33 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រកាស​​​ថា នឹង​​​​​​ហែក្បួន​​​ទៅ​​​កាន់​​​អង្គរ​​​វត្ត​​​និង​​​​​​​​​រដ្ឋសភា​​​នៅ​​​​​​ថ្ងៃ​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជម្រាប​​​​​​ប្រាប់​​​អាជ្ញាធរ​​​ថា ខ្លួន​​​​​​នឹង​​​ហែក្បួន​​​ទាំង​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ​​​និង​​​ខេត្ត​​​សៀម​​​រាប​​​ ដើម្បី​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​នៅ​​​ថ្ងៃ​​​អង្គារ​​​​​​សប្ដាហ៍​​​ក្រោយ​​​ រួម​​​ទាំង​​​ការ​​​ហែក្បួន​​​ទៅ​​​កាន់​​​ប្រាសាទ​​​​​​អង្គរ​​​វត្ត​​​​​​ផង​​​ដែរ​​​។

កាលពី​​​ថ្ងៃ​​​ច័ន្ទគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ទៅ​​​កាន់​​​សាលា​​​រាជធានី​​​ ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​ដឹក​​​នាំ​​​​​​ការ​​​ហែ​​​ក្បួន​​​​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ចំនួន​​​បី​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​​​​​​​ទៅ​​​កាន់រដ្ឋ​​​សភា​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​កាន់តែ​​​ខ្លាំង​​​ជាង​​​មុន​​​។ លិខិត​​​នេះ​​​មាន​ខ្លឹម​​​សារ​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹ​​​ង​​​​​​​​​​​​​​​ហែក្បួន​​​​​​ដោយ​​​សន្ដិវិធី​​​​​​ដោយ​​​មាន​​​កា​​​រចូល​​​រួម​​​ពី​​​ប្រធាន​​​ អនុ​​​ប្រធាន​​​​​​និង​​​មេដឹកនាំមួយ​​​ចំនួន​​​របស់​​​គណបកក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជាមួយ​​​​​​​​​នឹង​​​អ្នក​​​​​​គំាទ្រ​​​រាប់ពាន់​​​នាក់​​​ផង​​​ដែរ​​​ទៅ​​​កាន់​​​រដ្ឋ​​​សភា”។

លិខិត​​​នេះ​​​មាន​ការ​​​បញ្ជាក់​​​បន្ថែម​​​ថា ការ​ហែក្បួន​​​​​​នឹង​​​​​​ចាប់​​​ផ្ដើម​​​ចេញ​​​ពី​​​ចំណុច​​​ទីស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ស្ពាន​​​អាកាស​​​ពេទ្យ​​​លោក​​​សង្ឃ​​​ដែល​​​ស្ថិត​​​​​​នៅ​​​​​​តាម​​​បណ្ដោយ​​​មហា​​​វិថី​​​សហ​​​ព័ន្ធ​​​រុស្ស៊ី​​​និង​​សួន​​​សូគីមិច​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥។ លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​នឹង​​​​​​ពិភាក្សា​​​អំពី​​​លិខិត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នេះ​​​​​​នៅ​​​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​។

អ្នក​​​ស្រី កែ សុវណ្ណរតន៍​​​ សមាជិក​​​សភា​​​​​​ជាប់​​​ឆ្នោត​​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រចាំ​​​មណ្ឌល​​​សៀម​​​រាប​​​​​​និង​​​ជា​​​ប្រធាន​​​ក្រុម​​​ការងារ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា  ការ​​​ហែ​​​ក្បួន​​​​​​​​​ក៏​​​នឹងត្រូវ​​​ធ្វើ​​​ឡើង​​​​​នៅ​​​ក្រុង​​​សៀម​​​រាប​​​ ដើម្បី​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​ ហើយ​​​អាច​​​នឹង​​​មាន​​​ការ​​​ហែក្បួន​​​ទៅប្រាសាទ​​​អង្គរ​​​វត្ត​​​ផង​​​ដែរ​​​។ អ្នក​​​ស្រី​​​ សុវណ្ណរតន៍ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ កាលពី​​​ថ្ងៃ​​​អង្គារ​​​ អាជ្ញាធរ​​​​​​ខេត្ត​​​សៀម​​​រាប ​​​បាន​​​​​​យល់​​​ព្រម​​​​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​ហែក្បួន​​​ ប៉ុន្តែ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ហែក្បួន​​​តាម​​​ផ្លូវ​​​ក្នុង​​​ក្រុង​​​​​​សៀម​​​រាប​​​​​​ឡើយ​​​។ លោក​​​ យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​ប៉ាន់​​​ប្រមាណ​​​​​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ថា នឹង​​​មានក្រុម​​​​​​​​​អ្នក​​​គាំទ្រ​​​ប្រហែល​​​​​​៥.០០០​​​នាក់​​​​​​មក​​​ចូល​​​រួម​​​ហែក្បួន​​​​​​​​នៅក្នុង​​​​​​​​​ក្រុង​​​ទេសចរណ៍​​​នេះ​​​។

អ្នក​​​ស្រី​​​ សុវណ្ណរតន៍​​​ ​​​មាន​​​ប្រសា​​​សន៍​​​ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​យល់​​​ព្រម​​​​​​ចំពោះ​​​សំណើ​​​របស់​​​យើង​​​ហើយ​​​ ប៉ុន្តែ​​​​​​ពួក​​​គេ​​​បាន​​​​​​ដាក់​​​លក្ខ​​​ខណ្ឌ​​​​​​មួយ​​​​​គឺ​​​ថា ឲ្យ​​​យើង​​​​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​​​​តែ​​​មួយ​​​កន្លែង​​​​​​​​​ប៉ុណ្ណោះ​​​។ យើង​​​​​​បាន​​​ច្រាន​​​ចោល​​​​​​លក្ខខណ្ឌ​​​នេះ ​​​ពីព្រោះ​​​បាតុកម្ម​​​របស់​​​យើង​​​មិន​​​អាច​​​ជួប​​​ជុំ​​​គ្នា​​​​​​នៅ​​​តែ​​​មួយ​​​​​​កន្លែង​​​បាន​​​ទេ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​​​​គ្មាន​​​​​​បញ្ហា​​​ដូចជា​​​ ការ​​​កកស្ទះ​​​ចរាចរ​​​ណ៍​​​ទេ​​​នោះ​​​ យើង​​​នឹង​​​​​​ហែក្បួន​​​ចូល​​​ទៅកាន់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ ពីព្រោះ​​​ប្រាសាទ​​​អង្គរវត្ត​​​គឺ​​​ជា​​​កន្លែង​​​​​​ដែល​​​ប្រជាពល​​​រដ្ឋ​​​គោរព​​​បូជា ហើយ​​​វា​​​គឺ​​​ជា​​​និមិត្ត​​​រូប​​​ [ជាតិ] របស់​​​យើង​​​។ យើង​​​ចង់​​​ចូល​​​ទៅ​​​គោរព​​​បេតិកភណ្ឌ​​​របស់​​​យើង​​​”។

លោក​​​ យឹម សុវណ្ណ វិញ​​​បាន​​ឲ្យ​​​ដឹង​​​​​​​​​ថា លោក​​​ សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​​​​សង្គ្រោះ​​​​​​ជាតិ​​​ និង​​​លោក​​ កឹម​​​ សុខា អនុ​​​ប្រធាន​​​បក្សនឹង​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​​​​ការ​​​ហែ​​​ក្បួន​​​ទាំង​​​​​​ពីរ​​​នេះ​​​ដែរ​​​។ លោ​​​ក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​នឹង​​​ចូល​​​រួម​​​​​​ការហែក្បួន​​​នៅ​​​ខេត្ត​​​សៀម​​​រាប​​​​​​នៅ​​​ពេលព្រឹក ហើយ​​​នឹង​​​ទៅ​​​​​​ចូល​​​រួម​​​​​​​​​ការ​​​ហែ​​​ក្បួន​​​នៅ​​​​​​រាជធានី​​​ភ្នំពេញ​​​​​​នៅ​​​ពេល​​​រសៀល​​​”។ លោក​​​បាន​​​បន្ថែម​​​ថា គ្មាន​​​ច្បាប់​​​ណា​​​រារាំង​​​​​​ការ​​​ហែក្បួន​​​ទៅ​​​កាន់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ឡើយ​​​។

អ្នក​​​ស្រី​​​ សុវណ្ណរតន៍ បាន​​​ពន្យល់​​​ថា ការ​ហែក្បួន​​​នឹង​​​ចាប់ផ្ដើម​​​​​​​​​នៅ​​​សួន​​​អង្គរ​​​ឃ្យុង​​​យូ ដែល​​​ស្ថិត​​​នៅ​​​​​​​​​ជាយ​​​ក្រុង​​​សៀមរាប​​​ហើយ​​​ក៏​​​នឹង​​​បញ្ចប់​​​នៅទី​​​នេះ​​​ដែរ​​​​​​។ អ្នក​​​ហែក្បួន​​​នឹង​​​ឆ្លង​​​​​​កាត់​​​ផ្សារ​​​មួយ​​​ចំនួន​​​នៅ​​​កណ្ដាល​​​ក្រុង​​​សៀម​​​រាប​​​ ហើយ​​​​​​នឹង​​​ឈប់​​​នៅ​​​អាស្រម​​​​​​ព្រះ​​​អង្គ​​​ចេក​​​ ព្រះអង្គចម​​​ ដែល​​​ស្ថិត​​​នៅ​​ក្នុង​​​សួន​​​​​​មួយ​​​ទល់​​​មុខ​​​ព្រះរាជដំណាក់​​​​​​ដើម្បី​​​បួងសួង​​​​​​​​​។

លោក​​​ ផៃ ស៊ីផាន​​​ អ្នក​​​​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា   គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ត្រូវ​​​ហាម​​​មិនឲ្យ​​​​​​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​នៅ​​​ប្រា​​​សាទ​​​អង្គ​​​វត្ត​​​ទេ​​​ ព្រោះ​​​វា​​​ផ្ទុយ​​​ពី​​​​​​គោល​​​នយោបាយ​​​ជាតិ​​​របស់​​​​​​រដ្ឋាភិបាល​​​។ លោក​​​ ផៃ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាស ន៍​​​ថា  “វានឹង​​​​​​រំខាន​​​ដល់​​​ភ្ញៀវ​​​ទេសចរ​​​  ប្រសិន​​​បើ​​​មាន​​​ការ​​​ជួប​​​ជុំ​​​​​​នៅ​​​ខាងមុខ​​​​​​ប្រាសា ទ​​អង្គវត្ត​​​​​​​​ដែល​​​ជា​​​កន្លែងមាន​​​ភ្ញៀវ​​​ទេសចរ​​​ទៅ​​​ទស្សនា​​​ច្រើន​​​។ ប្រាសាទ​​​អង្គរ​​​វត្ត​​​ក៏​​​ត្រូវ​​​បាន​​​ការពារ​​​តាម​​​រយៈ​​​ការ​​​ចុះ​​​បញ្ជី​​​ក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​ និង​​​តាម​​​រយៈ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ផង​​​ដែរ​​​ ហេតុ​​​ដូច្នេះ​​​ប្រជាពលរដ្ឋ​​​​​​​​​មិនត្រូវ​​​បា​​ន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នៅ​​​ទី​​​នោះ​​​ឡើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា វា​​​គឺ​​​ជា​​​ការ​​​ទទួល ខុសត្រូវ​​​របស់​​​អាជ្ញាធរ​​​ខេត្ត​​​ ក្នុង​​​ការ​​​សម្រេច​ថា តើ​​​គួរ​​​តែ​​​រារាំង​​​អ្នក​​​​​​ហែក្បួន​​​មិន​​​ឲ្យ​​​ហែ​​​ក្បួន​​​​​​ទៅ​​​កាន់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដោយ​​​​​​របៀប​​​ណា​​​​​​នោះ​​​។

លោក​​​   ឃឹម   ប៊ុន​​​សុង  ​​​ ដែល​​​ជា​​​អភិ​​​បាល​​​​​​​​​ខេត្ត​​​សៀម​​​​​​រា​​​ប​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា  លោក​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​​​​បាតុ​​​​​​ករ​​​​​​ហែក្បួន​​​ទៅ​​​ប្រាសាទ​​​អង្គរ​​​​​​វត្ត​​​ទេ​​​។​​​​​ លោក​​​បាន​​​មាន​​​ប្រសា សន៍​​​មុន​​​ពេល​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែមថា “យើង​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​ ប៉ុន្តែ​​​យើង​​​​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ហែក្បួន​​​ឡើយ​​​ ពីព្រោះ​​​វា​​​​​​នឹងប៉ះពាល់​​​ដល់​​​ភ្ញៀវ​​​ទេសចរ​​​”។

ខណៈ​​​​​​​​​​​​រដ្ឋាភិបាល​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ហែក្បួន​​​ទៅ​​​កាន់​​​ប្រាសាទ​​​អង្គរ​​​វត្តនោះ​​​​​​ លោក​​​ ផៃ​​​ ស៊ីផា​​​ន​​​ បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ជួន​​​កាល​​​មាន​​​លក្ខណៈ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ពិធី​​​វប្បធម៌​​​និង​​​ពិធី​​​ដែល​​​មាន​​​លក្ខណៈការទូត​​​ដែរ​​​។ កាលពី​​​ខែ​​​មេសា ឆ្នាំ​​​មុន​​​ ក្រុម​​​អាវ​​​ក្រហម​​​​​​ថៃ​​​ជា​​​ច្រើន​​​ពាន់​​​​​​នាក់​​​​​​​​​បាន​​​មក​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​​​​​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​រដ្ឋាភិបាល​​​​នៅ​​​ប្រាសាទ​​​អង្គរវត្ត​​​អំឡុង​​​ពេល​​​លោក​​​ ថាក់ស៊ីន​​​ ស៊ីណា​​​វ៉ាត្រា អតីត​​​​​​នាយករដ្ឋមន្ត្រី​​​ថៃ​​​​​​ដែល​​​​​​ជា​​​មិត្ត​​​ជិត​​​ស្និត​​​និង​​​ជា​​​ទីប្រឹក្សា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​បាន​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស