28 C
Phnom Penh

តុលាការ​​​​​​​​​ចោទ​​​ប្រកាន់​​​​​​បុរស​​​​​​បារាំង​​​ ពី​​​បទ​​​​​​ប្រព្រឹត្ត​​​អំពើ​​​អនាចារ និង​​​រក្សា​​​ទុក​​​វីដេអូ​​​អាសអាភាសកុមារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ម្សិលមិញ​​​ សាលាដំបូង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ជន​​​ជាតិ​​​បារំាង​​​​​​វ័យ​​​៣៥​​​ឆ្នាំ​​​ម្នាក់​​​ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​អនាចារ​​​​​​ជាមួយ​​​កុមារ​​​ និង​​ពី​​​បទ​​​​​​​រក្សា​​​ទុក​​​វីដេអូ​​​អាស​​​អាភាស​​​កុមារ​​​។

លោក​​​ សំរឹទ្ធ​​​ សុខុន ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ព្រះ​​​រាជអាជ្ញា​​​​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ [ជន​​​សង្ស័យ​​​​​​] ពី​រ​​ករណី​​​គឺ​​​​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​អនា​​​ចារ និង​​​បទ​​​រក្សាទុក​​​វីដេអូអាសអាភាស​​​។ លោក​​​បាន​​​បន្តថា ជន​​​សង្ស័យ​​​​​​បាន​​​សារភាព​​​ថា បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​។

​​​បុរស​​​ជនជាតិ​​​បារំា​​​ង​​​  ដែល​​​អង្គ​​​ការ​​​សកម្ម​​​ភាព​​​ដើម្បី​​​កុមារ​​​ ​​​ជា​​​អង្គការ​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ប្រឆាំង​​​​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​​​​ថា​​​​​​​​​មាន​​​ឈ្មោះ​​​ ហ្សង់ លុក​​​ ប៊ូ (Jean Luc Boue) ខាងលើ​​​នេះ  បាន​​​ឲ្យ​ប្រាក់​​​កុមារី​​​អាយុ​​​៨ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ ដើម្បី​​​រួម​​​ភេទ​​​ជាមួយ​​​នាង​​​។​ លោកស្រី​​​ ដួង​​​ ថាវរីនាយការិយា​ល័យ​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​បុរស​​​រូប​​​នេះ​​​កាលពី​​​ព្រឹក​​​ម្សិល​​​មិញ​​​នៅ​​​ក្នុង​​​ឃុំ​​​ស្វាយ​​​ដង្គំ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ដំណឹង​​​ពី​​​អង្គការ​​​​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​។ “ជន​​​នេះ​​​បាន​​​ឲ្យ​​​ប្រាក់​​​​​​ទៅ​​​កុមារីរង​​​គ្រោះ​​​ចំនួន​​​ប្រាំ​​​ដុល្លារ​​​សម្រាប់​​​ការ​​​ធ្វើ​​​សកម្មភាព​​​នោះ​​​”។

លោក​​​ស្រី​​​បាន​​​​​​​​​បន្ត​​​ថា ជន​​​សង្ស័យ​​​បាន​​​ជួប​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​ ខណៈពេល​​​​​​បុរស​​​រូប​​​នេះ​​​​​​ធ្វើ​​​ដំណើរ​​​ចេញ​​​ពី​​​ផ្ទះ​​​​​​ឆ្ពោះ​​​ទៅ​​​កសិដ្ឋាន​​​របស់​​​ខ្លួន​​​។ “ជន​​​នេះ​​​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​នៅ​​​ក្នុង​​​កំពត​​​ព្រៃ​​​មួយ​​​”។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​ថា  នគរបាល​​​បាន​​​រក​​​​​​ឃើញ​​​រូប​​​ភាព​​​វីដេអូ​​​អាស​​​អាភាស​​​កុមារ​​​នៅ​​​ក្នុង​​​មា៉ាសីុន​​​ថត និង​​​កុំព្យូ​​​ទ័រ​​​របស់​​​ជន​​​សង្ស័យ​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស