26 C
Phnom Penh

តុលាការ​​​ដោះលែង​ក្មេង​ជំទង់​ដែល​ប៉ះទង្គិច​គ្នា​នៅ​ស្ពាន​ព្រះ​មុនីវង្ស​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃសុក្រ ​សាលា​ឧទ្ធរណ៍​បាន​បង្គាប់ឲ្យ​ដោះ​លែង​ក្មេង​ជំទង់​ម្នាក់ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ស្ពាន​ព្រះ​មុនីវង្សនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាល​ពី​ខែ​កញ្ញា។

ជន​ស៊ីវិល​ប្រាំមួ​យនាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ធ្វើ​ការ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ នៅពេលដែល​មនុស្ស​ម្នា​បាន​ព្យាយាម​ត្រឡប់​ទៅ​​​​ផ្ទះ​របស់​ខ្លួន​វិញ​បន្ទាប់ពី​ការ​ជួប​ជុំគ្នា​របស់​គណ​បក្ស​ប្រឆាំង​នោះ​ បាន​ប៉ះទង្គិច​ជាមួ​យ​នគរ​បាល​ដែល​បាន​បិទ​ផ្លូវ​នៅ​ស្ពាន​នេះបណ្តាល​​ឲ្យ​ពិបាក​ឆ្លង​កាត់​។ ​​​អាជ្ញាធរ​បាន​ប្រើ​​​ប្រាស់​​​អាវុធ​​​​ ហើយ​បុរស​ម្នាក់​បាន​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់។ មិន​ទាន់​​​​មាន​​​ការ​​​កំណត់​ពេល​បើក​សវនា​ការ​ជំនុំ​ជម្រះ​ជន​​ទំាំ​ងប្រាំមួយ​នាក់​នេះ​នៅ​ឡើយ​ទេ។

យោង​តាម​មេធាវី​ឈ្មោះ នី សោភ័ណ​នារី មកពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គមន៍បាន​ឲ្យ​ដឹង​ថា ឯក ចាន់​នូ អាយុ​១៧ឆ្នាំ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ “ពីព្រោះ​ជន​នេះ​ជា​អនីតិជន ហើយ​​​​​បាន​​​និយាយថា ជន​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណីនេះ​ទេ”។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​លើក​ឡើង​​ថា មនុស្ស​បួន​នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ជាមួយ​គ្នា​នោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ចំណែកឯ ឈ្មោះ​ ង្វៀន ធីឌិក ជា​ជន​ជាតិ​វៀត​​ណាម​ស្ថិត​ក្នុង​ការ​​ឃុំ​ខ្លួន​នៅឡើយ។

ប្រសិន​បើ​រក​ឃើញ​ពិរុទ្ធ​ភាព​ថា បាន​ប្រើ​អំពើ​ហិង្សាដោយ​ចេតនា​មែន​​នោះ ជន​ទាំង​ប្រាំមួយ​នាក់​នេះ​អាច​ប្រឈម​​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ​ ព្រម​ទាំង​ពិន័យ​ជាប្រាក់​រហូត​ដល់​២.៥០០​ដុល្លារ​។ ទន្ទឹមនឹង​នោះ​ដែរ មេធាវី​មក​ពី​មជ្ឈ​មណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​មាន​គម្រោង​ដាក់ពាក្យ​សុំ​ធានាដោះ​លែ​ង​ក្មេង​ជំទង់ពីរនាក់​ទៀតឲ្យ​​​​នៅ​ក្រៅ​ឃុំ​បណ្តោះ​​​​​អាសន្ន​នៅ​ថ្ងៃនេះ។​​​ ពួក​​​គេ​​​​ត្រូវ​បាន​ចាប់​ខ្លួន​​​​ដោយ​​​សារ​​​ជាប់​​​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​គ្នា​ដាច់​ដោយ​ឡែក​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​កាលពី​ថ្ងៃទី​១២ខែ​វិច្ឆិកា​​​៕សារុន​

http://www.cambodiadailykhmer.com/news/7598/

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស