33 C
Phnom Penh

ក្មេងស្រី​​អាយុ៦​ឆ្នាំ​ម្នាក់​រងការ​ចាប់​រំលោភនៅ​ខេត្ត​កំពង់​ស្ពឺ​ ហើយ​​​ជន​ល្មើស​​​នៅមាន​សេរី​ភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​​និយាយ​​កាល​ពី​ម្សិល​មិញ​​​​ថា ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រំលោភ​ និង​រឹតក​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ហើយ​ឥឡូវ​នេះ​​​​នគរ​បាល​កំពុង​ស្វែង​រក​​ចាប់​ខ្លួន​ជន​ល្មើស​។

លោក សំ សាក់ នាយ​ការិយា​ល័យ​នគរ​បាល ​ព្រហ្មទណ្ឌ​ខេត្តបាន​មាន​ប្រសា​សន៍​ថា ក្មេង​ស្រី​រូ​ប​នេះ​ត្រូវ​បាន​រំលោភ​នៅ​ពេល​​​ដែល​ម្តាយ​របស់​នាង​​​រវល់ទៅ​ចូល​រួមពិធី​បុណ្យ​ដារលាន ហើយ​ទុក​ក្មេង​ស្រី​រូបនេះ​ឲ្យ​ឪពុក​របស់​នាង​មើល​ ហើយ​បុរស​ជា​ឪពុក​រវល់​ផឹក​ស៊ី​ជាមួយ​​មិត្ត​ភក្តិ។

លោក សំ សាក់ បានមាន​ប្រសាសន៍​ថា នៅ​​ពេល​ដែលឪពុក​ម្តាយ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​បាត់​កូន​ស្រី​របស់​ខ្លួន​ពី​គ្រែ ហើយ​ក្រោយ​មកបាន ប្រទះឃើញ​នាង​រង​របួស​នៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​​ពី​ផ្ទះ​ស្ថិតនៅ​ក្នុង​ឃុំ​សែន​ដី។ ក្មេង​ស្រី​រូបនេះ​ត្រូវ​បាន​រឹត​ក​ ហើយ​មាន​ស្នាម​ជាំ​ត្រង់​ភ្នែក​ខាង​ឆ្វេង និង​ត្រចៀក។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ​នគរ​បាល​កំពុង​សាក​សួរ​ឪពុក​របស់​ក្មេង​ស្រី​រូប​នេះ​អំពី​ហេតុការណ៍​នោះ។

លោក គួច វ៉ាថាន នាយ​ប៉ុស្តិ៍​ឃុំ​​បាន​ថ្លែង​ថា នគរ​បាល​បាន​ចាត់​ទុក​ហេតុការ​ណ៍នេះ​ថា ជា​​ការ​​រំលោភ និង​ប៉ុន​ប៉ង​មនុស្ស​ឃាត។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​និង​ឪពុកម្តាយ​របស់​ក្មេង​ស្រី​រូបនេះ​បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ដើម្បី​ដើរ​រក​ក្មេង​ស្រី​រូប​នេះ​ ហើយ​សាច់​ញាតិ​បាន​ប្រទះ​ឃើញ​នាង​នៅ​ក្នុង​​​វាល​ស្រែ​មួយ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ។ ក្មេង​ស្រី​រូប​នេះ​មិន​ទាន់អាច​និយាយ​​​​​បាន​ទេ​ឥឡូវ​នេះ ដោយ​សារ​នាង​បាន​​​រង​របួស​ពី​ការ​រំលោភ​នោះ”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស