27 C
Phnom Penh

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិ​ប​ត្តិ​ករ​ចល័តបញ្ឈប់​ការ​ផ្តល់​ទឹកប្រាក់​បន្ថែម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លិខិត​បង្គាប់​បញ្ជា​ ដែល​ទី​ស្តី​​​ការ​គណៈរដ្ឋ​មន្ត្រីបានផ្ញើ​ជូន​ក្រុម​ហ៊ុន​ទូរស័​ព្ទចល័ត​ទាំង​​​អស់​ ​និង​ស្ថាប័ន​បញ្ញត្តិករ​ទូរគមនា​គ​មន៍​កម្ពុជា​ បាន​បង្ហាញថា ​រដ្ឋាភិបាល​បាន​ប​ញ្ជា​ឲ្យ​​​​​​​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​​ទាំង​​​ប្រាំពីរ​​​អនុវត្ត​តា​ម​​ច្បាប់​​​ដែល​​កំ​ណត់​តម្លៃ​​អប្ប​​ប​​រមា​​ សម្រាប់​ការ​ហៅ​ចេញ​ ​​ដោ​យ​​​បញ្ឈប់​​​​កម្ម​វិធី​ផ្តល់​​​ទឹក​ប្រាក់​បន្ថែម​ និង​កម្មវិធី​​បញ្ចូល​​ទឹក​​ប្រាក់​មា​នអត្ថ​​ប្រយោ​ជន៍​បន្ថែ​ម​​​យ៉ាង​​​ច្រើន​​​​​របស់​​ខ្លួ​ន​។ ក្រុ​ម​​ហ៊ុ​ន​​​ទូ​រ​ស័ព្ទ​​ចល័ត​​ទាំ​ង​អស់ត្រូ​វ​​​តែអ​នុ​​​វត្ត​តា​ម​​បទ​​បញ្ជា​​នេះ ​​​គិត​ត្រឹម​​​ថ្ងៃ​ព្រ​​​ហស្បតិ៍ ​​ដើម្បី​​​បង្កើន​​ប្រាក់​ចំ​ណូ​ល​​រដ្ឋា​​ភិ​បាល​ នេះ​បើ​យោង​តា​ម​​លិខិតរបស់ទី​ស្តី​​​ការ​គណៈរដ្ឋ​មន្ត្រី ប្រតិ​ប​ត្តិ​ករ និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជាដែល​​​​បា​ន​ឲ្យ​​ដឹង ​កា​ល​​​​​ពី​​ម្សិល​​មិញ​។

កា​រ​​ផា​ក​​​ពិ​ន័​យ​សម្រាប់​​កា​រ​​មិ​ន​​អនុ​វត្ត​​​តាម​បទ​បញ្ជា​នេះ​ មា​ន​តាំ​ង​​​ពី​រូ​បភាព​​ផា​ក​​​ពិ​ន័យ​​ជាប្រាក់ រហូត​​ដល់​​កា​រ​​​ដក​​​​​ហូត​​អាជ្ញា​​ប័ណ្ណ។ ក្រុម​ហ៊ុន​​ប្រតិ​បត្តិ​ករ​​ទូរ​​ស័​​ព្ទ​ចល័ត​​​ភាគ​​ច្រើន​​​នៅ​ក្នុ​ង​​​​ប្រទេ​ស​​កម្ពុជា​ ​​បា​ន​ផ្តល់​​​ទឹក​ប្រាក់​​​​បន្ដែ​ម​​​ដល់​​អតិ​ថិ​ជន​​​​របស់​ខ្លួន​ ក្នុ​ង​​នោះ​ក៏​​មា​ន​​​ក្រុ​ម​​ហ៊ុន​​​ធ​ំៗបំ​ផុត​​ពីរ​​ គឺ​​ក្រុម​ហ៊ុន ម៉ូ​​ប៊ី​ថែល និង​​ក្រុម​​ហ៊ុ​ន​ស្មាត​ ​​ដែល​ផ្តល់​អត្ថ​​ប្រ​យោជន៍​ច្រើន​​បំ​ផុត​មួ​យ​​ចំ​នួន​ផង​ដែរ​។

ក្រុ​ម​​ហ៊ុ​ន ម៉ូ​​ប៊ី​​ថែល ​​ដែល​​​ជា​កម្ម​សិទ្ធិ​​​របស់​​ក្រុ​ម​ហ៊ុន​​​ពហុ​​ចំ​នួ​ន​ក្នុ​ង​ស្រុក​ រ៉ូយ៉ាល់គ្រុប ​​បា​ន​ផ្តល់​​​ទឹក​ប្រាក់​បន្ថែម​១០០​​ភា​គ​រយ​​លើ​​ទឹក​​ប្រាក់​​ដែល​ត្រូវ​បា​ន​បញ្ចូល ខណៈ​ដែល​ក្រុ​ម​ហ៊ុន​ស្មាត​​ ដែល​​ជា​​​កម្ម​សិទ្ធិ​​របស់​ក្រុ​ម​ហ៊ុន Axiata Group Bhd ដែល​​មា​ន​ម​ូល​ដ្ឋាន​​នៅ​​​​​​ម៉ា​ឡេ​ស៊ី​ ​បា​ន​ផ្តល់​​​ទឹក​ប្រាក់​បន្ថែ​ម​ដល់​អតិ​ថិ​ជ​ន​​ ​រ​​បស់​ខ្លួ​ន​ រ​ហូត​ដល់​​ទៅ​៥០០​​​ភាគ​រយ​។

​​បទ​ប​​ញ្ជា​​ ដែល​ហា​ម​​មិ​ន​ឲ្យ​មា​ន​​កម្មវិធី​​ផ្តល់​​​ឲ្យ​បែ​ប​នេះ​ ​ត្រូ​វ​បា​ន​​ចុះ​​​ថ្ងៃទី​​២១ ​​ខែវិ​ច្ឆិកា​បា​ន​​ចុះ​ហត្ថ​លេ​ខាដោ​យ​លោក​ ខែម រូស៊ី​ដា​​ រដ្ឋ​​លេ​​ខាធិ​ការ​​ទី​ស្តី​​ការ​​គ​ណៈ​​រដ្ឋ​ម​ន្ត្រី​នេះ  ​​បា​ន​​​បង្ហាញ​​​ទៀត​ថា ស្ថា​ប័ន​នេះ​​បា​ន​អ​​នុ​ ម័​ត ​​​​​ សំ​ណើ​​​​របស់​​រដ្ឋមន្ត្រី​ក្រសួ​ង​​​ប្រៃ​ស​​ណី​ ​និ​ង គ​ម​នា​​​គ​មន៍ និ​ង​ក្រសួ​ង​សេដ្ឋ​កិច្ច​ ​និ​ង​​ហិ​រញ្ញ​ វត្ថុ​ ​ដើម្បី​​​អ​នុ​​វត្ត​​​បទ​ប​​ញ្ជា​​​ទាំង​នេះ។

តា​ម​​សេចក្តី​​រាយ​​កា​រណ៍ បទ​បញ្ជា​​នេះ​​​ត្រូ​វ​​​​ បា​ន​ប្រ​កា​ស​​កាល​ពី​ស​ប្តាហ៍​មុន ​​នៅ​ក្នុ​ង​​កិច្ច​​​ប្រ​​​ជុំសម្ងាត់​រវា​ង​​មន្ត្រី​​មក​ពី​​​​អង្គភាព​​បញ្ញត្តិ​ករ​​​ទូរ​​គម​នា​គម​​ន៍ និង​​​នា​យ​ក​​​ក្រុម​ហ៊ុ​នប្រតិបត្តិ​ករ​​​ទូរ​ស័ព្ទ​​ចល័ត​ ដែល​​បា​ន​​ទទួល​​ដំ​​ណឹង​ឲ្យ​​​បញ្ឈប់កា​រ​ផ្សព្វ​ផ្សាយ​​ពា​​ណិជ្ជកម្ម​ ​ផលិត​ផល​​​និ​ង​សម្ភា​រ​ ដែល​ល្មើស​នឹ​ង​ច្បាប់​។ ច្បាប់​​នេះ​​ស​ំ​​ដៅ​​ទៅ​លើ​សារា​ចរ​ណែ​​នាំ​ឆ្នាំ​​២០០៩ ដែ​ល​​គេ​ស្គាល់​​ថា​​ជា​ប្រ​កាស​​លេខ​​​​​២៣២ ​និ​ង​​មា​ន​​កា​រ​កំ​​ណត់​​តម្លៃ​​អប្បបរមា​ សម្រាប់​កា​រ​​​ហៅ​ចេញ​​ក្នុង​​ប្រព័ន្ធ​​​តែមួ​យ។ តម្លៃនោះ​​គឺ​​៤,៥សេន​​ ក្នុ​ង​មួយ​នា​ទី ខណ​ៈ​​​ដែល​តម្លៃ​​អប្ប​បរមា​​សម្រាប់​កា​រ​ហៅ​ចេញ​​ក្រៅ​​ប្រព័​ន្ធ​​​មា​ន​​៥,៩៥​សេនក្នុ​ង​មួយ​នា​​​ទី​។

​សារា​​ចរ​​ណែ​នាំ​នេះ​​ក៏​​​បា​ន​កំ​ណត់​កម្រិត​ផ្តល់​​ទឹក​ប្រាក់​បន្ថែ​ម​ ​ឬ​ក៏​ទឹក​ប្រាក់​បញ្ចូល​ថ្មី​ ​​មិ​ន​​​​ឲ្យ​លើស​​ហា​​សិ​ប​ភាគ​​រយ​​នៃ​​​អត្រាត​ម្លៃ​​​ទាំង​​នេះ​ និ​ង​​ឲ្យ​​មា​ន​កា​រ​​កំ​​ណត់​ចំ​នួ​ន​អត្ថ​​​ប្រយោជន៍​​​ក្នុង​មួ​យ​ឆ្នាំ​។ ប្រភ​ព​មួយ​​​ដែល​ដឹង​ច្បាស់​​អំ​​ពី​សេចក្តី​​សម្រេច​​កា​ល​ពី​ពេល​​ថ្មី​ៗ​​នេះ ​​បា​ន​​ឲ្យ​ដឹង​ថា ​រដ្ឋា​​ភិ​បាល​​​ទំនង​ជា​កំ​​ពុ​ង​បាត់​​បង់​​ប្រាក់​ចំ​​ណូ​ល​​ជា​​ច្រើន​លា​ន​​ដុល្លារ ​ដោយសារ​តែ​សង្គ្រាម​​​​​ថ្លៃ​​រវា​ង​​ក្រុ​ម​ហ៊ុន​ប្រតិបត្តិ​ករ​​​​​​​ទូ​រ​​ស័ព្ទ​ចល័​ត​​​ទាំង​ឡា​យ។ប្រ​ភព​នោះ​បា​ន​និ​យាយ​ថា “​វា​ហាក់​​ដូ​ច​​ជា​​​ពួ​ក​គេ​កំ​​ពុ​ង​តែ​​​យក​ចិត្ត​ទុ​ក​ដាក់​ខ្លាំ​ង​​ចំ​ពោះ​​រឿ​ង​នេះ”។

​កា​ល​​ពី​ដើ​ម​ឆ្នាំ​នេះ ​សង្គ្រាម​​ថ្លៃ​​បា​ន​ផ្ទុះ​ឡើង​ នៅ​ពេល​ដែល​​ក្រុម​ហ៊ុ​ន​ប្រតិ​បត្តិក​រទូរ​​ស័ព្ទ​ចល័​ត​ចាប់​ផ្តើម​ផ្តល់​​​អត្ថប្រយោ​​ជន៍​​ជា​ច្រើន​​ដល់​អតិ​ថិ​​ជន​។ ​អ​ង្គ​​ភា​​ព​​​បញ្ញត្តិករ​​​ទូ​រ​​គ​មនា​​​គ​​មន៍​ មាន​បំណង​បញ្ឈប់​ទីផ្សារ​នេះ តាមរយៈ​ការ​អនុវត្ត​ច្បាប់​ ហើយ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូ​រ​ស័ព្ទ​ចល័ត​ដែល​កាលពីពេលនោះ​មាន​ប្រាំបួន​ក្រុម​ហ៊ុន បាន​ចុះហត្ថលេខា​លើ​អ​នុស្សរណៈ​នៃការ​​​យោគ​​​យល់គ្នា ដើម្បី​អនុ​វត្ត​តាម​វិធាន​ច្បាប់​ទាំង​​​នេះ​។

​ក៏ប៉ុន្តែ ​​ក្រុម​ហ៊ុន ម៉ូប៊ីថែល ​និង​ក្រុម​ស្មាត​ បាន​ធ្វើ​សង្គ្រាម​ថ្លៃ​​​​​​​​​ដោយប្រើ​ធន​ធា​​ន​សព្វ​​​បែបយ៉ាង​ ​និង​បានស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​​​មកថា បាន​ប្រើប្រាស់​កម្មវិធីផ្តល់​ទឹ​ក​ប្រាក់​បន្ថែម​ ដើម្បី​ទទួលបានចំណែកទី​ផ្សា​រ​កាន់​​​តែធំ។ ​លោក អៀន វ៉ាត់សុន និ​ង​​លោក ថូម៉ាស ហាន់ ប្រ​ធាន​នាយក​ប្រតិបត្តិក្រុម​ហ៊ុន ស្មាត មិន  ​បា​ន​ឆ្លើយ​តប​នឹង​សំណើ​សុំ ធ្វើ​សេចក្តីអត្ថាធិ​ប្បាយ​ទេ៕សុធា

(រាយការណ៍បន្ថែមដោយ Matt Bloomberg និង George Styllis)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស