30 C
Phnom Penh

បណ្តាញ​សហគមន៍​​​​​​​​ព្រៃ​ឡង់ដើរល្បាត​​​ព្រៃ​​​​​ដើម្បី​​​​​​​ទ​ប់​​​ស្កាត់​​​​​​​ការ​កា​ប់​ឈើ​ខុស​​​​​​​​​​​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​បណ្តាញ​សហគមន៍​ប្រជាជន​ព្រៃ​ឡង់ ​(Prey Long People’s Networ k) បាន​ឲ្យដឹ​ង​ថា ពួកគេបាន​ចាប់ផ្តើម​យុទ្ធនាការ​ល្បាត​របស់​ខ្លួន​នៅ​ព្រៃឡង់​ ក្នុង​ខេត្ត​ព្រះ​វិ​ហារ​កាលពី​ម្សិល​មិញ​ ដើម្បី​បញ្ឈប់​សកម្ម​ភា​ព​កាប់​ព្រៃឈើ​ខុស​ច្បាប់​។

​លោក ស្វាយ​ ភឿន ​តំណាង​បណ្តាញ​សហ​​គមន៍​ប្រជាជន​ព្រៃឡង់​​បាន​ឲ្យ​ដឹង​ថា ​ប្រជា​ជន​៤០០​នាក់​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​ ​កំ​ពង់​ធំ ​និង​​​​​​​​​​ខេត្ត​ក្រចេះ​ ​នឹង​ធ្វើ​ដំណើ​រ​ទៅ​កា​ន់​ស្រុក​ជ័យ​សែន ដើម្បីចូលរួម​សកម្ម​ភា​ព​ល្បាត​ ដែល​​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃ​ទី​១​ខែ​ធ្នូ​។ លោក ស្វាយ ភឿន ​បាន​​​​មានប្រសាសន៍​​​ថា “យើង​​កំពុងតែ​អនុវត្ត​យុទ្ធនាការ​ទ្រង់​ទ្រា​យ​ធំ​លើក​ទី២​ ដើម្បី​ដើរ​ល្បាត​នៅ​ទីនេះ​ ក្នុង​គោល​បំណង​​ទប់ស្កាត់​សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​ ពីព្រោះ​យើង​សម្គាល់​ឃើញថា ​សកម្ម​ភាព​​កាប់ឈើ​ខុស​ច្បាប់​ បា​ន​កើនឡើង​ទ្វេ​ដង​ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​ត្រូវ​បានបង្កើតឡើង​។

​លោក​បាន ភឿន មាន​​​ប្រសាសន៍​​​​ប​​ន្ថែម​ថា ​អ្នក​​​​ធ្វើ​យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្តើម​ស​ក​ម្មភាព​ល្បាត​ព្រៃ​ក្នុង​ថ្ងៃនេះ​។ ​លោក​បាន​មាន​ប្រសាសន៍​​​​​​​បន្ត​ថា “យើង​បាន​ឃើញ​រ​ថ​យ​ន្ត​បីបួនគ្រឿង​ដឹក​ឈើ​ប្រណិត​ជារៀង​រា​ល់​ថ្ងៃ​ នៅពេលយប់​”។

ព្រៃឈើ​នៅ​ព្រៃ​ឡង់​ គ្រប​ដណ្តប់​ខេ​ត្ត​បួន​ ​និងស្ថិត​ក្នុង​ចំណោម​ព្រៃរុក្ខ​ជាតិធំ​បំ​ផុ​ត​នៅ​ក្នុង​ពិភព​លោក​។ តាំងពីឆ្នាំ២០១១​មក ​សហគមន៍​មូលដ្ឋាន​ ដែល​បាន​បាត់​ប​ង់​ជំនឿ​លើ​​អាជ្ញាធរ​ ក្នុងការទប់ស្កាត់សកម្ម​​ភាព​កាប់​ឈើ​ខុស​ច្បាប់​ បាន​និងកំពុង​ល្បា​ត​ នៅ​តំបន់​ផ្សេង​ៗ​គ្នា​ ​​ក្នុង​ព្រៃ​​ដែល​មា​ន​ទំហំ​៦៥០.០០០​​ហិកតា​ ដោយ​បានរឹប​អូស​គ្រឿងសម្រាប់​កាប់ឈើ​ និង​បាន​ប្រ​ឈ​ម​មុខ​នឹង​ក្រុមអ្នក​កាប់ឈើ​៕ សុធា​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស