29 C
Phnom Penh

រឿងក្ដីរបស់​​​លោក​​​ ប៉ូឡុនស្គី នឹង​​​ត្រូវ​​​​​​បើក​​​សវនាការ​​​បន្ត​​​នៅ​​​ខែ​​​ក្រោយ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​បើកសវនាការ​​​ជំនុំ​​​ជម្រះ​​​​​​រឿងក្ដី​​​លោក​​ សេរហ្គេ ប៉ូឡុន​​​ស្គី​​​ ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​វាយ​​​ដំ កម្មករ​​​​​​ដើរ​​​ទូក​​​ដែលមាន​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ នឹង​​​ត្រូវ​​​បន្ត​​​នៅ​​​ឯ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​នៅ​​​ខែ​​​ក្រោយ​​​ ទោះ​​​បី​​​ជា​​​សាលា​​​ឧទ្ធរណ៍​​​កំពុង​​​ធ្វើ​​​ការ​​​សម្រេច​​​ជា​​​ផ្លូវ​​​ការ​​​ថា​​​តើ​​​​​​គួរ​​​តែ​​​ធ្វើ​​​បត្យាប័ន​​​លោក​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​លួច​បន្លំ​លុយ​ជាច្រើន​​​លាន​​​ដុល្លារ​នៅ​​​ទី​​​នោះ​​​ ឬ​​​ក៏​​​អត់​​​។

កាលពី​​​ខែ​​​មករា​​​ សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​លោក​​​ ប៉ូឡុនស្គី ពី​​​បទ​​​វាយ​​​ដំ​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​មួយ​​​បាន​​​កើត​​​ឡើង​​​​​​ជា​​​មួយ​​​​​​កម្មករ​​​ដើរ​​​ទូក​​​កម្ពុជា​​​​​​នៅ​​​សមុទ្រ​​​​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ កាលពី​​​​​​ខែ​​​ធ្នូ​​​។ អតីត​​​មហា​​​សេដ្ឋី​​​រុស្ស៊ី​​​រូប​​​នេះ​​​​​​បាន​​​​​​ជាប់ពន្ធនាគារ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​អស់​​​រយៈ​​​ពេល​​​បី​​​ខែ​​​​​​ជាមួយ​​​​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ចំនួន​​​ពីរ​​​​​​នាក់​​​ផ្សេង​​​ទៀត​​​ ហើយ​​​លោក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មេសា​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​រូប​​​លោក​​​​​​​​​មិន​ត្រូវ​​​បាន​​​​​​លើក​​​លែង​​​ឡើយ​​​។

ប៉ុន្តែ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ តុលាការ​​​​​​ទីក្រុង​​​មូស្គូ បាន​​​ចោទ​​​ប្រកាន់​​​លោក​​​​​​ ប៉ូឡុនស្គី ពី​​​បទ​​​​​​លួច​​​បន្លំ​​​​​​លុយ​​​ប្រហែល​​​១៧៦​​​លាន​​​ដុល្លារ​​​ពី​​​វិនិយោគិន​​​នៅ​​​ក្នុង​​​ការ​​​អភិវឌ្ឍ​​​លើ​​​វិស័យ​​​អចលន​​​ទ្រព្យ​​​មួយ​​​ ដែល​​​មិន​​​ទាន់​​​បញ្ចប់​​​ហើយ​​​​​​ដោយ​​​សារ​​​តែ​​​មាន​​​សំណើ​​​ពី អាជ្ញាធរ​​​រុស្ស៊ី​​​ លោក​​​ ត្រូវ​​​បានចាប់​​​ខ្លួន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ម្ដង​​​ទៀត​​​កាលពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​វិច្ឆិកា ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​​​​ប៉េ​​​ហ្ស៊ី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​ធ្វើ​​​បត្យាប័ន​​​ទៅ​​​កាន់​​​ប្រទេស​​​របស់​​​លោក​​​​​​វិញ​​​។

កាល​​​ពីម្សិលមិញ​​​លោក​​​ មុ៉ង មុនីចរិយា​​​ ប្រធាន​​​សាលា​​​ដំបូង​​​​​​ខេត្ត​​​ព្រះសីហនុ​​​​​​បាន​​​លើក​​​ឡើង​​​ថា ទោះបី​​​ជា​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​កម្ពុជា​​​​​​បាន​​​សន្យាថា នឹង​​​​​​ធ្វើ​​​បត្យាប័ន​​​លោក​​​ ប៉ូឡុន​​​ស្គី ទៅកាន់​​​ប្រទេស​​​រុស្ស៊ី​​​វិញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​​​​​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​បើ​​​កសវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​​​​ក្ដី​​​របស់​​​លោក​​​ពី​​​បទ​​​វាយ​​​ដំ​​​លើ​​​កម្មករ​​​ដើរ​​​ទូក​​​​​​​​​​​​​​​នឹង​​​ត្រូវ​​​បន្ត​​​មិន​​​ឲ្យ​​​ហួស​​​ពី​​​ដំណាច់​​​ខែ​​​ក្រោយ​​​​​​​​​ឡើយ។

លោក​​​ មុនី​​​ចរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​បន្ត​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​រឿង​​​ក្ដី​​​នេះ​​​មិន​​​ឲ្យ​​​លើស​​​ពីដំណាច់​​​ឆ្នាំ​​​នេះ​​​ទេ​​ លោក​​​​ ប៉ូឡុន​​​ស្គី​​​ កំពុង​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ឡើយ​​​”។ ប៉ុន្តែ​​​លោក​​​ យូ ប៊ុន​​​ឡេង​​​ ប្រធាន​​​សាលា​​​ឧទ្ធរណ៍​​​ ដែល​ទទួល​ខុសត្រូវ​​​​​​លើ​​​ការ​​​សម្រេច​​​ស្ដី​​​ពី​​​ការ​​​ធ្វើ​​​បត្យា​​​ប័ន​​​​​​ជន​​​បរទេស​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា តុលាការ​​​​​​នឹង​​​​​​ធ្វើការ​​​សម្រេច​​​ជា​​​ផ្លូវ​​​ការ​​​ថា តើ​​​ត្រូវ​​​ធ្វើ​​​បត្យាប័ន​​​លោក​​​ បូឡុនស្គី ក្នុង​​ “ពេល​​​ឆាប់ៗ​​​” ឬ​​​ក៏​​​អត់​​​។ លោក​​​បដិសេធ​​​មិន​​​ផ្ដល់​​​ការ​​​បរិច្ឆេទ​​​ជាក់​​​លាក់​​​ណា​​​មួយ​​​ឡើយ​​​។

លោក យូ​​​​​​ ប៊ុនឡេង បានមាន​​​ប្រសាសន៍​​​ថា “សំណុំ​រឿង​​​បែ​បនេះ​វា​មិន​ចាំបាច់​​​ត្រូវ​​​ចំណាយ​​​ពេល​​​យូ​​​រ​​​នោះ​​​ទេ​​​។ ការ​​​បើក​​​សវនា​​​ការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​នឹង​​​ត្រូវ​​​បន្ត​​​ក្នុងពេល​​​ឆាប់ៗនេះ​​​។

លោក​​​ រស់ ស៊ីថា មេធាវីរបស់​​​លោក​​​ ប៉ូឡុន​​​ស្គី បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​កំពុង​​​ជំរុញ​ឲ្យ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះសីហនុ​​​បន្ត​​​​​​នីតិវិធី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​​​​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​វាយ​​​ដំ​​​លើ​​​កម្មករ​​​​​​ដើរ​​​ទូក​​​ ធ្វើ​​​ដូច្នេះ​​​កូន​​​ក្ដី​​​របស់​​​លោក​​​​​​ប្រហែល​​​​​ជា​​​​​​អាច​​​ចៀស​​​វាង​​​ពី​​​ការ​​​ធ្វើ​​​បត្យា​ប័ន​​​​​​​ទៅ​​​កាន់ទីក្រុង​​​មូស្គូ​​​វិញ​​​។ លោក​​​ ស៊ីថា បានមាន​​​ប្រសាសន៍​​​ថា “យើង​​​​​​ចង់​​​ឲ្យ​​​សំណុំ​​​រឿង​​​នៅ​​​ក្នុង​​​ប្រទេ​​​ស​​​កម្ពុជា​​​​​​របស់​​​លោក​​​ ប៉ូឡុនស្គី ត្រូវ​​​បាន​​​បញ្ចប់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “លោក ប៉ូឡុន​​​ស្គី​​​ មិន​​​ចង់​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​រុស្ស៊ី​​​វិញ​​​ឡើយ​​​”។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​​​​នៅ​​​លើ​​​ blog​​​​​​ Monday ​របស់​​​លោក​​​ ប៉ូឡុនស្គី​​​ ​​បុគ្គលិក​​​របស់​​​លោក​​​បាន​​​សរសេរ​​​ថា ចៅហ្វាយ​​​នាយ​​​របស់​​​ខ្លួន​​​កំពុង​​​តែ​​​ពិចារណា​​​​​​បោះបង់​​​ចោល​​​សញ្ជាតិ​​​រុស្ស៊ី​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “លោក​​​ សេរហ្គេ​​​ ប៉ូឡុនស្គី បាន​​​ចំណាយ​​​ពេល​​​​​​យ៉ាង​​​យូរ​​​ដើម្បី​​​​​​ពិចារណា​​​ថា តើ​​​លោក​​​ត្រូវ​​​ការ​​​​​​ប្រទេស​​​រុស្ស៊ី និង​​​សញ្ជាតិ​​​រុស្ស៊ី​​​ឬ​​​ក៏​​​អត់។ គេ​​​បាន​​​ខឹង​​​លោក​​​​​​ដោយសារ​​​តែ​​​មាន​​​ភាព​​​ស្ងប់ស្ងាត់​​​នៅ​​​ក្នុង​​​សហគមន៍​​​ជំនួញ​​​ទាំង​​​មូល​​​​​​ដែល​​​លោក​​​បាន​​​ការពារ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​វិទ្យុ​សំឡេង​រុស្ស៊ី (Voice of Russia) បាន​​​រាយ​​​ការណ៍​​​​​​ថា លោក អេឡិច​​​សេនដឺ ការ៉ាបាណូវ (Alexander Karabanov) មេធាវី​​​របស់​​​លោក ប៉ូឡុនស្គី បាន​​​ប្រាប់​​​សន្និសីទកាសែត​​​មួយ​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ផ្ដល់​​​សិទ្ធិ​​​​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ និ​​​ង​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​។ លោក ស៊ាន ម៉ាកឃិនតូស (Sean McIn-tosh) អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​អាមេរិក​​​ប្រចាំ​​​រាជ​ធានី​​​ភ្នំពេញ​​​​​​មិន​​​បាន​​​​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ឲ្យ​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕ស៊ុយឈាង

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Joshua Wilwohl ​និង Ben Woods)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស