ​​​ឲ្យ​​​​​​ប៉ះពាល់​​​ដល់​​​​​​ចំនួន​​​ជំនួយ​​​បរទេស​​​​​​ជួយ​​​ដល់​​​រដ្ឋាភិបាល​​​​​​នោះ​ “ម្ចាស់​​​ជំនួយ​​​នឹង​​​ត្រូវ​​​ប្រុង​​​ប្រយ័ត្ន​​​ជាង​​​មុន​​​ ពួក​​​គេ​​​នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​មាន​​​ការពិនិត្យ​​​ពិច័យ​​​​​​”។

លោក​​​ ព្រាប​​​ កុល បាន​​​មាន​​​ប្រសាសន៍​​​ថា មូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​​​នេះ​​​​​​ គឺ​​​មិន​​​មែន​​​ចេញ​​​ពី​​​រដ្ឋាភិបាល​​​​​​នៃ​​​បណ្ដា​​​ប្រទេស​​​ម្ចាស់​​​ជំនួយ​​​​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​ទំនង​​​ជា​​​ចេញ​​​ពី​​​​​​អ្នក​​​បង់​​​ពន្ធ​​​​​​នៅ​​​ក្នុង​​​បណ្ដា​​​ប្រទេស​​​ ដែល​​​នឹង​​​​​​ត្បិតត្បៀត​​​​​​កា​​​រ​​​ចំណាយ​​​​​​ទៅ​​​លើ​​​ជំនួយ​​​​​​ និង​​​គម្រោង​​​​​​នានា​​​។

មន្ត្រី​​​មក​​​ពី​​​ប្រទេស​​​ជប៉ុន​​​បាន​​​លើក​​​ឡើង​​​​​យ៉ាង​​​ច្រើន​​​​​​អំឡុង​​​ដំណើរ​​​​​​ទស្សន​​​កិច្ច​​​​​​របស់​​​លោក​​​ ស៊ីនហ្សូ អាបេ នាយក​​​រដ្ឋ​​​មន្ត្រី​​​ជប៉ុន​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​។ ប្រទេស​​​ជប៉ុន​​​គឺ​​​ជា​​​ម្ចាស់​​​ជំនួយ​​​ដែល​​​ជួយ​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​។

លោក​​​ តូម៉ូហ៊ីកុ តានីគុឈិ មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​​​​ខុទ្ទកាល័យ ​​​និង​​​ជា​​​អ្នក​​​សរសេរ​​​​​​សុន្ទរ​​​កថាសម្រាប់​​​លោក​​​ ស៊ីនហ្សូ អាបេ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អ្នក​​​បង់​​​ពន្ធ​​​នៅ​​​ក្នុង​​​ប្រទេស​​​ជប៉ុន​​​​​​ដឹង​​​​​​កាន់​​​តែ​​​ច្រើន​​​អំពី​​​ការ​​​ផ្ដល់​​​កម្ចី​​​ដល់​​​បណ្ដា​​​ប្រទេស​​​ពុករលួយ​​​ ហើយ​​​ថា អ្នក​​​បង់​​​ពន្ធ​​​មួយ​​​ចំនួន​​​ថែម​​​ទាំង​​​បញ្ចុះ​​​បញ្ចូល​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ស៊ីនហ្សូ អាបេ កុំ​​​ឲ្យ​​​ធ្វើ​​​ទស្សន​​​កិច្ច​​​មក​​​កាន់​​​រាជធានីភ្នំពេញ​​​ទៀត​​​ផង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​ជប៉ុន​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ប្រជា​​​ជាតិ​​​ផ្ទាល់​​​ខ្លួន​​​។ ប្រសិន​​​បើអស់​​​លោក​​​គ្រោង​​​នឹង​​​យ​​​ក​​​ប្រាក់​​​របស់​​​អ្នកបង់​​​ពន្ធ​​​ទៅ​​​​​​ជួយ​​​រដ្ឋាភិ​​​បាល​​​ដែល​​​​​​ពុក​​​រលួយ​​​ អស់​​​លោ​​​ក​​​​​​ត្រូវ​​​តែ​​​ទទួល​​​​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​រឿង​​​នោះ​​​។ រដ្ឋាភិ​​​បាល​​​ជប៉ុន​​​កំពុង​​​ត្រូវ​​​ប្រជាជន​​​របស់​​​ខ្លួន​​​​​​ឃ្លាំ​​​មើល​​​កាន់តែ​​​ច្រើន​​​​​​”។

ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី ដែល​​​បច្ចុប្បន្ន​​​កាន់​​​​​​មុខ​​​តំណែងជា​​​ប្រធាន​​​​​​​​​ផ្លាស់​​​​​​វេន​​​​​​ជា​​​ប្រធាន​​​ដៃ​​​គូ​​​ម្ចាស់​​​ជំនួយ​​​​​​ជាមួយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ បាន​​​បដិ​​​សេធ​​​​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ចំពោះ​​​អត្ថបទ​​​ចុះ​​​ផ្សាយ​​​នេះ​​​។

លោក​​​ អេរីក​​​ ស៊ិតវីក ប្រធាន​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាសីុ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា ធនាគារ​​​នេះ​​​មិន​​​ពាក់ព័ន្ធ​​​នឹង​​​មូល​​​និធិ​​​ពិភពលោក​​​ទេ​​​ ហើយ​ “មិន​​​អាច​​​ឆ្លើយ​​​បំភ្លឺ​​​ជួសមុខ​​​​​​ឲ្យ​​​អង្គការ​​​អភិវឌ្ឍន៍​​​ផ្សេង​​​ៗ​​​ទៀត​​​” ស្ដីពី​​​ប្រធាន​​​បទ​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​បាន​​​ទេ​​​។

កាលពី​​​ពេល​​​កន្លង​​​មក​​​ ស្ថាប័ន​​​ម្ចាស់​​​ជំនួយ​​​​​​ឈាន​​​មុខ​​​គេ​​​​​​ដូច​​​ជា​​​ធនាគារ​​​ពិភពលោក​​​ជា​​​ដើម​​​ បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ជួស​​​មុខ​​​​​​ឲ្យ​​​​​​ដៃ​​​គូ​​​អភិ​​​វឌ្ឍន៍​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ស្ដីពី​​​ប្រធាន​​​បទ​​​ជា​​​ច្រើន​​​ពាក់ព័ន្ធ​​​នឹង​​​ជំនួយ​​​បរទេស​​​និង​​​រដ្ឋាភិបាល​​​ ជា​​​ពិសេស​​​អភិបាល​​​កិច្ច​​​ល្អ និង​​​កំណែទម្រង់​​​។ ជា​​​ធម្មតាមន្ត្រី​​​រដ្ឋាភិបាល​​​កំពូល​​​ៗ​​​​​​​​​ជួប​​​ប្រជុំ​​​ជាមួយ​​​បណ្ដា​​​ប្រទេស​​​ម្ចាស់​​​ជំនួយ​​​របស់​​​ខ្លួន​​​ដែល​​​ភាគ​​​ច្រើន​​​​​​ជា​​​ប្រទេស​​​លោក​​​ខាង​​​លិច​​​ រៀង​​​រាល់​​​១៨​​​ខែ​​​​​​ម្ដង​​​ ដោយ​​​អំឡុង​​​ពេល​​​នោះ​​​​​​បណ្ដា​​​ម្ចាស់​​​ជំនួយ​​​មាន​​​ឱកាស​​​​​​ប្រកាស​​​ផ្ដល់​​​ជំនួយ​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន​​​ជា​​​សាធារណៈ​​​។ កិច្ច​​​ប្រជុំ​​​នេះ​​​ក៏​​​ជា​​​ឱកាស​​​​​​មួយ​​​សម្រាប់​​​រដ្ឋាភិ​​​បាល​​​ចុះ​​​ហត្ថលេខា​​​លើ​​​បញ្ជី​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​នៃ​​​គោល​​​ដៅ​​​អភិវឌ្ឍ​​​ន៍​​​នានា​​​ផង​​​ដែរ​​​។ លើក​​​ចុង​​​ក្រោយ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​កោះ​​​ប្រជុំ​​​បែប​​​នេះ​​​ គឺ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ ដោយ​​​យឺត​​​ជា​​​ង​​​សព្វ​​​ដង​​​​​​រយៈពេល​​​១០​​​ខែ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស