28 C
Phnom Penh

​រដ្ឋាភិបាល​គ្រោង​នឹង​​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ការ​ងារ​ និងបណ្តុះបណ្តា​ល​វិជ្ជា​ជីវៈ បាន​ឲ្យដឹងកាលពី​ម្សិលមិញ​ថា​ ​ប្រាក់​ឈ្នួល​៨០​ដុល្លារ​ក្នុង​មួយខែ​ សម្រាប់​កម្មករ​កម្មការិនីរោងចក្រ​កាត់ដេរ​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិ​បា​ល​បច្ចុប្បន្ន​ នឹង​ត្រូ​វ​បានដំឡើង​នៅខែ​មករា​ឆ្នាំ​២០១៤​ ក៏​ប៉ុ​ន្តែ​ មិន​ទាន់​មាន​ការ​​កំណត់​ចំនួន​ទឹក​ប្រាក់​ដែល​នឹងត្រូវ​ដំឡើង​នៅ​ឡើយ​ទេ​។

​លោ ក ប្រាក់ ចាន់​ធឿន ​ប្រធាន​គណៈកម្មាធិការ​ដោះ​ស្រាយវិវាទការងារ​ នៃ​ក្រសួង​​ការងារ​និ​ង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ឲ្យដឹង​កា​ល​ពី​ម្សិលមិញ​ថា ​នឹង​មានកិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ស្អែក​ រវាង​រដ្ឋាភិបាល​ ​ម្ចាស់​រោងចក្រ និ​ង​សហជីព​ ដើម្បី​ពិភាក្សា​គ្នា​ អំពី​ការ​ដំ​ឡើ​ង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​។ លោកបានមាន​ប្រសាសន៍ថា “ទោះបី​ជា​យើង​មិនអាច​និយាយ​ថា តើ​ប្រាក់​ឈ្នួ​ល​នឹងត្រូវ​បាន​ដំឡើង​ប៉ុន្មាន​ក៏ដោយ ​គោ​ល​នយោបាយ​រដ្ឋាភិបាល​គឺថា ​គេ​នឹង​ដំឡើ​ង​ប្រាក់​ឈ្នួល​នេះ​ក្នុងខែ​មករា ឆ្នាំ​២០១៤។​ ​យើង​​ត្រូវ​ការ​កិច្ច​ពិភាក្សាគ្នា​ ឲ្យ​បាន​ស៊ីជ​ម្រៅ​ ពីព្រោះ​យើង​បារម្ភថា ​នៅពេល​ដែ​ល​យើង​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ ប្រាក់​ឈ្នួល​ដែលត្រូវ​បាន​ដំឡើង​នោះ​នឹ​ង​ប៉ះ​ពាល់ដល់​តម្លៃទីផ្សារ​”។

​តម្លៃ​សរុប​នៃទំនិញ​កាត់ដេរ​នាំចេញ​ ក្នុង​រយៈ​ពេ​ល១០ខែ​ដើម​ឆ្នាំ២០១៣​ ​បាន​កើន​ឡើង​ដល់​ជាង​៤,៧​ពាន់​លានដុល្លារ​ ពោលគឺ​បាន​កើនឡើង​២៣ភាគរយ បើ​ធៀ​​ប​នឹង​ឆ្នាំ​មុន​។ ក៏ប៉ុន្តែ ​វិស័យ​នេះ​កំពុង​ជួប​ប្រទះ​កូដ​កម្ម​ញឹក​ញាប់ជាង​ពេល​កន្លង​មក​​។ សមា​​​គ​ម​​រោ​ង​ចក្រ​កាត់​ដេរ​​​នៃ​កម្ពុជា(Garment Manufaturers’s Association in Cambodia) ហៅ​កាត់​​ថា GMAC​បា​ន​កត់​ត្រា​ថា  ក្នុង​រយៈពេល​​ប្រាំ​​ពីរ​​​ខែ​​​​ ដើម​ឆ្នាំ​នេះ​​ ​​មា​ន​​កូ​ដកម្ម​ចំ​​នួ​ន​​៨៣​​លើក ​ហើយ ​​ភា​គ​ច្រើន​​​ពាក់​ព​័​ន្ធ​ទៅនឹ​​ង​កា​រ​ទា​ម​​​ទារ​ឲ្យ​មា​ន​​កា​រ​​ដំ​ឡើង​​ប្រាក់​ឈ្នួល​ ​និ​ង​អត្ថ​​ប្រ​យោជ​ន៍​​ផ្សេង​ទៀត។

​​រដ្ឋា​​ភិ​បាល​​​បា​ន​ដំ​​ឡើង​ប្រាក់​ឈ្នួ​ល​​អប្បបរ​មា​​​​​ប្រ​ចាំ​ខែ​ដល់​​៨០​ដុល្លារ​ក្នុ​ង​មួ​យ​ខែ​ ​កា​ល​​ពី​​ខែ​ឧសភា ជា​ពេល​​ដែល​​​យុទ្ធ​នា​កា​រ​​​​​ឃោស​នា​​កា​រ​​បោះ​ឆ្នោត​​​កំ​ពុ​ង​ដំ​ណើរការ​​​ទៅ​​​យ៉ាង​ក្តៅ​គ​គុ​ក​ ​​ហើយ​នៅ​ពេល​នោះ​​គ​ណ​បក្ស​សង្គ្រោះ​​​​ជាតិ​​​បា​ន​សន្យា​ថា ​នឹ​ង​ដំ​ឡើង​​ប្រាក់​ឈ្នួល​​ដល់​១៥០​ដុល្លារ​ ​ប្រសិន​​បើ​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​នេះ​​​​ទទួល​​​ជ័យ​ជ​ម្នះ​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​​​នៅ​​ថ្ងៃ​​​ទី​២៨ ខែ​​​កក្ក​​​ដា។ បន្ទាប់​​ពី​​​គ​ណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា​​​បា​ន​បាត់បង់​​សំ​ឡេង​គាំ​​ទ្រ​​​យ៉ាង​ច្រើន​ក្នុ​ង​កា​រ​​បោះឆ្នោត​នេះ​ ​រដ្ឋា​ភិ​បាល​​​បា​ន​សន្យា​​កា​ល​​ពី​ខែ​កញ្ញា​​​ថា ខ្លួ​ននឹង​​​ពិ​និត្យ​​ឡើ​ង​វិញ​​​នូ​វ​បញ្ហា​​​ប្រាក់​ឈ្នួ​ល​ក្នុ​ង​វិ​ស័​យ​កាត់​ដេរ​សម្លៀក​បំ​ពាក់​។

លោក គង់ អា​ទិត្យ អ​នុ​ប្រធា​ន​​​សម្ព័ន្ធ​​ស​ហ​​  ជី​ព​ប្រជា​​ធិ​ប​តេយ្យ​​កម្មករ​​កាត់​​​ដេរកម្ពុជា ហៅ​កាត់ថា CCAWDU បា​ន​លើកឡើង​ថា ​សមា​​​ជិក​​របស់​លោក​​​កំ​ពុ​ង​ព្យា​យា​ម​​​ចរចា​ឲ្យ​មា​ន​កា​រ​​ដំ​ឡើង​ប្រាក់​​ឈ្នួ​ល​​​ដល់​​១៥៤​ដុល្លារ​ក្នុង​​មួ​យ​ខែ​ ក៏​​​ប៉ុន្តែ​លោក​​មា​ន​​​ជំ​នឿថា ​ប្រាក់​​ឈ្នួ​ល​នេះ​​​អា​​​ចនឹង​​ត្រូ​វ​​​បា​ន​​ដំ​ឡើង​​ដល់​ជា​ង​២០០​ដុល្លារ​។

​លោក ​គង់ ​​អា​ទិត្យ ​​បា​នមាន​​ប្រ​សាសន៍​ថា “ប្រ​សិ​ន​បើ​គេ​​ដំ​ឡើង​ប្រាក់​ឈ្នួ​ល​​ដល់​៣២០​​​ ដុល្លារ​ក្នុ​ង​មួ​យ​​​ខែ​ ​​នោះ​កម្មករ​នឹ​ង​មា​ន​លទ្ធ​ភាព​​សន្សំ​​ប្រាក់​”។
លោក​​ កេន ​លូ  អ​​គ្គលេ​​​ខា​​ធិ​កា​រ​​​សមា​​គ​ម​ GMAC ​បា​ន​ឲ្យដឹង​ថា​ ​​ទោះ​បី​​ជា​​​មា​ន​កា​រ​​ដំ​ឡើង​ ប្រាក់​ឈ្នួ​ល​បន្តិច​​បន្តួច​ក៏​​ដោ​យ​ ក៏​​ម្ចាស់​​​រោ​ង​ចក្រ​​​នឹ​ង​មា​ន​​​​ប្រ​តិ​កម្ម​ភា្លម​។

លោក​បា​ន​មា​ន​ប្រ​សាស​​​ន៍​ថា​ “អា​ច​​និ​យា​យ បា​ន​​ថា ​​វា​​ជា​រឿង​លំបាក​ក្នុ​​ង​កា​រ​​​បង្កើន​​ថ្លៃ​សម្រាប់​អតិ​​​ថិ​ជន​​​ទូ​ទៅ​”។ លោក​បា​ន​បន្ថែ​ម​ថា ​រោ​ង​ចក្រ​កាត់​ដេរ​​​កំ​ពុ​ង​ស្ថិត​ក្នុង​ស្ថាន​ភា​ព​លំ​​បាក​ ពី​ព្រោះ​​​រោ​ង​ចក្រ​​ទាំ​ង​នោះបច្ចុ​ប្បន្ន​​​កំ​ពុ​ង​ទទួល​បា​ន​បញ្ជា​​​ទិញ​​​ពី​ក្រុម​​ហ៊ុន​​​នា​នា​​សម្រាប់នា​​ទិ​​ឃ​រដូវ ក៏​ប៉ុន្តែ​ មិន​ច្បាស់​ថា​ ​​គួរ​​ដា​ក់​ តម្លៃ​​​ប៉ុន្មាន​​ទេ ពី​ព្រោះ​​ពួ​ក​គេ​​​កំ​ពុ​ង​​​​​រង​សម្ពាធ​​ នៃ​កំ​ណើន​ប្រាក់​​ឈ្នួ​ល​​។

​លោក​ ​លូ ​មា​ន​​ប្រ​សាស​​ន៍​ថា “ប្រ​សិ​ន​​បើ​ពួ​ក​គេដាក់​ត​ម្លៃ​​ខ្ពស់​ ​​ពួ​ក​គេ​​ប្រ​ហែល​​​ជា​មិ​ន​អា​ច​​ទទួល​​បា​ន​បញ្ជា​​​ទិ​ញ​ទេ​។ប្រ​សិ​ន​បើ​ពួ​ក​គេ​ដាក់​ត​ម្លៃ​​ទាប​ ​ពួ​ក​គេ​​អា​ច​នឹង​​​​ខាត​ ប្រ​សិ​ន​បើ​​ប្រាក់​ឈ្នួល​​ត្រូ​វ​​បា​ន​​​កែសម្រួល​​ឡើង​វិញ​”។ ក្រុ​ម​ហ៊ុន​សម្លៀក​បំ​ពាក់​​​អន្តរ​ជាតិ​ ​ដែល​​យក​​ចិត្ត​​ទុ​ក​ដាក់​​​​ខ្លាំ​ង​​​ទៅ​លើ​​ស្ថាន​​​ភា​ព​ប្រែ​ប្រួល​ក្នុ​ង​ឧស្សាហ​កម្ម​នេះ​ នៅ​តែ​​រក្សា​​ទំ​នាក់​ទំនង​​ជា​មួ​យ​ក​ម្ពុ​ជា​ ទោះ​បី​ជា​​​រោ​ង​ចក្រ​​នា​នា​​ដំ​ឡើង​ថ្លៃទំ​និ​ញ​ក៏​​ដោ​យ​ ​នេះ​បើ​យោង​ តា​ម​​លោក​ ដេវ វែល​ (Dave Welsh) ​​ប្រ​ធាន​​មជ្ឈ​មណ្ឌល​សាម​គ្គី​ភាព​​ប្រ​ចាំ​ប្រ​ទេ​ស​​កម្ពុ​ជា​ ដែល​ជា​​​អង្គ​កា​រ​​សិទ្ធិ​កា​រ​​​ងា​រ​​អន្តរ​​ជាតិ​មួ​យ​។

លោក​ វែល ​​មា​ន​​ប្រ​សាស​​ន៍ថា “ពួ​ក​គេ​​ត្រូ​វ​ផ្តល់​​​កា​រធា​នា​​​ដល់​រដ្ឋា​ភិ​​បាល​​​ទាំងផ្នែ​ក​​ឯក​​​ជ​ន​ ​និង​​សាធា​​រណៈ​​ថា​ ​​ពួ​ក​​គេ​​នឹ​ង​គាំ​​ទ្រ​​​​កិច្ច​​ខិត​ខំ​ប្រឹង​​ប្រែ​ង​​​​របស់​​រដ្ឋាភិ​បាល​ ​ក្នុ​ង​កា​រ​​​ធ្វើ​ឲ្យ​​​​វិ​ស័​យ​កាត់​​ដេរ​នៅ​កម្ពុជា​​ក្លាយ​ជា​​​វិ​ស័​យ​គំរូ​​​មួ​យ​ ​ដែ​ល​មា​ន​​ប្រាក់​ឈ្នួ​ល​អ​ប្ប​បរ​មា​​ ដែល​ជា​ប្រាក់​​ឈ្នួ​ល​សម​រម្យ​​សម្រាប់​កា​រ​​រស់​នៅ​​​”៕ សុធា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស