31.4 C
Phnom Penh

មនុស្ស​ម្នាក់​ស្លាប់ ១៥​​​នាក់​រង​របួស​​​ក្នុ​ង​គ្រោះ​​​ថ្នាក់​រថ​យន្ត​បុក​គ្នានៅ​ក្នុង​ស្រុក​អង្គស្នួល​​ ខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បា​ន​​ឲ្យ​​​ដឺង​កា​ល​​ពី​ម្សិល​មិញ​​​ថា​ ​​បុ​រសម្នាក់​​​​បា​ន​​ស្លាប់ ​និ​ង​មនុស្ស​​ចំ​នួន​​១៥​នា​ក់​​ទៀត​​រង​​​របួស​ ​នៅ​​ពេល​​រថ​យន្ត​មួ​យ​​គ្រឿ​ង​​​ដែល​ដឹក​​កម្មករ​​​រោ​ង​ចក្រ​កាត់​ដេរ​​បា​ន​​​បុ​ក​​​ជា​​មួ​យ​​រថយន្ត​​​ដឹក​​​ទំ​និ​ញ​​​មួ​យ​គ្រឿង​​​នៅ​ក្នុ​ង​​ស្រុ​ក​​​​អង្គ​ស្នួ​ល ​ខេត្ត​កណ្តាល​កា​ល​​ពី​យ​ប់​ថ្ងៃ​សុក្រ​។

យោ​ង​តា​ម​​​​លោក ​មៀន សំ​​ណា​ង ​​អ​ធិកា​រ​​​ន​គរ​​​បា​ល​​ស្រុក​​​បា​ន​ឲ្យ​ដឹង​ថា រថ​យន្ត​មួ​យ​គ្រឿ​ង​​​​​ដឹក​​ចំ​​ណី​ស​ត្វ​​បា​ន​​បុ​ក​​រថ​​យន្ត​​ដឹក​​​កម្មករ​​​អំឡុ​ង​​​ពេល​មា​ន​​​ភ្លៀង​​​​ធ្លាក់​ខ្លាំង​​​នៅ​​ម៉ោ​ង   ​​ប្រ​ហែល​​៧​​និ​ង​៣០​​នា​ទី​​​យ​ប់​។ លោ​ក សំ​​ណា​​ង​ ​បា​ន​ឲ្យ​​ដឹង​ថា “ អំ​ឡុង​ពេល​​​ភ្លៀង​ធ្លាក់​​​ ​អ្នក​​​បើក​​បរ​​ដែល​​បើក​​រថ​​យន្ត​​​ដឹក​​​ចំ​ណី​សត្វ​ ​បា​ន​​​កាច់​ចង្កូ​ត​​ចូ​ល​​​កណ្តាល​​​ផ្លូ​វ​ទៅ​បុក​​រថ​​​យន្ត​​មួ​យ​​ទៀត​​​ដែល​​ដឹក​កម្ម​ករ​​ពេញ​​​​​​ដែល​បើក​ច្រាស​​ទិស​​គ្នា​។

លោក​ថ្លែង​​ថា “កម្ម​ករ​​​ម្នាក់​ ឈ្មោះ ​​អា​ត ​ថា​វី អា​យុ​​២០​ឆ្នាំ​បា​ន​ស្លាប់​ ​រី​​ឯ​​កម្មករ ​​១៥​​នាក់​​ទៀត ​​​​រង​រ​បួស​​ធ្ងន់​ និ​ង​២២​នាក់​​​រ​ង​​របួស​ស្រាល​​​”។​ លោក​​បា​ន​​​បន្ថែម​ ថា ​​រថយន្ត​​ដឹក​មនុស្ស​​ប្រ​​មា​ណ​​ ៣៨​​នាក់​មក​​​ពី​​រោ​ង​ចក្រ​មួយនៅ​​​​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេញ​​​ទៅ​រោ​ង​ចក្រ​មួ​យ​ទៀត​ក្នុ​ង​ខេត្ត​កំ​ពង់​ស្ពឺ​​​ទៅ​ធ្វើកា​រ​​​វេន​​យប់​។​ ​​អ្នក​បើក​បរ​​រថ​យន្ត​​​​ដឹក​​ចំ​​ណី​សត្វ​​បា​ន​​​គេច​​ខ្លួ​ន​​​ពី​កន្លែ​ង​កើត​ហេតុ​ បន្ទាប់​​ពី​​គ្រោះ​​ថ្នាក់​កើត​ឡើង​៕​​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស