34 C
Phnom Penh

ឃា​​ត់​ខ្លួ​ន​បុរសម្នាក់​​​ដោយសារ​​រិះ​​​គ​ន់​មេ​បញ្ជា​កា​រ​​​កង​រាជអាវុធហត្ថ​​​តា​ម​​បណ្តាញ​​សង្គ​ម​​ហ្វេ​សប៊ុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​អាយុ​២៣​ឆ្នាំ​ម្នាក់​របស់​ទូរស័ព្ទ​ចល័ត​សែលខាត​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈខ្លីកាល​ពីម្សិលមិញ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ បន្ទាប់​ពីគាត់​បាន​បង្ហោរូប​ថត​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ជាមួយ​នឹង​ការ​អត្ថាធិប្បាយ​ថា មន្ត្រី​រូប​នេះ​​ជាអ្នកគំរាម​កំហែង​គួរឲ្យ​ស្អប់។

លោក​វរសេនី​យ៍​ឯក​ អៀង វណ្ណឌី មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បា​ន​លើក​​ឡើង​ថា លោក​ ជេត សូវិចិត្រ​ ដែល​​បង្ហោះ​​​ការ​អត្ថាធិប្បាយ​រិះគន់​អំពី​រូប​គាត់​នៅ​តាម​សង្គម​ហ្វេសប៊ុក​មិន​ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់​ទេ​ ពីព្រោះគាត់​បាន​សន្យា​សូម​អភ័យ​ទោស​ជាសាធារណៈ​ចំពោះការ​អត្ថាធិប្បាយ​នេះ​។
លោក​វរសេនីយ​៍​​ឯក​ វណ្ណឌី បាន​លើក​ឡើង​ថា “វា​ជាការ​បង្ខូច​ឈ្មោះ​និង​ព័ត៌​មាន​មិន​ពិត​ដែល​ប៉ះពាល់​ដល់​កិត្តិ​យសរបស់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​មិន​ធ្វើ​អ្វី​ខុស​ទេ​ ហើយ​ខ្ញុំ​មក​នេះ​ដើម្បីបម្រើ​ប្រជាជន​”។

លោក​បាន​បន្ថែម​ថា “តាម​ពិត​ យើង​ត្រូវ​បញ្ជូន​គាត់​ទៅ​តុលាការ​ ក៏​ប៉ុន្តែ គាត់​បាន​សារ​ភាពកំហុស​របស់​គាត់​ ដូច្នេះ​យើង​ដោះ​លែង​​គាត់​នៅ​ថ្ងៃ​នេះ​”។
ជាមួយ​នឹង​រូប​ថត​របស់​លោក​វរសេនីយ៍​ឯក​ វណ្ណឌី ដែល​ស្លៀកពាក់​ឈុត​ខ្មៅ​ លោក​ សូវិចិត្រ​ បាន​​សរសេ​រ​នៅ​ក្នុង​​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុកថា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រូប​នេះ “ មក​ប្រមូល​ប្រាក់​ និង​ប្រើ​ពាក្យ​សម្តីដូច​ក្មេង​បាតផ្សារ​​” ដែល​ជា   ​ភា​សា​ខ្មែរ​សំដៅ​ដល់​អ្នក​ប្រើ​ភាសា​ឈ្លើយ​។

លោក សូវិចិត្រ បាន​បន្ត​ថា វរសេនីយ៍​ឯក ​វណ្ឌឌី “ មិន​ត្រូវ​មាន​តំណែង​ជាន់ខ្ពស់​នោះ​ទេ​។ ពាក្យស​ម្តី​របស់​គាត់​អន់​ជាង​សំរាម​ទៅ​ទៀត​។ សូម​ចេញ​ពី​ខេត្ត​នេះ​ទៅ​។ ខ្ញុំ​ឮថា [កង​រាជអាវុធ​ហត្ថ​] ក្នុង​ខេត្ត​ស្ទឹងត្រែង​រឹប​អូសបាន​ម៉ូតូ​គ្មាន​ស្លាក​លេខ​ និង​បាន​ប្រ​គល់​ឲ្យម្ចាស់​ជាថ្នូរ​នឹង​ប្រាក់​២០០ដុល្លារ​”។ រូប​ថត​របស់លោក សូវិចិត្រ​ ត្រូវ​បាន​ថត​​បន្ទាប់​ពីលោក​​ត្រូ​វ​បាន​ឃាត់​ខ្លួន​ និង​បង្ហោះ​តាម​​គេ​ហទំព័រ​កាសែត​ក្នុង​ស្រុក​បង្ហាញ​គាត់​កំពុង​តែ​អង្គុយដោយ​មាន​ពាក់​បូណ៌​ ខណៈ​ដែល​គាត់​ត្រូវ​បាន​រៀប​រាប់​ដោយ​មន្ត្រី​នៅ​បញ្ជាការ​ដ្ឋានកង​រាជអាវុធ​ហត្ថ​ខេត្ត​។

គិត​ត្រឹម​រសៀល​ម្សិលមិញ ការ​អត្ថាធិ​ប្បាយ​រិះ​គន់​របស់​លោក ​សូវិចិត្រ ចេញពី​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​គាត់​​ និង​ការ​បង្ហោះ​សូម​អភ័​យ​ទោស​។ លោក សូវិចិត្រ បាន​សរសេរ​ថា “ ជា​មួយ​​នឹង​ស្ថានការណ៍​​នេះ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះលោកវរសេនីយ​៍​ឯក អៀង​ វណ្ណឌី មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ថា ខ្ញុំ​មាន​កំហុស​ចំពោះលោក​​ដែល​ប្រើ​ពាក្យស​ម្តី​មិន​ល្អ​អំពី​លោក​”។ គេ​ហទំព័រ​នេះ បាន​លើក​ឡើង​ថា “ខ្ញុំ​សូម​ សន្យា​ថា ខ្ញុំនឹង​មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​រូប​លោក​ ​ឬអ្នក​ឯទៀត​ចាប់​ពីពេល​នេះ​ទៅ​”៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស