30 C
Phnom Penh

​ក្រុម​ហ៊ុន ​អឹម​ហ្វូន ​ប្តឹង​ក្រុម​ហ៊ុន វីង ​និង​ក្រុម​ហ៊ុន ថែលកូតិច ​នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​អភិបាល​បាន​ឲ្យដឹងថា ​ខ្លួន​ដែល​ទទួល​​​​ខុស​ត្រូវ​លើ​ការ​លក់​ទ្រព្យ​សម្បត្តិ​រប​ស់​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ក្ស័យ​ធុន អឹមហ្វូន​ (Mfone)​ កាលពី​ម្សិលមិញ ​បា​ន​ដាក់​ពាក្យ​បណ្តឹ​ង ​ទៅ​សាលា​ដំបូង​រាជ​ធា​នីភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​នេះ​ចេញ​ប​ញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ពីរ​សង​ប្រាក់ ដែល​ជំពាក់​ក្រុម​ហ៊ុន​អឹម​​​ហ្វូន​​​ បន្ទាប់​ពីកិច្ចចរចា​អំពីកា​រ​ទូទាត់សង​នោះ បាន​ទទួលបរាជ័យ​។​

​យោងតាម​ពាក្យបណ្តឹង​នោះបាន​​ប​ង្ហាញ​​​ថា ក្រុម​ហ៊ុនផ្តល់សេវាកម្ម​ទូទាត់​ប្រា​ក់​តាម​​​ទូរស័ព្ទចល័ត​ វីង​ ខេមបូឌា ខូ​ អិ​ល​ធីឌី (WING ​Camb​odia ​Co., ​Ltd.)​​ ជំពា​ក់​ប្រាក់​ក្រុម​ហ៊ុន​ អឹមហ្វូន ​ចំនួន​១៣១,៨​៤៧ ចំណែក​ឯ​ក្រុម​ហ៊ុន​​​ទូរគមនាគមន៍​ ថែ​ល​កូតិច ​(Telcotech) ជំពាក់​ចំនួន​៩៧.៩១០​ដុល្លារ​។ ​​ពាក្យ​បណ្តឹង នេះ​មានខ្លឹមសារថា​​​ “ ក្រុ​ម​ហ៊ុន​​​ អឹមហ្វូន ​មាន​​​កាតព្វកិច្ច​ប្រមូល​បំ​ណុលទាំងអស់​ដើម្បី​យកទៅសង​ម្ចាស់​បំ​ណុល​។

លោក ខាន់​​​ សេរីវុទ្ធី​​​ ​ទីប្រឹក្សា​ផ្នែក​ច្បា​ប់​ របស់​លោក​អភិបាល​  អ៊ុក​​​ រី​​​ ​បាន​ឲ្យដឹង​​កាល​​​ពីម្សិលមិញថា ​ក្រុម​ហ៊ុន អឹម​ហ្វូន ​ក៏​​កំ​ពុង​ទារ​ប្រាក់​២០.០០០​ដុល្លារ​ផ្សេង​ទៀត​ពី​ក្រុម​ហ៊ុន ថែល​កូតិច និង​៤០.០០០ដុ​ល្លា​រផ្សេង​ទៀត​ ពី​ក្រុម​ហ៊ុន វីង​ សម្រាប់​ទូ​ទាត់ថ្លៃខូចខាត​ ​និង​ថ្លៃសេវាកម្មច្បាប់​។លោក​មាន​​​ប្រសាសន៍ថា “​​​ ​យើង​បាន​ផ្ញើ​ពាក្យ​បណ្តឹង​ទៅតុលាការ​ក្នុងថ្ងៃ​នេះ​ហើយ ដើម្បី​ ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទាំងពី​រ​សង​បំណុល​​​​​​​”។

តំណាង​ក្រុម​ហ៊ុន ថែលកូតិច​ មិនអាច​ទំនាក់ទំនង​ធ្វើសេចក្តីអត្ថាធិប្បាយបាន​ទេ​ ក៏ប៉ុន្តែ ​លោក ​អាន់ធូនី ​ភើគីន (Anthony Per​kins) ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនវីងបាន​ឲ្យដឹងកាលពីល្ងាច​ម្សិលម​ិញថា​​ លោក​​​បាន​​​ជួប​ពិភាក្សាជាមួយ​លោក អ៊ុក រី​ ហើយ ​ហើយ​បានព្រមព្រៀងគ្នា​លើ​ការ​ទូ​ទាត់​បំណុល​មួយ​។
​លោកបានមាន​ប្រសាសន៍ថា “ក្រុម​ហ៊ុន វីង និង​លោកអភិបាល​ក្រុម​ហ៊ុន​​ អឹម​ហ្វូន ​បាន​ឈានដល់​កិច្ច​ព្រមព្រៀង​មួយ​។ បំណុល​នឹងត្រូវ​បាន​ទូទាត់​សង​ ​យ៉ាង​យូរ​​នៅ​ថ្ងៃសុក្រ​សប្តាហ៍​នេះ​”​​​។ ក៏ប៉ុន្តែ ​លោក​បាន​បដិសេធ​មិន​និយាយថា តើ​ក្រុម​ហ៊ុនវីង​​​​ បាន​យល់​ព្រម​​​​សង​ប៉ុន្មានទេ​។​លោក​បា​ន​មានប្រសាសន៍ថា “ វា​ជាចំណែក​មួយដ៏ធំ​នៃចំនួន​ទឹកប្រាក់​ដែល​​​​បានស្នើឡើង​”។​

ក៏ប៉ុន្តែ ​លោក អ៊ុក រី ​បាន​លើក​ឡើង​កា​ល​ពីម្សិលមិញថា ​មិនមាន​ការឈានដ​ល់​កិ​ច្ច​ព្រមព្រៀង​ណាមួយ​ទេ​។ ​លោកបា​ន​មាន​​​ប្រសាសន៍ថា “យើង​មិនអាច​និយា​យបាន​​​ទេថា ជំនួប​នោះ​ឈានដល់​កិច្ចព្រ​ម​ព្រៀង​មួយ ​ប្រសិន​បើ​ភាគីទាំងពីរ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ណាមួយ​ទេ​នោះ​។យើង​​​គ្រាន់​តែ​និយាយគ្នា​ប៉ុណ្ណោះ។ ដូច្នេះ​ យើង​មិនអាច​និយាយ​ថា យើង​បា​ន​ព្រមព្រៀងគ្នា​បាន​ទេ​”​។

ក្រុម​ហ៊ុន​​​ ថែលកូតិច និង​ក្រុម​ហ៊ុនវីងស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​បួន​ ដែល​នៅ​តែ​ជំពាក់​សាច់​ប្រាក់​ក្រុម​ហ៊ុន​ អឹមហ្វូន​។ ក្រុម​ហ៊ុន ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ មិត្តហ្វូ​ន(Metfone) និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ ​ថេឡេខេ​ម ​អ៊ីនធ័រណេ​សិនណ​ល ​អិលធី​ឌី (​Royal Tele​cam ​Interna​tional ​Ltd.) គិត​សរុប​រួម​គ្នាទៅជំពាក់​ប្រាក់​ក្រុម​ហ៊ុន​អឹមហ្វូន​ចំនួន​ប្រហែល​៦០០.០០០​ដុល្លារ​។ ​ក្រុម​ហ៊ុន មិ​ត្តហ្វូន ជំពាក់ប្រាក់​ជាង​៥៥០.០០០​ដុល្លារ​ ចំ​ណែក​ឯក្រុម​ហ៊ុន រ៉ូយ៉ាល់ ​ថេឡេខេ​ម​អ៊ីន​ធ័​រណេ​សិនណ​ល ​អិលធី​ឌី ​ជំពាក់​ជាង​៤៦.០០០​ដុល្លារ​។ ក្រុម​ហ៊ុន​​​ទាំង​​​ពីរ​ទទួ​ល​បាន​ការ​ពន្យារពេល​ទូទាត់​បំណុល ​បន្ទា​ប់​ពី​ក្រុម​ហ៊ុន ​អឹម​ហ្វូន ​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលា​ការ​កាលពីខែ​សីហា​ ​និង​បានកោះ​ហៅ​ក្រុម​ហ៊ុនទាំងនេះ​មក​សាក​សួរ​ កាល​ពីខែតុលា​។

​លោក សេរីវុទ្ធី ​ទីប្រឹក្សា​ច្បាប់ ​បាន​លើក​ឡើងថា កិច្ច​ចរចា​ជាមួយ​ក្រុម​ហ៊ុន អឹ​ម​ហ្វូន ​ទទួល​បរាជ័យ ខណៈដែល​តំណាង​ក្រុម​ហ៊ុន រ៉ូយ៉ាល់ ​ថេឡេខេ​ម ​អ៊ីនធើណេ​សិនណ​ល ​អិលធី​ឌី មិន​ដែល​បង្ហាញមុខ​ក្នុ​ង​កិច្ច​ចរចា​ទេ​។ ​ក្រុម​ហ៊ុន អឹមហ្វូន ​បាន​ដាក់​ពាក្យ​ប​ណ្តឹង​កាលពី​ម្សិលមិញ ​បន្ទាប់ពី​លោក ​សេ​រី​វុទ្ធី​បាន​និយាយកាលពី​ពីរ​សប្តាហ៍​កន្លង​ម​ក​ថា ​ទ្រព្យ​​​សម្បត្តិ​របស់​ក្រុម​ហ៊ុន អឹមហ្វូ​ន​ ត្រូវបាន​លក់​ឲ្យ​ក្រុម​ហ៊ុន Khmer Unified Network Communication Ltd. ក្នុងតម្លៃ ១០​លានុដុល្លារ​ ជាតម្លៃ​ទាបជាង​តម្លៃ​ប៉ា​ន់​ស្មាន​១១ភាគរយ​។ក្រុម​ហ៊ុន​ អឹមហ្វូន ជំ​ពាក់​ប្រាក់​ម្ចាស់​បំណុល​របស់ ខ្លួនជាង​១៦​០​លានដុល្លារ​៕​ ប៊ុននី​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស