31 C
Phnom Penh

សកម្មជន​បឹង​កក់​អំពាវនាវ​ឲ្យ​តុលាការ​កំពូលដោះលែង​អ្នក​ស្រី​ យ៉ោម បុប្ផា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ប្រហែល​១០០នាក់​មក​ពី​សហ​គមន៍​បឹង​កក់​បាន​ដើរ​ក្បួន​នៅ​ជុំ​វិញ​តុលាការ​កំពូល​ក្នុង​រាជធានីភ្នំពេញ​កាល​ពីរសៀល​ម្សិល​មិញ​ ដោយ​អំពាវ​នាវ​ឲ្យមាន​ការ​ដោះ​លែង​អ្នក​ស្រី យ៉ោម​ បុប្ផា ដែល​ជា​សកម្ម​ជន​តវ៉ា​ការ​បណ្តេញ​ចេញ​ ចេញ​ពី​ពន្ធនាគារ​មុន​សវនាការ​បណ្តឹង​សាទុក្ខ​​​ចុងក្រោយ​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​សុក្រ​។

សកម្មជន​មក​​ពី​សហ​គមន៍​បឹ​ង​កក់​ដើរ​ក្បួ​ន​​​ជុ​ំ​វិញ​តុ​លា​កា​រ​កំ​ពូ​ល​ ក្នុ​ង​រាជ​ធា​ន​ី​ភ្នំ​ពេញ​ ​ដោយ​អំពាវ​​​​​​នា​វ​ឲ្យ​​​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផាសកម្ម​​ជន​​ប្រឆាំ​ង​កា​រ​​បណ្តេញ​​ចេញ។ អ្នក​ស្រី​ជាប់​ពន្ធ​នាគារ​​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការវាយ​តប់​។ Lauren Crothers/The  Cambodia  Daily
សកម្មជន​មក​​ពី​សហ​គមន៍​បឹ​ង​កក់​ដើរ​ក្បួ​ន​​​ជុំវិញ​តុ​លា​កា​រ​កំ​ពូ​ល​ ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ​ដោយ​អំពាវ​​​​​​នា​វ​ឲ្យតុលាការ​​​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផាសកម្ម​​ជន​​ប្រឆាំ​ង​កា​រ​​បណ្តេញ​​ចេញ។ អ្នក​ស្រី​ជាប់​ពន្ធ​នាគារ​​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការវាយ​តប់​។ Lauren Crothers/The  Cambodia  Daily

ដឹកនាំដោយ​អ្នកស្រី  ទេព  វន្នី ដែល​ជា​តំណាង​សហគមន៍​នេះ​ ក្រុម​អ្នក​គាំទ្រ​បាន​បូង​សួង​ដល់​បុព្វការីជន​របស់​ខ្លួន​ក្នុង​ពិធី​ព្រះ​ពុទ្ធសាសនា​មួយ​ដោយ​សុំ​ឲ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​ទាំង​នោះ​គ្រប​ដណ្តប់​ឥទិ្ធ​​​ពលលើ​លទ្ធផល​​ក្នុង​​រឿង​ក្តី​ពីបទ​ញុះ​ញង់​នេះ​។ អ្នកស្រី​ យ៉ោម ​​​បុប្ផា កំពុង​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ដោយ​មាន​ការ​ព្យួរ​មួយ​ឆ្នាំ​ ពីបទ​បញ្ជា​ឲ្យមាន​ការ​វាយ​តប់​ទៅលើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរនាក់​កាល​ពីឆ្នាំ​មុន​។

អ្នកស្រី ទេព វន្នី បាន​មាន​ប្រសាសន៍​ថា “ ត្រូវ​តែ​មាន​យុត្តិធម៌​​​ចំពោះ​អ្នកស្រី យ៉ោម បុប្ផា ពីព្រោះ​អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុសឡើយ​”។ អ្នកស្រី​បាន​បន្ថែម​ថា “ យើង​កំពុង​តែ​ប្រារព្ធ​ពិធីនេះ​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ចៅ​ក្រម​​​​តុលាការ​កំពូល​ដោះ​លែង​អ្នកស្រី  យ៉ោម បុប្ផា  នៅថ្ងៃ​សុក្រនេះ ។ តុលាការនៅ​​ក្នុង​ប្រទេស​​​​កម្ពុជា​មិន​​ឯករាជ្យ​ឡើយ​” ដោយ​អ្នក​ស្រី​ប្រៀប​​​​ធៀប​​ទៅនឹង​រឿង​ក្តី​របស់​អតី​ត​អភិ​​​បាល​ក្រុង​បាវិត​ លោក ឈូក​ បណ្ឌិត​ ដែល​មិន​​​​ទាន់​ចាប់​ខ្លួ​ន​បាន​នៅ​ឡើយ​ បើ​ទោះ​ជា​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​​​ពេល​តិច​ជាង​អ្នកស្រី​ យ៉ោម បុប្ផា  គឺ​រយៈ​​​ពេល​១៨​ខែ​​ ពីបទ​បាញ់​ប្រហារ​ក្រុម​កម្មករ​កាត់​ដេរ​ក៏​ដោយ​។

ដោយ​​ស្លៀក​​​ពាក់​​​ស​ក្នុង​ពិធី​នេះភាគ​ច្រើន​ជា​ស្ត្រី​ បាន​ដើរ​ជុំ​វិញ​តុលាការ​នេះ​​​​បីជុំ​ដោយកាន់​បដាអំពាវ​នាវ​ឲ្យមាន​ការ​ដោះ​​​​លែង​អ្នកស្រី​ យ៉ោម បុប្ផា ។
នៅ​មុខ​ច្រក​ចូល​តុលាការកំពូលរាជធានី​​​​​​​ លោក លួស​ សាខន ជា​ស្វាមី​​​របស់​អ្នកស្រី​ យ៉ោម បុប្ផា និង​កូន​ប្រុស​របស់​អ្នកស្រី​បាន​​​បំពក់​ភ្លើង​សម្រាប់​ក្រុម​បាតុករ​បោះ​ដុតច្បាប់​ចម្លង​សាល​ក្រម​សាលា​ដំបូង​​សាលា​​​​​​រាជ​​​ធានី​​​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជឿ​ថា តុលាការ​កំពូល​នឹង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ភរិយា​របស់​ខ្ញុំ​ ពីព្រោះ​[តុលាការ​ជាន់​ទាប​] គ្មាន​ភ័ស្តុ​តាង​ណាមួយ​ដើម្បីកាត់​ទោស​គាត់​ទេ​”។ លោក​បាន​ឲ្យដឹង​ថា “យើង​កំពុង​តែ​ដុត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីព្រោះ​នី​​​តិវិធី​របស់​ពួក​គេ​ គឺខុស ពួក​គេ​បាន​​ចាប់​ខ្លួន​ខ្ញុំ​ និង​ភរិយា​របស់​ខ្ញុំ​មុន​​ និង​ចេញ​​សាល​ក្រម​តាម​ក្រោយ​”។

អ្នកស្រី យ៉ោម បុប្ផា  ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ និ​ងត្រូវ​បាន​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​នោះ​។ លោក​ សាខន ដំបូង​ត្រូវ​បាន​ចាប់ខ្លួន​រួម​ជាមួយ​ភរិយា​របស់ លោក​​ ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ​។ ក្នុង​ខែ​មិថុនា​​ សាលាឧទ្ធរណ៍​បាន​តម្កល់​​សាល​ក្រម​ផ្តន្ទាទោស​អ្នកស្រី​ យ៉ោម បុប្ផា  ប៉ុន្តែ បាន​​ព្យួរ​ទោស​រយៈពេលមួយ​ឆ្នាំ​។

លោក​ អសាប៊ែល អារ៉ា​ដុន (Isabelle Arradon) អនុ​ប្រធាន​​អាស៊ី​ប៉ាស៊ីហ្វិក​​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​បាន​លើក​ឡើង​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​​អង្គការ​នេះ​កាល​ពីម្សិលមិញ​ថា “អ្នក​ស្រី យ៉ោម បុប្ផា ​គឺជា​អ្នក​ទោស​មាន​មនសិកា​​​ម្នាក់​​​ដែល​ជាប់​ពន្ធនាគារ​ ដោយ​​សារ​តែ​ភាព​​​សកម្មរបស់​លោកស្រី​ផ្នែក​សិទ្ធិ​មនុស្ស​។ត្រូវ​តែ​ដោះលែង​អ្នកស្រី​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ។សមាជិក​ និង​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​របស់​យើង​​នៅ​ទូទាំង​ពិភព​លោក​កំពុង​តែ​ចាត់​វិធាន​ការ​ជួស​មុខ​ឲ្យ​អ្នកស្រី​ យ៉ោម បុប្ផា  ដោយ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​អ្នកស្រី​”។

មនុស្ស​រាប់​រយ​នាក់​នៅ​​​ទូទាំង​ពិភព​លោក​បាន​​​គាំទ្រ​អ្នកស្រី​ យ៉ោម បុប្ផា  ដោយបាន​​​​ផ្ញើ​​​រូប​ភាព​ឲ្យ​​អង្គការ​លើក​លែង​ទោសអន្តរ​​​ជាតិ​​​​។ នៅ​ក្នុង​រូប​ភាព​ទាំង​នោះ ពួកគេ​លើក​សញ្ញា​អំពា​វ​​​​នាវ​ឲ្យ​​មាន​ការ​ដោះ​លែង​អ្នក​​​ស្រី​  យ៉ោម  បុប្ផា ៕​ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស