27 C
Phnom Penh

​ក្រុម​ហ៊ុន ម៉ូប៊ីថែល​ ​មានឈ្មោះ​​ក្នុង​ឯក​សា​រស៊ើប​​ការ​ណ៍តាម​រយៈ​កិច្ច​សន្ទនា​តាមទូរស័ព្ធ​រ​ប​ស់​អូ​ស្ត្រា​លី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីឆ្នាំ​២០០៩នៅពេល​ដែល​ទី​ភ្នា​ក់​ងារ​មួយ​ ក្នុងចំណោម​​ទីភ្នាក់​ងារ​ស៊ើប​អង្កេត​ជាន់ខ្ពស់​របស់ប្រ​ទេ​ស​អូស្ត្រាលី​​បា​ន​បញ្ចេញ​ឯកសារតាម​រយៈ​​ការ​បង្ហាញ​ស្លា​យ​ ដែល​បញ្ជាក់​ពី​គោល​បំណង​របស់ខ្លួនក្នុង​ការ​បង្អាក់​ការ​ហៅ​ចេញ​តាម​ទូរស័ព្ទ​ដៃ​ពី​ប្រធា​នាធិបតី​ ស្ត្រី​ដំបូង​ ​និង​មន្ត្រី​ជា​ន់​ខ្ពស់​នៅក្នុង​​ប្រទេស​ឥណ្ឌូ​ណេស៊ី​នោះ ទីភ្នា​ក់​ងារ​នោះ​ ក៏​បាន​លាត​​ត្រដាង​គោលដៅ​ល​ប​យក​ការ​ណ៍​ផ្សេង​ៗ​ទៀតផងដែរ​ ក្នុង​នោះ​ក៏​មាន​ក្រុម​ហ៊ុន​ ម៉ូប៊ី ថែល (MobiTel) ​ដែ​ល​ស្ថិត​ក្នុងចំណោម​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូ​រស័ព្ទចល័ត​ធំៗបំផុតនៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ផ​ងដែរ​។

នេះ​បើ​យោង​តាម​ឯកសារ​ដែលត្រូវបាន​ពន្លេច​ចេញ ​ដោយ​អ្នកជំនា​ញ​ការលាត​ត្រដាង​ព័ត៌មានសម្ងាត់​ ដែល​មា​ន​ឈ្មោះថា​ អេដវើដ​ ស្នូដេន ​(Edward ​Snowden) រ​ប​ស់​ទីភ្នាក​់ងារ​សន្តិសុខ​ជាតិ​ស​ហ រ​ដ្ឋអាមេរិ​ក​។​​​ ឯកសារ​ស្លាយ ដែលត្រូវបាន​ចាត់ទុកជា​ឯក​សារស​ម្ងាត់​ខ្លាំង​ ដោយ​ទីភ្នាក់ងារ​ស៊ើ​ប​

អ​ង្កេត​អូស្ត្រា​លី (Aust​ralian ​Defe​ns​e ​Sign​als Direc​torate ​ឬក៏ Austr​alian Sign​als Dir​e​ctorates)​ និង​ជាឯក​សារដែល​ទីភ្នា​ក់​ងារ​ព័ត៌មាន ឌឹ ហ្គា​ឌៀន ​(The Gu​ardian​) ទទួល​បាន​ជាលើក​ដំបូង​ កាលពី​ដើម​ស​ប្តាហ៍​នេះ​ ​បាន​បង្ហាញ​ពី​ការ​បង្អាក់ការ​ហៅ​ចេញ​តាមទូរស័ព្ទដៃ​របស់​មេដឹកនាំ​ នៃប្រ​ទេសឥណ្ឌូណេស៊ី ​នៅពេល​ដែល​បច្ចេកវិ​ទ្យា​​ ស្រ៊ីជី (3G) ត្រូវ​បាន​ណែ​នាំឲ្យប្រើ​ប្រា​ស់​នៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍។​

​ស្លាយ​របស់​ទីភ្នាក់​ងារ​ស៊ើបការ​ណ៍​ប្រទេស​ អូ​​ស្ត្រាលី​នេះ បាន​រាយ​បញ្ជី​ឈ្មោះ​ប្រទេស​មួយចំនួន​នៅ​ក្នុងតំបន់​នេះ។ ​នៅ​ប្រ​ទេស​ទាំង​​នោះ ​កា​រ​ហៅ​​ទូរស័ព្ទត្រូវបាន​បង្អាក់​ប្រហាក់ ប្រហែល​គ្នា​នេះ​ អាច​ត្រូវ​បាន​កំ​ណត់​ជា​គោល​ដៅ​ ក្នុងចំ​ណោម​បណ្តាញ​ទូ​រស័ព្ទដៃ​ទាំង​១៦​ ដែល​មាន​​​និង​អាច​មាន​បច្ចេក​វិទ្យា​ស្រ៊ីជី នាពេលឆាប់ៗនេះ​។

យោងតាម​ឯកសារ​ស្លាយ​ទាំងនោះ​បា​​ន​បង្ហាញថា ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ ដែល​ជា​ក​ម្ម​សិទ្ធិ​របស់​អ្នកជំនួញ​ក្នុងស្រុក​ និង​ក្រុម​ហ៊ុ​ន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ ស៊ីណាវ៉ាត់ត្រា (Shina​watra) ដែល​បច្ចុប្បន្ន​បាន​បាត់​មុខ​ពី​ទីផ្សារ និង​ក្រោយ​មក​ត្រូវ​បានគេ​ស្គាល់​ថា ក្រុម​ហ៊ុន​ អឹមហ្វូន ​(Mfone) ​​នៅប្រទេ​ស​កម្ពុជានោះ ស្ថិត​ក្នុងចំណោម​បណ្តាញ​គោ​ល​​ដៅ​ស៊ើប​ការណ៍របស់​ប្រទេស​អូស្ត្រាលី​​​។

​ក្រុម​ហ៊ុន ​ម៉ូប៊ីថែល ជា​ក្រុម​ហ៊ុន​ប្រ​តិ​បត្តិ​ករ ​ទូរស័ព្ទ​ធំបំផុត​ក្នុង​ប្រទេស​កម្ពុ​ជា​ បើ​និយាយ​ពី​ប្រាក់​ចំណូល​ ​និង​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន រ៉ូយ៉ា​ល់ គ្រុប ​(Royal Gro​u​p) ​ដែល​មាន​លោក​ គិត​ ម៉េង ជា​អគ្គ​នាយក​ និងជា​​ប្រធាន​នាយក​ប្រតិបត្តិ​។ ក្រុ​មហ៊ុន ​អឹមហ្វូន ​គឺជាកម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុ​ន​ ថៃខម​ (Thai​com) ​ដែល​មាន​សារ​ជីវកម្ម​ ស៊ីន (Shin Corp​oration) ​ជា​ក្រុម​ហ៊ុន​អា​ណាព្យាបាល​ ​ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​អតីត​នាយករដ្ឋ​មន្ត្រីថៃ ​ថាក់ស៊ីន ​ស៊ី​ណាវ៉ាត្រា​(Thaksin ​Shina​watra)។​

បណ្តាញ​ទូរស័ព្ទ​​១៤​ផ្សេង​ទៀត ដែ​ល​មាន​ឈ្មោះ​ ក្នុង​បញ្ជី​របស់​ទីភ្នាក់ងារ​ស៊ើ​ប​ការ​ណ៍​អូស្ត្រាលី ​ស្ថិត​​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេស៊ី ​ ម៉ាឡេ​ស៊ី ហ្វីលីពីន ​សិង្ហបុរី ​និង​ប្រ​ទេស​ថៃ​។ ទោះជា​យ៉ាងណា ឯកសារ​នេះ​មិន​បាន​បង្ហាញ​ ថា តើ​រដ្ឋាភិបាល​នៃប្រទេ​ស​អូស្ត្រាលី​នឹង​ចាត់​​វិធាន​ការ​បន្ថែម​ទៀត​​ដើម្បីត្រួត​ពិនិត្យ​ទូរស័ព្ទនៅ​ក្នុង​បណ្តាញ​រ​បស់​ក្រុម​ហ៊ុន ម៉ូប៊ី​ថែល ​ឬក៏​ក្រុម​ហ៊ុន​ ស៊ី​ណា​វ៉ាត្រា​ឬយ៉ាងណា​ទេ​ ដោយ​គ្រាន់​តែ​រាយ​ឈ្មោះ​ក្រុមហ៊ុន​និង​កាល​បរិច្ឆេទ​ នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​ ស្រ៊ីជី ប៉ុណ្ណោះ​។

​ចំណុច​សំខាន់​នៃ​ឯកសារ ​របស់​ទីភ្នាក់​ងា​រ​ស៊ើបអង្កេត​អូស្ត្រាលី ដែលមាន​ចំណ​ង​ជើង​ថា “ស្រ៊ីជី៖ ផលប៉ះពាល់ និង​ព័ត៌មា​ន​​ថ្មី” ​ គឺ​​ការកំណត់​ទូរស័ព្ទ​ដៃ​របស់​ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី ស្ត្រី​ដំបូង ​និង​មន្ត្រី​ឥណ្ឌូ​ណេស៊ី​ប្រាំបីនាក់​ផ្សេង​ៗ​ជាគោ​ល​ដៅ​ បូក​រួម​ទាំង​អនុប្រធានាធិបតី ​មន្ត្រីនាំពាក្យ ​និ​ង​រដ្ឋលេខា​ធិការ​ផងដែរ​។​

ក៏ប៉ុន្តែ ស្លាយ​ចុង​ក្រោយ​នៅ​ក្នុង​ឯក​​សារ​បង្ហាញ ​របស់​ទីភ្នាក់ងារ​ស៊ើបការ​ណ៍​ ដែល​មាន​​ចំណង​ជើង​ថា “DSD ​Way ​Forw​ard” នោះ​ហាក់ ដូចជា​ជំរុញ​ឲ្យ​បុគ្គលិក​នា​នា​ចម្លង​ប្រតិបត្តិការ​ ដែល​ត្រូវ​បាន​អនុវត្ត​លើ​មេដឹកនាំ​ប្រទេស​ ឥណ្ឌូណេ​ស៊ី​​ ពី​​ប​ណ្តា​ប្រទេស​ ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​ ដែ​ល​មាន​បច្ចេកវិទ្យា​ស្រ៊ីជី​។​
ស្លាយ​ចុងក្រោយ​នោះ​មានខ្លឹម​សារ​ថា “ជ្រើស​រើស​យក​ជម្រើស​មួយ និង​អនុ​វ​ត្ត​វា​ ទៅលើគោលដៅ​មួយ​(ដូច​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​)”។​
​កាលពី​ម្សិលមិញ ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​រាជធានីភ្នំពេញ ​និង​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​នៅ​ទីក្រុង​ ខេន​បឺរ៉ា ​មិន​បាន​ឆ្លើយត​ប​​ ទៅនឹង​អ៊ីម៉េល​របស់​អ្នកសារព័ត៌​មាន​ទេ​។​

លោក​ អៀន​ វ៉ាត់​សុន​ (Ian ​Watson) ​ប្រធាន ​​នាយកប្រតិបត្តិ​ក្រុម​ហ៊ុន ម៉ូប៊ីថែល​ បាន​លើក​ឡើង​កាលពីម្សិល​មិញថា លោក​មិន​បានដឹង​ថា ​ក្រុម​ហ៊ុន​របស់​លោក​មាន​ឈ្មោះ ​នៅ​ក្នុង​ឯកសារ​របស់រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ ដែល​ត្រូវបាន​លាត​ត្រ​ដា​ង​​ នេះ​ទេ​​និង​បាន​បដិសេធ​មិនធ្វើ​សេច​ក្តីអត្ថា​ធិប្បាយ​។
​លោក ខាយ ឃុ​នហេង ​រដ្ឋលេខាធិ​កា​រ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគម​នាគមន៍​ បា​ន​បដិសេធ​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ទេ ក៏​ប៉ុន្តែ​ លោក​បាន​បន្ថែម​ថា“ ​ខ្ញុំជឿថា​​ គ្មានមន្ត្រី​ណា​អាច​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ករណីនេះ  ភ្លាមៗ​ទេ​”។​

​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីកា​រ​គណៈ​រដ្ឋ​មន្ត្រី ​បាន​លើកឡើង​កាលពីម្សិ​ល​មិញ​ថា ​ខណៈ​ដែល​រដ្ឋាភិបាល​ដឹង​ពី​កា​រ​ចោទ​ប្រកាន់​ក្នុង ករណីស៊ើប​ការណ៍​​នេះ​រឿង​ នេះ​មិន​បានធ្វើ​ឲ្យខូចខាត​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ​ទៀត​​ទេ​។​លោក​បានមានប្រសាសន៍ថា “យើង​បាន​ឮថា ​មានរឿង​កំពុង​កើត​ឡើង​ ក៏​ប៉ុន្តែ ​យើង​មិនមាន​ភស្តុតាង​រឹងមាំ ដែល​​ប​ញ្ជាក់​ពី​ផលប៉ះ​ពាល់ ដែល​រឿង​នេះ​មាន​ទៅ​លើ​សន្តិសុខ​ជាតិ​ទេ​។​យើង​ពិត​ជា​បា​ន​ត្រួត​ពិនិត្យ ​និង​ស៊ើបអង្កេត​តាម​ការ​បារ​ម្ភ​អំពី​សន្តិសុខ​ជាតិ​។ ក៏ប៉ុន្តែ​ជំហរ​របស់​យើង​ ជា​ធម្មតា​​ គឺថា យើង​នៅតែ​រក្សា​ទំ​នាក់​ទំនងល្អជាមួយ​រដ្ឋា​ភិ​បាល​នានា​”។​

​រហូត​មក​ទល់​ពេលនេះ​ ឥទ្ធិពល​នៃ​រឿង​អាស្រូវ​ទាក់ទងនឹងការ​ស៊ើបការ​ណ៍​នេះ ​គ្រាន់ ​តែ​មាន​ទៅលើ​ទំនាក់ទំនង​ដែ​ល​មានបញ្ហា​ស្រាប់​រវាង​ប្រទេស​ឥណ្ឌូណេ​ស៊ី ​និង​ប្រទេស​​អូស្ត្រាលី​ប៉ុណ្ណោះ។​ប្រ​ទេ​ស​ឥណ្ឌូណេស៊ី​ បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូ​តរបស់​ខ្លួន ពី​ទី​ក្រុង​ ខាន​បឺរ៉ា ហើយ​លោក​ យូដហូយ៉ូ​ណូ (Yudh​oyono)​​បាន​ចូលទៅ​កាន់​បណ្តាញ​សង្គម​ ទ្វីតធើ (​Twitter​)​ ដើ​ម្បីបញ្ចេញ​កំហឹង​របស់​លោក​ចំពោះការ​តាម​ដាន​កិច្ចសន្ទនា​នេះ​ និង​​កង្វះការ​អា​ណិត​អាសូ​រ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អូ​ស្ត្រា​លី​ ថូនី ​អាប់បុត (Tony Abbott) ក្នុង រឿង​នេះ​ផងដែរ​។​

​ឯកសារ​ស្លាយ​ទាំងនេះត្រូវបាន​លា​ត​ត្រដាង​រយៈ​ពេល​ប្រហែល​បីសប្តាហ៍​បន្ទា​ប់​ពី​ឯកសារ​ដាច់ដោយ​ឡែក​មួយ​ផ្សេង​ទៀ​ត​ត្រូវ​បានរំលេចចេញ​ និង​ប​ង្ហាញ​ថា ​ស​ហ​រដ្ឋ​អាមេរិក​បាន​ស៊ើបការ​ណ៍​ទៅលើ​ប្រ​ទេស​នានា​នៅ​ក្នុង​តំបន់​អា​ស៊ីអាគ្នេយ៍​ តា​ម​រយៈ​ស្ថានទូត​របស់ខ្លួន ​និ​ង​ស្ថាន​ទូត​បរ​ទេ​ស ​ដែល​ជា​សម្ពន្ធមិត្ត​រប​ស់​ខ្លួន​។  ឧទា​ហ​រណ៍ សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឥណ្ឌូណេ​ស៊ី ​ឲ្យ​តាមដាន​ស៊ើប អង្កេត​វិទ្យុ ទូរទស្ស​ន៍ ​និង​ទំនាក់​ទំនង​តាម​អ៊ីនធើណិត​។​ស្ថា​នទូត​សហរដ្ឋ​អាមេរិក​ នៅ​ក្នុងរាជធានីភ្នំ​ពេ​ញ ក៏​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​បណ្តាញ​ស៊ើប​ការ​ណ៍​នេះផងដែរ​៕ សុធា

(រាយការណ៍​បន្ថែម​ដោយ ឃី សុវុឌ្ឍី​)​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស