38 C
Phnom Penh

បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ស្លាប់​​ និង​ស្ត្រី​ពីរ​នាក់​របួសក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​​ខេត្ត​ព្រះ​សីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ស្លាប់នៅ​​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​  កាល​ពីយប់ថ្ងៃ​អាទិត្យសប្តាហ៍​មុន​​ នៅ​ពេលដែល​​បុរស​រូប​នោះ​បានបើក​​បរ​ម៉ូតូ​​ជ្រុល​ទៅ​​បុក​​រថយន្ត​មួយ​គ្រឿង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​អាល្លឺ​ម៉ង់ម្នាក់​ ដែល​ជិះ​ពីក្រោយ​​បុរស​រូប​នោះ​ និង​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ក្នុង​រថយន្ត​ដឹក​អ្នក​ដំណើរ​នោះ បាន​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​ម៉ូតូ​បុក​រថយន្ត​នេះ ហើយ​ស្ត្រី​​ទាំង​ពីរ​នាក់​បាន​សន្លប់​រហូត​ដល់​មន្ទីរ​ពេទ្យ​​ គិ​តត្រឹមល្ងាច​ម្សិលមិញ​។ អ្នក​បើក​បរ​រថយន្ត​ឈ្មោះ មាស វណ្ណស័ក្តិ​ អាយ​ុ​២៨​ឆ្នាំ​​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​នោះ។ លោក​ ព្រំ ពៅ​ ស្នង​ការ​នគរ​បាល​​​ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ដែល​រង​របួស​នោះមាន​ឈ្មោះ​​​ថា ខាត់​ រីយ៉ា អាយុ​២៧​ឆ្នាំ​​។​ យោង​តាម​លោក​ ព្រំ ពៅ​ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​អ្នក​ស្រី  ខាត់​ រីយ៉ា បាន​បត់​ឆ្វេង​នៅ​ម៉ោង​ប្រហែល​១០​យប់​ ​នៅ​ពេល​នោះបុរសជនជាតិ​អាល្លឺម៉ង​់​ដែលបើក​ម៉ូតូ​បាន​បុកចំផ្នែក​ចំហៀងនៃ​រថយន្តដឹកអ្នក​​ដំណើរ​​។

លោក​បាន​មាន​ប្រសាសន៍ថា  បុរស​រូប​នេះ​បានបើក​ម៉ូតូជ្រុល​ទៅ​បុកចំហៀង​នៃ​រថយន្ត​នោះ ហើយ​​ស្ត្រី​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គាត់​នោះបាន​ខ្ទាត​ចេញ​ពី​ម៉ូតូ។
លោក​ ព្រំ ពៅ​ បាន​ឲ្យដឹង​ថា “ស្ត្រី​រូប​នេះ​បាន​​ខ្ទាត​រំលង​​រថយន្ត​ ហើយ​បាន​​ធ្លាក់​ទៅ​លើ​ថ្នល់​ និង​សន្លប់​លែង​ដឹង​ខ្លួន។ បច្ចុប្បន្ន អ្នកស្ត្រីកំពុង​តែសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តព្រះសីហនុ​”។ លោក​បាន​​បន្ថែម​​ថា សាកសព​បុរស​នជន​ជាតិ​អាល្លឺ​ម៉ង់​​កំពុង​រក្សា​ទុក​​នៅ​ក្នុង​គ្លីនិកក្នុង​មូលដ្ឋាន​មួយ ហើយ​នឹង​ត្រូវ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​​នៅ​ថ្ងៃ​នេះ។

អ្នកស្រី ខាត់​ រីយ៉ា ត្រូវ​បាន​នាំមក​កាន់​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ព្យាបាល​របួស។ ស្ថាន​ទូត​អាល្លឺ​ម៉ង់​មិន​អាច​ទាក់​ទង​ ដើម្បី​ធ្វើ​សេចក្តី​អត្ថា​​ធិប្បាយ​បាន​ទេ៕ ប៊ុន​នី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស