36 C
Phnom Penh

កម្ពុជា​នឹង​បញ្ជូន​កងទ័ព​ទៅ​ម៉ាលី​​បំពេញ​បេសកកម្ម​​រក្សា​សន្តិភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ម្សិល​ថា​ប្រទេស​កម្ពុជា​នឹង​បញ្ជូន​កង​យោធ​ពល​ខេម​រភូមិន្ទ​ទៅ​កាន់​ប្រទេស​ម៉ាលី​​ដែល​កំពុង​ហែក​ហួ​ដោយ​​​សង្គ្រាម​ នៅអាហ្វ្រិកខាងត្បូង​ ក្រោមការ​ឧបត្ថម្ភ​ពី​បេស​ក​កម្ម​រក្សា​សន្តិភាព​​របស់​អង្គការ​សហប្រជាជាតិ​។

ការ​ធ្វើ​​រដ្ឋ​ប្រហារ​កាល​ពីឆ្នាំ​​២០១២ បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ម៉ាលី មាន​​​ភាព​​​ច្របូក​​​ច្របល់​​​​​​ ខណៈ​​​កង​​​ជីវពល​​​អ៊ីស្លាម​​​​​​បាន​​​កាន់​​​កាប់​​​​​​តំបន់​​​មួយ​​​ភាគ​​​ធំ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ដោយ​​​ឃើញ​​​​​​ដូច្នោះ​​​ប្រទេស​​​បារាំង​​​បាន​​​បើក​​​ប្រតិបត្តិការ​​​យោធា​​​ ដើម្បី​​​​​​វាយ​​​​​​កម្ចាត់​​​ក្រុម​​​បះបោរ​​​ ដែល​​​គាំទ្រ​​​​​​ដោយ​​​​​​​​​ក្រុម​​​ភេរវករ​​​អាល់​​​កៃ​​​ដា  មុន​​​ពេល​​​​​​ប្រគល់​​​ការ​​​គ្រប់គ្រង​​​ទៅ​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​។​​​

លោក​​​ ហ៊ុន​​​ សែន​​​ ដែល​​​បាន​​​ធ្វើ​​​ជា​​​អធិបតី​​​​​​ភាព​​​នៅ​​​ក្នុង​​​ពិធី​​​បើក​​​សិក្ខាសាលា​​​មួយ​​​ស្ដីអំពី​​​ការ​​​ចាក់​​​ថ្នាំ​​​វ៉ាក់សាំង​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល​​​​​​ភ្នំពេញ​​​ភោគីត្រា​​​​​ថ្លែង​​​ថា “ ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​​​​​យើង​​​​​​នឹង​​​បញ្ជូន​​​កង​​​ទ័ព​​​​​​រក្សា​​​សន្ដិភាព​​​របស់​​​យើង​​​ទៅ​​​កាន់ប្រទេស​​​ម៉ាលី​​​ ហើយ​​​គ្រូពេទ្យ​​​​​​ទាហាន​​​របស់​​​យើង​​​​​​អាច​​​ជួយ​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​ចាក់​​​ថ្នាំ​​​វា៉ក់​​​សាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ”។

អ្នក​​​ជំនាញ​​​ដោះ​​​មីន​​​​​​ដែល​​​ទទួល​​​បាន​​​​​​ការ​​​ហ្វឹកហាត់​​​​​​ខ្ពស់​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​ជា​​​រឿយៗ​​​តែ​​​ងតែ​​​បាន​​​​​​ចូលរួ​​​ម​​​នៅ​​​ក្នុង​​​បេសកកម្ម​​​រក្សា​​​សន្ដិភាព​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ ដូចជា ប្រទេស​​​លីបង់​​​ ស៊ីរី​​​ និង​​​ប្រទេស​​​សូដង់​​​ខាង​​​ត្បូង​​​ជាដើ​​​ម​​​។ វរសេនីយ៍​​​ឯក ឃ្លោក សារី អគ្គនាយក​​​មជ្ឈមណ្ឌល​​​ជាតិ​​​​​​កង​​​កម្លាំង​​​រក្សា​​​​​​​​​​​​សន្ដិ​​​ភាព​​​​​​​​​បាន​​​បញ្ជាក់​​​ថា កង​​​យោធពល​​​ខេមរភូមិន្ទ​​​យ៉ាង​​​តិច​​​ចំនួន​​​១៧៥​​​នាក់​​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​កាន់​​​ប្រទេស​​​ម៉ាលីមិន​​​ឲ្យ​​​ហួស​​​ពី​​​​​​ថ្ងៃ​​​ទី​​​១២ ខែ​​​ធ្នូ​​​ឡើយ​​​។

លោកវរសេនីយ៍ឯក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​​​​នឹង​​​មិនត្រឹម​​​តែ​​​​​​ជួយ​​​ក្នុង​​ផ្នែក​​​សុខា​​​ភិបាល​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ​​​ក៏​​​ជួយ​​​ក្នុង​​​ផ្នែក​​​​​​ផ្ដល់​​​ទឹក​​​ស្អាត​​​ ស្បៀង​​​អាហារ​​​ និង​​​ការ​​​បោស​​​សំអាត​​​​​​មីន​​​ផង​​​ដែរ”​៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស