33 C
Phnom Penh

ប្រទេស​ស្វីសផ្តល់​មូលនិធិ​បីលានដុល្លារ​​ដ​ល់​ប្រទេស​កម្ពុជា​សម្រាប់​បង្កើន​ប្រតិ​បត្តិ​កា​រ​សម្អាត​មីន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ​​ទីភ្នាក់ងារ​កិច្ចសហ​ប្រតិ​​​បត្តិការ​អភិវ​ឌ្ឍ​ន៍ស្វីស (Swiss Agenc​y for Development Cooperation)ហៅកា​ត់​ថា SDC ​បាន​សន្យា​ផ្តល់​មូលន​ិធិ​បីលាន​​​ដុ​ល្លារ​ដល់​ប្រទេស​កម្ពុជា​ ដើម្បីជួយ​បង្កើន​បេសកកម្ម​សម្អាត​មីន ដែល​នៅសល់​ពី​ជ​ម្លោះប្រដាប់អាវុធ​អស់​រយៈពេល​ជាច្រើ​ន​ទសវត្សរ៍​។

មូលនិធិទាំងនេះ​នឹង​ជួយ​ប្រតិបត្តិកា​រ​ងារ​ របស់​អាជ្ញាធរ​សកម្មភាព​កម្ចាត់មីន​កម្ពុ​ជា និង​ជំនួយ​សម្រាប់ជនរងគ្រោះ​ ដែល​ប្រព្រឹត្ត​ទៅ​​​​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គម្រោង​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ ហៅកាត់ថា​ CMAA។

​លោកស្រី ​រ៉ាហេល​ បូអេស (Rahel Boe​s​c​h) ​នាយក​ទីភ្នាក់ងារ SDC បាន​លើកឡើ់​ង​នៅ​ក្នុងពិធី​ចុះហត្ថលេខា ប្រារព្ធនៅ​ការិ​យាល័យ​អាជ្ញាធរ CMAA ថា “​​​មូល​និធិ​នេះ​នឹង​ជួយ​កាត់បន្ថយចំនួន​ជនរងគ្រោះ​ ​និង​ផ្លាស់​ប្តូរ​ការរស់នៅ​របស់​ជនរងគ្រោះ​ឲ្យ​មានភាព​ប្រសើរ​ជាងមុន [និង] ចូលរួម​ចំ​ណែក​ក្នុងការ​បញ្ចេញដីគ្មាន​គ្រាប់មីន ដែ​ល​មានទំហំ​៧៥​គីឡូម៉ែត្រ​ក្រឡា”​។

លោក ជុំប៊ុន រ៉ុង អគ្គលេ​ខាធិការ​អាជ្ញា​ធរ CMAA ​បាន​ឲ្យដឹងថា ​នៅមានការ​ងារ​ជា​​​ច្រើន​​​​ទៀត​ដែលត្រូវ​ធ្វើ​ក្នុងការ​សម្អា​ត​មីនអស់​នៅក្នុង​ប្រទេស​​នេះ​។ លោក​មាន​​​ប្រសាសន៍​​​ ថា​ ​​​“មាន​ដី​១.៧០០​គីឡូម៉ែ​ត្រ​ក្រឡា​ទៀត ដែលត្រូវ​ដោះមីន​ចេញ​…ឬក៏​នៅសល់​១២៤ស្រុក​​​​ក្នុងចំណោម​១៨​៥​ស្រុក​​​​ នៅ​​​​កម្ពុជា​ហើយកិច្ច​កា​រ​នេះ​ត្រូវការ​មូលនិធិ​ប្រហែល​ ៥០​លានដុ​ល្លារក្នុង​មួយឆ្នាំ​”។ គិត​រហូត​មក​ទល់​ពេល​នេះ ប្រទេស​កម្ពុជាបាន​សម្អាត​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រហែល​៣,១​លាន​គ្រាប់​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស