30 C
Phnom Penh

របាយការណ៍ថ្មីមួយ​បង្ហាញ​ពី​ទំនាក់ទំនងមិន​ល្អរវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​ថ្មី​មួយ​អះ​អាង​ថា ទំនាក់​ទំនង​​រវាង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ជា​ច្រើន​នៅ​​​ក្នុង​ប្រទេស​កម្ពុជានិង​រដ្ឋា​ភិបាល​​កំ​ពុង​តែ​មាន​​​​បញ្ហា​ដោយ​សារ​ការ​រា​រាំង​​​មួយ​ចំនួន​របស់​​​​រដ្ឋា​ភិបាល​ ដូចជា ការ​សូក​​ប៉ាន់ នៅ​ពេល​ដែល​ចុះ​បញ្ជី​អង្គការ​ក្រៅ​​រ​ដ្ឋា​ភិ​បាល​ ហើយការ​ពិត​គឺ​ថា មន្ត្រី​ទាំង​នោះ​តែង​​តែ​មិន​អើ​ពើ​នឹង​ការ​ផ្តល់​អនុ​សាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ឡើយ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​មាន​ចំណង​ជើង​ថា “ ការ​វាយ​តម្លៃ​​បរិ​​​ស្ថាន​​​របស់​អង្គការ​សង្គម​ស៊ីវិល​​​(Assessment of the Enablinig Environment for Civil Society)” ហើយ​ត្រូវ​បាន​ចង​ក្រង​ដោយ​គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិការ​កម្ពុជា ដែល​ព្យា​យាមពង្រឹង​ទំនាក់​ទំនង​រវាង​វិស័យ​ទាំងពីរនេះ។

គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិការ​កម្ពុជា​​​បានលើក​ឡើង​នៅក្នុង​សេចក្តី​ថ្លែងការ​ណ៍​​​​បន្ថែម​​ពី​លើ​របាយ​ការណ៍​នោះ​ថា រដ្ឋា​ភិបាល​​​​ទំនង​ជា “តាំង​ចិត្ត​” មិន​ចាត់​ទុក​អង្គការ​ក្រៅ​​​រដ្ឋា​ភិបាល​ជា​ដៃ​គូ​ទេ​ បើ​ទោះណាជា​អង្គកា​រ​​​ក្រៅ​រដ្ឋា​ភិបាល​នាំ​មក​នូវ​ “ជំនួយ​ និង​សេវា​កម្មគិត​ជា​ទឹកប្រាក់​រាប់​រយលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​​​​ក៏​ដោយ”។

​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា “ [របាយការណ៍​នេះ] លើក​ឡើ​ងពី​ឧបសគ្គមួយ​ចំនួនចំពោះ​ប្រតិ​បត្តិ​ការ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​របស់ [អង្គការ​សង្គម​ស៊ីវិល] មានចាប់​ពី​បុគ្គលិក​ក្រសួង​ដែល​ស្វែង​រក​​​ប្រាក់​សំណូក​នៅ​ក្នុង​ការ​ចុះប​ញ្ជី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល រហូត​ដល់​ការ​យាយីរបស់​សមត្ថ​កិច្ច​នគរ​បាល​ទៅ​លើ​អ្នក​រៀប​ចំ​ និង​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ជួប​ជុំនិង​ការ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ច្បាប់”។ សេចក្តី​ថ្លែង​ការណ៍នេះ​បន្ត​ទៀត​ថា “ការ​​​​រិះ​គន់​ជា​បន្ត​បន្ទាប់​ គឺ​ការ​ចោទ​ប្រកាន់​ថា រដ្ឋា​ភិបាល​មិន​អើ​ពើ​នឹង​ការ​ព្រួយ​បារម្ភ និង​អនុ​​​សាសន៍​ដែល​សង្គម​ស៊ីវិល​បានលើក​ឡើងពី​ថ្នាក់​មូល​ដ្ឋាន”។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ ក៏​បាន​ដក​ស្រង់​សម្តី​អ្នក​ផ្តល់បទ​សម្ភាស​មិន​ចេញ​ឈ្មោះ​​​​ម្នាក់​ដែល​និយាយ​ថា “ វា​ជា​ការ​កម្រ​ណាស់​ដែល​រដ្ឋា​ភិបាល​គ្មាន​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ដៃ​គូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ដូចជា​ក្នុង​ករណី​ប្រទេស​កម្ពុជា​ជា​ដើម​នេះ”។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នេះ គឺ​សេចក្តី​​​​ព្រាង​ច្បាប់របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ស្នើ​​​ឡើង​​ ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល និង​អង្គការ​​​​សិទ្ធិ​មនុស្ស​​លើក​ឡើង​ថា អាច​ដាក់​កម្រិត​លើ​សកម្ម​ភាព​របស់​ខ្លួន។ សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​បង្ហាញ​អំពី​តម្រូវ​ការ​ឲ្យ​បង់​ “ ថ្លៃ​សម្រប​សម្រួល​” ឬ​ប្រាក់​សំណូក​ដល់​មន្ត្រី​រដ្ឋា​ភិបាល​ ដើម្បី​ទទួល​បាន​ការ​ចុះ​បញ្ជី​អង្គ​ការ​ទាំង​នោះ​៕ សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស