34 C
Phnom Penh

 ប្រាំពីរនាក់ស្លាប់​ និង​១៧​នាក់​រង​របួស​ធ្ងន់ដោយសារ​រថយន្ត​ដឹក​ដំឡូង​មី​ក្រឡាប់​នៅ​ខេត្ត​ក្រចេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​កាល​ពីម្សិលមិញ​ថា មនុស្ស​ចំនួន​ប្រាំពីរនាក់​បានស្លាប់ និង​១៧​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​កាល​ពី​ព្រឹក​ម្សិល​មិញ​ នៅ​ពេល​ដែល​រថយន្ត​មួ​យគ្រឿង​​ផ្ទុក​​ពេញ​ដោយ​ដំឡូង​មី​ និ​ងកម្មករ​ចំនួន​២៧​នាក់​ដែល​អង្គុយ​លើ​នោះ​បានវេរចង្កូត ហើយ​ក្រឡាប់​​នៅ​ក្នុង​ខេត្ត​ក្រចេះ​។

លោក​ សុង​ ងូយ អធិការរ​ង​នគរបាល​ស្រុក​​​​ពញាក្រែក​ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែលដឹក​​ដំឡូង​មី​ពី​ចម្ការ​មួយ​នៅ​ក្បែរ​នោះ​ក្នុង​ស្រុក​ស្នួល ត្រឡប់​ទៅ​ឃុំ​ក្រែក ​ស្រុក​ពញា​ក្រែក​ ខេត្ត​​កំពង់​ចាម​​វិញ ដែល​ជា​ទីលំនៅរបស់​កម្មករ​ទាំង​២៧​នាក់​នោះ នៅ​ពេល​នោះ​ពោល​គឺ​ នៅ​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​ រថយន្ត​នោះក៏មា​ន​បញ្ហា​​ជើង​ក្រោម ហើយអ្នក​បើក​បរ​​ក៏បាត់​បង់​ម្ចាស់​ការ​​​។

លោក​បាន​ថ្លែង​ថា “ នៅពេល​ដែល​ជើង​​ក្រោម​​​រថ​យន្ត​នេះខូច​ អ្នក​បើក​បរ​មិន​អាច​ម្ចាស់​ការ​លើ​រថយន្តដឹក​ទំនិញ​ធុន​ធ្ងន់នេះ​បា​ន​​ ខណៈ​​ដែល​រថយន្ត​នេះដល់ផ្លូ​វ​កោង ហើយ អ្នក​បើក​​​បរក៏​លោត​​ចេញ​​​ពី​រថយន្ត បណ្តាល​ឲ្យ​​ក្រឡាប់​ចូល​ទៅ​ក្នុង​ត្រពាំងរីង​​មួយ​”។​លោក​បាន​បន្ថែម​ថា អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​ពីកន្លែង​កើត​ហេតុ និង​មិន​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​ឡើយ​ទេ​។ លោក​បាន​ឲ្យ​ដឹង​ថា “ មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​ភ្លាម​នៅពេល​ដែល​រថយន្ត​បាន​ក្រឡាប់ ហើយ​​ដំឡូ​ង​​មី​សង្កត់លើ​ពួក​គេ”។ លោក​​បាន​បន្ថែម​ថា អ្នក​ដំណើរ​រង​របួស​ធ្ងន់​១៧​នាក់​ទៀត​ត្រូវ​​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​នៅ​ក្បែរ​នោះ​។

មនុស្ស​បួននាក់​ក្នុង​ចំណោម​ប្រាំមួយ​នាក់​ដែល​ស្លាប់​នៅកន្លែង​កើត​ហេតុ​ គឺជា​ស្ត្រី  ឈ្មោះ អឿន សារី អាយុ​១៩​ឆ្នាំ គិន សូត្រា​ អាយុ​​៣០ឆ្នាំ គិន​ ចិន្តា អាយុ​៣០​ឆ្នាំ​ និង​ឈ្មោះ ឈឿន​ នួន​ស្រី​ អាយុ​៣០ឆ្នាំ​ ចំណែក​បុរ​ស​ពីរនាក់​ទៀតឈ្មោះ​ ជឹម កន អាយុ​៣២​ឆ្នាំ និង​​ឈ្មោះ​ អឿត ទិត្យ​ អាយុ​១៦ឆ្នាំ ។ មនុស្ស​ ​ទី​៧​ម្នាក់​ទៀត​ត្រូវ​បានគេ​រាយការណ៍​ថា បាន​​ស្លាប់​កាល​ពី​យប់មិញ ប៉ុន្តែ នគ​របាល​​​មិន​បាន​បញ្ជាក់​ឈ្មោះ​​​​រ​បស់​ជន​រង​គ្រោះទេ​។

លោក ​ហា​ន​ ប៉ូច នា​យ​រង​នគរបាល​​ចរា​ចរ​ណ៍​ខេត្ត​​​​ក្រចេះ​បា​ន​មាន​​ប្រ​សាស​​ន៍​ថា កម្មករ​ចំ​នួ​ន​​១១នាក់​ក្នុង​​ចំ​ណោម​កម្មករ​​​ចំ​នួន​​២៧​នាក់​​​ ​គឺ​​ជា​ស្ត្រី​ ​​ហើយ​ថា ​អ្នក​ដំ​ណើរ​​ចំ​នួន​បួ​ន​នាក់​ទៀត​​រង​របួស​​​ស្រាល​។ លោក​បាន​​ឲ្យ​ដឹង​​​ថា “ជន​​រង​គ្រោះ​ដែល​  ​ត្រូវ​បា​ន​​​ជួ​យ​សង្គ្រោះ​ ​ត្រូ​​វ​បាន​​បញ្ជូ​ន​ទៅ​​​​​​មន្ទីរ​​ពេទ្យ​​បង្អែក​ស្រុក​ មន្ទីរ​ពេទ្យ​ខេត្តឬគ្លីនិក​​ឯក​​ជន​​ ​អា​ស្រ័យលើ​របួស​​​​របស់​​ពួ​ក​គេ​”។ គួរ​បញ្ជាក់​ថា គ្រោះ​​ថ្នាក់​​ច​រា​ចរណ៍​​​ដែល​​​ពាក់​​ព័ន្ធ​​ជា​មួយ​​កម្មករ​​​ធ្វើ​​ដំ​ណើរ​​តា​ម​​រ​​ថ​យន្ត​​​គ្មាន​សុ​វត្ថិ​ភាព​ ​​​កើ​ត​ឡើង​​ជាប្រក្រតី​​នៅ​​​​​តា​ម​​ផ្លូវ​ ​​ជា​​ពិ​សេសគឺ​រថ​​​យន្តដឹក​​លើស​​ចំ​ណុះ ទា​ក់​   ​​ទ​ង​នឹងវិស័យ​ឧស្សា​ហ​កម្ម​កា​ត់​​​ដេរ និង​ផលិត​កម្ម​ក​​សិ​កម្ម​៕​ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស