27 C
Phnom Penh

ទំនប់​​​កាត់​​​ទន្លេ​​​មេគង្គ​​​​​​បង្ក​​​ហានិភ័យ​​​រយៈ​​​ពេល​​​វែង​​​ដល់​​​សន្ដិសុខ​​​ស្បៀង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ទុះ​​​​​​នៃ​​​ការ​​​​​​សាង​​​សង់​​​ទំនប់​​​​​​វារី​​​អគ្គិសនី​​​​​​  ធំៗកាត់​​​ទន្លេ​​​មេគង្គ​​​ប្រហែល​​​ជា​​​មិន​​​អាច​​​​បញ្ឈប់​​​បាន​​​ឡើយ ​​​​​​ប៉ុន្តែ​​​រដ្ឋាភិបាល​​​​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ចាត់​​​វិធានការ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ ដើម្បី​​​​​​កាត់​​​បន្ថយ​​​​​​ផល​​​ប៉ះពាល់​​​​​​បង្ក​​​​​​ដោយ​​​ទំនប់​​​​​​ទាំង​​​នោះ​​​មក​​​លើ​​​​​​ជលផល​​​និង​​​​​​ជីវ​​​ចម្រុះ​​​ ប្រសិន​​​បើ​​​មិន​​​ដូច្នោះ​​​ទេ ​​​​​​នឹង​​​​​​បង្ក​​ឲ្យ​​​មាន​​​​​​​​​​​​អសន្តិសុខ​​​​​​ស្បៀង​​​​​​រយៈ​​​ពេល​​​វែង​​​​​​សម្រាប់​​​ប្រជាពល​​​រដ្ឋ​​​រាប់​​​លាន​​​នាក់​​​​​​ ដែល​​​ការ​​​រស់​​​នៅ​​​​​​របស់​​​ពួក​​​គាត់​​​អាស្រ័យ​​​លើ​​​ទន្លេ​​​ និង​​​​​​ដៃ​​​ទន្លេ​​​ ដោយ​​​បណ្ដាល​​​ឲ្យ​​​ក្រុម​​​សាស្ត្រaចារ្យ​​​​​​លើក​​​ឡើង​​​​​​ពី​​​ក្ដី​​​កង្វល់​​​ទាំង​​​នេះ​​​​​​នៅ​​​ឯសន្និសីទ​​​​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។

សន្និសីទ​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​​​​វិទ្យាស្ថាន​​​ស្រាវ​​​ ជ្រាវ​​​អភិវឌ្ឍ​​​ន៍​​​កម្ពុជា​​​ CDRI កម្មវិធី​​​​​​អភិវឌ្ឍន៍​​​សហប្រជាជាតិ​​​ UNDP និង​​​វិទ្យាស្ថាន​​​ Stock-holm International Water Institute នេះ​​​ មាន​​​ការ​​​ចូល​​​រួម​​​ពី​​​​​​បណ្ដា​​​សាស្ត្រាចារ្យ​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ ដើម្បី​​​​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​​​​ឧបសគ្គ​​​​​​ផល​​​នេសាទ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​វៀតណាម​​​​​​នឹង​​​ប្រឈម​​​ នៅ​​​ពេល​​​ដែល​​​​​​ទំនប់​​​​​​​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​លើ​​​​​​បិទ​​​ផ្លូវ​​​​​​ការ​​​​​​ធ្វើ​​​បម្លាស់​​​​​​ទី​​​របស់​​​ត្រី​​​ ហើយ​​​វា​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​បរិមាណ​​​ត្រី​​​ថយ​​​ចុះ​​​យ៉ាង​​​ច្រើន​​​។

អ្នករៀប​​​ចំ​​​​​​សន្និសីទ​​​​​​រយៈ​​​ពេល​​​​​​ពីរ​​​ថ្ងៃ​​​​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយ​​​ថា “ការ​​​ស្រាវជ្រាវ​​​​​​បឋម​​​បង្ហាញ​​​ថា ការ​​​​​​គំរាម​​​កំហែង​​​​​​ចំពោះ​​​​​​សន្ដិសុខ​​​​​​ស្បៀង​​​​​​នៅ​​​អាង​​​​​​ទន្លេ​​​មេគង្គ​​​ គឺ​​​​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​អ្វីដែល​​​​​​គេ​​​បាន​​​គិត​​​ទុក​​​​​​ពី​​​មុន​​​ទៅ​​​ទៀត​​​ ហើយ​​​​​​សេនារីយោ​​​ជា​​​ជម្រើស​​​ ដើម្បី​​​ការពារ​​​សន្ដិសុខ​​​ស្បៀង​​​​​​មិន​​​ទាន់​​​មាន​​​​​​​​​នៅ​​​ឡើយ​​​ទេ​​​”។

បណ្ដា​​​រដ្ឋាភិបាល​​​​​​នៃ​​​​​​បណ្ដា​​​ប្រទេស​​​​​​នៅ​​​អាស៊ី​​​អាគ្នេយ៍​​​ ដែល​​​ស្ថិត​​​នៅ​​​​​​តាម​​​បណ្ដោយ​​​ទន្លេ​​​មេគង្គ​​​​​​បាន​​​​​​សម្រេ​​​ច​​​ជា​​​យូរមក​​​​​​ហើយ​​​​​​​​​ថា ​​​ការ​​​សង់​​​ទំនប់​​​​​​វារីអគ្គិសនី​​​​​​កាត់​​​​​​ទន្លេ​​​​​​ប្រវែង​​​៤.៤០០​​​គីឡូម៉ែត្រ​​​នេះ​​​ គឺ​​​ជា​​​វិធី​​​ល្អ​​​បំផុត​​​ ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​កើន​​​ឡើង​​​តម្រូវ​​​ការ​​​​​​អគ្គិសនី​​​ ដោយ​​​គ្រាន់​​​តែ​​​នៅ​​​​​​ទន្លេ​​​មេគង្គ​​​ក្រោម​​​ ​​​​​​ទំនប់​​ធំៗ​​​​​​រហូត​​​ដល់​​​ទៅ​​​១១​​​​​​ត្រូវ​​បាន​​​គ្រោង​​​សាង​​​សង់​​​​​​​​​កាត់​​​ទន្លេ​​​នេះ​​​​​​ រួម​​​ទាំង​​​ទំនប់​​​ចំនួន​​​ប្រាំពីរនៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ និង​​​ពី​​​​​​រ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ផង​​​ដែរ​​​។​​​​​​

ប៉ុន្តែ​ចាំ​បាច់​​​ត្រូវ​​​មាន​​​ការ​​​ឆ្លើយតប​​​​​​ភ្លាមៗ​​​​​​និង​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ ប្រសិន​​​បើ​​​​​​ប្រទេស​​​កម្ពុជា​​​និង​​​ប្រទេស​​​សង់​​​ទំនប់​​​ផ្សេងៗ​​​ទៀត​​​​​​​​​ចង់​​​​​​ទប់​​​ស្កាត់​​​​​​ហានិភ័យ​​​ជិត​​​កើត​​​មាន​​​ឡើង​​​ដែល​​​បង្ក​​​ដោយ​​​​​​​​​គម្រោង​​​​​​ទាំង​​​នោះ​​​។

លោក​​​ ជេម ភីតថក់​​​  (James Pittock) សាស្ត្រាចារ្យ​​​​​​ជាន់​​​ខ្ពស់​​​​​​នៅ​​​​​​​​​សាលា​​​ Fenner School of Environment and Society នៃ​​​សាកល​​​វិទ្យាល័យ​​​ជាតិ​​​អូស្ត្រាលី​​​ (Australia National University) បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ធម្មតា​​​បណ្ដា​​​រដ្ឋាភិបាល​​​​​​តែង​​តែ​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​​​​ពី​​​ផ​​​ល​​​ប៉ះពាល់​​​ផ្នែក​​​បរិស្ថាន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ពួក​​​គេ​​​​​​​​​មិន​​​បាន​​​គិត​​​គូ​​​ព​​​ី​​​​​​បរិក្ខា​​​ផ្គត់​​​ផ្គង់​​​ជាក់​​​លាក់​​​ ឬ​​​​​​អាហារ​​​រូបត្ថម្ហ​​​  ដែល​បាន​​​បាត់​​​បង់​​​​​​នៅ​​​ក្នុង​​​ការវិភាគ​​​របស់​​​ខ្លួន​​​ស្ដីពី​​​​​​ការ​​​ខាត​​​បង់​​​ និង​​​អត្ថ​​​ប្រយោជន៍​​​​​”។

លោក​​​ ជេម ភីតថក់ ដែល​​​កា​​រ​​​ស្រាវ​​​ជ្រាវ​​​របស់លោក​​​ពិនិត្យ​​​​​​លើ​​​ការ​បាត់​បង់​ជាតិ​ប្រូតេ​​​អ៊ីន​​​នៅ​​​ក្នុង​​​របប​​​អាហារ​​​​​​របស់​​​កម្ពុជា​ ដែល​​​​​ធ្វើ​​​ឲ្យ​​​បរិមាណ​​​ត្រី​​​​​​​​​ធ្លាក់​​​ចុះ​​​ ដោយ​​​សារ​​​តែ​​​ប្រូតេ​​​អ៊ី​​ន​​​ពិបាក​​​​​​រក​​​អ្វីមក​​​ជំនួស​​​​​​ជាង​​​កាឡូរី។ លោក​​​បាន​​​​​​​​​ចោទ​​​សួរ​​​ថា​​​ “ប្រទេស​​​កម្ពុជា​​​​​​នឹង​​​ត្រូវ​​​ការ​​​​​​ជំនួស​​​​​​ប្រូតេអ៊ីន​​​ត្រី​​​ដែល​​​បាន​​​បាត់​​​បង់​​​ចំនួន​​​៣៤០.០០០​​​តោន​​​ [ក្នុង​​​មួយ​​​    ឆ្នាំៗ] ដោយ​​​សារ​​​តែ​​​គម្រោង​​​​​​ទំនប់​​​​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​លើ​​​​​​…។ ដូច្នេះ​​​តើ​​​​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​​​​យ៉ាង​​​ដូចម្ដេច​​​​​​?”។

ការ​​​បង្កើន​​​​​​ការ​​​ផលិត​​​​​​ប្រូតេ​​​អ៊ីន​​​ពី​​​ប្រភព​​​ផ្សេងៗ​​​មាន​​​រួច​​​ទៅ​​​ហើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដូចជា​​​សត្វពាហនៈ​​​ជា​​​ដើម​​​​​​នោះ​​​ភ្លាមៗ​​​ទំនង​​​ជា​​​មិន​​​អា​​​ចសម្រេច​​​បាន​​​ឡើយ​​​ពីព្រោះ​​​វា​​​ត្រូវ​​​ការ​​​បង្កើន​​​​​​យ៉ាង​​​ច្រើន​​​​​​នូវ​​​វាល​​​​​​​​​ស្មៅ​​​ដល់ទៅ​​​២៤.០០០​​​គីឡូម៉ែត្រ​​​ក្រឡា​​​បន្ថែម​​​ទៀត​​​ ដែល​​​មាន​​​ទំហំ​​​ប្រហែល​​​​​​នឹង​​​​​​ប្រទេស​​​ព្រុយណេ​​​ ព្រមទាំង​​​​​​ទឹក​​​ ជី ចំណីសត្វ ហើយ​​​បាន​​​បង្កើន​​​សមត្ថភាព​​​មនុស្ស​​​ ហើយ​​​នឹង​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ឡើង​​​ថ្លៃ​​​ចំណី​​​អាហារ​​​និង​​​ការ​​​បញ្ចេញ​​​ឧស្ម័ន​​​ផ្ទះ​​​កញ្ចក់​​​​​​កាន់​​​តែ​​​ច្រើន​​​។

ការ​​​ធ្វើ​​​វារី​វប្បកម្ម​​​អាច​នឹង​ជួយ​កាត់បន្ថយ​​​​​​ការ​​​​​​ខាត​​​បង់​​​ ប៉ុន្តែ​​​វា​​​នឹង​​​ប្រែ​​​ក្លាយ​​​​​​ពីការ​​​​​​មាន​​​​​​​​​​​​កសិដ្ឋាន​​​ជា​​​លក្ខណៈ​​​គ្រួសារ​​​ទៅ​​​​​​ជា​​​កសិដ្ឋាន​​​សម្រាប់​​​ទីផ្សារ​​​ ធ្វើ​​​ឲ្យ​​​ត្រី​​​មាន​​​តម្លៃ​​​ខ្លាំង​​​ពេក​​​​​​សម្រាប់​​​​​​តម្រូវ​​​ការ​​​​​​ក្នុង​​​ស្រុក​​​ ហើយ​​​មាន​​​ន័យ​​​ថា បរិមាណ​​​ត្រី​​​​​​នឹង​​​ត្រូវ​​​​​​បាត់​​​បង់​​​​​​ដោយ​​​សារ​​​​​​ការ​​​នាំចេញ​​​។ លើស​​​ពីនេះ​​​ទៅ​​​ទៀត​​​​​​ប្រទេស​​​កម្ពុជា​​​ទំនង​​​​​​ជា​​​ទទួល​​​បាន​​​​​​​​​អត្ថប្រយោជន៍​​​ពី​​​​​​ទំនប់​​​ទាំង​​​នេះ​​ តិច​​​ជាង​​​​​​បណ្ដា​​​ប្រទេស​​​​​​ជាប់​​​​​​ទន្លេ​​​មេគង្គ​​​ផ្សេ​​​ងៗ​​​ទៀត​​​ ដោយ​​​​​​ទំនប់​​​​​​របស់​​​ខ្លួន​​​​​​នឹង​​​ផលិត​​​អគ្គិសនី​​​​​​បាន​​​តិច​​​​​​ជាង​​​​​​គេ​​​ ដោយ​​​សារ​​​តែ​​​ស្ថិត​​​នៅ​​​​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​ មាន​​​ន័យ​​​ថា ហានិ​​​ភ័យ​​​សន្ដិសុខ​​​ស្បៀង​​​​​​នៅ​​​តែ​​​ខ្ពស់​​​នៅ​​​ឡើយ​​​។

លោក​​​ ភីតថក់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​​​​ស្រាវជ្រាវ​​​របស់​​​យើង​​​បង្ហាញ​​​ថា ប្រទេស​​​កម្ពុជា​​​​​​នឹង​​​ជា​​​ប្រទេស​​​ខាតបង់​​​ខ្លាំង​​​ ដោយ​​​សារ​​​គម្រោង​​​​​​ទំនប់​​​​​​វារីអគ្គិសនី​​​ធំៗ​​​​​​បែប​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា ទន្លេ​​​សាប​​​ ដែល​​​ជា​​​ទន្លេ​​​មាន​​​ប្រភព​​​ត្រី​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​​​​ទី​​​៤ នៅ​​​ក្នុងពិភពលោក​​​ ដោយ​​​ផលិត​​​ត្រី​​​បាន​​​​​​​​​ចំនួន​​​៥០០.០០០​​​តោន​​​​​​ត្រី​​​​​​ក្នុង​​​​​​   មួយ ឆ្នាំ​​​ៗ អាច​​​​​​នឹង​​​ជួប​​​​​​ជោគវាសនា​​​អាក្រក់​​​​​​បំផុត​​​ ដោយ​​​ការ​​​​​​កាត់​​​បន្ថយ​​​៥០​​​ភាគរយ​​​​​​នៅ​​​ផ្នែកផលិតកម្ម​​​ត្រី​​​​​​ក្នុងរយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​បន្ទាប់។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​សូ​​​ម​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​​​​មាន​​​ការ​​​ទទួល​​​​​​​​​ខុសត្រូវ​​​ ដើម្បី​​​ពន្យល់​​​​​​បក​​​ស្រាយ​​​ថា តើ​​​ការ​​​ផ្គត់​​​ផ្គង់​​​ស្បៀង​​​អាហារ​​​​​​​​​នឹង​​​ត្រូវ​​​រក្សា​​​ទុក​​​​​​​​​ដោយ​​​របៀប​​​ណា​​​​​​ព្រម​​​ទាំង​​​ការ​​​សម្រេច​​​ចិត្ត​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ផង​​​ដែរ​​​។

ការងារ​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​​​​រួច​​​ទៅ​​​ហើយ​​​​​​លើ​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​​​​សាយ៉ាប៊ូ​​​រី ដែល​​​មាន​​​ទំហំ​​​ធំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ ដោយ​​​រដ្ឋាភិបាល​​​ឡាវ​​​​​​បាន​​​សម្រេច​​​​​​ជា​​​ឯកច្ឆ័ន​​​​​​ឲ្យ​​​​​​បន្ត​​​ការ​​​សាង​​​សង់​​​​​​ទំនប់​​​ដនសាហុង​​​ ជា​​​ទំនប់​​​វារី​​​អគ្គិសនី​​​កម្លាំង​​​២៤០​​​មេហ្គាវ៉ាត់​​​​​​ ដែល​​​អ្នក​​​រិះគន់​​​និយាយ​​​ថា នឹង​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​​​ដល់​​​ជលផល​​​​​​​​​នៅ​​​​​​ខ្សែទឹក​​​ខាង​​​ក្រោម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​វៀតណាម ពីព្រោះ​​​វា​​​បិទ​​​ដៃ​​​ទន្លេ​​​មួយ​​​ក្នុង​​​ចំណោម​​​ដៃ​​​ទន្លេ​​​សំខាន់​​​ៗ​​​ចំនួន​​​​​​១៧​​​​​​នៃ​​​ទន្លេ​​​មេគង្គ​​​។

គណៈកម្មការ​​​ទន្លេ​​​មេគង្គ​​​ជា​​​ទីភ្នាក់ងារ​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​ប្រទេស​​​កម្ពុជា​​​ ឡាវ​​​ ថៃ​​​ និង​​​វៀតណាម​​​ តាម​​​រយៈ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទន្លេ​​​មេគង្គ​​​​​​ឆ្នាំ​​​១៩៩៥ ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា មាន​​​ការ​​​សិក្សា​​​​​​ពី​​​ផល​​​ប៉ះពាល់​​​ផ្នែក​​​​​​​​​បរិស្ថាន​​​​​​ឆ្លង​​​ដែន​​​ជា​​​មុន​​​សិន​​​មុន​​​ពេល​​​គម្រោង​​​ទំនប់ធំៗ​​​ត្រូវ​​​បាន​​​ផ្ដល់​​​ភ្លើង​​ខៀវ​​​​​ឲ្យ​​​នោះរហូត​​​មក​​​​​​ទល់​​​ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​​​​ការ​​​​​​​​​ឯកភាព​​​គ្នា​​​នៅ​​​ឡើយ​​​ទេ​​​។

សាស្ត្រាចារ្យ​​​មួយ​​​រូប​​​ផ្នែក​​​ភូមិវិទ្យា​​​ ឈ្មោះ​​​ Nathanial Matthews នៅ​​​មហាវិទ្យាល័យ​​​ King’s College London បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថាន​​​ភាព​​​នយោបាយ​​​ និង​​​សេដ្ឋកិច្ច​​​នៃ​​​ទំនប់​​​វារី​​​អគ្គិសនី​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​និយាយ​​​សម្រាល​​​ ដោយ​​​កំណត់​​​ការ​​​​​​ពិភាក្សា​​​អំពី​​​​​​​​​ផល​​​ប៉ះពាល់​​​​​​និង​​​ជម្រើស​​​ផ្សេងៗ​​​ក្នុង​​​ការ​​​​​​គាំទ្រ​​​​​​ការ​​​ផ្ដោត​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​រយៈ​​​ពេល​​​ខ្លី”។  លោក​​​បាន​​​បន្ថែម​​​ថា ​​​ដំណោះស្រាយ​​​ផ្នែក​​​បច្ចេកទេស​​​និង​​​វិទ្យាសាស្ត្រ​​​​​​អាច​​​ទៅ​​​រួច​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​រារាំង​​​​​​ដោយ​​​សារ​​​ការ​​​ពិចារណា​​​អំពី​​​សេដ្ឋកិច្ច​​​និង​​​នយោបាយ​​​រយៈ​​​ពេល​​​ខ្លី៕ សុខុម​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស