27 C
Phnom Penh

អង្គភាព​​​និយតករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​នឹង​​​ត្រួត​​​ពិនិត្យ​​​តម្លៃ​​​ហៅ​​​ទូរស័ព្ទ​​​ចេញឡើង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​នៅ​​​អង្គភាព​​​និយត​​​ករ​​​កម្ពុជា​​​​​​បាន​​​ឲ្យ​​​ដឹង​​​​​​កាលពី​​​ម្សិលមិញ​​​ថា ស្ថាប័ននេះ​​​​​​មាន​​​ផែន​​​ការ​​​​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ​​​នឹង​​​​​​អាច​​​បញ្ចុះ​​​​​​តម្លៃ​​​អប្បបរមា​​​សម្រាប់​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ចេញ​​​​​​​​​​​​ បន្ទាប់​​​ពី​​​ខ្លួន​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជី​​​ក្នុងពេល​​​​​​ថ្មីៗ​​​នេះឲ្យ​​​ក្រុមហ៊ុន​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​ចល័ត​​​ចំនួន​​​ប្រាំពី​​​រ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គោរព​​​តាម​​​ច្បាប់​​​​​​ដែល​​​បាន​​​កំណត់​​​តម្លៃ​​​អប្ប​​​បរមា​​​​​សម្រាប់​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ចេញ​​​។

លោក​​​ ឡាយ​​​ ម៉ារីវ៉ូ សមាជិក​​​អង្គភាព​​​និយត​​​​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​នឹង​​​ចាប់​​​ផ្ដើម​​​​​​ចាប់​​​ពី​​​ពេល​​​ឥឡូវ​​​នេះ​​​​​​ទៅ​​​​​​ ហើយ​​​នឹង​​​ចាប់​​​ផ្ដើម​​​សិក្សា​​​ពី​​​តម្លៃ​​​ទីផ្សារ​​​។ យើង​​​ត្រូវ​​​តែ​​​បញ្ចុះ​​​តម្លៃ​​​ការ​​​ហៅ​​​​​​ចេញ​​​​​​”។ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ពី​​​តម្លៃ​​​អប្ប​​​រមា​​​ថ្មី​​​ឡើយ​​​។ សព្វ​​​ថ្ងៃ​​​ តម្លៃ​អប្ប​​​បរមា​​​សម្រាប់​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ចេញ​​​ក្នុង​​​ប្រព័ន្ធ​​​​​​គឺ​​​​​​៤,៥​​​សេន​​​ក្នុង​​​មួយ​​​នាទី​​​ រីឯ​​​តម្លៃ​​​ឆ្លង​​​ប្រព័ន្ធវិញ​​​គឺ​​​៥,៩៥​​​សេន​​​ក្នុង​​​មួយ​​​នាទី ជាតម្លៃ​​​មួយ​​​ដែល​​​នាយក​​​ប្រតិ​​​បត្តិ​​​​​​អង្គភាព​​និយតករ ទូរគមនាគមន៍​​​កម្ពុជា​​​​​​លើក​​​ឡើង​​​ថា នៅ​​​ខ្ពស់​​​ពេក​​​​​​។

ក្រុមហ៊ុន​​​ផ្ដល់​​​សេវា​​​ទូរស័ព្ទ​​​ចល័ត​​​​​​បាន​​​បន្ថែម​​​ទឹក​​​ប្រាក់​​​ពី​​​១០០​​​ភាគរយ​​​រហូត​​​ដល់​​​៥០០​​​ភាគ​​​រយ​​​សម្រាប់​​​ការ​​​បញ្ចូល​​​ទឹក​​​ប្រាក់​​​ម្ដង​​ៗ ដែល​​​​​​ជា​​​ហេតុ​​​នាំ​​​ឲ្យ​​​​​​មាន​​​សង្គ្រាម​​​​​​​​​ប្រកួត​​​​​​ប្រជែង​​​​​​តម្លៃ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ផ្ដល់​​​សេវា​​​​​​ទូរស័ព្ទចល័ត​​​ទាំង​​​អស់​​​នៅ​​​​​​កម្ពុជា​​​។ កាលពីសប្ដាហ៍​​​មុន​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​អនុម័ត​​​សារា​​​ចរណ៍​​​ណែនាំ​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​អង្គភាព​​​និយ័ត​​​ករ​​​ទូរគមនាគមន៍​​​អនុវត្តច្បាប់​​​ឆ្នាំ​​​២០០៩ និង​​​​​​ប្រកាសលេខ​​​​​​២៣២ ដែល​​​កំណត់​​​តម្លៃ​​​ហៅទូរស័ព្ទ​​​​​​ចេញ​​​អប្បបរ​​​មា​​​​​​ត្រឹម​​​​​​៤,៥សេន​​​​​​និង​​​​​​៥,៩៥​​​សេន​​​ក្នុង​​​មួយ​​​នាទី​​​ និង​​​កំណត់​​​ការ​​​បន្ថែមទឹក​​​ប្រាក់​​​មិន​​ឲ្យ​​​លើ​​​ស​​​​​​ពី ៥០​​​ភាគ​​​រយ​​​​​​ និង​​ឲ្យ​​​មាន​​​ប្រូមូសិន​​​ក្នុង​​​ចំនួន​​​កំណត់​​​ក្នុង​​​​​​​​​មួយ​​​ឆ្នាំៗ ។​​​

រដ្ឋាភិបាល​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​នេះ​​​កាល​​​ពី សប្ដាហ៍​​​មុន​​​ ហើយ​​​បាន​​​ប្រាប់​​​ក្រុមហ៊ុន​​​ទូរ​​​ស័ព្ទ​​​ចល័តទាំងអស់​​​​​​ឲ្យ​​​លុប​​​ចោល​​​ការ​​​ផ្សាយ​​​ពាណិ​​​ជ្ជកម្ម​​​ណាមួយ​​​ដែល​​​រំលោភ​​​ច្បាប់​​​នៅត្រឹម​​​ថ្ងៃនេះ​​​។ កាលពី​​​ល្ងាចថ្ងៃ​​​​​​ម្សិលមិញ​​​ ក្រុមហ៊ុន​​​ទូរ​​​ស័ព្ទ​​​ចល័ត​​​ស្ទើ​​រ​តែ​​​ទាំង​​​អស់​​​បាន​​បង្ហោះ​​​សេចក្ដី​​​ ប្រកាស​​នៅ​​​លើ​​​គេហទំព័រ​​​ និង​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​របស់​​​ខ្លួន​​​​​​ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​ត្រូវ​​​តែ​​​គោរព​​​តាម​​​ច្បាប់​​​ឬ​​​​​​ផ្លាស់ប្ដូរ​​​ការ​​​បន្ថែម​​​ទឹក​​​ប្រាក់​​​របស់​​​ខ្លួន​​​ ដោយ​​​យោង​​​តាម​​​បទ​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​។

លោក​​​ ម៉ារីវ៉ូ បាន​​​លើក​​​ឡើងថា ខណៈ​​​​​​​​​​​​បទ​​​បញ្ជា​​​នេះ​​​ធ្វើ​​​ឡើង​​​​​​ក្នុង​​​បំណង​​​ធានា​​​ឲ្យ​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​ដោយ​​​​​​យុត្តិធម៌​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ទូរគមនគមន៍​ នោះ​​​ វា​​​ក៏​​​ត្រូវ​​​​​​បាន​​​ចេញ​​​ក្នុង​​​បំណង​​​យក​​​​​ពន្ធ​​​បន្ថែម​​​ពី​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​ផង​​​ដែរ​​​។ លោក​​​​​​បាន​​​សួរ​​​​​​ថា “តើ​​​រដ្ឋ​​​អាច​​​បើ​​ក​​​ប្រាក់​​​ខែ​​​និង​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​មន្ត្រី រាជ​​​ការ​​​​​​ដោយ​​​របៀប​​​ណា​​​​​​ប្រសិន​​​បើ​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​នោះ​​​”។ លោក​​​បាន​​​បង្វែ​​​សំណួរ​​​បន្ថែម​​​ទៅ​​​កាន់​​​ក្រសួង​​​សេដ្ឋកិច្ច​​​និង​​​ហិរញ្ញវត្ថុ។

លោក​​​ ម៉ី វណ្ណ ដែល​​​ជា​​​អគ្គនាយក​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​និង​​​ហិរញ្ញាវត្ថុ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិ​​​ប្បាយ​​​ឡើយ​​​។ កាលពី​​​សប្ដាហ៍​​​មុន​​​​​​ ក្រុមហ៊ុន​​​ Smart ដែល​​​គ្រប់​​​គ្រង​​​ដោយ​​ក្រុមហ៊ុន​​​​ទូរគមនាគមន៍​​​ម៉ាឡេ​​​ស៊ី Axiata Grop Bhd បាន​​​ឲ្យ​​​ដឹង​​​ថា​​​ប្រាក់ចំណូល​​​ខ្លួន​​​បាន​​​កើ​​​ន​​​ឡើង​​​៣៦​​​ភាគ​​​​​​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​​​​បួន​​​ខែដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​បើ​​​ធៀប​​​នឹង​​​​​​រយៈ​​​ពេល​​​ដូចគ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស