34 C
Phnom Penh

ប្រជាជន​កម្ពុជា​ក្រោម​ច្រើន​នាក់ដាក់​ពាក្យ​សុំធ្វើ​ជាភាគី​​​​​រដ្ឋប្បវេណី​នៅ​ក្នុង​សាលាក្តីខ្មែរក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសិទ្ធិ​ជន​ជាតិ​ភាគ​តិច​បាន​​លើក​ឡើង​កាល​ពីម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​បន្ត​ក្នុងសំណុំ​រឿង​០០៣​​ និង​០០៤​ដោយ​លោក​ ម៉ាក​ ហាម៉ុន (Mark Harmon) សហ​ចៅក្រម​ស៊ើប​ អង្កេត​អន្តរជាតិ​របស់​សាលា​ក្តី​ខ្មែរក្រហ​ម​ កំពុង​តែជំរុញ​ឲ្យ​ជន​រងគ្រោះកម្ពុជា​​​ក្រោម​ជាច្រើន​ទៀត​ក្នុងរបប​នោះ​ដាក់​ពាក្យ​សុំ​​ ចូល​រួម​ជាភាគី​រដ្ឋប្បវេណីក្នុង​បណ្តឹង​ទាំង​នេះ​។

ក្នុង​សេចក្តីថ្លែង​កាណ៍​មួយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ ដើម្បី ​ “ផ្សព្វ​ផ្សាយ​ និង​ការ​ពារ​សិទ្ធិកម្ពុជា​ក្រោម​ និង​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅក្នុង​ប្រទេសកម្ពុជា” បាន​លើក​ឡើង​ថា ល្បឿន​ដ៏យឺតយ៉ាវ​នៃនីតិ​វិធី​នេះ​ធ្វើ​បាន​តិច​តូច​ក្នុង​ការ​​ទប់​ស្កាត់​​ជន​រងគ្រោះមិន​ឲ្យ​ចូល​រួម​ក្នុងសំណុំ​រឿង​០០៣​ និង​០០៤​ ដែល​ជំទាស់​ដោយ​រដ្ឋាភិបាល​ ដែលលោក​​ចៅក្រម​ យូ​ ប៊ុនឡេង​ ​សមភាគី​ជាតិ​របស់លោក​ចៅ​ក្រុម​ ហាម៉ុន បាន​បដិសេធមិន​ស៊ើបអង្កេត​ទៀត​។

អង្គការ​សិទ្ធិ​ជនជាតិភាគតិច​បាន​លើក​ឡើង​ថា “បីទោះជា​ហេតុ​ដែលថា ​ការ​វិនិច្ឆ័យ ​សំណុំរឿង​០០២ និ​ង០០១  នឹង​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​រហូត​ដល់ឆ្នាំក្រោយ​ក៏ដោយ ក៏​សំណុំ​រឿង​០០៣ និង​០០៤ ដ៏ចម្រូង​ចម្រាស ​នេះ​​កំពុង​ស៊ើប​អង្កេត​ដោយ​លោកចៅក្រម ហាម៉ុន​ ​ដែល​ជំរុញ​ឲ្យជន​រង​គ្រោះជាច្រើន​ទៀត​ដែល​ចាប់​អារម្មណ៍​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​របស់ខ្លួន​ទៅ​​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​ ដើម្បីវិនិច្ឆ័យ​ បង្ហាញ​ខ្លួន​ឯង​ និង​​ការ​ពាក់​ព័ន្ធ​ជាមួយ​ការស៊ើបអង្កេត​​”។

សេចក្តីថ្លែង​ការ​ណ៍​នេះ​លើក​ឡើង​ថា បុគ្គលិក​បាន​ប្រមូល​ទម្រង់​ព័ត៌មាន​ថ្មី​របស់​ជន​រងគ្រោះ​​ប្រហែល​៥០​ពីសហគមន៍​នៅក្នុង​ខេត្តបាត់ដំបង តាកែវ និង​ខេត្ត​ពោធិ៍​សាត់​ ដើម្បីបន្ថែ​មទៅនឹង​ភាគីបណ្តឹង​រដ្ឋប្បវេណី​ចំនួន​១៣៤​ដែល​ចូល​រួម​រួច​ហើយ​ក្នុង​សំណុំ​រឿង​០០២​។ វាក៏​នឹង​ជំរុញ​ឲ្យលោក​ចៅ​ក្រម ប៊ុនឡេង សហការ​ជាមួយ​លោកចៅក្រម​ ហាម៉ុន​ ក្នុងការ​ស៊ើបអង្កេត​រឿង​ក្តីពីរ​ចុង​ក្រោយ​នៅមុខ​តុលាការ​ផង​ដែរ​។

សេចក្តីថ្លែងការ​ណ៍​នេះ​បាន​បន្តថា “អង្គ​ការ​សិទ្ធិជន​ជាតិ​ភាគ​តិច​ អំពាវ​នាវទាំង​ភាគី​ជាតិ​ និង​អន្តរ​ជាតិ​នៃ​ OCIJ  ពីមួយ​ទៅ មួ​យ​ដើម្បី ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​​ឥត​លម្អៀង​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​ក្នុង​មួយ​អាណត្តិ​របស់ខ្លួន​”។ ខ្មែរក្រោម​ គឺជាខ្មែរ​ភាគ​តិច​ដែល​ដំបូង​រស់​នៅ​ប្រទេស​វៀត​ណាមភាគខាង​ត្បូង​ ហើយ​ជា​ពិសេស​ជាគោល​ដៅ​ក្រោម​របប​​កម្ពុជា​ក្រហម​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស