29.3 C
Phnom Penh

មួយ​សប្តាហ៍​កន្លង​ផុត​ទៅការ​ស៊ើប​អ​ង្កេត​ករណី​បាញ់កម្មករ​រោង​ចក្រ​ អេ​ស​អិល​ មិន​មាន​​​លទ្ធផល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​រយៈ​ពេល​មួយសប្តាហ៍​ បន្ទាប់ពី​ន​គរ​បា​ល​​​បាន​បាញ់​ទៅលើ​ក្រុមជន​ស៊ីវី​ល​ និងក្រុមកម្មករ​រោង​ចក្រ​កាត់ដែរ​សម្លៀក​បំពា​​ក់​ អេស​អិល ​(SL Gar​ment ​Factory) អំឡុង​​​​ពេលប៉ះ​ទង្គិច​គ្នា ​ដែ​ល​បណ្តាល​ឲ្យ​អ្នក​នៅក្បែរ​កន្លែង​កើត​ហេ​តុ​ម្នាក់​ឈ្មោះ ​អេង សុខុម ​បានបាត់​បង់​ជីវិត​ ​និ​ង​ប្រាំបួន​នាក់​ផ្សេង​ទៀតបាន​រង​របួស​​​ ក្នុង​ប្រ​​តិបត្តិ​ការ​ស៊ើប​អង្កេត​នៅតែ​មិន​នាំ​ឲ្យ​មាន​​ការ​ចាប់​ខ្លួនដដែល​ ហើយ​​​​​​​ជន​រងគ្រោះ​បា​ន​លើក​ឡើង​ថា ប្រតិ​បត្តិការ​ស៊ើបអង្កេត​​នេះ​ហាក់​ដូចជា​មិន​ជឿន​​​​លឿន​ទៅ​មុខ​ឡើយ។​

​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ កាលពីម្សិ​ល​មិញ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ជនរងគ្រោះម្នាក់​ដែល​មាន ​អាយុ​២៧​ឆ្នាំ​​ ដោយ​សារ​សកម្មភាព​បង្រ្កាបរបស់សមត្ថកិច្ច​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ បច្ចុប្បន្ននេះត្រូវ​ពិការ​អ​ស់​មួយ​ជីវិត​ បន្ទាប់​​​​​​​​​​ពីរង​គ្រាប់​កាំភ្លើង​ ចំ​ឆ្អឹ​​ង​ខ្នង។

លោក ជាម យៀប សមាជិ​ក​សភា​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា​​​​ បាន​មាន​ប្រសាសន៍​​ ថា “ក្រសួង​មហា​ផ្ទៃ​បាន​បង្កើត​គណៈ​កម្មា​​ធិការ​មួយ ដើម្បី​សិក្សា ​និង​ស៊ើប​អង្កេត​រ​ក​មនុស្ស​ដែល​ល្មើស[​ច្បាប់​] ​និង​បាន​សម្លាប់​​ប្រជាជន​។ ​យើង​កំពុង​អនុវត្ត​តាម​ច្បាប់​ ហើយ​​​​នៅពេល​យើង​រក​ឃើញ​ល្មើ​ស​​​​ ដែ​ល​ប្រព្រឹត្ត​ បទ​ល្មើស​នេះ ​ពួកគេ​ត្រូវ​តែ​ត្រូវ​បាន​ ផ្តន្ទា​ទោស​។ ​ចាប់​បាន​កាន់តែ​ឆា​ប់ ​កាន់​តែ​ល្អ​”។​

​លោកឧត្តម​សេនីយ៍​ត្រី ​ខេង ទីតូ ​អ្នក​នាំ​ពាក្យ​ កង​រាជ​អាវុធ​ហត្ថ ​បាន​លើកឡើង​​ថា ​ប្រតិ​​​បត្តិការ​ស៊ើប​អង្កេត​ត្រូវអាក់​ខាននៅ​​​​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​អុំទូក​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “អាជ្ញា​ធ​រ​របស់​យើ​ង​នៅ​​​តែ​មិន​បោះ​បង់​ចោល​ការ​​ស៊ើប​អង្កេ​ត​ទេ ហើយ​​​​យើង​ត្រូវ​តែ​ស៊ើប​អង្កេត​…ដើ​ម្បី​បញ្ជាក់​ការ​ពិត​”។
​លោកឧត្តម​សេនីយ៍​ត្រី ទីតូ បាន​លើក​ឡើង​​​​បន្ត​ថា ​ករណី​មួយចំនួន​ងាយ​ស្រួល​ស៊ើប​​​​អង្កេត​ជាង​ករណី​ផ្សេង​ៗ​ទៀត​ ហើ​យ​លោក​មិន​អាច​និយាយ​ថា តើប្រ​តិ​បត្តិ​កា​រ​សុើប​​​​អង្កេត​នេះ​ នឹង​បញ្ចប់​នៅ​ពេល​ឆា​ប់​ៗ​នេះ​ ឬយ៉ាងណា​​ទេ​។​ ទោះជា​យ៉ាងណា ​ជន​រង​គ្រោះ ​និង​សាច់​ញាតិ​របស់​ពួកគេ​​បាន​អះ​អាង​ថា ​ម​ន្ត្រី​នគរ​បាល​មិន​បាន​ទំនាក់​ទំនង ​ជាមួយ​ពួ​ក​គាត់ ដើម្បី​ សម្ភាស​អំពី​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​ទេ​។

​​​​លោក ងែត ​វ៉ុង ​អាយុ​៥១​ឆ្នាំ ​ត្រូវ​ជា​​ស្វាមី​ របស់​អ្នកស្រី អេង សុ​ខុម ​បាន​មាន​ប្រសាសន៍ ​ថា “យើង​មិន​បាន​ឃើញ​អាជ្ញា​ធរណា​មក​ស៊ើប​ អង្កេត​ទេ​” តាំង​ពី​ពេល​មាន​ការ​វាយ​ប្រហារ​​​ គ្នា​មក​។ លោ​ក​បាន​មាន​ឲ្យដឹង​ទៀត​ថា ​មិន​​​មាន​អ្នក​ណា​​ទាក់ទង​គ្រួសារ​របស់​លោក និង​មិន​មាន​កា​រ​សម្ភាស​ត្រូវ​បាន​ធ្វើ​ឡើង​ទេ​។​

​វុង​ សុភ័ក្រ​ កូន​ប្រុស​របស់​ជន​រង​គ្រោះ​ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ ដើម្បី​នាំ​ជន​ល្មើស​ទៅ​ផ្តន្ទា​ទោ​ស​។ ​កូន ​ប្រុស​រូបនេះ​បាន​និយាយ​ថា “ខ្ញុំ​សោក​ស្តាយ​ ដែល​អាជ្ញា​ធរ​ធ្វើ​ការ​យឺត​យ៉ាវបែបនេះក្នុង​ការ​រក​យុត្តិ​ធម៌​ជូន​ម្តាយ​របស់ខ្ញុំ។ ​ពួកគេគួរ​តែ​ចាប់​ជន​ល្មើស​ឲ្យ​បា​ន​ឆាប់ៗ​ ពីព្រោះ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បាន​ក​ន្លង​ផុតទៅ​ហើយ ​ប៉ុន្តែ ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ទេ​”។​

លោក​ សេង សែត ​អាយុ​២៣​ឆ្នាំ ​ជា​ក​ម្ម​ករ​រោងចក្រ​ អេស​អិល ​ដែល​រង​គ្រាប់​កាំ​​​ភ្លើង​ចំដៃ ​បាន​លើកឡើង​ថា ​ប្រសិន​បើ​រដ្ឋា​​​ភិបាល​យកចិត្ត​ទុក​ដាក់​ទៅលើ​ការ​ស៊ើ​ប​អង្កេត​ករណី​នេះ​ ​ពួកគេ​គួ​រ​តែ​បាន​សម្ភា​ស​លោក​ ដើម្បី​ស្វែងយល់អំពី​ទិដ្ឋ​ភាព​ដែ​ល​លោក​បាន​ឃើញ​។

លោកស្រី​ ណាលី​ ពីឡូក ​(Naly ​Pilorge​)​​ នាយក​អង្គារ​ លីកាដូ ​បាន​បញ្ជាក់​កាលពី​ម្សិ​ល​មិញ​ថា ​ជន​រង​គ្រោះ​ដោយ​សា​រ​ការ​បា​ញ់​កាំភ្លើង​មួយរូប​ត្រូវ​ពិការ​អ​ស់​មួយ​ជីវិត ​ចំណែក​ឯ​ម្នាក់​ទៀត​នឹង​ត្រូវ​ចំ​ណាយ​ពេ​ល​​យ៉ាង​តិច​ប្រាំ​ខែ​ សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយពី​របួសត្រង់​ពោះ​បង្ក​ឡើង​ដោ​យ​​​​គ្រាប់​កាំភ្លើង​។

លោកស្រីបាន​លើកឡើង​ថា អង្គការ​ លីកាដូ “មិន​ពេញចិត្ត​​​​​​ទេ [ដែល​មិនមាន​]​ការសុើប​អង្កេត​ ឬក៏ការ​ផ្តន្ទា​ទោសនគរ​បា​ល​ ឬក៏ស្នង​ការ​នគរ​បាល​រាជធានីភ្នំពេញ​ក្នុង​ករណី​ប៉ះទង្គិច​កាលពីថ្ងៃទី​១២ ខែ​វិច្ឆិ​កា ដែល​​​​បណ្តាល​ឲ្យ​ស្ត្រីស្លូត​ត្រង់​ម្នាក់​បាត់​​បង់​​​ជីវិត​ ​និង​ប្រជាជន​យ៉ាង​តិច​ប្រាំបួន​​នា​ក់​ទៀត​រ​ង​របួស​ធ្ងន់​ ដោយសារ​​គ្រាប់​កាំ​ភ្លើ​​ង​។ ​ផ្ទុយ​​​ទៅវិញ ក្មេង​ប្រុស​ពីរ​នាក់​ដែ​ល​​មិន​មាន​អាវុធ ​​​បែរ​ជា​ត្រូវ​បាន​ចោទ​ប្រ​កា​ន់​យ៉ាង​អយុត្តិធម៌​ ​និង​បញ្ជូន​ទៅ​ពន្ធ​នា​គា​រតាំងពី​សប្តាហ៍​មុន​ទៅវិញ​”។

លោកស្រី ណាលី​ ពីឡូក ​មាន​​​ប្រសាសន៍​​​បន្ថែម​​​​ទៀត​ថា មេធាវី​តំណាង​យុវជន​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ មាស ណុន អាយុ​១៤ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ​វណ្ណី វ៉ាន់ណាន់ អាយុ​១៧​ឆ្នាំ​ ដែលត្រូវបាន​សាលា​ដំបូង​រាជធានីភ្នំ​ពេញ​ចោទ​ប្រកាន់​​​​ថា ​បាន​ប្រើអំពើ​ហិង្សា ​បំផ្លិច​​​បំផ្លាញ​​​​ទ្រព្យសម្បត្តិ​សាធារណៈ​ប្រមាថ​មន្ត្រី​សា​ធា​រណៈ​ ​និង​ររាំង​មន្ត្រី​សាធារណៈ​ដោ​យ​ចេតនា​​​​នោះ នឹង​ដាក់​សំណើ​ឲ្យលើក​លែង​​យុវជន​ទាំងពីរនះ​ឲ្យ​នៅក្រៅ​ឃុំ​នៅ​​​ក្នុង​ថ្ងៃ​នេះ៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស