29 C
Phnom Penh

មន្ត្រី​បរិស្ថានថ្នាក់ស្រុកប្រែក្រឡាស់​សេចក្តីអត្ថាធិប្បាយ​អំពី​​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ​ មន្ត្រីក្រសួ​ងបរិ​ស្ថាន​ថ្នាក់​​​​ស្រុក​ម្នាក់​បាន​ប្រែក្រឡាស់​សេច​ក្តី​អត្ថា​​​ធិប្បាយ​​​​ដែល​គាត់​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ​​​នៅ​​​ពេល​ដែល​គាត់​បាន​អះ​អាង​អំពី​ការ​ពិនិត្យ​តាម​ដាន​ដ៏​ត្រឹម​ត្រូវ​នូវ​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ក្នុង​​ខេត្ត​រតន​​​គិរី ​​​ថា មិន​អាច​ទៅ​រួច​ឡើយ​ ពីព្រោះ​ក្រសួង​របស់​​​​លោក​មិន​បាន​​ដឹង​អំពី​ព្រំ​​សម្បទាន​ដីឯកជន​​​នៅ​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​។

កាល​​​ពីថ្ងៃ​​​ទី​​​២០​​​​​​ខែវិច្ឆិកា​​​ លោក ​​​ជួ ​​​សុភក្តិ ​​​ប្រធាន​​​ការិយាល័យ​​​បរិស្ថាន​​​ស្រុក​​​លំផាត់​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា ព្រំដី​​​សម្ប​​​ទាន​​​សេដ្ឋ​​​កិច្ច​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​ជម្រក​​​សត្វព្រៃ​​​នេះ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​កំណត់​​​នៅ​​​ឡើយ​​​ទេ ហើយ​​​មន្ត្រីបរិស្ថាន​​​មិន​​​មាន​​​ផែនទី​​​បញ្ជាក់​​​បង្ហាញ​​​ទំហំ និង​​​ទីតាំង​​​ពិត​​​ប្រាកដ​​​នៃ​​​ចំណែក​​​ដី​​​ឯកជន​​​ឡើយ​​​។
សេចក្តី​​​អត្ថាធិប្បាយ​​​របស់​​​លោក សុភ័ក្រ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ការ​​​រក​​​ឃើញ​​​ឈើ​​​ប្រណីត​​​រាប់​​​ពាន់​​​កំណាត់​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​របស់​​​ក្រុម​​​ហ៊ុន អាគ្រីកូ ដូន​​​ពេញ​​​(Daun Penh Agrico Co.Ltd.) នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​កាល​​​ពីដើម​​​ខែ​​​នេះ​​​។ មន្ត្រី​​​មូល​​​ដ្ឋាន​​​ព្រម​​​ទាំង​​​អាជ្ញាធរ​​​ស្រុក​​​ផង​​​ និយាយ​​​ថា ​​​ឈើ​​​ត្រូវ​​​បាន​​​កាប់​​​​​​នៅ​​​ខាងក្នុង​ដីសម្បទា​ន​សេដ្ឋ​កិច្ច​។​​​

លោក​​​ សុភ័ក្រ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ថា វា​​​លំបាក​​​ដើម្បី​​​និយាយ​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​មួយ​​​កំពុង​​​តែ​​​កាប់​​​ឈើ​​​នៅ​​​ក្រៅ​​​សម្ប​​​ទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​របស់​​​ខ្លួន ឬ​​​យ៉ាង​​​ណា ​​​ពីព្រោះ​​​គ្មាន​​​ព្រំសីមា ដើម្បី​​​កំណត់​​​ពី​​​វិសាស​​​ភាព​​​នៃ​​​ដី​​​របស់​​​ក្រុម​​​ហ៊ុន​​​នោះ​​​ទេ​​​…។ ប្រសិន​​​បើ​​​ពួក​​​គេ​​​កាប់​​​​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​ដី​​​សម្បទាន​​​របស់យើង​​​ ក៏​​​យើង​​​មិន​​​ដឹង​​​ដែរ​​​”។

ប៉ុន្តែ ​​​ក្នុង​​​លិខិត​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​លោក សុភ័ក្រ​​​ បាន​​​បំព្រួញការ​​​អះ​​​អាង​​​កន្លង​​​មក​​​​​​របស់​​​លោក​​​​​​ ដោយ​​​លើកឡើង​​​ថា មាន​​​តែ​​​ព្រំ​​​របស់​​​ក្រុមហ៊ុន​​​ អាគ្រី​​​កូ​​​ ដូន​​​ពេញ​​​ទេ ដែល​​​មិន​​​​​​បាន​​​កំណត់​​​នោះ​​​។ លោក​​​បន្ថែមថា មន្ត្រី​​​បរិ​​​ស្ថាន​​​គ្មាន​​​ផែន​​​ទី​​​សម្ប​​​ទាន​​​ដី​​​សេដ្ឋកិច្ច​​​នេះ​​​ទេ​​​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​លិខិត​​​នេះ​​​ថា “​​ព្រំ​​​ដីសម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ចរបស់​​​ក្រុមហ៊ុន​​​អាគ្រី​​​កូ​​​ ដូន​​​ពេញ​​​ និង​​​មិន​​​ទាន់​​​កំណត់​​​ទាំង​​​ស្រុង​​​​​​នៅ​​​ឡើយ ដូច្នេះ​​​ការ​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ថា បាន​​​កាប់​​​ឈើ​​​នៅ​​​ក្រៅ​​​សម្បទាន​​​ដី​​​របស់​​​ខ្លួន​​​នោះ មិន​​​ប្រាកដ​​​ទេ​​​”។ លោក​​​បាន​​​ប​​​ន្ថែម​​​ក្នុង​​​ពិធី​​​សម្ពោធ​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ថា “ ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​មាន​​​ភូម​​​ិ​​​ជា​​​ច្រើន​​​ និងសត្វចេញ​​​ចូល​​តំបន់​​នោះ ដូច្នេះការ​​​កាប់​​​ឈើ​​​ខុសច្បាប់​​​អាច​​​មាន​​​នៅ​​​ក្នុង​​​ទ្រង់​​​ទ្រាយ​​​តូច​​​ ​និង​​​សម្ងាត់​​​ដែល​​​ពិបាក​​​នឹង​​​លុប​​​បំបាត់​​​។ ទាក់​​​ទង​​​បាន​​​តាម​​​ទូរស័ព្ទ​​​លោក ​​​សុភ័ក្រ បាន​​​​​​​​​លើក​​​ឡើង​​​ថា ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ផ្ទាល់​​​ចំពោះ​​​ការ​​​គ្រប់​​​គ្រង​​​ដែន​​​ជំរក​​​សត្វព្រៃ​​​លំផាត់​​​ជាមួយ​​​មន្ត្រី​​​ម្នាក់ ឈ្មោះ អ៊ុំ​​​ សុធី ប៉ុន្តែ​​​ លោក​​​មិន​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​ ឬ​​​សេចក្តី​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​ទៀ​​​ត​​​ឡើយ​​​៕​​​ ប៊ុន​​​នី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស