34 C
Phnom Penh

សមាគម​ទស្សនីយភាព​ភាព​យន្ត​នឹង​ធ្វើ​យុ​ទ្ធ​នា​ការ​លុប​បំបាត់​ស​កម្មភាព​លក់​ឌីវី​ឌីខុស​ច្បាប់លើ​ទីផ្សារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ទស្សនីយភាព​ភាព​យន្ត​កម្ពុ​ជា​ (Motion ​Picture ​Associ​ation o​f Cambo​d​ia) ​ហៅកាត់ថា MPAC ​ដែល​ជាស្ថាប័ន​ឯ​ក​រាជ្យ​មួយ មាន​គោលបំណង​ការពារ​កម្ម​សិទ្ធិបញ្ហា​ បាន​បើកប្រតិបត្តិការ​របស់ខ្លួន​ជាផ្លូវការ​កាល  ពី​ម្សិលមិញ​ ដោយ​ប្តេជ្ញា​ថា ​នឹង​បញ្ឈប់​សកម្ម ភាព​លក់​ឌីវីឌី​​ថត​ចម្លង​ ក្នុ​ង​រាជធានីភ្នំ​ពេញ​ ​ដែល​ជា​ការងារ​ដំបូង​រ​ប​ស់ខ្លួន​។

​លោក អឹុង​ ណារ៉េត ​ប្រធាន​សមាគម​ MPAC ​បាន​មានប្រសាសន៍​ថា ​”យើង​នឹ​ង​…​ជូន​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ អាជីវករ​ទាំងអ​ស់​ ដើម្បី​កុំ​ឲ្យមាន​ផលិត​ផលទាំងនោះ [ឌី​វី​ឌីថត​ចម្លង​]”។លោក​បាន​មានប្រសាស​ន៍​បែបនេះ​ នៅ​ក្រៅពិធី​សម្ពោធ​សមគម​នេះ​នៅ​កាស៊ីណូ ណា​ហ្គាវើល​ កាលពី​រសៀ​ល​ម្សិល​មិញ​ ហើយ​ នៅក្នុង​ពិធីនោះ ក៏​មា​ន​វត្តមាន​ចូលរួមជា​វាគ្មិន  មកពី​ក្រសួង​វប្ប​ធម៌ ​និងវិចិត្រសិល្បៈ​ សមា គម​ទស្សនីយ​ភា​ព​ (Motion Picture Association) ដែល​មានមូលដ្ឋាន​នៅរដ្ឋ​វ៉ាស៊ីនតោន​ ​និង​ការិ​យាល័យ​ប៉ាតង់​ និង​ពាណិជ្ជសញ្ញា​សហរដ្ឋ​ អាមេរិក​ (U.S. Patent and Trademark Office) ផងដែរ​។

ដោយ​មិនព្រងើយ​កន្តើយ​ ចំពោះសកម្ម ភាពដឹកជញ្ជូន និងទុកដាក់​ឌីវីឌី ដែល​មាន​កាន់ តែ​ច្រើន​ឡើងៗ​ទូទាំងទីក្រុង​នោះ ​លោក ណា រ៉េត​ បាន​លើក​ឡើងថា អាជី​វ​ករ​ដែល​មិន​បាន​ យក​ឌីវីឌី​ខុស​ច្បាប់​ចេញ​ពីហា​ង​របស់ខ្លួន​ទេនោះ ​នឹង​ត្រូវ​បាន​ផាក​ពិ​ន័យ​ជាប្រាក់ចំនួន​​​ ៧.៥០០​ដុល្លារ​ក្នុង​មួយ​ឌី​ស​។ ​លោក​បាន មាន ប្រសាសន៍ថា “ខ្ញុំ​នឹង​ផ្តល់​ពេល​​​ប្រហែល ​​ប្រាំ ឬក៏ប្រាំមួយខែ​ ដ​ល់​ពួកគាត់​ មុន​ពេល​យើង​ចាប់​ផ្តើម​រឹប​អូ​ស​ ​និង​ពិន័យ​ពួកគាត់​”។

​សមាគម​នេះ​ បច្ចុប្បន្ន​មាន​សមាជិក​ប​ង់​វិភាគ​ទាន​ចំនួន​១២​ ក្នុង​នោះ​ក៏មាន​ក្រុម​ហ៊ុន​ចែក​ចាយ​រឿង​ភាព​យន្ត​នៅ​ក្នុង​ស្រុក​ឈ្មោះ វ៉េស​​​​តិច មីឌា ​លីមីតធីត (Westec Media Limited)​​ ​ និង​ក្រុម​ហ៊ុន សប្បាយ​ អឹ​ម​វីភី (Sabay MVP) ​និង​រោង​ភាព​យន្ត​លី​ជិន (Le​gend) ​និង ផ្លាទីនឹ​ម ស៊ីណា​ផ្លិច (Platinum ​Cineplex)​ ​និង​ទីភ្នាក់ងារ​លក់​ឌី​វីឌីរាយ​ ស៊ីឌី វើល ​(CD World) ​ ផង​ដែរ​នេះ​បើ​យោង​តាមប្រសាសន៍របស់​លោក ​ណារ៉េត។​

​លោក ​ណារ៉េត ​ដែល​ប្រកាស​ខ្លួន​ឯ​ង​ថា ជា​អ្នក​ប្រឆាំង​ការលួច​ថត​ចម្លង​ ​និង​ជា​អតីត​ដោះ​ស្រាយ​បញ្ហា​ក្នុង​ឧស្សា​ហកម្ម​ភា​​ព​យន្ត ​បាន​បង្កើ​តសមាគម​ MPAC ​បន្ទាប់​ពី ឌីវីឌី​រឿង​ “Age of the Hobbits” ដែល​ត្រូវ​បានលួច​ថត​ចម្លង​ខុស​ច្បាប់​ ​និង​វាយ​លុក​ទី​ផ្សារ​ក្នុង​ស្រុក​ មុន​ពេល​រឿងនេះ​ត្រូវ​បាន​ប​ញ្ចាំង​នៅ​តាម​​​រោង​កុន​នានា​ក្នុង​ខែ​មករា​ នៅ​​​​​កម្ពុជា​។ គួរ​បញ្ជាក់ថា ​រឿង​នេ​ះត្រូវ​បានថត​នៅ​ខេត្ត​ព្រះ ​សីហនុ​​​ ដោយ​ក្រុម​ ហូលីវូដ ​(Hollywood)។​

ការប៉ុន​ប៉ង​លុប​បំបាត់​សកម្មភាព​ផលិ​ត​ និង​លក់​ឌីវីឌី និងស៊ី​ឌីថត​ចម្លង​ ​រួម​ទាំង​មាន​ការ​ឆ្មក់ចូលចាប់​ដោយក្រុម​នគរ​បាល​ដែល​ត្រូវ​បាន​សម្រ​​ប​សម្រួល​ ទៅលើ​អាជីវ​​ករ​នៅ​​ក្នុង​​​​ផ្សារទួល​ទំពូង ក្រោម​ការរៀប​ចំ​របស់​ លោក ណារ៉េត នោះ ​មិន​ទទួល​ជោ​គ​ជ័យ​ទេ​។​ ​

លោក ណារ៉េត បាន​មាន​ប្រសាសន៍​ថា “អ្វី​​​ដែល​ខ្ញុំ​បានធ្វើ​នៅផ្សារ​ទួ​ល​ទំពូង គ្រាន់​​​តែ​ជាការពិសោធ​ប៉ុណ្ណោះ​..​.។ ​វា​មិនមែនជា​ដំណោះស្រាយ​ពិតប្រា​ក​ដ​ទេ​”។ ​លោក​បាន​ពន្យល់ថា ខណៈដែល​សមត្ថ​​​កិច្ច​​​នគរ​បាល​រឹបអូស​បាន​ឌីវីឌី​ខុស​ច្បាប់​ជា​ច្រើ​​ន​រយ​ឌីស​ មិន​មានអ្វី​បញ្ឈប់​អាជីវករ​ ពី​ការ​ទិញ​ផលិត​ផល​ទាំង​​​នោះ​កាន់តែច្រើន​​សម្រាប់​លក់​ដដែលៗ​ទេ។​

​លោក ម៉ៃឃើល ចៃ (Michael ​Chai​)​​ ប្រធាន​នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន Westec​ បា​ន​​​ទទួល​ស្គាល់​ថា ការ​លក់​ឌីវីឌី​ស្រប​ច្បា​ប់​ជំនួស​ឌីវីឌី​ខុស​ច្បាប់​ ​នឹង​បង្កើន​ថ្លៃលក់​ស​ម្រាប់​អាជីវករ និង​អតិថិជន​ ប៉ុន្តែ ​ការ​ធ្វើ​បែបនេះ​នឹង​មិននាំ​ឲ្យមានការ​ដក​ហូ​ត​វិ​ញ​ទេ​។ ​លោក​បាន​មានប្រសាសន៍ថា “ដោ​យមាន​ច្រក​​​ចែក​​​ចាយ​ត្រឹមត្រូវ ​អាជ្ញា​ប័​ណ្ណ​ត្រឹមត្រូវ​… ​អ្នក​មិន​ចាំបាច់​បារម្ភ​អំពី​ការ​រឹប​អូស​ទេ​ អ្នក​មិន​បារម្ភ​អំពីផលិត​ផល​គុណ​ភាពអន់ទេ​វាជា​អាជីវកម្ម​ត្រឹមត្រូវ​”។​

​ក្រុម​ហ៊ុន Westec គឺជា​ក្រុម​ហ៊ុនចែ​ក​ចាយ​មាន​អាជ្ញា​ប័ណ្ណ ​សម្រាប់​ចែក​ចាយ​ភា​ព​យន្ត ពី​​ស្ទូឌីយោ “ធំៗ​ប្រាំមួយ” រួមមាន​ Walt Di​sney, Para​mount​, 20t​h Century Fox, W​arner​ Bros, Univ​ersal​ Studio ​និង ស្ទូឌីយោ​ Sony។​

លោក ចៃ ​បាន​លើកឡើងថា នៅពេ​ល​ដែល​ឌីវីឌី​ក្លែងក្លាយ​ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​មួយដុល្លារ ​ឌីវីឌី​ស្របច្បាប់​ទំនង​ជា​មានតម្លៃ​ពី​បី ទៅ​ប្រាំដុល្លារ។លោ​ក​បាន​មាន​​​ប្រសាសន៍ថា “វា​ជាតម្លៃ​សម្រា​ប់នំ Lucky Burgers ពីរដុំ… ដូច្នេះ វា​ជារ​បៀប​ដែល​ខ្ញុំ​ចង់​ចំណាយ​ប្រាក់​របស់ខ្ញុំ​រ​បៀប​ដែល​ខ្ញុំចង់​ចំណា​​​យ​​​ ប្រាក់ចំណូល​ពិត​​របស់ខ្ញុំ”។​

​ក៏ប៉ុន្តែ លោក ​សុត ឈា​ងឡេង ​ប្រធា​ន​ហាង ពិភពស៊ីឌី ​ដែល​ជាសមាជិក​សមា​គ​ម MPAC ​បាន​លើ​កឡើង​ថា ខណៈ​ដែល​លោក​ចង់លក់​ផលិត​ផល​មានអាជ្ញាប័ណ្ណ​ ជំ​នួស​ផលិត​ផលក្លែង​ក្លាយ​នៅ​ក្នុង​ហាង​រប​ស់លោក​​​ ​លោកបារម្ភ​ថា ការសម្រេច​បែប​​នេះនឹង​បណ្តាល​ឲ្យអតិថិជន​លែង​ទៅ​ទិ​ញ​​ផលិត​ផល​របស់​លោក​។

​លោកបានមា​នប្រសាសន៍ថា “ខ្ញុំ​ខ្លាច​តែ​ថ្លៃ​…[នឹង​ឡើងខ្ពស់​ពេក] ហើយ​ប្រជា​ជ​ន​កម្ពុជា​មិនអាច​ទទួល​យកបាន​ ហើយ​នៅ​តែ​ប្រើ​របស់​ក្លែង​ក្លាយ​ដដែល”។
ថ្លែង​នៅក្នុង​ពេល​ចាប់​ផ្តើម​កម្មវិធី​ស​ម្ភោធ​សមាគម​ MPAC ​កាលពីម្សិលមិញ​ ​លោក ម៉ៃ អេ​លីស (Mike ​Ellis) ​នាយក​គ្រ​ប់​គ្រង​សមាគម ​MPA Asia ​Pacific ​បានលើ​ក​ឡើងថា ​សកម្មភាព​ដើរ​មើល​តាម​ហាង​​លក់​ ឌីវីឌី​ ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​នេះ ​បង្ហាញ ថា សមាគម​នេះ​មានការ​ងា​រ​ត្រូវ​ធ្វើ​ច្រើន​ទៀត​។លោក ម៉ៃ អេ​លីស​  បាន​មាន​​​ប្រសាសន៍ ថា “ខ្ញុំពិត​ជា​បាន​ពិនិត្យ​ភាព​យន្ត​លួច​ថត ​ចម្លង​ ​មិន​មែ​ន​​​មានតែរឿងភាព​យន្ត​អាមេរិក​ទេ​ ​មាន​​​ទាំង​​​​រឿងថៃ ​រឿង​ខ្មែរ គឺមាន​នៅ​​​គ្រប់​​​​កន្លែង​”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស