32 C
Phnom Penh

​រដ្ឋាភិបាល​ត្រៀម​អចល​ន​ទ្រព្យ​ជាកម្មសិទ្ធិ​របស់រដ្ឋ​មួយចំនួន​សម្រាប់​លក់​ ឬក៏​ផ្លាស់​ប្តូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​អនុក្រឹត្យ​ ដែល​ត្រូវ​បា​ន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ បាន​បង្ហាញ ​ថា​ អចលន​ទ្រព្យ​សំខាន់ៗ​ប្រាំ​មួយ​កន្លែង​ដែល​​ ជា​កម្មសិទ្ធិ​រដ្ឋ​ ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ បាត់ដំបង ត្រូវ​បាន​ធ្វើ​ចំ​ណាត់​ថ្នាក់​ឡើងវិញ​ជា​អចលនទ្រព្យ​របស់​រដ្ឋ​កាន់កាប់​ដោយ​ឯក​ជន​ ដើម្បី​ត្រួស​ត្រា​យ​ផ្លូវ​សម្រាប់​ការ​លក់​ឬ​ក៏​ផ្លាស់​ប្តូរ​ដី​​ជាមួ​យក្រុមហ៊ុន​ឯកជន​នានា​។

អនុក្រឹត្យ​​ចុះ​ហត្ថ​លេ​ខា​​ ដោយ​លោក​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នេះ​ បាន​ផ្លាស់​ប្តូរ​ស្ថានភាព​​អគារ​រដ្ឋ​បាល​​​របស់​រដ្ឋា​ភិ​បា​ល​ចំនួន​ប្រាំមួយ​ ពី​អគារ​​សាធារណ​រដ្ឋ​រប​ស់​រដ្ឋ​ដែល​មិន​អាច​លក់​បាន​ទៅ​ជា​អគា​រ​ឯកជន​របស់​រដ្ឋ។ អគារ​ទាំង​នេះស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគម នាគមន៍​ និង​ក្រសួង​ឧស្សា​ហ​កម្ម រ៉ែ​ និង​ថាម ពល​ ហើយ​ថែមទាំង​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ជាង​៦៤​.៥៨៧ ម៉ែត្រក្រឡា​។

មួយ​ក្នុង​ចំណោម​អគារ​ដែល​ត្រូវ​បាន​ធ្វើ​ចំណាត់​ថ្នាក់​ឡើង​វិញ​ តាម​សេចក្តី​ស​ម្រេ​ច​ក្នុង​​អនុ​ក្រឹត្យ​នេះ​ គឺ​ជា​អគារ​​ការិយា​ល័យ​​ប្រៃស​​ណី​យ៍​សាខា សង្កាត់បឹង​ព្រលឹ​ត​ដែល​ស្ថិត​នៅ​​តាមបណ្ដោយ​មហាវិថី​ព្រះ​សី​ហនុ​នៅ​ក្បែរ​ចំណុច​កាត់គ្នារវាង​ម​ហា​វិថី​នេះ​ និង​​មហា​វិថី​ព្រះមុនីវង្ស​។ អ​គា​រ​​នេះ​​ជា​អគារ​​ការិយាល័យ​ប្រៃសណីយ៍​ធំ​បំផុ​ត​​ទី​​​​២​ ក្នុង​រាជធានី​ភ្នំពេញ​ និង​មាន​ទំហំ​១.៥៨៤​ម៉ែត្រក្រឡា​។

ការិយាល័យ​ប្រៃសណីយ៍​មួយ​ផ្សេង​ទៀត​  គឺ​សាខា​សង្កាត់​អូឡាំពិក​​​ ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​អចលនទ្រព្យ​ឯកជន​ផង​ដែ​រ។នៅ​ខេត្ត​បាត់​ដំបង​ដី​រដ្ឋ​ដែល​មាន​ទំហំ​៦២.៧៤០​ម៉ែត្រក្រឡា ​ដែល​ជា​របស់​ក្រ​សួ​​​ង​​ឧស្សា​ហ​កម្ម​ រ៉ែ​ និង​​ ថាមពល ត្រូវ​បាន​ធ្វើ​ចំណាត់​ថ្នាក់​ឡើង​វិញដែរ។ យោង​តាម​អនុក្រឹត្យ​ដដែល​នេះ​ សំ​ណើសុំ​ឲ្យ​មាន​ការ​ធ្វើ​ចំណាត់​ថ្នាក់​ឡើង​វិ​ញ​លើ​ទី​តាំង​អគារ​ទាំង​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ពាក់ព័ន្ធ​ពីរ។

លោក​​ ឯក​ វណ្ណឌី រដ្ឋលេខា​ធិការ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា​ លោក​បានឲ្យ​ដឹង​ថា អនុក្រឹត្យនេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា ក៏​ប៉ុន្តែ លោក​​បាន​​បដិសេធ​​​មិ​​​ន​​​ធ្វើ​អ​ត្ថា​ធិប្បាយ​អំពី​អនុក្រឹត្យនេះទេ​។ លោក​បាន​មានប្រសាសន៍ថា “​វា​ជា​អនុ ក្រឹត្យ​មួយ​ ដូច្នេះ​មាន​តែ​រដ្ឋមន្ត្រី​ប៉ុ​ណ្ណោះ​ទើប​អាច​អត្ថាធិប្បាយ​បាន​”។

ទាំង​លោក​ ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ទាំ​ងលោក​ ចម​ ប្រសិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ ថាមពល​ មិន​អាច​ទំនាក់​ទំន​ង​​ធ្វើ​សេចក្តី​អត្ថាធិប្បាយបាន​ទេ​។​ ទោះបី​ជា​យ៉ាង​ណា​ លោក​ អ៊ិត ប្រាំង​​ រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល​បាន​ឲ្យ​ដឹង​ថា​ កា​រធ្វើ​ចំណា​ត់​ថ្នាក់​សា​រ​ជាថ្មី​នេះត្រូវ​បាន​ស្នើ​​ឡើង ​ដោយ​លោក​​​​ ស៊ុយ ​សែម អតីតរដ្ឋ​មន្ត្រីក្រសួង​នេះ​។

​លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​ទទួ​ល​បន្ទុក​ផ្នែក​ថាមពល​ ដូច្នេះ​ខ្ញុំ​មិន​សូវ​ច្បា​ស់​អំពី​រឿង​នេះ​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ រដ្ឋ​មន្ត្រី​មុន​ជា​អ្នក​ស្នើ​ឡើង មិន​មែន​រដ្ឋមន្ត្រី​ថ្មី​ទេ​”។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​ដឹង​ថា​តើ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អចលន​​ ទ្រព្យ​ទាំង​នេះទេ។ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស