31 C
Phnom Penh

បុរស​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​រត់​​​ពន្ធ​​​កាំភ្លើង​​​ខ្យល់​​​ដោយ​​​សម្ងាត់​​​នៅក្នុង​​​​​​​​​ខេត្ត​​​បាត់​​​ដំបង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​​​​វៀត​​​ណាម​​​ពីរ​​​នាក់​​​ និង​​​អ្នក​​​បើកបរ​​​ជនជាតិ​​​ខ្មែរ​​​នៅ​​​ប្រហែល​​​ពេល​​​ថ្ងៃ​​​ត្រង់​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ ក្នុង​​​ខេត្ត​​​បាត់ដំបង​​​ បន្ទាប់ពី​​​បាន​​​ឆែក​​​ឆេរ​​​រថយន្ត​​​របស់​​​ពួក​​​គេ​​​ ហើយ​​​រក​​​ឃើញ​​​ថា ពួក​​​គេ​​​​​​បាន​​​ដឹក​​​ជញ្ជូន​​​​​​កាំភ្លើង​​​​​​ខ្យល់​​​ដែល​​​មាន​​​រូប​​​រាង​​​​​​ដូច​​​​​​កាំភ្លើង​​​ពិត​​​​​​​​​​​​ចំនួន​​​៣១​​​ដើម​​​។

លោក​​​ សា ថេត ស្នងការ​​​នគរបាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អាវុធ​​​ដែល​​​​​​ផលិត​​​នៅ​​​កោះ​​​តៃវ៉ាន់​​​ចំនួន​​​៣១​​​ដើម​​​​​​រួម​​​ទាំង​​​គ្រាប់​​​ជ័រ​​​​​​រាប់​​​រយ​​​គ្រាប់​​​​​​ដែល​​​ដាក់​​​នៅ​​​ក្នុង​​​ប្រអប់ជា​​​ច្រើន ​​​​​​ត្រូវ​​​បាន​​​មន្ត្រី​​​​​​គយ​​​ចល័ត​​​​​​រឹប​​​អូស​​​​​​ដោយ​មាន​ការ​សហការគ្នា​​​ជាមួយ​​​នគរ​​​បាល​​​​​​ស្រុក​​​ថ្ម​​​គោល​​​តាម​​​ផ្លូវ​​​ជា​​​តិ​​​លេខ​​​៥ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​”។

លោក​​​ សា​​​ ថេត និយាយ​​​ថា  ក្នុង​​​ចំណោម​​​​​​កាំភ្លើង​​​ខ្យល់​​​ដែល​​​បាន​​​រឹប​​​អូស​​​ទាំង​​​នោះ​​​មាន​​​​​​១៨​​​ដើម​​​ជា​​​កំាភ្លើង​​​វែង​​​ និង​​​១៣​​​ដើម​​​ជា​​​​​​កាំភ្លើង​​​ខ្លី​​​។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​​​​​​​ក្នុង​​​ខេត្ត​​​​​​បាត់​​​ដំបង​​​ត្រូវ​​​បាន​​​ផ្ដល់​​​ដំណឹង​​​​​​ដោយ​​​មន្ត្រី​​​គយ​​​ចល័ត​​​នៅ​​​តាម​​​ព្រំដែន​​​ថៃ​​​ក្នុង​​​ក្រុង​​​ប៉ោយប៉ែត។

លោក​​​ សា ថេត បាន​​​​​​មាន​​​ប្រសាសន៍​​​ “ឥឡូវ​​​នេះ​​​នគរបាល​​​ជំនាញ​​​របស់​​​យើង​​​កំពុង​​​តែ​​​ដោះ​​​​​​ស្រាយ​​​​​​បញ្ហា​​​អាវុធ​​​ទាំង​​​នេះ​​​​​​​​​រួម​​​ទាំង​​​​​​គ្រាប់​​​កំា​​​ភ្លើង​​​ជ័រ​​​ផង​​​ដែរ​​​ ដើម្បី​​​ធ្វើ​​​របាយ​​​ការណ៍​​​ផ្ញើ​​​ទៅ​​​​​​កាន់​​​ក្រសួង​​​មហាផ្ទៃ​​​ ឲ្យ​​​ចេញ​​​បទ​​​បញ្ជា​​​ថា តើ​​​យើង​​​គួរ​​​តែ​​​​​​ដោះ​​​ស្រាយ​​​​​​​​​បញ្ហា​​​នេះ​​​យ៉ាង​​​ដូចម្ដេច​​​”។

លោក​​​ ចិត្រ​​​ វណ្ណនី​​​ ស្នង​​​ការ​​​រង​​​​​​នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង់​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា ​​​​​​នគរ​​​បាល​​​​​​កំពុង​​​ធ្វើ​​​ការ​​​ដើម្បី​​​កំណត់​​​ថា តើ​​​កំាភ្លើង​​​ខ្យល់​​​ដែល​​​ជន​​​សង្ស័យ​​​សារភាព​​​ថា បាន​​​ទិញ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​ត្រូវ​​​​​​យក​​​ទៅ​​​ប្រើ​​​​​​ក្នុង​​​គោល​​​បំណង​​​អ្វី​​​។ លោក ចិត្រ វណ្ណនី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​កំពុង​​​តែ​​​សិក្សា​​​អំពី​​​សមត្ថភាពនិង​​​​​​កម្លាំង​​​​​​របស់​​​អាវុធ​​​ទាំង​​​នេះ​​​​​​​​​​​​”។ លោក​​​ វណ្ណនី បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​​​​នគរបាល​​​ខេត្ត​​​បាត់​​​ដំបង​​​ ដើម្បី​​​​​​រង​​​់ចាំ​​​ការ​​​សាក​​​សួរ​​​៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស