38.1 C
Phnom Penh

សា​លា​រាជធានី​ភ្នំពេញ​ទុក​ពេល​១០​ថ្ងៃ​ទៀត​​ស​ម្រា​ប់ម្ចាស់​អគា​រ​កាត់បន្ថយ​កម្ពស់​អគារ​រប​ស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​នាំពាក្យ​សា​លា​រាជធានីភ្នំពេញ​បា​ន​ឲ្យដឹងកាលពី​ម្សិលមិញថា ​សា​លា​រាជធា​នី ​បាន​​ពន្យា​រពេល​ សម្រាប់​ការ​កម្ទេច​​ផ្នែក​​ខ្លះ​នៃ​ អគារ​ពីរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ បន្ទាប់​ពី​មានសំណើ​ពី​ម្ចាស់​អគារ​​មួយ​ក្នុងចំណោម​អគារ​ទាំងពី​រ​នេះ​។​

​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​ បាន​មានប្រសាសន៍ថា “ ​យើង​ពន្យារពេល​១០​ថ្ងៃ​បន្ថែម​ទៀត​ ស​ម្រាប់​ការ​កម្ទេច​អគារ​ទាំងពីរ​នេះ​ ដោយ​សា​រតែ​ម្ចាស់​អគារ​មួយ​ ក្នុងចំណោម​អគារ​ទាំង​ពីរ បាន​មក​ជួប​ពិភាក្សា​ជាមួយឯកឧត្ត​ម​អភិបាល​រាជ​ធានី [ភ្នំពេញ]  [គឺលោក​ ប៉ា​ សុជាតិវង្ស] កាល​ពី​   ព្រឹក​​​មិញ ដើម្បី​ស្នើ​សុំ​ការ​ព្រម​ព្រៀង​មួយ​”។ ​លោក​​បាន​បន្ថែម​ថា ​លោក​មិន​ស្គាល់ឈ្មោះ ម្ចាស់​អគារ​ដែ​ល​បាន​ជួបពិភាក្សា​ជាមួយ​លោក ​ប៉ា សុជា​តិវង្ស នោះទេ​។

​កាលពីខែ​មុន ​ម្ចាស់​អគារ​ទាំងពីរ​ត្រូវ​បាន​បញ្ជាឲ្យ​បន្ថយ​កម្ពស់​អគារ​របស់ខ្លួន​ ពី​ព្រោះ​អគារ​ទាំងនេះមានកម្ពស់​ខ្ពស់ជាង​ក​​ម្ពស់​   ដែល​ត្រូវបានបញ្ជាក់​នៅ​ក្នុង​កិច្ច​សន្យា​។​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​ការ​កម្ទេច​ ​គឺ​នៅថ្ងៃនេះ​។ ​អគារ​មួយ​ ដែល​ជា​ក​ម្មសិទ្ធិ​របស់​​ ក្រុម​ហ៊ុនអចលទ្រព្យវឌ្ឍនៈស្ថិត​នៅ​បណ្តោយ​​ផ្លូវ​ព្រះស៊ីសុវត្ថិ និង​អ​គារ​មួយ​ទៀត​ ដែល​ជារបស់​អ្នក​ជំនួញ​ក្នុង​ស្រុក​មួយរូប​ស្ថិត​នៅ​កាច់ជ្រុង​ផ្លូវលេខ​១​៩ខាងក្រោយ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិ​ត្រ​សិល្បៈ​។

​ក្រុម​ហ៊ុន វឌ្ឍនៈ ​ត្រូវ​បា​ន​​​អនុញ្ញាត​ឲ្យ​សាង​សង់​អគារ​កម្ពស់​១៤​ម៉ែត្រ ក៏ប៉ុន្តែ​ ក្រុម​ហ៊ុន​បានសង់​រហូត​ដល់​ទៅ​២០​ម៉ែត្រ​ ​និង​អគារ​មួយ​ទៀត​ដែលជា​អគារ​គម្រោង​​សំណង់​សណ្ឋាគារ​ ត្រូវបាន​អនុញ្ញាត​ឲ្យ​សាងសង់​កម្ពស់​២៤,៥​ម៉ែត្រ ​ក៏ប៉ុន្តែ ​បច្ចុ​ប្បន្ន​មានកម្ពស់​ជាង​៣៤,៥​ម៉ែត្រ​។​ កាល​ពី​ម្សិលមិញ ​នៅ​ទី​តាំងអគារ​ទាំ​ង​ពីរ​នេះ មិន​មាន​សញ្ញា​បង្ហាញ​ថា ​កម្ពស់​អ​គារបានប្រែ​ប្រួ​ល​ទេ​៕ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស