29 C
Phnom Penh

ការដំឡើង​ពន្ធគយ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញលក់​រាយ​ឡើង​ថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាល​ ពាណិជ្ជករ​ និង​សេដ្ឋ​បាន​លើកឡើងថា មន្ត្រី​គយនៅតាម​តំ​បន់​ព្រំដែន​នៃប្រទេស​កម្ពុជា ​​កំពុ​ង​ទទួលបាន​សេចក្តីណែនាំ ឲ្យ​បង្កើន​កិច្ច​ខិ​តខំប្រឹង​ប្រែង​​ក្នុងការ​ត្រួត​ពិនិត្យ ​និង​យក​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​លើគ្រប់មុខ​ទំនិញ​ ដែល​ត្រូវ​​បាន​នាំចូល​មក​ប្រទេស​កម្ពុជា​ ​ជាហេតុ​ប​ណ្តាល​ឲ្យ​ថ្លៃ​ដើម​ទំនិញ​នាំចូល​​​​​និ​​ងថ្លៃ​​ទំនិ​ញ​លក់រាយ​ជាច្រើន​ប្រភេ​ទកើនឡើង​។

លោក ប៊ូ ​ប៊ុណ្ណារ៉ា ​ប្រធាន​ផ្នែក​ទំនាក់​ទំន​ង​​ សា​ធារណៈនៃអគ្គនាយក​ដ្ឋាន​គយ ​និ​ង​រដ្ឋាករ​ បាន​លើកឡើងកាលពីម្សិល​មិញ​ថា ​តាំង​ពី​ដើមខែ​វិច្ឆិកា​មក រដ្ឋាភិបាល​បាន​​និងកំពុង​ពង្រឹង​ការអនុវត្ត​ការ​ត្រួតពិនិ​​ត្យ​​​​គយ​ និង​ពន្ធដា​ ដើម្បី​កាត់​បន្ថយ​សកម្មភា​ព​​រត់​ពន្ធ​ទំនិញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ បង្កើន​ប្រាក់ចំណូលរដ្ឋ​។

លោក ប៊ុណ្ណារ៉ា ​មាន​ប្រសាសន៍​ថា “យើងបាន​ចាប់​ផ្តើម​អនុវត្ត​ផែនការ​ប្រ​តិ​បត្តិការ​កាលពីដើម​ខែ​វិ​ច្ឆិកា​​ ដើម្បី​ពង្រឹ​ង​ប្រសិទ្ធ ភាព​​ការងារ​របស់យើង​ឲ្យបាន​លឿ​​ន”។ លោក​បានមាន​ប្រសាសន៍​​បែប​ក្នុ​ង​ន័យ​សំដៅ​ទៅ​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុ​ង​ការត្រួតពិនិត្យ និង​យកពន្ធ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ លើផល​ិត​ផល​ដែ​​លត្រូវបាននាំចូល​មក​ប្រទេស​កម្ពុជា​។

លោក​បានមានប្រសាសន៍ថា“ យើង​បាន​កំណត់​យក​ការ​ពង្រឹង​ការ​ប្រមូល​ចំណូ​ល​[នៅតាម​ព្រំដែន​] ជាអាទិភាព ពីព្រោះ​សកម្ម ភាព​រត់​ពន្ធ​កំពុង​កើនឡើង​ ​ហើយ​យើ​ង​កំពុង តែ​បាត់​បង់ចំណូល​រដ្ឋ”។ ​លោក ប៉ែន ​ស៊ីម៉ន ​អគ្គនាយក​អគ្គ​នា​យ​ដ្ឋាន​គយ និងរដ្ឋាករ​​បានចេញលិខិត​ផ្ញើ​ជូន​ដល់​មន្ត្រីគយ​ទាំងឡាយ កា​លពីថ្ងែ​១៤​ខែ​វិច្ឆិកា​ ដោយ​លើកឡើង​នូវ​គោល​ការ​ណ៍​ណែនាំ​ឲ្យ​​មន្ត្រី​បំពេញ​ការ​ងារ​របស់ខ្លួ​ន​​ឲ្យ​បានត្រឹមត្រូវ​ ​និង​ពង្រឹង “ស្មារតីសីល​ធ​ម៌​របស់​ខ្លួន​ក្នុងការ​​ត្រួតពិនិត្យ​ពន្ធ​គយ”។

លិខិត​របស់​លោក ​ស៊ីម៉ន ​មាន​ខ្លឹម​សា​រ​ថា “មន្ត្រីគយ​ត្រូវតែ​បំ​ពេញ​កាតព្វកិច្ច​របស់ខ្លួន​ ប្រកបដោយ​ស្មារតី​សីលធម៌​ស្មោះត្រង់​ ​ទៅ​តាម​បទ​បញ្ជា​ ដោយ​មិនមាន​កា​រ​រើស​អើង​ និង​លម្អៀង​ទៅលើ​បក្សពួក​ មិ​ត្តភ័ក្ត្រ​ ​ឬក៏​សាច់​ញាតិ”។​ ​លោក ឈី យុន ​ម្ចាស់​ក្រុម​ហ៊ុន ​អឹម​ធី​ស៊ី ​អ៊ីម​ផត អេន អ៊ីច​ផត ខូ អិល​ធីឌី (MTC Imp​ort &​ Exp​ort C​o., ​Ltd.) ​បាន​លើកឡើ​ង​ថា ​ការ​ងារ​ពន្ធដាដែលត្រូវ​ពង្រឹង​កាលពី​ពេល​ថ្មីៗ​នេះ​ កំពុងតែ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​រ​​បស់​លោក​បង្កើន​ពេលវេលា​ និង​ប្រាក់​កាស​ ដោ​យសារតែ​សកម្មភាព​បញ្ជូន​ទំនិ​ញ​ឆ្លង​កាត់​ព្រំដែន​ មាន​ល្បឿន​យឺតជាង​មុ​ន​និង​ត្រូវ​ចំណាយ​ថ្លៃដើម​កាន់តែ​ច្រើន​។​

លោក​បានមាន​ប្រសា​សន៍ថា “យើង​មា​ន​​បញ្ហា​ក្នុងការ​នាំចូល​ទំនិញ​ទ្រង់ទ្រាយ​តូច​ ពី​ព្រោះ​បន្ទាប់​ពីរដ្ឋាភិបាល​ចាត់វិ​ធាន​ការ​តឹង​រឹងជាង​មុន​លើ​សកម្មភាព​នាំចេញ​​ និងនាំចូល​ ​មន្ត្រី​គយ​ត្រូវ​ពិនិត្យ​ឲ្យបាន​១០​០​ភាគរយ​លើ​ទំនិញរបស់​យើង​ ដូច្នេះ​ យើ​ង​ខាត​បង់​ពេល​វេលា​ ​ហើយ​យើង​ក៏​បាត់​ប​ង់​ប្រាក់ចំណូ​ល​១៥​ភាគរយ​ដែរ”។

​លោក ​ឈី យុន ​ដែលនាំ​ចូល​ផលិត​ផ​ល​ផ្សេង​ៗ​ តាម​ច្រក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ព្រំដែន​ខេត្ត​កោះកុង​ និង​ព្រំដែន​ប្រទេស​ថៃ​ បាន​លើកឡើង​បន្តថា តាំងពីរដ្ឋាភិបាល​​ប​ញ្ជាឲ្យ​មន្ត្រី​គយ​ត្រួតពិនិត្យ​ទំនិញ​ ឲ្យមាន​ប្រ​សិទ្ធ​ភាព​ជាងមុន​មក លោក​បាន​បាត់​ប​ង់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ និង​ទទួ​ល​បាន​ប្រាក់​ចំណេញ​តិចជាង​មុន ​ដូច្នេះ​លោក​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​ដែ​ល​មាន​គុណភាព​ខ្ពស់​ ដែល​នាំចូល​ពី​តំបន់​អឺរ៉ុ​ប​វិញ​។

​តំណាង​វិស័យ​កាត់ដេរ​ ​និង​ទេស​ចរ​​ណ៍​ ក៏បាន​លើកឡើង​ផងដែរថា ​ចំណាត់​កា​រ​ថ្មី​របស់រដ្ឋាភិបាល​ក្នុងការ​ត្រួតពិនិត្យ​ពន្ធ​គយ ​និង​ពន្ធដា នឹង​បង្ក​ផល​ប៉ះពាល់​ដល់​​មូល​ដ្ឋាន​សេវាកម្ម​ក្នុងវិស័យ​ទាំងនេះ​។

​លោក កែ​ន លូ ​អគ្គ​លេខាធិការ​សមា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(Garment ​Manuf​acturers ​Associ​ation ​in ​Camb​odi a) ​ហៅកាត់ថា GMAC ​បានលើកឡើង​ថា​ ខណៈដែល​តម្លៃ​វត្ថុធាតុ​ដើម នៅ​​ក្នុង​វិស័​យ​កា​ត់​ដេរ​នឹង​មិន​ទទួល​ផលប៉ះពាល់​ខ្លាំង​ក្លា​ទេ​នោះ​ ម្ចាស់​រោង​ចក្រ​នៅតែ​ទទួល​រ​ង​នូវផល​ប៉ះពាល់​ប្រយោល​ ពី​ថ្លៃ​ដើម​រស់​នៅ​ខ្ពស់ជាង​មុន​របស់​កម្មករ​-កម្មការិនី​។លោក​មាន​ប្រសា​សន៍ថា “ ប្រសិន ​បើ​​តម្លៃ​កើនឡើង​… ច្បាស់​ណាស់​ វា​នឹង​ដាក់​សម្ពាធ​​​បន្ថែ​ម​​ទៅ​លើ​​ផ្នែ​ក​​ប្រាក់​ឈ្នួល​ ​ជា​​​ហេតុ​​ បណ្តាល​ឲ្យ​យើង​​ទទួល​ផល​​ប៉ះ​​​ពាល់”។

លោក ​ហូ វណ្ឌី ​សហ​​ប្រ​ធា​ន​​ក្រុ​ម​​​កា​រ​​​ងារ​​​ទេស​ច​រណ៍​​រដ្ឋា​​ភិ​បាល​​​-ឯក​​​ជ​ន​​បា​ន​​លើក​ឡើ​ង​ ផ​ង​ដែរ​​​ថា វិ​ស័​យ​​​ទេស​​ចរណ៍​ “ពិត​ជា​​”​ទទួល  ​​​ រ​ង​ផល​ប៉ះ​​​ពាល់​​​ដោ​យ​​​សារ​​​កំ​ណើន​​ថ្លៃ​​ទំ​និញ​។ លោក​បា​ន​មា​ន​​​ប្រ​សាស​​ន៍​ថា “ តា​ម​រយៈ​​ការ​​អ​នុ​វត្ត[គោល​​នយោបា​យគយ]​វិញ​ តម្លៃសេវា​​ទេស​ចរណ៍នឹ​ង​​ទទួល​រង​ផល​​ប៉ះ​ពាល់​ ក៏​ដូច​ ជាថ្លៃ​​សេវា​ស្នាក់​​នៅ​[ក្នុង​ប្រទេ​ស​ កម្ពុជា]ផង​ដែរ​។ រឿង​​​នេះ​ច្បាស់​​​​ជា​នឹ​ង​កើត​ឡើ​ង​​១០០​​ភាគ​​រយ​”។

លោក​បា​ន​​​លើក​​ឡើ​ង​បន្ថែ​ម​​ទៀត​ថា ដោ​យ​សារតែ​មា​ន​​ការ​​ប្រ​កួ​ត​ប្រជែ​ង​យ៉ាង​ស្វិត​​ស្វាញ​​ក្នុ​ង​​តំ​បន់​ ក្នុ​ង​កា​រ​​​ទាក់​​ទាញ​ភ្ញៀវ​​​ទេស​​ចរ ​កំ​ណើន​​​នៃ​ថ្លៃ​​ស្នាក់​នៅ  ​​​នៅ​ក្នុ​ង​​​ប្រទេ​ស​​​កម្ពុជា​​មិនមែន​​​ “ជា​​រឿង​ល្អ​សម្រាប់​​វិ​ស័យ​​​ទេស​​ចរ​​ទេ​​នៅ​ពេល​​​បច្ចុប្បន្ន​​​នេះ”។ ក៏​​​ប៉ុន្តែ ខណៈ ​ដែល​កា​រ​​​អនុ​វត្ត​​ច្បាប់​ត្រួ​ត​​​ពិ​និត្យ​​​ពន្ធគយ​ និ​ង​ពន្ធ​ដា​​​របស់​រដ្ឋា​​ភិ​បា​ល ​​អាច​​​ជា​ផល​​​ប៉ះ​ពាល់​​​ទៅ​លើ​​អា​​​ជី​វ​កម្ម​​នានា ​​​ក្នុ​ង​រយៈពេល​​ខ្លី​នោះ​លោក​​បណ្ឌិត ​កង ច័ន្ទ​តារា ​​រ័ត្ន សេដ្ឋ​វិទូ ​និង​ជា​​ប្រធា​នវិទ្យាស្ថាន​កម្ពុជា​ ​ដើម្បី​សិក្សា​​កា​រ​​​អភិ​​​វឌ្ឍ (Cambodian Institute for Development  Study) ​បា​ន​​លើក​​ឡើ​ង​ថា កំ​ណើន​​​ថ្លៃ​​ទំនិ​ញ​លក់​​រាយ​​​​ទំ​នង​​ជា​​​ប្រតិ​កម្ម​​រយៈពេល​​​ខ្លី​ពី​ទី​ផ្សារ ដែល​​អា​ច​​ត្រូ​វ​បា​ន​​​កែ​សម្រួល​ ដោ​យ​គោលនយោ​បាយ​រដ្ឋា​ភិ​បាល​ ​ក្នុ​ង​កា​រលើក​​កម្ពស់​ទំ​និញ​ផលិត​ក្នុ​ង​ស្រុក​។

សេដ្ឋវិទូ​រូប​នេះ​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​   “ខ្ញុំ​​គិត​ថា ​រឿង​​នេះ​[កា​រកើន​​​ឡើង​នៃ​ថ្លៃ]​ ​​​គឺ​​ជា​​ផល​ប៉ះ​​​ពាល់​រយៈពេល​ខ្លី​។ នៅ​ពេល​​ដែល​​​ ទី​ផ្សារចាប់​ផ្តើម​សម្រប​ខ្លួ​ន​​​ទៅ​នឹ​ង​​តម្លៃ​​​ថ្មី​ ​ខ្ញុំ​​សង្ឃឹម​​ថា ​​នឹង​មា​ន​ផល​ប៉ះ​​ពាល់​​​ជំ​​នួស​មួ​យ​    ​ក្នុ​ង​រយៈ​​ពេល​​ប្រហែល​កន្លះ​ឆ្នាំ​​ខាង​មុខ”។ លោក​​​បា​ន​​បន្ថែ​ម​​ថា សហ​គ្រិ​​ន​នៅ​ក្នុ​ង​​​ប្រទេ​ស​កម្ពុជា ​គួ​រ​​​តែ​​ត្រូ​វ​បា​ន​លើក​​​ទឹក​​ចិត្ត​ឲ្យ​បោះ​​​ទុន​វិ​និ​យោគ​​​ទៅ​លើ​គម្រោង​ផលិត​កម្ម​​ទំ​និញ​​​នៅ​ក្នុ​ង​ប្រទេ​ស ដើ​ម្បី​​ប្រកួ​ត​​ប្រ​ជែ​ង​​​ជាមួ​យ​ផលិត​ផល​​ដែល​មា​ន​តម្លៃ​ថ្លៃ​​​ជាង​។

លោកបណ្ឌិត កង ច័ន្ទ​តា​​​រា​​រ័ត្ន បា​ន​មា​ន​  ប្រ​សាស​​ន៍​​បន្តថា “ខ្ញុំ​គិត​ថា​ ទំ​និញ​​ដូច​​ជា​​​អង្ករ    និ​ង​ផលិត​ផល​កសិ​កម្មផ្សេង​​​ៗ​ទៀត​អា​ច​​សម្រប​​​ ខ្លួ​ន​​​​បា​ន​ ប្រសិ​ន​បើ​រដ្ឋា​ភិ​បាល​ព្យា​យាម​​​ជំ​រុញ​​​វិ​និ​យោគ​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ដើម្បី​​​ទាក់​​​ទាញ​​​ទាំ​ង​​វិ​និ​យោគ​ផ្ទាល់​​ពី​បរទេ​ស​[Foreign Direct Investment] ហៅ​កាត់​​ថា FDI ទាំ​ង​​វិនិយោគក្នុ​ង​ស្រុក​ ប្រសិនបើ​មិន​មា​ន​កា​រ​​​ខិត​ខំ​បែប​នេះ​ទេ ថ្លៃ​​​ទំ​​និញ​​​​ដែល​កើន​​​ឡើង​បែប​នេះ​ អាច​នឹង​​​បណ្តាល​ឲ្យ​​​អតិផរណា​​កើត​ឡើង​​ក្នុ​ង​ឆ្នាំ​នេះ​”៕ សុធា​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស