33 C
Phnom Penh

ការ​​អប់រំ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រា​ប់​កំណើន​សេដ្ឋកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស្រី ​គ្រីស្ទីន ឡាហ្គាដ (Christine Lagarde​) ​នាយិកាគ្រប់គ្រង​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ (International Monetary Fund) ហៅកាត់ថា ​IMF ​បាន​លើកឡើង​កា​ល​ពីម្សិលមិញ អំឡុង​ពេលថ្លែង​សុន្ទរកថា​ នៅ​សាលា​ភូមិន្ទរដ្ឋបាល​ ក្នុងរាជធានីភ្នំពេ​ញ​ថា ​កំណើន​នៃការ​ចំណាយ​របស់រដ្ឋាភិ​បាល​ ទៅលើ​វិស័យអប់រំ​ពិតជា​មានសារៈ​សំខាន់​ខ្លាំងណាស់ ក្នុងការ​ធានា​អនាគត​នៃ​កំណើន​ និង​ស្ថិរភាព​សេដ្ឋកិច្ច​នៅកម្ពុជា​ នៅពេល​ដែល​ប្រទេស​នេះ​មាន​ទំនាក់ទំនង​កាន់​តែ​ខ្លាំងឡើង​ៗជាមួ​យ​​ទីផ្សារ​សាកល​លោក​។

លោកស្រីបានមានប្រសាសន៍ថា “ប្រ​សិន បើ​យើង​ស្តាប់​អ្នក​វិនិយោគ​អ្នក​អភិវ​ឌ្ឍ​អាជីវ​កម្ម​ ​និងអ្នក​ដែល​ត្រូវការ​កម្លាំង​ព​លកម្ម ​ពួកគេ​នឹង​ប្រាប់អ្នកថាអ្វី​ដែល​​ពួក​​​​គេ​ត្រូវការ​គឺ​កម្លាំងពល​កម្ម​ជំនាញ។ ដូច្នេះ​វិស័យអប់រំ​នឹង​ផ្តល់​ជំនាញ​ជាច្រើន​ ដែ​ល​មានតម្រូវការ​”។​ លោកស្រីបាន​កត់​ស​ម្គាល់​ដែរ​ថា ​មួយភាគ​បីនៃ​ចំនួន​ប្រ​ជា​ជន​ខ្មែ​រ​សរុប មានអាយុ​ក្រោម​​១៤​ឆ្នាំ​។

លោកស្រី ឡាហ្គាដ បានមានប្រសា​សន៍​ទៅ​កាន់​មន្ត្រី​រាជការ​ចំនួនន​ប្រមាណ​ជា​៣​០​​០​នាក់​ ដែល​សិក្សា​នៅ​សាលា​ភូមិន្ទរដ្ឋ​បា​ល​ថា “ចំណាយសាធារណៈ​ត្រូវតែ​ត្រូវ​​  បា​នបង្កើន​ទៅលើវិស័យអប់រំដើម្បី​ឲ្យ​ប្រ​ជា​ជនវ័យក្មេង​ឈានដល់​កម្រិ​ត​សក្តានុព​ល​​រ​បស់ពួកគេ​”។​ ​លោកស្រី​បាន​លើកឡើងបន្ត​ថា តួ​លេ​​ខ​ផ្លូវការ​នៅក្នុ​ង​របាយការណ៍​ថ្មី​មួយរ​ប​ស់​អង្គការ​ពល​ក​ម្ម​អន្តរជា​តិ​ (I​nternat​iona​l​ Lab​or O​rgani​zati​o​n) ​ហៅ​កាត់ថា ​អង្គ​កា​រ ILO ​បានបង្ហាញថា អត្រា​និកម្មភាព​នៅ​ក្នុ​ង​សេដ្ឋ កិច្ច​របស់​ប្រទេស​កម្ពុជាមាន​២,៧ភា​គរយ​ ដែលជាតួលេខ​មិនឆ្លុះបញ្ចាំង​ឲ្យឃើ​ញ​ពី​បញ្ហា​និកម្មភាព​យុវជន​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​នេះ​ទេ​។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំ​ច​ង់ ប្រាប់​អ្នកទាំងអស់គ្នាអំពីរឿងមួយ​ប៉ុន្តែ​ រឿង​នោះ​ប្រហែល​ជា​មិន​ឆ្លុះ​បញ្ចាំង​ច្បា​ស់នៅ​ក្នុង​ប្រទេស​នេះទេ ប្រសិន​បើ​យើ​ង​ពិនិត្យ​មើល​អត្រា​និកម្មភាព​ ដែលត្រូវ​បា​ន​រាយ​ការណ៍​ផ្លូវការ​… ក៏ប៉ុន្តែ ​ការងារ​សម្រា​ប់​ប្រជា​ជនវ័យក្មេង​ ពិតជា​មាន​សារៈសំខា​ន់​ខ្លាំងណាស់ និង​ត្រូវបាន​បង្កើតឡើង​តា​ម​រយៈ​វិស័យអប់រំ​”។ លោក​ស្រី​ ឡាហ្គាដ ក៏​បាន​ផ្តល់​អនុ​សា​សន៍​ ស​ម្រា​ប់​ក្រុម​អ្នក​ប​ង្កើត​គោ​ល​ន​យោ​បាយ​កម្ពុជា​ផងដែរ​ពោ​ល​គឺ​ត្រូវ​ពង្រឹ​ង​ស្ថាប័នរដ្ឋ។

យោងតាមសន្ទស្សន៍​ស្វែង​យល់ ពី​អំ​ពើ​ពុករលួយ (Corruption Perception Index) ឆ្នាំ​២០១៣របស់អង្គការ​តម្លាភាព​អន្តរជា​តិ​ (Transp​arency ​Interna​tional)​​ ចេញផ្សាយ​កាលពី​ម្សិលមិញ​ បាន​បង្ហាញថា ​ប្រទេស​កម្ពុជា​ឈរនៅ​ចំណាត់​លេខ​១៦០​នៅ​ក្នុង  ​ចំ​ណោម​១៧៧​ប្រទេស​។ ​លោកស្រី ឡាហ្គាដ ​បាន​ថ្លែងទៅកាន់​អ្នកស្តាប់​នៅចំពោះមុខលោកស្រីថា “ស្ថា​ប័ន​ និងអភិបាលកិច្ចល្អ ក៏មាន​សារៈសំខាន់​ខ្លាំង​សម្រាប់ប្រទេស​កម្ពុជា ក្នុងការ​បង្កើ​ត​បរិយា​កា​សវិនិយោគ​ល្អប្រសើរ​ជាង​មុន​ផ​ង​ដែរ​”។ លោកស្រីបានមានប្រសាសន៍ថា “​ប្រទេស​កម្ពុជា​សម្រេច​បានវឌ្ឍនភាព​យ៉ា​ង​ច្រើន​…។ ​អត្រា​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​៥០​ភាគរយ​ក្នុងឆ្នាំ​២០០៤​ មក​២០​ភាគរយ​ ក្នុ​ង​ពេល​បច្ចុប្បន្ន​”។​

​លោកស្រីក៏បានមានប្រសាសន៍​បន្ថែ​ម​ទៀតថា “​ក៏ប៉ុន្តែ ​នៅមាន​ប្រជាជន​ជា​ច្រើ​ន​កំពុងរស់​នៅ​ក្នុងភាព​ក្រីក្រខ្លាំង ​ហើ​យ​យើង​ដឹងថា ភាពក្រីក្រ​ និងវិសមភាព​គឺ​ជា​រឿង​អាក្រក់​ សម្រាប់កំណើន​ប្រកប​ដោយ​និរន្តរ​ភាព​…។ ដូច្នេះ ​អ្នករាល់គ្នា​ត្រូ​វ​​តែត្រូវបាន​លើកកម្ពស់​ជាមួយគ្នា ​ហើយ​វិសមភាព​ត្រូវ​តែ​ត្រូវបាន​បង្រួម​”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស