33 C
Phnom Penh

ក្រុម​ហ៊ុន​អាកាសចរណ៍ កម្ពុជា​​​ អង្គរអ៊ែរ​ ​គ្រោង​នឹង​បើ​ក​​ជើង​ហោះ​ហើ​រ​ទៅ​កាន់​ទី​ក្រុង​សៀងហៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា​អង្គរ​អ៊ែរ​ (Cambodia Angkor Air) បាន​ប្រកាស​ថា​ យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​មាន​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា​មួយនេះ​ នឹង​បើក​ជើង​ហោះ​ហើរ​ថ្មីមួយ​ ពី​ប្រទេស​កម្ពុ​ជា​​ទៅ​ទី​ក្រុង​សៀងហៃ ក្នុង​ខែ​នេះ ដើម្បី​​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា កំពុង​មាន​ចំនួន​កើនឡើង​។

សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ប្រាំ​មួ​យ​ដងក្នុងមួយសប្តាហ៍​ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​​ ការ​នៅ​ថ្ងៃ​ទី​២៦​ខែធ្នូ​ខាង​មុខ​ និង​តភ្ជាប់​ផ្លូវ​អាកាស​ពី​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀម​រាបទៅ​ទីក្រុង​ពាណិជ្ជកម្មរបស់​ប្រទេសចិន​ គឺទីក្រុង​សៀងហៃ​ និង​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ពង្រីកអាជីវកម្ម​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​ នៅ​ក្នុង​ប្រទេ​ស​ចិន។

លោក​ ងូយេន​ ទូអាញ់ (Nguyen Tu Anh)​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ កម្ពុជា​ អង្គរ​អ៊ែ​រ​​ បាន​មាន ​ប្រសាសន៍​ថា​ “ ទីក្រុងសៀងហៃ​ មា​ន​សេដ្ឋ​កិច្ច​ខ្លាំង​ក្លា​ណា​ស់​​​​​ ហើយ​យើង​ចង់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​កាន់តែ​ច្រើន​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​។ក្នុង​ពេ​ល​អនាគត​ យើង​មាន​គម្រោង​តភ្ជាប់​ប្រ​ទេស​កម្ពុជាទៅ​ទីក្រុង​ប្រហែល​១០​ រប​ស់​​ប្រ​​​ទេស​ចិន​ យ៉ាង​យូរ ក្នុង​ឆ្នាំ​២០១៤ ដូច​​ជា ទីក្រុង​ប៉េកាំង ​ហាងស៊ូ និង​ទីក្រុង​ស៊ីមែន ជាដើម​”។ ផ្លូវ​អាកាស​សម្រាប់​ភ្ជា​ប់​ទំនាក់ទំនង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយយន្តហោះប្រាំមួយ​គ្រឿង ក្នុង​នោះ​មាន​យន្ត​ហោះ​ប្រភេទ ​Airbus A321 បី​គ្រឿ​ង  និង​យន្តហោះ​ប្រភេទ​ATR72 បីគ្រឿ​ង។

យោង​តាម​តួលេខ​ថ្មី​របស់​ក្រសួង​ទេ​ស​ចរណ៍​បាន​បង្ហាញថា​ ប្រទេសកម្ពុជា​ទទួ​ល​​បានភ្ញៀវទេសចរ​ចំនួន​៣,៤លាននាក់​ក្នុ​ង​រយៈពេលដប់​ខែដើមឆ្នាំនេះ​។
ចំនួន​ភ្ញៀវទេសចរ​មក​ ពី​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់៣៧៦.៥៧០​នាក់ ពោ​លគឺ​កើន​ឡើង​៤២ភាគរយ​ បើ​ធៀប​នឹង​រ​យៈ​​ពេល​ដូចគ្នា កាល​ពី​ឆ្នាំមុន ជាហេតុ​ប​ណ្ដាល​ឲ្យ​ប្រជាជន​ចិន​ ស្ថិត​នៅ​ចំណាត់​ថ្នា​ក់​លេខ​២​ ដែល​មាន​ចំនួន​ភ្ញៀវទេសចរ​មក​ទ​ស្សនា​ប្រទេស​កម្ពុជា​ច្រើន​បំផុត​ ប​ន្ទាប់​ពី​​​ប្រជាជន​វៀតណាម។

សេវាកម្ម​ដឹក​អ្នកដំណើរ​ទៅកាន់​ទីក្រុ​ង​សៀងហៃ​នេះ​ នឹង​ក្លាយ​ជា​សេវាកម្ម​អន្ត​រ​ជាតិទី៨របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក​ម្ពុជា​ អង្គរអ៊ែរ ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ទៅកាន់​ទីក្រុង​ធំៗ​នៅក្នុ​ង​​តំបន់​អាស៊ី ដូចជា​ទីក្រុង​បាងកក ហូជី​មិ​ញ ហា​ណូយ  និង​ទីក្រុង ក័ងស៊ូ ជា​ដើ​ម៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស