28 C
Phnom Penh

ការ​ល្បាតតំបន់ព្រៃឡង់រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃរបស់​អ្នក​ភូមិរក​ឃើញ​ឈើ​កាប់​ខុសច្បាប់​ចំនួន​២.០០០ដុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្ម​ជន​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ពួក​គេ​បាន​រក​ឃើញ​ឈើ​កាប់​រួច​​ខុស​ច្បាប់​ប្រហែល​២.០០០​ដុំ នៅពេល​បញ្ចប់​ការ​ល្បាត​តំបន់​ព្រៃ​ឡង់​រយៈ​ពេល​ប្រាំ​​ថ្ងៃ​នៅ​ក្នុង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះ​វិហារ គឺ​ក្នុង​បំណង​លុប​បំបាត់​ការ​ជួញ​ដូរ​ឈើ​​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក។

អ្នក​ស្រី អ៊ុក ហុង អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ប្រហែល​៤០០​នាក់​ដែល​ធ្វើ​ការ​ល្បាត​​​តំបន់ព្រៃ​ឡង់និង​តំបន់​ជុំវិញ​​ដែល​បាន​ចូល​រួម​ការ​ល្បាត​នោះ​បាន​និយាយ​ថា “ឥឡូវ​នេះ យើង​បាន​បញ្ចប់​ការ​ល្បាត​របស់​យើង​ហើយ ហើយ​យើង​​រឹប​អូស​បាន​រណា​រយន្ត​ប្រាំ​គ្រឿង​​​​​​​​​​ផង​ដែរ”។

អ្នក​ស្រី អ៊ុក ហុង បាន​និយាយ​ថា ក្រុម​របស់​​​​ខ្លួន​បាន​ប្រគល់​ឈើ​ជាង​១៣៤​ដុំ​ទៅ​ឲ្យ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មូល​ដ្ឋាន​ ប៉ុន្តែ បាន​ដុត​បំផ្លាញ​​​ឈើ​ដែល​នៅ​សេស​សល់​ដែល​ពួក​គាត់​បាន​រក​ឃើញ​ ពីព្រោះ​ឈើ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​​​​តំបន់ជន​បទ​ដាច់​​​ស្រយាលពេក។ ការ​ល្បាត​នៅ​សប្តាហ៍​នេះ គឺ​ជា​លើក​ទី១​ហើយ​ ដែល​អ្នក​ភូមិ​មូល​​​ដ្ឋានបាន​ធ្វើ​ការ​​​ល្បាត​​​​​​តំបន់​​​ព្រៃ​​​ឡង់ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​​​​កាល​ពីខែ​កក្កដា​មក ដែល​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នោះ ពួក​គាត់​លើក​ឡើង​​​​ថា មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​​កើន​ឡើងនៅក្នុង​តំបន់​នេះ។

លោក អូន វឿន ដែល​បាន​ចូល​រួម​នៅ​ក្នុង​​​​ការ​ល្បាត​នោះ​ផងដែរបាន​និយាយ​​ថា “បន្ទាប់​​​​ពីការ​បោះ​ឆ្នោត​មក យើង​ឃើញ​ថា មាន​សកម្ម​​​​ភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទ្រង់​ទ្រាយ​ធំ ហើយ​ប្រសិន​បើ​​រដ្ឋា​ភិបាល​មិន​ចាត់​វិធាន​​​ការ​​​​ទេ​នោះ ព្រៃ​ឈើ​នឹង​បាត់​បង់មិនខាន”។ ដោយ​អស់ជំនឿ​លើ​អាជ្ញា​ធរ​មូល​ដ្ឋាន​ អ្នក​​​​ភូមិ​ក្នុង​មូល​ដ្ឋាន​បាន​ធ្វើ​ការល្បាត​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​តំបន់​ព្រៃ​ដែល​មាន​ទំហំ​៦៥០.០០០​ហិកតា​នេះ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស