26 C
Phnom Penh

ប្រទេស​​​ស៊ុយអែត​​​ សន្យា​​​ផ្ដល់​​​ជំនួយ​​​១,៥​​​លានដុល្លារ​​​ដល់​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​រដ្ឋាភិបាល​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​​​​នៃប្រទេស​​​ស៊ុយអែត​​​​​​បាន​​​សន្យា​​​ផ្ដល់​​​ជំនួយ​​​ចំនួន​​​១,៥​​​លាន​​​ដុល្លារ​​​​​​ដល់​​​សាលា​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​ ដែល​​​មាន​​​បញ្ហា​​​ផ្នែក​​​​​​ហិរញ្ញវត្ថុ ខណៈ​​​ពេល​​​ដែល​​​តុលាការ​​​នេះ​​​​​​កំពុង​​​​​​ព្យាយាម​​​ស្វែង​​​រក​​​ម្ចាស់​​​ជំនួយ​​​ ដើម្បី​​​បំពេញ​​​សេចក្ដី​​​ត្រូវ​​​ការ​​​​​​របស់​​​ខ្លួន​​​​​​ខាង​​​ថវិកា​​​សម្រាប់​​​​​​រយៈ​​​ពេល​​​​​​ពីរ​​​ឆ្នាំ​​​បន្ទាប់​​​។

លោក​​​ កែវ​​​ ពិសិដ្ឋ​​​ ប្រធាន​​​ខុទ្ទកាល័យ​​​​​​របស់​​​លោក​​​ ហេង​​​ សំរិន​​​ ប្រធាន​​​រដ្ឋសភា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ទាប់ពី​​​ជំនួប​​​​​​ថា លោក​​​​​​ស្រី​​​ អាណា ហាល់​​​ហ្គាដ (Anna Hultgard) ឯក​​​អគ្គ​​​រដ្ឋទូត​​​​​​ស៊ុយអែត “​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បេសកកម្ម​​​របស់​​​លោក​​​ស្រី​​​មក​​​កាន់ប្រទេស​​​កម្ពុជា​​​នឹង​​​ពង្រឹង​​​កិច្ច​​​សហប្រតិបត្តិការ​​​រវាង​​​ប្រទេស​​​ទាំង​​​ពី​​​រ”​​​ អំឡុង​​​ជំនួប​​​​​​ជាមួយ​​​លោក​​​ ហេង​​​ សំរិន កាលពី​​​ម្សិលមិញ​​​។

លោក​​​ កែវ ពិសិដ្ឋ​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ប្រទេស​​​ស៊ុយអែត​​​បាន​​​សម្រេច​​​ចិត្ត​​​​​​ផ្ដល់​​​មូលនិធិ​​​១,៥​​​លាន​​​ដុល្លារ​​​សម្រាប​​​់​​​ [អង្គ​​​ជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា​​​] នៅ​​​ឆ្នាំ​​​នេះ​​​ ហើយ​​​នឹង​​​បន្ត​​​​​​ផ្ដល់​​​មូលនិធិ​​​សម្រាប់​​​វិស័យ​​​អប់រំ រដ្ឋបាល​​​សាធារណៈ​​​ និង​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ តុលាការ​​​កូន​​​កាត់​​​ ដែល​​​ទើប​​​តែ​​​​​​បញ្ចប់​​​​​​សំណុំ​​​រឿង​​​បាន​​​មួយ​​​​​​រហូត​​​​​​មក​​​ទល​​​់​​​ពេល​​​បច្ចុប្បន្ន​​​ ត្រូវ​​​ការ​​​ថវិកា​​​ចំនួន​​​​​​៥៩​​​លាន​​​ដុល្លារ​​​​​​សម្រាប់​​​​​​ដំណើរការ​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​បន្ទាប់​​​ នេះ​​​បើ​​​យោង​​​តាម​​​ថវិកា​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​។

លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​​​​ថា អំឡុង​​​​​​ជំនួប​​​នោះ​​​​​​លោក​​​ស្រី​​​ អាណា ហាល់​​​ហ្គាដ បាន​​​ប្ដេជ្ញា​​​ជំរុញ​​ឲ្យ​​​មាន​​​កិច្ច​​​សហប្រតិ​​​​​​បត្តិការ​​​ពាណិជ្ជកម្ម​​​បន្ថែម​​​ទៀត​​​រវាង​​​ប្រទេស​​​​​​ស៊ុយ​​​អែត និង​​​ប្រទេស​​​កម្ពុជា ដើម្បីទាក់​​​ទាញ​​​​​​​​​វិនិ​​​យោគិន និងផ្ដោត​​​ការ​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បញ្ហា​​​​​​សិទ្ធិ​​​មនុស្ស​​​ និ​​​ងបញ្ហា​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស