28 C
Phnom Penh

ចាប់​ខ្លួន​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​ពីបទ​ចាប់​រំលោ​ភ​​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​អាយុ​៥៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​អាទិត្យ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំម្នាក់​នៅក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ​ ពេល​​ដែលក្រុម​គ្រួសារ​នាង​បាន​ចេញ​ទៅ​ស្រែ​។

លោក កេត​ សុថា នាយ​ការិយាល័យ​នគរ​បាល​យុត​្ត​ិធម៌ស្រុក​បាន​មាន​ប្រសា​សន៍​ថា ជន​សង្ស័យ​ឈ្មោះ យ៉ាន់ ម៉ុង អា​យុ​៥៦​ឆ្នាំ បាន​ចាប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ នៅពេល​ដែល​ឪពុក​ម្តាយ​ និង​ជីដូន​របស់​នាង​បាន​ទុក​នាង​និង​ប្អូន​ស្រី​របស់​នាង​ឲ្យ​នៅ​ផ្ទះ​តែ​​ឯង​ នៅ​ក្នុង​ឃុំ​លំទង ស្រុក​អន្លង់​វែង។

លោក​ សុថា បាន​មាន​ប្រសាសន៍ទៀត​ថា “បន្ទាប់​​ពី​ចាប់​រំលោភ​នាង​រួច ជន​សង្ស័យ​រូប​នេះ​បាន​សន្យា​ទិញ​នំ​ឲ្យ​ជន​រង​គ្រោះ ប្រសិន​បើ​នាង​មិន​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្តាយ​របស់​នាងទេនោះ​ ប៉ុន្តែ​ប្អូន​ស្រី​របស់​នាង​ដែល​​មាន​អាយុ​៦​ឆ្នាំ បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នោះ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រូប​នេះ​បាន​ត្រឡប់​មក​ពី​ស្រែ​វិញ​ ប្អូន​ស្រី​របស់​នាង​អាយុ​៦​ឆ្នាំ​បាន​ប្រាប់​ពួក​គាត់​អំពី​រឿង​នេះ ហើយ​ក្រុម​គ្រួសារ​របស់នាង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​ឃុំ​ភ្លាម”។

លោក ឡាំ ប៉ូលី នាយ​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ​​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​កាល​ពីម្សិល​មិញ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​។

លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​​សាក​សួរ​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​ថា នេះ​ជា​លើក​​ទី៣​ហើយដែល​ខ្លួន​បាន​ចាប់​រំលោភ​នាង​”។ លោក​បាន​បន្ថែម​ថា បច្ចុ​ប្បន្ន​នេះ ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យា​បាល​មុខរបួស​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស