31 C
Phnom Penh

រដ្ឋាភិបាលបង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ ដើម្បី​ផ្លាស់​ប្តូរ​​ប្រាក់​ខែ​​មន្ត្រី​រាជការរបស់ខ្លួនឲ្យ​បាន​ខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កំពុង​តែ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​ដើម្បី​ស៊ើបអង្កេត​ការ​កែប្រែ​​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​រដ្ឋ​ចំនួន​រាប់​ម៉ឺន​នាក់ ​ដែល​ប្រាក់ខែ​តិច​​តូច​របស់​ពួក​គេ​ត្រូវ​បាន​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​ ចំពោះការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ និង​សេវា​សាធារណៈ​ ដ៏​អន់​បំផុត​។

នៅ​ក្នុង​សារាចរ​មួយ​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជាឲ្យ​ក្រសួង​ប្រាំបង្កើ​ត​ក្រុម​ការ​ងារ​មួយ​​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ប្រាក់​ខែ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ ជាកាល​កំណត់​មួយ​ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ​។ សារាចរណែនាំនេះ​​មាន​ខ្លឹម​សា​រថា “តួនាទី​ និង​ភារកិច្ច​ដ៏​សំខាន់​​របស់​ក្រុម​ការងារ​នេះ​ស្តីពីការ​កែទម្រង់​ប្រាក់ខែ និង​ធ្វើការ​សិក្សា​មួយ​​អំពី​ប្រព័ន្ធប្រាក់​ខែ​របស់រដ្ឋាភិបា​ល​ជា​កញ្ចប់​មួយ​​ ការ​គ្រប​ដណ្តប់​​មន្ត្រី​រាជការ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ នគរ​បាល​ជាតិ​ មន្ត្រី​ចូល​និវត្ត​ និង​ជន​ពិការ​ ដែល​មាន​វិជ្ជាជីវៈ​”។

សារាចរណែនាំនេះ​​មាន​ខ្លឹម​សារ​បន្ថែម ​ថា​ ក្រុមការ​ងារ​នេះ​ “នឹង​ដាក់​សំណើ​មួយ​ស្តី​ពីការ​កែ​ទម្រង់​ប្រព័ន្ធ​ប្រាក់​ខែ​ជា​កញ្ចប់​មួយ​ ព្រម​ទាំង​គោល​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ផែនការ​ចាប់​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​ ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​​ និង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បីពិនិត្យ​ និង​សម្រេច​”។

សារាចរនេះ​បញ្ជាឲ្យ​ក្រសួង​មុខងារ​សាធារណៈ​ដែល​ត្រូវ​បាន​បង្កើត​ថ្មី ទទួល​ខុស​ត្រូវ​ចំពោះការ​គ្រប់​គ្រង​​ប្រាក់​ខែ​មន្ត្រី​រាជការ​ ដឹក​នាំក្រុមការ​ងារ​ និ​ងក្រសួងសេដ្ឋ​កិច្ច​ និង​​ហិរញ្ញវត្ថុ​ ដើម្បី​តែង​តាំង​ប្រធាន​ម្នាក់​។ ក្រុម​ការ​ងារ​នេះ​ក៏នឹង​មាន​ការ​ចូល​រួម​ផង​ដែរ​ពីសំណាក់​មន្ត្រី​ក្រសួង​ការពារជាតិ​ ក្រសួង​មហាផ្ទៃ និងក្រសួង​​​សង្គម​កិច្ច​។

ការ​បង្កើត​ក្រុមការ​ងារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ក្នុង​ខែកក្កដា ដែល​ក្នុ​ងនោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​អំណាច​។ ការ​សន្យា​មុនការ​បោះឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​រួមមាន​ការ​ដំឡើង​ប្រាក់​ខែ​អប្ប​បរមា​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យដល់​មន្ត្រីរាជ​ការ​ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​។

តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​ទទួលជ័យ​ជម្នះ​ដ៏តិច​តួចនៅ​ក្នុង​ការ​បោះ​ឆ្នោត​ រដ្ឋាភិបាល​នេះ​បាន​ប្រកាសដំ​​ឡើង​ប្រាក់​ខែ​យ៉ាង​តិច​៣០​ភាគ​រយ​​ឲ្យ​ដល់​មន្ត្រី​រាជ​ការ​ចំនួន​ប្រមាណ​៩០.០០០នាក់​របស់​ខ្លួន​។ ប្រាក់ខែ​នោះ​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​នេះ​។

លោក​ កែវ ពឿន ប្រធាន​សមាគម​​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជាបានមាន​ប្រសាសន៍​ថា គណបក្ស​ប្រ​ជាជន​កម្ពុជាដែល​កាន់​អំណាច​យ៉ាង​យូរ​របស់​លោក ហ៊ុន សែន បាន​បាត់​បង់​​អ្នក​គាំទ្រចំណោម​សមាជិក​វិស័យ​​សា​ធារណៈ​ ហើយ​ការ​ជោគជ័យ​ ឬ​បរាជ័យ​រប​ស់​ក្រុម​ការ​ងារ​នេះ​នឹង​ត្រូវ​កំណត់​ឲ្យ​បាន​ច្រើន​ថា តើ​និន្នាការ​នេះបន្ត​ ឬក៏​ប្រែក្រឡាស់​។

លោក​ កែវ ពឿន បាន​មាន​ប្រសាសន៍​ថា “នៅ​ដំណាក់​កាល​នេះរដ្ឋាភិបាល​ត្រូ​វតែ​ធ្វើ​ដូច្នេះ ប្រសិន​បើ​មិន​ធ្វើ​ដូច្នេះ​ទេ​​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុងគ្រប់​គ្រង​អំណាច​នឹង​ស្លាប់​​”។ លោក​បាន​លើក​ឡើង​ថា “ពួក​គេ​ [​មន្ត្រី​រាជការ] លើក​ឡើង​ថា ពួក​គេ​មិន​ពេញ​​ចិត្ត​ការ​គ្រប់​គ្រង​​បច្ចុប្បន្ន​ ពីព្រោះ​ការ​គ្រប់​គ្រង​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ញាំ​ញី​ដោយសារ​បក្ខ​ពួក​និយម ហើយ​មិ​ន​រៀបចំ​​បាន​ល្អ​ឡើយ​។ ការ​គ្រប់​គ្រង​បច្ចុប្បន្ន​ គឺ​ច្របូក​ច្របល់​ និង​គួរ​ឲ្យ​អស់​សំណើច​ ពីព្រោះ​គេ​ធ្វើ​ហាក់​ដូចជា​​អាជីវកម្ម​របស់​គ្រួសារ​មួយ​”។

នៅ​លើ​បញ្ជីរបស់​លោក កែវ​ ពឿង​ ស្តី​ពី​កំណែ​ទម្រង់​ចាំបាច់​នេះ​ គឺជា​សេចក្តី​ត្រូវ​ ការ​មួយ​ដើម្បី​ដំឡើង​​អត្រានៃ​ការ​​ប្រមូល​ប្រាក់​ចំណូល​រដ្ឋ​​ ដើម្បីបើក​ប្រាក់​ខែ​បាន​ខ្ពស់​ជាង​នេះ​ដែល​​ មន្ត្រី​រាជការ​ត្រូ​វការ​ ហើយ​លោក​​បាន​បន្ថែម​ថា សំណើ​របស់គណបក្ស​សង្គ្រោះជាតិ​សុំ​ឲ្យមានការ​ឡើង​ប្រាក់​ខែ​ដល់​២៥០ដុល្លារ​ក្នុង​មួយ​ខែ គឺជាការ​ចាប់​ផ្តើមដ៏ល្អមួយ​។

លោក​ កែវ​ ពឿង​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា និ​យោជិត​​ជាច្រើន​មិន​ដឹង​ច្បាស់​អំពីការ​ងារ​របស់ខ្លួនឡើយ​ ហើយ​លោក​បាន​ណែ​នាំ​រដ្ឋា ភិបាល​ឲ្យ​ពិពណ៌នា​អំពី​តួនាទី​ទាំង​ឡាយ​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​និយោជិតបំពេញ​ការងារ​​ច្រើន​ជាង​​តួនាទី​សាធារណៈមួយ​ ជា​វិធី​មួយ​​ដែល​នាំ​ឲ្យការងារ​ទទួល​លទ្ធផល​មិនល្អ”។

លោក​បាន​ថ្លែង​ថា “ជាធម្មតា​បុគ្គល​ម្នាក់​អាច​ធ្វើការ​តែ​៨ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ដូច្នេះ​វាមិន​អាច​ទេ​ដែល​ពួក​គេ​ទៅធ្វើ​ការ​នៅ​កន្លែង​ទី​២​នោះ​”។ លោក​ សុន ឆ័យ ប្រធាន​ក្រុមតំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​ថា បទ​បញ្ជា​ទី១​អំពី​អាជីវកម្ម​នេះ​ គួរ​តែ​គេច​ផុត​ពី​និយោជក “​ខ្មោច​” ជាច្រើន​ដែល​មាន​ឈ្មោះក្នុង​បញ្ជី​ប្រាក់​ខែ​របស់​រដ្ឋា​ភិបាល​ ។ តួលេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​​៥០​ភាគ​រយ​​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​។
លោក​បាន​បន្ត​ទៀត​ថា  “ នេះ​ត្រូ​វតែជា​អាទិភាព​ដំបូង​ រដ្ឋាភិបាល​ត្រូវ​តែ​បោស​សំអាត​បញ្ហា​នេះ​”។

លោក​ សុន ឆ័យ បានថ្លែង​ថា ​មន្ត្រី រាជ​ការ​ដែល​ទទួល​បាន​ប្រាក់​​ខែ​តិច​ បច្ចុប្បន្ន​​ត្រូវ​បាន​បើក​ឲ្យ​ជាពិសេស​ ដើម្បី​ធានា​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​ ហើយ​ថា ជានិច្ច​កាល​ពួក​គេ​តែ​ងតែ​​មាន​ការ​ងារ​ទី​២ ឬ​ទី​៣​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ពេល​តិច​តួច​ដើម្បី​រក្សា​តួនាទី​​សាធារណៈ​របស់​ខ្លួន​។ ជាមួយ​នឹង​ការ​ដំឡើង​ប្រាក់​ខែ​១០​ភាគ​រយ​ ឬ​២០​ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ យើង​មិន​មាន​សេវាកម្ម​ល្អ… វានឹង​មិន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នេះទេ​។

ការ​កែទម្រង់​មន្ត្រី​រាជការ​ក៏ជា​អាទិភាព​សំខាន់​មួយ​ដែរ​របស់​អ្នក​ជំនួយ​បរទេស​ឲ្យ​រដ្ឋាភិបាល​។ រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ​​ ក្រុម​អ្នក​ផ្តល់​ជំនួយ​បាន​ព្យាយាម​សហការ​ជា​មួយ​រដ្ឋ​នេះ​ស្តីពី​​គម្រោង​ផ្សេង​ៗ ដែលបើក​ប្រាក់​​ឧបត្ថម្ភ​ឲ្យ​មន្ត្រីរាជការដែល​ធ្វើ​ការ​នៅ​​ ​លើ​គម្រោង​ផ្តល់​មូល​និធិ​​ដែល​ផ្តល់​មូល​និធិ​​​ប្រាក់​ឧបត្ថម​​្ភ​ដល់​មន្ត្រី​ធ្វើការ​ជា​ចំហ​លើ​គម្រោង​នេះ​​។ ប៉ុន្តែ ម្ចាស់​ជំនួយ​បោះបង់​ចោល​ការ​អះអាង​អំពីកម្ម​វិធី ផ្តល់​ប្រាក់​ឧប​ត្ថម្ភ​កាល​ពីឆ្នាំមុន​ ដោយ​សារតែ​មាន​ភាព​តាន​តឹងក្នុងការ​ចរចាជាមួយ​រដ្ឋាភិបាល​អំ​ពី រ​បៀប នៃការ​រក្សា​គម្រោង​ឲ្យដើរ​ទៅមុខ​៕ប៊ុននី​

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស