28 C
Phnom Penh

យូណេស្កូ៖ ​កំណែទម្រង់​ទ្រ​ង់​​​ទ្រា​យ​ធំ​លើ​ផែនការគ្រ​ប់​គ្រង​​អង្គរវត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមលោកស្រី ​អានណេ ​ឡេ​ម៉េ​​​ស្ត្រេ (Anne ​Lemaistre) ​តំណាង​អង្គការ​យូណេស្កូ (Unesco) ​បាន​ឲ្យដឹងថា ​​​អាជ្ញាធរ​​អប្សរា ដែល​ជាស្ថាប័នគ្រប់គ្រង​ឧទ្យាន​បុ​រាណ​​​​វត្ថុ​វិទ្យា​អង្គរ​ ក្នុងសប្តាហ៍​នេះ​​ នឹង​ប​ង្ហាញ​គំនិត​​​បដិវត្ត​ន៍​ថ្មី​ សម្រាប់​ការគ្រប់គ្រ​ង​ អង្គរ​។ ​ក្នុង​គំនិតនេះ ​នឹងមានការ​ផ្ទេរ​ការ​ទទួល​​​ខុស​​​ត្រូវ​ទ្រង់ទ្រាយធំ ក្នុងការ​អ​​ភិរក្ស​បរិវេណ​ប្រាសាទអង្គរ​។​

​ក្របខណ្ឌ​គ្រប់គ្រ​ង​​ថ្មី​ លើ​បេតិកភណ្ឌ​អ​ង្គរ (Angkor Heritage Management Frame- work)​​ ​ដែលត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ប្រើ​រយៈ​ពេល​ពីរឆ្នាំ​ ក៏​មាន​ការ​រៀបចំ​រច​នា​សម្ព័ន្ធ​គ្រប់​​​គ្រង​ឧទ្យា​ន​បុរាណ​វត្ថុ​វិទ្យា​ទំ​ហំ​៤០១​​​គីឡូ​​​ម៉ែត្រ​ក្រឡានេះ ដើម្បី​ឲ្យ​ប្រា​សាទ​សំខាន់ៗ​នីមួយ​ៗ និង​ក្រុម​ប្រាសា​ទ​តូចៗ​ មាន​មនុស្ស​ម្នាក់​​បំពេញ​តួនាទី​ជានា​យក​ ដែល​នឹង​ទទួល​បន្ទុក​រាល់​ទិដ្ឋ​ភាព​នៃ​ប្រាសាទ​ដែល​ខ្លួន​ទទួល​បន្ទុក​ ព្រមទាំង​ទទួ​ល​ខុសត្រូវ​លើ​ការ​អភិរក្ស​ ​រំហូរ​ភ្ញៀវ​ទេ​ស​ចរ​ ​សន្តិសុខ ​និងព្រៃឈើ បូក​​​រួមទាំង​កា​រ​ងារ​ផ្សេង​ៗ​ទៀត​ នេះ​បើ​យោង​តាម​អ្នក​ស្រី ​អានណេ ​ឡេ​ម៉េស្ត្រេ។

កំណែ​ទម្រង់​នេះ​ ចាំបាច់​ត្រូវ​មាន​ការ​​បង្កើត​ឲ្យ​មាន​ក្រុម​ “អ្នក​អភិរក្ស” ខ្មែរ​ ដែល​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​និង​មាន​ចំ​ណេះ​​​​ទូលំទូលាយ​អំពី​ការអភិរក្ស​ ​និង​ការ​​គ្រប់គ្រង​ ហើយ​​នឹងត្រូវ​ធ្វើការ​​​​យ៉ាង​ជិត​ស្និទ្ធជាមួយ​ក្រុម​​​​អ្នកជំនាញការ​របស់អាជ្ញា​​ធរ​អប្សរា ក្នុងការ​ឆ្លើយតប​ទៅ​នឹង​​បញ្ហា​ប​ន្ទាន់​នានា​ផងដែរ។​

ផែនការ​គ្រប់គ្រង​នេះ​ ត្រូវ​បាន​ប​ង្កើ​​ត​​ឡើង​ដោយ​អាជ្ញាធរ​អប្សរា​ ​និង​ក្រុម​ហ៊ុ​ន​ពិគ្រោះ​យោ​បល់​ផ្នែក​បេតិកភណ្ឌឈ្មោ​ះ​ ហ្គដ​​​ឌិន ម៉ាឃេ ឡូហ្គេន (Godden Mackay Logan​) ដោយ​មានជំនួយ​ក្រុម​អ្នកជំនាញ​កា​រ​អង្គការ យូណេស្កូ ​ក្រោម​ការគាំទ្រ​ពី​រ​ដ្ឋា​​​ភិបាល​​​​អូស្ត្រាលី​ ​ហើយ​​នឹងត្រូវ​បា​ន​​លាត​ត្រដាង​ក្នុង​កិច្ចប្រជុំថ្នាក់​អន្តរ​ជា​តិ​​ជាច្រើន​​​​ដែល​នឹង​ត្រូវ​បាន​រៀបចំ​ នៅ​​​ខេត្ត​សៀមរាប ក្នុង​សប្តាហ៍​នេះ។​

​នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ​តំណា​ង​មក​ពី​ជាង​៣០​ប្រទេស​ ​និង​អង្គការ​អន្តរ​ជាតិ​នានា​ នឹង​ចូលរួម​ក្នុង​សន្និសីទ​អន្តរ​រដ្ឋា​ភិបាល​លើកទី៣ ​ស្តីពីអង្គរ​ ក្រោម​អធិបតី​ភាព​របស់​លោក​ អូរ៉េលី ​ហ្វីលីព​ប៉េ​ត​ទី (Aurelie Filippetti) រដ្ឋ​មន្ត្រី​វប្បធម៌​​បារាំង​ លោក​ យ៉ា​ស៊ូ​ម៉ាសា​ ណាហ្គាមីណេ (Yasumsa ​Nagamine) ​ឧបនា​យក​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន និង​មាន​វត្ត​មាន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​ក្នុង​ពិធី​បើក​អង្គ​​​សន្និសីទ​នេះផងដែរ​។

សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំឡើង ក្នុ​ង​​​គោ​ល​បំណង​កំណ​​​ត់​អាទិភាព​សម្រាប់​កា​រ​អភិរក្ស​ ​និងការគ្រប់គ្រង​ឧទ្យាន​បុរាណ​វ​ត្ថុ​វិទ្យា​អង្គរ​ ​សម្រាប់​រយៈ​ពេល​​១០​ឆ្នាំ​ខាងមុខ​។ ​ឧទ្យា​ននេះ​មិន​មែន​គ្រា​ន់​តែ​ជា​សម្បត្តិ​បេតិ​​​ក​​​ភណ្ឌ​ពិភព​លោក (World Heri​tage Site)  ប៉ុ​ណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ ថែម​ទាំង​ជា​តំបន់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុ​ត​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ផងដែរ​។ ​មាន​ការ​ព្យាករថា ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទ​ស្ស​​នា​ឧទ្យាន​នេះ​នឹង​កើន​​​ឡើង​ ដល់​ជាង​​បួន​លាន​នាក់​ក្នុងឆ្នាំ​នេះ​។

លោក នីកូឡា បូដូអាំង (Nicolas Baudoin) ​អ្នកនាំពាក្យ​ស្ថានទូត​បារាំង​មាន​​​ប្រសាសន៍​ ថា “ទីតាំង​បុរាណ​វត្ថុវិទ្យា​​នេះ​មាន​បញ្ហា​ប្រឈម ​ជាច្រើន​ ដូចជា ​រ​បៀ​ប​ធ្វើ​ឲ្យ​មានតុល្យភាព​[នៃតម្រូវការ​] រ​បស់សហគមន៍ ​និង​អ្នក​​​ទស្សនា​ អភិ​រ​ក្ស​ក​ត្តា​​ប៉ះ​ពាល់​បរិស្ថាន ​និងសូ​​​ម្បី​ដើម្បី​បង្កើន​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាថ្មីៗ​ ក្នុងការ​អនុ​វ​ត្តការងារ​សិក្សាស្រាវជ្រាវ​”។

ស្ថានភាព​នៅឯទីតាំងបុរាណវត្ថុវិទ្យា​នេះ​បាន​ប្រែប្រួលយ៉ាង​ខ្លាំង​ តាំងពី​​សន្និ​សី​ទ​អន្តរ​រដ្ឋាភិបាល​ស្តីពី​អង្គរលើកដំបូង​ ត្រូ​វ​បាន​រៀប ចំនៅ​ទីក្រុង​តូក្យូ​ កាលពីឆ្នាំ​១៩​៩៣​។ នៅ​​​ពេល​​​ នោះ​ប្រាសាទ​ជាច្រើន​បា​ន​ស្ថិត​នៅ​ក្នុង​ស្ថាន​​​ភាព​ទ្រុឌ​​​ទ្រោម​​​ ក្រោយ​សង្គ្រាម​រយៈ​ពេល ជាច្រើន​ទសវត្សរ៍​ ហើ​យ​ឆ្នាំ​នៃ​សន្និសីទ​លើក ដំបូង​នេះ ជា​ឆ្នាំ​ដែល​ទីតាំង​ប្រាសាទ​អង្គរ ត្រូវ​បាន​ដាក់​ក្នុ​ង​ប​ញ្ជី​បេតិកភណ្ឌ​ពិភព​​​លោក​​​ដែល​ស្ថិត​នៅ​ក្នុ​ង​ស្ថានភាព​មានគ្រោះ​ថ្នាក់​។

​ដើម្បី​សម្របសម្រួល​ ក្នុងកិច្ច​ខិតខំប្រឹ​ង​ប្រែង​ជួយសង្គ្រោះ​ទីតាំង​បេតិកភណ្ឌ​នេះ ​ប្រទេស​នានា​បាន​ព្រម​ព្រៀងគ្នា​បង្កើត​គណៈ​​​​កម្មាធិការ​សម្របសម្រួល​អន្តរ​ជាតិ​រ​នៃ​​​អង្គរ (International Coordinating Committee)​​ ហៅកាត់ថា ICC។ ស្ថាប័ននេះ​មាន​ក្បួ​ន​ដែល​​​បញ្ជាក់ថា ស្ថាប័ន​នេះ​ពិត​ជា​ធ្វើ​ការ​មាន​​​ប្រសិទ្ធ ភាព​ ដែលធ្វើ​ឲ្យ​គណៈកម្មាធិ​ការនេះ​ក្លាយ​​​ជា​ស្ថាប័ន​គំរូ​មួយ​ សម្រាប់​ទី​តាំង​បេតិកភណ្ឌ​ពិភព​លោក​នានា​ នៅទូ​ទាំ​ង​សាកល​លោក​។ គណៈ​កម្មាធិការ​ ICC ​ស​ម្រាប់​អង្គរ​វត្ត​ នឹង​បើក​​​កិច្ចប្រជុំ​បច្ចេកទេ​ស​របស់ខ្លួន​នៅថ្ងៃ​ស្អែក​និង​កិច្ចប្រជុំពេញ​អង្គរបស់ខ្លួន​នៅថ្ងៃ​ពុធ​ មុន​សន្និសីទ​អន្តរ​​រ​ដ្ឋាភិបាល​ចាប់ផ្តើម​។

​លោក ​យ៉ូស៊ីហ៊ីរ៉ូ ​អាបេ (Yoshihiro Abe) ​អ្នក​នាំពាក្យ​ស្ថានទូតជប៉ុន​បាន​មានប្រ​សាសន៍​ ថា “ស្នាដៃជាច្រើន​សម្រេចបាន​ក្នុ​ង​រយៈ​ពេល ​២០ឆ្នាំ​កន្លង​មក​នេះ​។ ​ការ​ដក​​ទីតាំង​ប្រាសាទ អង្គរ​ចេញពី​…បញ្ជី​បេតិកភ​ណ្ឌ​ពិភព​លោក ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ក្នុងឆ្នាំ​២០០៤​ សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធ​​​ផល​ដ៏អស្ចារ្យ​បំផុត​”។​

​តាមរយៈ​សន្និសីទ​អន្តរ​រដ្ឋាភិបាល​នេ​ះ​ដែលត្រូវបាន​រៀបចំ​ឡើង​ជាលើក​ទី២ក្នុ​ង​​​ឆ្នាំ២០០៣​ បញ្ហា​ប្រឈម​នានា​បាន​ផ្លាស់​ប្តូរ​គំនិត​ត្រូវ​អន្តរាគមន៍​បន្ទាន់ ទៅជា​គំនិ​ត​នៃ​ការ​​​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​វិញ​​ ដោយសារតែ​គណៈ​កម្មាធិការ​ ICC ត្រូវ​តែ​សិក្សា​ពីរបៀប​ធ្វើការ​ជាមួយ​ភ្ញៀវ​ទេស​ចរ​ដ៏ច្រើន​ មកពីក្រុម​ផ្សេងៗគ្នាដែល​គ​ណៈ​ក​ម្មាធិការ​នេះ​មិន​បាន​គិតទុកជាមុន​។

​រយៈ​ពេល​១០ឆ្នាំក្រោយ​មក​ ផែន​កា​រ​គម្រោង​ថ្មី ដែល​មានការផ្ទេរ​ការទទួល​ខុ​ស​​​ត្រូវ​នេះ​ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​វឌ្ឍនភាព​ដែល  សម្រេច​បាន​នៅតំបន់អង្គរ​ ក្នុងរយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ​ ដោយសារតែ​បច្ចុប្បន្ន ​អាជ្ញាធរ​អប្សរា​​មាន​ការ​ងារ​ជា​ច្រើ​នដែល​ត្រូវធ្វើ​ ក្នុងការ​បង្កើតរចនា​ស​ម្ព័ន្ធ​អចិន្ត្រៃយ៍​ សម្រាប់​គ្រប់គ្រង​ទាំង​ការ​អភិរក្ស​ប្រាសាទ ​ទាំង​វិស័យ​ទេស​ចរណ៍​។​

​លោក ចៅ ស៊ុន ឃើយ៉ា អ្នកនាំពាក្យ​របស់​​​អាជ្ញាធរ​ អប្សរា បានមានប្រសាសន៍ថា​ “​យើង​សម្រេចបាន…ការអភិរក្ស​ប្រាសាទ​។ឥឡូវ​ យើងត្រូវតែ​ធានា​ថា ការងារ​នេះ​ត្រូវ​ស្ថិត​នៅលើមូលដ្ឋានអចិន្ត្រៃយ៍​និង​ជា​​ពិសេស​​​គ្រប់គ្រង​វិស័យ​ទេសចរ​ណ៍”។ ​យុទ្ធសាស្ត្រ​ផ្សេងៗទៀត​ដែលត្រូវ​បា​ន​ពិភាក្សា​ក្នុងសប្តាហ៍​នេះ​ នឹង​រួម​មាន​ការ​​ដាក់ ចេញ​នូវ​ប្រព័ន្ធបង្ហាញ​ទីតាំង ដែល​មា​នគ្រោះ ថ្នាក់​ ដើម្បីត្រួតពិនិត្យស្ថានភាព​គ្រ​ប់យ៉ាង តាំងពី​រំហូរ​ទឹកដល់​ការអភិរក្ស​​ថ្ម ​និងចរាចរ​ភ្ញៀវទេស​ចរ​។

ក្រៅពី​នេះនៅមាន​តម្រូវ ការ​ក្រុមការងារ​ទទួល​បន្ទុក​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​របស់អាជ្ញាធរ​អ​ប្សរា ដែលមាន​សមត្ថភាព​បកស្រាយ​ទិន្នន័​យ​ភូមិសាស្ត្រ ​និង​ពាក្យបច្ចេកទេស​អភិ​រ​ក្ស។ចំណុច​ត្រូវ​​​ពិភាក្សា​ មួយផ្សេង​ទៀត​គឺ​បច្ចេកវិទ្យាចាប់រូបភាព​ ដែល​ផ្តល់​ដោយ​ប្រទេស​ចិន​ សម្រាប់​បំពាក់​ និង​បង្ហាញ​​លក្ខណៈ​ពិសេស​នៃ​​​ប្រាសាទ​​​បុរាណ​វត្ថុវិ​ទ្យា​ ​និង​រំហូរ​ទឹក​។

​បញ្ហា​មួយដែល​ប្រហែលជា​ នឹងត្រូវ​​​ដោះ ស្រាយ​ជាផ្លូវការ​ឬក៏​ក្រៅផ្លូវ​ការ​​​ គឺ​ទំនា​ក់ទំនង​ រវាង​គណៈកម្មាធិការ ICC ​និង​អាជ្ញា​ធរ​ខេត្ត​សៀមរាប។​នៅ​ក្នុ​ង​អង្គសន្និសីទ​កា​លពីឆ្នាំ​២០០៣​ ​បាន​ចេញ​សេចក្តីសម្រេច​ថា ​អាជ្ញាធរ ​ខេត្ត​ត្រូវចូលរួម​សហការ​ជាមួ​យ​​គ​ណៈ​កម្មា​​​ធិការ​ ICC និង​អាជ្ញាធរ​អប្ស​រា​ក្នុងការ​​​ដោះ​​​ស្រាយ​បញ្ហា​អភិវឌ្ឍ​ន៍​តំបន់​ក្រុង​ ដែល​​​បង្ក​ផល​ប៉ះពាល់​ដល់​ឧទ្យា​ន​បុរាណ​​​វត្ថុ​​​វិទ្យា​​​អង្គរ​។

ទោះបី​ជា​មាន​កិច្ច​ពិភាក្សា​ក្រៅ​ផ្លូវការ​រវាង​ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា​ក៏​ដោយ​ ​ក៏​សេចក្តីសម្រេច​នេះ​មិនទាន់​ត្រូវ​បាន​អនុវត្ត​ជាផ្លូវការនៅឡើយ​ទេ​។ ក្នុង​ពេល​បច្ចុប្បន្ន ​អគារ​មួយចំនួន​ដែល​មិនគួរ​​​នៅ​ក្នុង​ឧទ្យាន​នោះ​ដូចជា លំនៅដ្ឋានជា​ដើមត្រូវបាន​​​គេ​​​មើលឃើញ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ការពារ​ នៅក្នុង​ឧទ្យាន​អង្គរ៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស